តើ Paxful ជាអ្វីដែរ?
Paxful គឺជាទីផ្សារជួញដូររវាងបុគ្គលនិងបុគ្គលដែលផ្ដល់លទ្ធភាពឱ្យអ្នកទិញ និងលក់រូបិយបណ្ណគ្រីបតូដោយប្រើប្រាស់វិធីណាមួយក្នុងចំណោមវិធីបង់ប្រាក់ច្រើនជាង 300 ជម្រើស។ វាគឺដូចគ្នានឹង eBay ដែរ តែសម្រាប់ប្រាក់កាស ហើយគ្មានដែនកំណត់ទាំងស្រុង។
ពួកយើងមានអ្នកប្រើប្រាស់ជាង 4.8 លាននាក់ជុំវិញពិភពលោក។ ការជួញដូរទាំងអស់នៅលើ Paxful មានសុវត្ថិភាពតាមរយៈសេវាឃ្លាំងបញ្ញើសុវត្ថិភាពរបស់ពួកយើង ដែលមានន័យថា អ្នកអាចធ្វើប្រតិបត្តិការយ៉ាងមានសុវត្ថិភាពដោយដឹងថា ប្រាក់របស់អ្នកត្រូវបានការពារ។
តើខ្ញុំអាចមើលចំណូលសម្ព័ន្ធរបស់ខ្ញុំនៅកន្លែងណា?
អ្នកអាចមើលចំណូលសម្ព័ន្ធរបស់អ្នកនៅលើផ្ទាំងគ្រប់គ្រងសម្រាប់អ្នកលក់ និងផ្ទាំងគ្រប់គ្រងសម្ព័ន្ធរបស់អ្នក។
តើខ្ញុំអាចបង្កើតតំណសម្ព័ន្ធផ្ទាល់ខ្លួនសម្រាប់គោលបំណងតាមដានដែរឬទេ?
បាន។ នៅលើផ្ទាំងគ្រប់គ្រងសម្ព័ន្ធរបស់អ្នក អ្នកអាចបង្កើតតំណមិនស្ទួនដែលអាចតាមដានបាន នៅក្រោមផ្នែកលេខកូដតាមដាន ដើម្បីចែករំលែកជាមួយមនុស្សដែលអ្នកអញ្ជើញឱ្យចូលរួមសម្ព័ន្ធរូបិយបណ្ណគ្រីបតូរបស់អ្នក។
តើមានអ្វីដែលមិនត្រូវបានអនុញ្ញាត?
ដើម្បីប្រាកដថា ពួកយើងទាំងអស់គ្នាដឹងអំពីអ្វីដែលត្រូវបានអនុញ្ញាត និងមិនត្រូវបានអនុញ្ញាត នៅខាងក្រោមនេះ ពួកយើងបានផ្ដល់ជូនសកម្មភាពដែលត្រូវជៀសវាងមួយចំនួនសម្រាប់អ្នកក្នុងនាមជាសមាជិកសម្ព័ន្ធ។
- ការបង្កើតគណនីច្រើន - អ្នកអាចបង្កើតគណនីបានតែមួយគត់នៅលើ Paxful។
- ការប្រើប្រាស់ការផ្ទេរបន្ត (បញ្ជូនបន្ត) ពីគេហទំព័ររបស់អ្នកមកកាន់គេហទំព័រ Paxful។
- ការចូលរួមក្នុងសកម្មភាពក្លែងបន្លំ ដើម្បីទទួលបានសមាជិកសម្ព័ន្ធ។
- ការទិញសេវាផ្សព្វផ្សាយដើម្បីបង្កើនសំណើស្វែងរកយីហោ ដូចជា Paxful, paxful.com ឬឈ្មោះក្លាយណាមួយផ្សេងទៀត ដែលរួមបញ្ចូលទាំងករណីប្រកបខុស។
- ការប្រើប្រាស់សំណើស្វែងរកយីហោដៃគួប្រកួតប្រជែង ដើម្បីផ្សព្វផ្សាយយីហោ Paxful - ព្រមទាំងប្រៀបធៀប Paxful ទៅនឹងយីហោផ្សេងទៀត ដោយបង្ហាញថាយីហោទាំងនោះមិនល្អ។
- ការបោះផ្សាយព័ត៌មានមិនពិត ដើម្បីទាក់ទាញអតិថិជនបន្ថែម ឬការធ្វើឱ្យអតិថិជនយល់ខុសក្នុងលក្ខណៈណាមួយ។
- ការគិតថ្លៃសេវាបន្ថែមពីលើចំណូលសម្ព័ន្ធដែលអ្នកទទួលបាននៅលើ Paxful។
តើអ្វីទៅជាកម្មវិធីសម្ព័ន្ធភាព Paxful ហើយកម្មវិធីនេះដំណើរការយ៉ាងដូចម្ដេច?
