លក្ខខណ្ឌ​ប្រើប្រាស់​សេវា Paxful Inc.

កិច្ចព្រមព្រៀង​នេះ​មាន​ព័ត៌មាន​សំខាន់ៗ​ខ្លាំង​ទាក់ទង​នឹង​សិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក ក៏​ដូចជា​លក្ខខណ្ឌ ដែន​កំណត់ និង​ការលើកលែង​នានា​ដែល​អាច​អនុវត្ត​ចំពោះ​អ្នក។ សូម​អាន​វា​ដោយ​ប្រុង​ប្រយ័ត្ន។

លក្ខខណ្ឌ​ប្រើប្រាស់​សេវា​ទាំង​នេះ រួម​ជាមួយ​វិសោធនកម្ម​និង​ការបញ្ជាក់​ឡើង​វិញ​ទាំងឡាយ​នៅ​ទី​នេះ (“កិច្ចព្រមព្រៀង”) បង្កើត​ជា​កិច្ចព្រមព្រៀង​ស្របច្បាប់​ដែល​រួម​បញ្ចូល​ការផ្ដល់​សេវា​ពី Paxful ដល់​អ្នក ដោយ​រួម​មាន​ការផ្ដល់ជូន​ទីផ្សារ ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យ​អ្នក​ទិញ និង​អ្នក​លក់ “ទ្រព្យ​ឌីជីថល” (ដើម្បី​យល់ដឹង​ឱ្យ​បាន​ទូលំទូលាយ ពាក្យ​ទ្រព្យ​ឌីជីថល​រាប់​បញ្ចូល​រូបិយបណ្ណ​ឌីជីថល ដូចជា Bitcoin, Tether និង​រូបិយបណ្ណ​ឌីជីថល​ផ្សេង​ទៀត ដែល​កាបូប Paxful អាច​ដំណើរការ​បាន) ចូលរួម​ប្រតិបត្តិការ​ជួញដូរ​ជាមួយ​គ្នា (“ទីផ្សារ”), ការផ្ដល់​សេវា​កាបូប​ឌីជីថល​សម្រាប់​ប្រើ​លើ​អ៊ីនធឺណិត, ការរក្សា​ទុក​និង​ការបញ្ចេញ​ទ្រព្យ​ឌីជីថល​ដូច​បាន​ណែនាំ នៅ​ពេល​បញ្ចប់​ការទិញ​ទ្រព្យ​ឌីជីថល និង​សេវា​ទាំងឡាយ​ផ្សេង​ទៀត​ដូច​បាន​រៀបរាប់​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ (ជារួម​ហៅ​ថា “សេវាកម្ម” និង​តែ​ឯង​ហៅ​ថា “សេវាកម្ម”) ដែល​បាន​ផ្ដល់​ជូន​ដោយ Paxful, Inc. និង​សម្ព័ន្ធញាតិ​ទាំងអស់​របស់​ក្រុមហ៊ុន​នេះ រួមមាន​ជាអាទិ៍ Paxful USA, Inc.(ជារួម​ហៅ​ថា “Paxful” ឬ “ពួកយើង” ឬ “ក្រុមហ៊ុន”) ដល់​អ្នក​ជា​រូបវន្ត​បុគ្គល (ឬ​ហៅ​ម្យ៉ាង​ទៀត​ថា “អ្នក​ប្រើប្រាស់” ឬ “អ្នក”)។ Paxful.com និង​សេវាកម្ម​ពាក់ព័ន្ធ​របស់​ក្រុមហ៊ុន​នេះ​គឺ​ជា​កម្មសិទ្ធិ​របស់ និង​ត្រូវ​បាន​ដំណើរការ​ដោយ Paxful។ ការប្រើប្រាស់​សេវាកម្ម​ដោយ​រូប​អ្នក​នឹង​ត្រូវ​គោរព​តាម​កិច្ចព្រមព្រៀង​នេះ រួម​ជាមួយ​គោលការណ៍​ឯកជនភាព គោលការណ៍​ឃុកឃី និង​ការយល់ព្រម​ដែល​បាន​ចុះហត្ថលេខា​អេឡិចត្រូនិក។

