សូម​រង់ចាំ ពេល​ពួក​យើង​ស្វែងរក​ការផ្ដល់ជូន​ល្អៗ​បំផុត​សម្រាប់​អ្នក។

Buy from

បង់​ដោយ​ប្រើ

Price per Bitcoin

របៀប​ទិញ Bitcoin ដោយ​ប្រើ Cash App

Cash App គឺ​ជា​កាបូប​លើ​អ៊ីនធឺណិត និង​កម្មវិធី​បង់ប្រាក់​ដែល​ផ្ដល់​លទ្ធភាព​ឱ្យ​អ្នក​ផ្ញើ​ប្រាក់​ទៅ និង​ទទួល​ប្រាក់​ពី​គ្រួសារ និង​មិត្តភក្តិ។ វា​ក៏​ផ្ដល់​លទ្ធភាព​ឱ្យ​អ្នក​ទទួល​យក​ប្រាក់​បង់​តាម​ទូរសព្ទ​ចល័ត​និង​កាត​ធនាគារ​សម្រាប់​អាជីវកម្ម​របស់​អ្នក និង​ផ្ទេរ​ប្រាក់​ទៅ​គណនី​ធនាគារ​របស់​អ្នក​ផងដែរ។

ឥឡូវ​នេះ នៅ​លើ​ទីផ្សារ​ជួញដូរ​រវាង​បុគ្គល​និង​បុគ្គល​របស់ Paxful អ្នក​អាច​ទិញ Bitcoin ដោយ​ប្រើ Cash App បាន​ហើយ។ គ្រាន់​តែ​អនុវត្ត​តាម​ជំហាន​ទាំង​នេះ ដើម្បី​ទទួល​បាន BTC របស់​អ្នក៖

  1. ចូល Paxful – ចូល​គណនី Paxful របស់​អ្នក ឬ​បង្កើត​គណនី​ថ្មី​មួយ។ ការចុះឈ្មោះ​លើ Paxful ផ្ដល់​សិទ្ធិ​ឱ្យ​អ្នក​មាន​កាបូប Bitcoin ជា​កម្មសិទ្ធិ​ផ្ទាល់​ដោយ​ឥត​គិត​ថ្លៃ​បន្ថែម។
  2. ជ្រើសរើស​វិធី​បង់ប្រាក់​របស់​អ្នក – ជ្រើសរើស Cash App ជា​វិធី​បង់ប្រាក់ ដើម្បី​បង្ហាញ​បញ្ជី​នៃ​ការផ្ដល់ជូន​ទាំងអស់​ដែល​ទទួល​យក​វិធី​បង់ប្រាក់​នេះ។ អ្នក​ក៏​អាច​បញ្ចូល​ទឹក​ប្រាក់​ដែល​អ្នក​ចង់​ចំណាយ ដើម្បី​ច្រោះចោល​ការផ្ដល់​ជូន​មិន​ពាក់ព័ន្ធ​ផងដែរ។ ចង់​ដឹង​ថា​អ្នក​នឹង​ទទួល​បាន Bitcoin ចំនួន​ប៉ុន្មាន​មែន​ទេ? សូម​សាកល្បង​ប្រើ​មុខងារ​គិត​លុយ Bitcoin របស់​ពួក​យើង។
  3. ស្វែងរក​ការផ្ដល់ជូន​ល្អ – ចូល​មើល​បញ្ជី​នៃ​ការផ្ដល់​ជូន និង​ប្រាកដ​ថា​ពិនិត្យ​មើល​ប្រវត្តិ​សាវតារ។ ពិចារណា​លើ​ភាពអាច​ទាក់ទង​បាន ពិន្ទុ​កេរ្តិ៍ឈ្មោះ ប្រវត្តិ​ជួញដូរ​របស់​អ្នក​លក់ និង​កត្តា​ទាក់ទង​ផ្សេង​ទៀត។ បន្ទាប់​ពី​អ្នក​រក​ឃើញ​ការផ្ដល់​ជូន​ល្អ​ដែល​មើលទៅ​ពេញ​ចិត្ត សូម​ពិនិត្យ​មើល​លក្ខខណ្ឌ​របស់​អ្នក​លក់​ដោយ​ប្រុង​ប្រយ័ត្ន មុន​ពេល​ចាប់ផ្ដើម​ការជួញដូរ។
  4. ទទួល​យក​លក្ខខណ្ឌ និង​ចាប់ផ្ដើម​ជួញដូរ – នៅ​ពេល​ទិញ Bitcoin ដោយ​ប្រើ Cash App សូម​ត្រៀម $Cashtag និង​ភស្តុតាង​បញ្ជាក់​ការបង់ប្រាក់ ដើម្បី​ធានា​ដល់​ភាពរលូន​ក្នុង​ការធ្វើ​ប្រតិបត្តិការ។ អ្នក​លក់​មួយ​ចំនួន​ក៏​ប្រហែល​ជា​ចង់​ឱ្យ​អ្នក​ដាក់​បញ្ជូន​ច្បាប់​ចម្លង​នៃ​បណ្ណសម្គាល់​ខ្លួន និង​ឯកសារ​ផ្សេង​ទៀត​របស់​អ្នក​ផងដែរ ដើម្បី​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​អ្នក។ ដូច្នេះ ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ការស្នើសុំ​បែប​នេះ។ បន្ទាប់​ពី​ការជួញដូរ​ចាប់ផ្ដើម សូម​អនុវត្ត​តាម​ការណែនាំ​ពី​អ្នក​លក់។ សូម​ចំណាំ​ថា Paxful ប្រើប្រាស់​ប្រព័ន្ធ​ឃ្លាំង​បញ្ញើ​សុវត្ថិភាព​ដែល​ទុក Bitcoin របស់​អ្នក​លក់​រហូត​ដល់​ប្រតិបត្តិការ​ត្រូវ​បាន​បញ្ចប់ ដើម្បី​ការពារ​អ្នក​ពី​ការឆបោក​ដែល​អាច​មាន។ បន្ទាប់​ពី​ការជួញដូរ​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ អ្នក​នឹង​ទទួល​បាន Bitcoin ដោយ​ផ្ទាល់​នៅ​ក្នុង​កាបូប Paxful របស់​អ្នក។

នៅ Paxful ពួក​យើង​ធ្វើ​ឱ្យ​មានភាពងាយស្រួល និង​សុវត្ថិភាព​ក្នុង​ការទិញ BTC ដោយ​ប្រើ Cash App។ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ការទិញ Bitcoin នៅ​លើ​ប្រព័ន្ធ​របស់​ពួក​យើង សូម​ពិនិត្យ​មើល​មូលដ្ឋាន​ចំណេះ​ដឹង​របស់​ពួក​យើង ឬ​ទាក់ទង​មក​ក្រុម​ផ្ដល់​ជំនួយ​របស់​ពួក​យើង​ដោយ​សេរី។