កម្មវិធីសម្ព័ន្ធភាព Paxful គឺជាឱកាសដ៏គួរឱ្យរំភើបមួយសម្រាប់ឱ្យអ្នកទទួលបានរង្វាន់ពីការចែករំលែក Paxful ជាមួយអ្នកគ្រប់គ្នានៅក្នុងរង្វង់បណ្ដាញរបស់អ្នក។ ការពិត វាងាយស្រួលយល់ណាស់។ អ្នកនាំមនុស្សមក Paxful រួចទទួលបានថ្លៃសេវាឃ្លាំងបញ្ញើសុវត្ថិភាពរបស់ពួកគេមួយចំណែក រាល់ពេលដែលពួកគេទិញរូបិយបណ្ណគ្រីបតូនៅលើ Paxful។
អ្នកនឹងទទួលបាន 50% នៃថ្លៃសេវាឃ្លាំងបញ្ញើសុវត្ថិភាព* សម្រាប់មនុស្សដែលអ្នកនាំមក Paxful និង 10% នៃថ្លៃសេវាឃ្លាំងបញ្ញើសុវត្ថិភាព* សម្រាប់មនុស្សដែលអ្នកទាំងនោះនាំមក Paxful។ ហើយនេះមិនមែនតែម្ដងនោះទេ ប៉ុន្តែគឺរៀងរាល់ពេលដែលពួកគេទិញរូបិយបណ្ណគ្រីបតូនៅលើ Paxful។
អ្នកអាចកសាងបណ្ដាញសម្ព័ន្ធរូបិយបណ្ណគ្រីបតូរបស់អ្នកបានយ៉ាងងាយស្រួល ដោយគ្រាន់តែណែនាំតំណសម្ព័ន្ធ Paxful របស់អ្នកនៅក្នុងខ្លឹមសារដែលអ្នកបង្កើត ចែករំលែកវានៅលើបណ្ដាញសង្គម ឬផ្សព្វផ្សាយវានៅលើគេហទំព័ររបស់អ្នក។
តើកម្រៃជើងសាសម្រាប់កម្រិតនីមួយៗរបស់កម្មវិធីនេះខុសគ្នាបែបណាដែរ?