លក្ខខណ្ឌ​ទាំង​នេះ​តម្រូវ​ឱ្យ​ប្រើប្រាស់​​មជ្ឈត្តកម្ម​ដើម្បី​ដោះស្រាយ​វិវាទ ជាជាង​ប្រើប្រាស់​ការជំនុំជម្រះ​ដោយ​មាន​គណៈ​វិនិច្ឆ័យ ឬ​បណ្ដឹង​តាង​នាម​ក្រុម។

តាម​រយៈ​ការចុះឈ្មោះ​ប្រើប្រាស់​គណនី​លើ paxful.com ឬ​គេហ​ទំព័រ​ពាក់ព័ន្ធ​ទាំងឡាយ, API ឬ​កម្មវិធី​ឧបករណ៍​ចល័ត រួម​ទាំង URL ទាំងឡាយ​ដែល Paxful ដំណើរការ (ជា​រួម​ហៅ​ថា “គេហ​ទំព័រ Paxful” ឬ “គេហ​ទំព័រ”) មាន​ន័យ​ថា អ្នក​បាន​អាន​ដោយ​ប្រុង​ប្រយ័ត្ន​និង​ម៉ត់ចត់ យល់ និង​ទទួល​យក​លក្ខខណ្ឌ​ទាំងអស់​ដែល​មាន​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ ដោយ​រួម​បញ្ចូល​ទាំង​គោលការណ៍​ឯកជនភាព គោលការណ៍​ឃុកឃី និង​ការយល់ព្រម​ចុះ​ហត្ថលេខា​អេឡិចត្រូនិក។

តម្លៃ​ទ្រព្យ​ឌីជីថល​អាច​កើន​ឡើង ឬ​ថយ​ចុះ ហើយ​អាច​មាន​ហានិភ័យ​ខ្ពស់​ដែល​អ្នក​នឹង​ខាត​បង់​ប្រាក់​ក្នុង​ការទិញ លក់ រក្សា​ទុក ឬ​វិនិយោគ​លើ​ទ្រព្យ​ឌីជីថល។ ផ្អែក​តាម​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក អ្នក​គួរ​តែ​ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន​ថា​តើ​ការជួញដូរ ឬ​ការរក្សា​ទុក​ទ្រព្យ​ឌីជីថល​ស័ក្តិសម​ចំពោះ​រូប​អ្នក​ដែរ​ឬ​ទេ។

អំពី Paxful និង​សេវាកម្ម​របស់​ក្រុមហ៊ុន​នេះ

Paxful គឺ​ជា​ទីផ្សារ​ជួញដូរ​រវាង​បុគ្គល​និង​បុគ្គល​ឈាន​មុខ​គេ ដើម្បី​សម្រួល​ដល់​ការទិញ និង​លក់​ទ្រព្យ​ឌីជីថល ដោយ​អ្នក​លក់​ទទួល​យក​វិធី​បង់ប្រាក់​ច្រើន​ជាង 300 ជម្រើស​ក្នុង​ការដោះដូរ​ទ្រព្យ​ឌីជីថល​របស់​ពួកគេ។ ដោយ​ឈរ​លើ​មូលដ្ឋាន​ជួញដូរ​រវាង​បុគ្គល​និង​បុគ្គល អ្នក​ទិញ​នៅ​ក្នុង​ទីផ្សារ (“អ្នក​ទិញ”) និង​អ្នក​លក់​នៅ​ក្នុង​ទីផ្សារ (“អ្នក​លក់”) ផ្ដោះប្ដូរ និង​ចរចា​វិធី​បង់ប្រាក់។ អ្នក​ប្រើប្រាស់​របស់​ពួកយើង​ព្រមព្រៀង​គ្នា​លើ​វិធី​បង់ប្រាក់​ដែល​ត្រូវ​ប្រើ ដើម្បី​បញ្ចប់​ប្រតិបត្តិការ ព្រមទាំង​ទទួល​ខុស​ត្រូវ និង​រ៉ាប់រង​ទាំង​ស្រុង​លើ​ការប្រើប្រាស់​វិធី​បង់ប្រាក់​បែប​នេះ​ក្នុង​លក្ខណៈស្រប​ច្បាប់។

