Buy from
បង់ដោយប្រើ
Price per Bitcoin
របៀបទិញ Bitcoin ដោយប្រើ Cash App
Cash App គឺជាកាបូបលើអ៊ីនធឺណិត និងកម្មវិធីបង់ប្រាក់ដែលផ្ដល់លទ្ធភាពឱ្យអ្នកផ្ញើប្រាក់ទៅ និងទទួលប្រាក់ពីគ្រួសារ និងមិត្តភក្តិ។ វាក៏ផ្ដល់លទ្ធភាពឱ្យអ្នកទទួលយកប្រាក់បង់តាមទូរសព្ទចល័តនិងកាតធនាគារសម្រាប់អាជីវកម្មរបស់អ្នក និងផ្ទេរប្រាក់ទៅគណនីធនាគាររបស់អ្នកផងដែរ។
ឥឡូវនេះ នៅលើទីផ្សារជួញដូររវាងបុគ្គលនិងបុគ្គលរបស់ Paxful អ្នកអាចទិញ Bitcoin ដោយប្រើ Cash App បានហើយ។ គ្រាន់តែអនុវត្តតាមជំហានទាំងនេះ ដើម្បីទទួលបាន BTC របស់អ្នក៖
- ចូល Paxful – ចូលគណនី Paxful របស់អ្នក ឬបង្កើតគណនីថ្មីមួយ។ ការចុះឈ្មោះលើ Paxful ផ្ដល់សិទ្ធិឱ្យអ្នកមានកាបូប Bitcoin ជាកម្មសិទ្ធិផ្ទាល់ដោយឥតគិតថ្លៃបន្ថែម។
- ជ្រើសរើសវិធីបង់ប្រាក់របស់អ្នក – ជ្រើសរើស Cash App ជាវិធីបង់ប្រាក់ ដើម្បីបង្ហាញបញ្ជីនៃការផ្ដល់ជូនទាំងអស់ដែលទទួលយកវិធីបង់ប្រាក់នេះ។ អ្នកក៏អាចបញ្ចូលទឹកប្រាក់ដែលអ្នកចង់ចំណាយ ដើម្បីច្រោះចោលការផ្ដល់ជូនមិនពាក់ព័ន្ធផងដែរ។ ចង់ដឹងថាអ្នកនឹងទទួលបាន Bitcoin ចំនួនប៉ុន្មានមែនទេ? សូមសាកល្បងប្រើមុខងារគិតលុយ Bitcoin របស់ពួកយើង។
- ស្វែងរកការផ្ដល់ជូនល្អ – ចូលមើលបញ្ជីនៃការផ្ដល់ជូន និងប្រាកដថាពិនិត្យមើលប្រវត្តិសាវតារ។ ពិចារណាលើភាពអាចទាក់ទងបាន ពិន្ទុកេរ្តិ៍ឈ្មោះ ប្រវត្តិជួញដូររបស់អ្នកលក់ និងកត្តាទាក់ទងផ្សេងទៀត។ បន្ទាប់ពីអ្នករកឃើញការផ្ដល់ជូនល្អដែលមើលទៅពេញចិត្ត សូមពិនិត្យមើលលក្ខខណ្ឌរបស់អ្នកលក់ដោយប្រុងប្រយ័ត្ន មុនពេលចាប់ផ្ដើមការជួញដូរ។
- ទទួលយកលក្ខខណ្ឌ និងចាប់ផ្ដើមជួញដូរ – នៅពេលទិញ Bitcoin ដោយប្រើ Cash App សូមត្រៀម $Cashtag និងភស្តុតាងបញ្ជាក់ការបង់ប្រាក់ ដើម្បីធានាដល់ភាពរលូនក្នុងការធ្វើប្រតិបត្តិការ។ អ្នកលក់មួយចំនួនក៏ប្រហែលជាចង់ឱ្យអ្នកដាក់បញ្ជូនច្បាប់ចម្លងនៃបណ្ណសម្គាល់ខ្លួន និងឯកសារផ្សេងទៀតរបស់អ្នកផងដែរ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក។ ដូច្នេះ ត្រូវត្រៀមខ្លួនសម្រាប់ការស្នើសុំបែបនេះ។ បន្ទាប់ពីការជួញដូរចាប់ផ្ដើម សូមអនុវត្តតាមការណែនាំពីអ្នកលក់។ សូមចំណាំថា Paxful ប្រើប្រាស់ប្រព័ន្ធឃ្លាំងបញ្ញើសុវត្ថិភាពដែលទុក Bitcoin របស់អ្នកលក់រហូតដល់ប្រតិបត្តិការត្រូវបានបញ្ចប់ ដើម្បីការពារអ្នកពីការឆបោកដែលអាចមាន។ បន្ទាប់ពីការជួញដូរត្រូវបានបញ្ចប់ដោយជោគជ័យ អ្នកនឹងទទួលបាន Bitcoin ដោយផ្ទាល់នៅក្នុងកាបូប Paxful របស់អ្នក។
នៅ Paxful ពួកយើងធ្វើឱ្យមានភាពងាយស្រួល និងសុវត្ថិភាពក្នុងការទិញ BTC ដោយប្រើ Cash App។ ដើម្បីស្វែងយល់បន្ថែមអំពីការទិញ Bitcoin នៅលើប្រព័ន្ធរបស់ពួកយើង សូមពិនិត្យមើលមូលដ្ឋានចំណេះដឹងរបស់ពួកយើង ឬទាក់ទងមកក្រុមផ្ដល់ជំនួយរបស់ពួកយើងដោយសេរី។