អ្នកទទួលបានប្រាក់ រាល់ពេលសមាជិកសម្ព័ន្ធណាម្នាក់របស់អ្នក ឬសមាជិកសម្ព័ន្ធរបស់គាត់បញ្ចប់ការជួញដូរនៅលើ Paxful។
ចំនួនទឹកប្រាក់ដែលអ្នកនឹងទទួលបានត្រូវបានគណនាដោយផ្អែកតាមថ្លៃសេវាឃ្លាំងបញ្ញើសុវត្ថិភាពស្តង់ដាររបស់ពួកយើង ស្មើនឹង 1% នៃទឹកប្រាក់ជួញដូរ លើកលែងតែនៅពេលថ្លៃសេវាឃ្លាំងបញ្ញើសុវត្ថិភាពតិចជាង 1%។ ប្រសិនបើថ្លៃសេវាឃ្លាំងបញ្ញើសុវត្ថិភាពតិចជាង 1% ថ្លៃសេវាសម្ព័ន្ធត្រូវបានគណនាដោយផ្អែកតាមថ្លៃសេវាឃ្លាំងបញ្ញើសុវត្ថិភាពបច្ចុប្បន្ន។
រចនាសម្ព័ន្ធនៃការទូទាត់ប្រាក់មានដូចខាងក្រោម៖
សមាជិកសម្ព័ន្ធផ្ទាល់ (កម្រិតទី 1)៖ អ្នកទទួលបាន 50% នៃថ្លៃសេវាឃ្លាំងបញ្ញើសុវត្ថិភាពស្តង់ដារ នៅពេលសមាជិកសម្ព័ន្ធផ្ទាល់ទិញរូបិយបណ្ណគ្រីបតូដោយជោគជ័យ។
សមាជិកសម្ព័ន្ធប្រយោល (កម្រិតទី 2)៖ អ្នកទទួលបាន 10% នៃថ្លៃសេវាឃ្លាំងបញ្ញើសុវត្ថិភាពស្តង់ដារ នៅពេលសមាជិកសម្ព័ន្ធប្រយោលទិញរូបិយបណ្ណគ្រីបតូដោយជោគជ័យ។
តើប្រភពផ្សព្វផ្សាយ និងខ្លឹមសារណាខ្លះដែលទាក់ទាញឱ្យមានការចុចតំណសម្ព័ន្ធរបស់ខ្ញុំប្រសើរជាងគេ?
មានប្រភពផ្សេងៗជាច្រើនដែលអ្នកអាចប្រើប្រាស់ដើម្បីទាញយកប្រយោជន៍ រួមបញ្ចូលទាំងប្លក់របស់អ្នក, Google AdWords, Yandex Direct, ការផ្សព្វផ្សាយតាម Yahoo/Bing, បណ្ដាញផ្សព្វផ្សាយតាមឧបករណ៍ចល័ត, YouTube ក៏ដូចជាប្រព័ន្ធកម្សាន្តនិងប្រព័ន្ធហិរញ្ញវត្ថុធំៗផ្សេងទៀត។
បណ្ដាញសង្គមក៏ជាឧបករណ៍ដ៏គាប់ប្រសើរ ដើម្បីជួយឱ្យអ្នកចំណេញបាន Bitcoin សម្រាប់សម្ព័ន្ធរបស់អ្នកផងដែរ។ ការប្រើប្រាស់លេខកូដតាមដានសម្រាប់ការផ្សព្វផ្សាយទាំងអស់របស់អ្នកគឺជាយុទ្ធសាស្ត្រល្អមួយ ដើម្បីឱ្យអ្នកអាចសង្កេតមើលថាមានអ្វីខ្លះដែលដំណើរការប្រសើរបំផុត ហើយអ្នកអាចរៀនសូត្រពីវាបាន។
តើស្ថិតិត្រូវបានធ្វើបច្ចុប្បន្នភាពលើផ្ទាំងគ្រប់គ្រងរបស់ខ្ញុំញឹកញាប់កម្រិតណាដែរ?
ស្ថិតិត្រូវបានធ្វើបច្ចុប្បន្នភាពស្ទើរតែក្នុងពេលជាក់ស្ដែងនៅលើផ្ទាំងគ្រប់គ្រងសម្ព័ន្ធរបស់អ្នក។ ហេតុនេះ អ្វីគ្រប់យ៉ាងដែលអ្នកមើលឃើញនៅលើផ្ទាំងគ្រប់គ្រងគួរតែអាចយកជាការបាន ដោយប្រាប់អំពីស្ថានភាពនៅពេលនោះ។
ហេតុអ្វីបានជាសមាជិកសម្ព័ន្ធមួយចំនួនរបស់ខ្ញុំមានការជួញដូរច្រើន រីឯសមាជិកផ្សេងទៀតគ្រាន់តែចុះឈ្មោះ តែមិនជួញដូរសោះ?
