សូម​រង់ចាំ ពេល​ពួក​យើង​ស្វែងរក​ការផ្ដល់ជូន​ល្អៗ​បំផុត​សម្រាប់​អ្នក។

លក់​ឱ្យ

ទទួល​ប្រាក់​បង់​ដោយ​ប្រើ

អត្រា​តម្លៃ​ក្នុង​មួយ Ethereum

របៀប​លក់ Ethereum នៅ​លើ Paxful

Paxful ធ្វើ​ឱ្យ​មាន​ភាពងាយស្រួល​សម្រាប់​អ្នក​ថ្មីថ្មោង ក៏​ដូចជា​ជើង​ចាស់​ក្នុង​ការសម្រេច​បាន​នូវ​សេរីភាព​ហិរញ្ញវត្ថុ។ ហើយ​ដោយសារ​ពួក​យើង​ជា​ទីផ្សារ​ជួញដូរ​រវាង​បុគ្គល​និង​បុគ្គល អ្នក​អាច​លក់ Ethereum (ETH) ទៅ​អ្នក​ប្រើប្រាស់​រាប់​លាន​នាក់​ជុំវិញ​ពិភព​លោក​ដោយ​ផ្ទាល់ ដោយ​មិន​ត្រូវការ​ធនាគារ ឬ​ក្រុមហ៊ុន​នោះ​ទេ!

ទាំង​នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ៖

មុន​ពេល​អ្នក​អាច​ចាប់ផ្ដើម​លក់ Ethereum ជា​ដំបូង អ្នក​ត្រូវ​តែ​បង្កើត និង​ផ្ទៀងផ្ទាត់​គណនី Paxful របស់​អ្នក ឬ​ចូល​គណនី​ដែល​អ្នក​មាន​ស្រាប់។ បន្ទាប់​ពី​អ្នក​ចូល​រួច គ្រាន់​តែ​អនុវត្ត​តាម​ជំហាន​ទាំង​នេះ៖

  1. កំណត់​លក្ខខណ្ឌ​របស់​អ្នក - កំណត់​ចំនួន ETH ខ្ពស់​បំផុត​ដែល​អ្នក​ចង់​លក់ និង​រើស​វិធី​បង់​ប្រាក់​ដែល​អ្នក​ចង់​បាន។ អ្នក​ក៏​អាច​កំណត់​រូបិយបណ្ណ​ដែល​អ្នក​ចង់​បាន ក៏​ដូចជា​ទីតាំង​របស់​អ្នក​ផងដែរ ប្រសិន​បើ​អ្នក​ចង់។
  2. ស្វែងរក​ការផ្ដល់​ជូន - បន្ទាប់​ពី​អ្នក​បាន​កំណត់​លក្ខខណ្ឌ​របស់​អ្នក សូម​ចុច ស្វែងរក​ការផ្ដល់​ជូន ដើម្បី​ឃើញ​ជម្រើស​នៃ​ការផ្ដល់​ជូន​ដែល​ពាក់ព័ន្ធ​សម្រាប់​ជ្រើសរើស។
  3. ពិនិត្យ​មើល​ការផ្ដល់​ជូន - កុំ​ភ្លេច​ពិនិត្យ​មើល​ព័ត៌មាន​លម្អិត​សំខាន់ៗ​ទាំងអស់​អំពី​អ្នក​ទិញ​របស់​អ្នក រួម​ទាំង​កម្រិត​ផ្ទៀងផ្ទាត់ ចំនួន​ជួញដូរ​ជោគជ័យ និង​មតិ​ប្រតិកម្ម​ចំពោះ​អ្នក​ទិញ​ម្នាក់​នេះ​ពី​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត មុន​ពេល​អ្នក​បន្ត​ទៅ​មុខ។
  4. ចាប់ផ្ដើម​ការជួញដូរ - ប្រសិន​បើ​អ្នក​រកឃើញ​អ្នក​ទិញ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្អ សូម​ចុច លក់ ដើម្បី​ពិនិត្យ​មើល​លក្ខខណ្ឌ​ដែល​អ្នក​ទិញ​កំណត់។ ប្រសិន​បើ​អ្នក​យល់ព្រម សូម​បញ្ចូល​ចំនួន ETH ដែល​អ្នក​ចង់​ជួញដូរ រួច​ចុច លក់​ឥឡូវ​នេះ។ សកម្មភាព​នេះ​នឹង​នាំ​អ្នក​ទៅ​កាន់​ការជជែក​ផ្ទាល់​អំពី​ការជួញដូរ និង​ផ្ទេរ ETH របស់​អ្នក​ជា​បណ្ដោះអាសន្ន​ទៅ​ក្នុង​ឃ្លាំង​បញ្ញើ​សុវត្ថិភាព​របស់​ពួក​យើង។
  5. បញ្ចប់​ការជួញដូរ៖ បន្ទាប់​ពី​អ្នក​ទទួល​បាន​ប្រាក់​បង់ ហើយ​អ្នក​ទិញ​បញ្ចប់​ការជួញដូរ​នៅ​ខាង​គាត់ អ្នក​អាច​បញ្ចេញ ETH ពី​ឃ្លាំង​បញ្ញើ​សុវត្ថិភាព​ចូល​ទៅ​ក្នុង​កាបូប​របស់​គាត់។ អ្នក​ក៏​នឹង​អាច​ទាញយក​បង្កាន់​ដៃ​សាធារណៈ​ផងដែរ ប្រសិន​បើ​អ្នក​ចង់​រក្សា​កំណត់ត្រា​ប្រតិបត្តិការ​នេះ។
  6. ផ្ដល់​មតិ​ប្រតិកម្ម - កុំ​ភ្លេច​ប្រាប់​ពួក​យើង​អំពី​បទពិសោធន៍​របស់​អ្នក​ជាមួយ​ដៃគូ​ជួញដូរ បន្ទាប់​ពី​ប្រតិបត្តិការ​ជោគជ័យ។

ចូល​មើល​មូលដ្ឋាន​ចំណេះ​ដឹង​របស់​ពួក​យើង ដើម្បី​ស្វែងយល់​បន្ថែម​អំពី​របៀប​លក់ ETH ភ្លាមៗ។ អ្នក​ក៏​អាច​បង្កើត​ការផ្ដល់​ជូន​ផងដែរ ប្រសិន​បើ​អ្នក​ចង់​កំណត់​លក្ខខណ្ឌ ឬ​ការណែនាំ​អំពី​ការជួញដូរ​របស់​អ្នក​ផ្ទាល់។ សូម​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការទាក់ទង​មក​ក្រុម​ផ្ដល់​ជំនួយ​របស់​ពួក​យើង ប្រសិន​បើ​អ្នក​មាន​សំណួរ​ណា​មួយ។ សូម​រីករាយ​ក្នុង​ការជួញដូរ!