មនុស្សមានតម្រូវការខុសៗគ្នា។ អ្នកខ្លះប្រហែលជាចង់ទិញ Bitcoin លើកដំបូងនៅលើ Paxful តែរង់ចាំរាប់ខែ ឬរាប់ឆ្នាំក៏មាន រីឯអ្នកផ្សេងទៀតចេះតែបន្តប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីទិញ ឬលក់បន្ថែម។ កម្រិតសកម្មភាពនៃសមាជិកសម្ព័ន្ធរបស់អ្នកក៏អាចអាស្រ័យលើខ្លឹមសារដែលអ្នកបង្កើតនៅពេលអញ្ជើញពួកគេ និងក្រុមមនុស្សដែលអ្នកផ្ដោតជាគោលដៅផងដែរ។
តើខ្ញុំទទួលបានប្រាក់ទូទាត់នៅពេលណា?
ជាធម្មតា ចំណូលដែលអ្នករកបានតាមរយៈសមាជិកនៃសម្ព័ន្ធរូបិយបណ្ណគ្រីបតូរបស់អ្នក ត្រូវបានដាក់ចូលកាបូបសម្ព័ន្ធរបស់អ្នកភ្លាម នៅពេលសមាជិកសម្ព័ន្ធរបស់អ្នកបញ្ចប់ការជួញដូរ។
បន្ទាប់ពីអ្នកបានបង្កើនចំណូលសម្ព័ន្ធ Bitcoin ដល់តម្លៃ 10 USD អ្នកអាចបញ្ជូនចំណូលនេះទៅក្នុងកាបូប Paxful របស់អ្នកនៅពេលណាក៏បានតាមចិត្តចង់។ បន្ទាប់ពីអ្នកទទួលបាន Bitcoin ដែលមានតម្លៃដល់ 300 USD ពួកយើងនឹងតម្រូវឱ្យអ្នកបញ្ចប់ការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងអាសយដ្ឋានរបស់អ្នក។
គន្លឹះ៖ អ្នកអាចលក់ Bitcoin ដែលអ្នករកបាននៅលើប្រព័ន្ធរបស់ពួកយើងដើម្បីទទួលបានប្រាក់ចំណេញបន្ថែម!
តើខ្ញុំអាចរកឃើញតំណសម្ព័ន្ធរបស់ខ្ញុំនៅកន្លែងណា?
អ្នកអាចរកតំណសម្ព័ន្ធរបស់អ្នកនៅលើផ្ទាំងគ្រប់គ្រងសម្រាប់អ្នកលក់ និងផ្ទាំងគ្រប់គ្រងសម្ព័ន្ធរបស់អ្នក។
តើខ្ញុំអាចមើលលេខកូដតាមដានផ្ទាល់ខ្លួនរបស់ខ្ញុំនៅកន្លែងណា?
ក្នុងពេលឆាប់ៗនេះ អ្នកនឹងអាចមើលលេខកូដតាមដានរបស់អ្នកនៅលើផ្ទាំងគ្រប់គ្រងតែម្ដង។ សូមបន្តតាមដាន!
តើខ្ញុំផ្ដោតលើប្រទេសណាខ្លះ នៅពេលស្វែងរកសមាជិកសម្ព័ន្ធ?
Paxful ជាប្រព័ន្ធជួញដូរសកល និងអាចត្រូវបានប្រើស្ទើរតែគ្រប់កន្លែងដែលមានសេវាអ៊ីនធឺណិត។ ហេតុនេះ ទីផ្សារណាខ្លះដែលអ្នកចង់ផ្ដោតជាគោលដៅគឺអាស្រ័យលើអ្នកទាំងស្រុង មិនថាក្នុងមូលដ្ឋាន តាមតំបន់ ក្នុងប្រទេស ឬក៏នៅកន្លែងផ្សេងទៀតនោះទេ។ បច្ចុប្បន្ន អ្នកប្រើប្រាស់របស់ពួកយើងភាគច្រើនមកពីអាមេរិក ហើយទីផ្សារអាហ្វ្រិក អាស៊ី និងអាមេរិកឡាទីនរបស់ពួកយើងមានការរីកចម្រើនលឿនបំផុត។
នៅក្នុងកម្មវិធីសម្ព័ន្ធភាព Paxful តើមានបែងចែកកម្រិតសមាជិកភាពប៉ុន្មានដែរ ហើយវាដំណើរការដោយរបៀបណា?
អ្នកមិនត្រឹមតែទទួលបាន Bitcoin សម្រាប់ការណែនាំសមាជិកសម្ព័ន្ធផ្ទាល់របស់អ្នកប៉ុណ្ណោះទេ។ កម្មវិធីសម្ព័ន្ធភាព Paxful មានបែងចែកសមាជិកភាពពីរកម្រិត ពោលគឺសមាជិកផ្ទាល់ និងសមាជិកប្រយោល។
សមាជិកសម្ព័ន្ធផ្ទាល់ (កម្រិតទី 1)៖ អ្នកទាំងនេះជាសមាជិកសម្ព័ន្ធដែលចុះឈ្មោះតាមរយៈតំណរបស់អ្នកដោយផ្ទាល់។
សមាជិកសម្ព័ន្ធប្រយោល (កម្រិតទី 2)៖ អ្នកទាំងនេះជាសមាជិកសម្ព័ន្ធដែលចុះឈ្មោះតាមរយៈតំណនៃសមាជិកសម្ព័ន្ធផ្ទាល់ណាម្នាក់របស់អ្នក។
ប្រសិនបើសមាជិកសម្ព័ន្ធរបស់ខ្ញុំកំពុងជួញដូរជាមួយសមាជិកសម្ព័ន្ធផ្សេងទៀត តើខ្ញុំនៅតែទទួលបានកម្រៃជើងសាពេញដែរឬទេ?
ប្រសិនបើសមាជិកសម្ព័ន្ធផ្ទាល់របស់អ្នកពីរនាក់ជួញដូរជាមួយគ្នា នោះអ្នកនឹងទទួលបាន 25% នៃចំណូលសរុបលើការជួញដូរនោះ ជំនួសឱ្យភាគរយធម្មតា 50%។
មាននរណាម្នាក់ដែលខ្ញុំបានណែនាំឱ្យចូលរួម Paxful បានចុះឈ្មោះដោយមិនប្រើប្រាស់តំណរបស់ខ្ញុំ។ តើខ្ញុំនៅតែអាចទទួលបានកម្រៃជើងសាដែរឬទេ?
គួរឱ្យសោកស្ដាយ មិនបានទេ។ អ្នកអាចទទួលបានចំណូលសម្ព័ន្ធពីអ្នកប្រើប្រាស់ដែលចុះឈ្មោះតាមរយៈតំណសម្ព័ន្ធមិនស្ទួនរបស់អ្នកតែប៉ុណ្ណោះ។
ខ្ញុំមានបណ្ដាញសង្គមពាក់ព័ន្ធនឹង Bitcoin ហើយអ្នកគាំទ្ររបស់ខ្ញុំចាប់អារម្មណ៍ចង់ទិញ ឬលក់ Bitcoin។ តើខ្ញុំគួរតែណែនាំ Paxful ដល់ពួកគេដែរឬទេ?
ប្រាកដហើយ! Paxful គឺជាមធ្យោបាយងាយស្រួលបំផុតលើពិភពលោកសម្រាប់ឱ្យគ្រប់គ្នាទិញ និងលក់ Bitcoin ទោះស្ថិតនៅទីណាក៏ដោយ។ មនុស្សដែលអ្នកចង់អញ្ជើញឱ្យចូលរួមសម្ព័ន្ធរូបិយបណ្ណគ្រីបតូរបស់អ្នកអាចចុះឈ្មោះដោយប្រើប្រាស់តំណសម្ព័ន្ធ រួចចាប់ផ្ដើមទិញ និងលក់ Bitcoin ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ! រាល់ពេលដែលពួកគេទិញនៅលើ Paxful អ្នកទទួលបានចំណូលសម្ព័ន្ធ។