តាម​រយៈ​ក្រុមហ៊ុន​ផ្គត់ផ្គង់​កាបូប​ដាក់​ទ្រព្យ​ឌីជីថល​ឈាន​មុខ​គេ​លើ​ពិភព​លោក Paxful ក៏​ផ្ដល់ជូន​សេវា​កាបូប​ឌីជីថល​សម្រាប់​ប្រើ​លើ​អ៊ីនធឺណិត​ផងដែរ។ អ្នក​ប្រើប្រាស់​របស់​ពួក​យើង​ដែល​មាន​មូលដ្ឋាន​នៅ​ទូទាំង​ពិភព​លោក អាច​ដាក់​ផ្សាយ​ការផ្ដល់ជូន​សម្រាប់​ទិញ ឬ​លក់​ទ្រព្យ​ឌីជីថល​តាម​វិធី​ងាយស្រួល​ផ្សេងៗ។ អ្នក​បង្កើត​ការផ្ដល់ជូន​ទទួល​ខុស​ត្រូវ​លើ​ការដាក់​ចេញ​លក្ខខណ្ឌ​ប្រតិបត្តិការ រួម​ទាំង​វិធី​បង់ប្រាក់​ដែល​អ្នក​លក់​នឹង​ទទួល​យក។ ជា​នីតិ​វិធី​មួយ​ផ្នែក​របស់​ពួកយើង​​ក្នុង​ដំណើរការ​ប្រតិបត្តិការ បន្ទាប់​ពី​ការផ្ដល់ជូន​ត្រូវ​បាន​ជ្រើសរើស​ដោយ​អ្នក​ប្រើប្រាស់ Paxful ម្នាក់​ទៀត ទ្រព្យ​ឌីជីថល​របស់​អ្នក​លក់​ត្រូវ​បាន​ចាក់សោ (ដែល​ពួកយើង​ហៅ​ថា “ឃ្លាំង​បញ្ញើ​សុវត្ថិភាព Paxful”) រហូត​ដល់​បំពេញ​តាម​គ្រប់​លក្ខខណ្ឌ​ចាំបាច់​ទាំងអស់​ ដើម្បី​បញ្ចប់​ប្រតិបត្តិការ។ ការលក់​ត្រូវ​បាន​បញ្ចប់ ហើយ​ទ្រព្យ​ឌីជីថល​ត្រូវ​បាន​បើក​សោ និង​បញ្ចេញ​ឱ្យ​អ្នក​ទិញ​ដោយ​អ្នក​លក់ បន្ទាប់​ពី​អ្នក​ទិញ​បាន​បំពេញ​តាម​លក្ខខណ្ឌ​ប្រតិបត្តិការ ហើយ​ការបង់ប្រាក់​ត្រូវ​បាន​បញ្ជាក់​ថា​ត្រឹមត្រូវ និង​ទទួល​បាន​ដោយ​អ្នក​លក់។ PAXFUL មិន​ដើរ​តួ​ជា​ភាគី​ដំណើរការ​ការទូទាត់​ប្រាក់​ទេ។ ទំនួល​ខុស​ត្រូវ​ទាំង​អស់​ក្នុង​ការផ្ញើ​និង​ទទួល​ប្រាក់​បង់ រួម​ជាមួយ​ការបញ្ជាក់​ភាពត្រឹមត្រូវ​របស់​ប្រតិបត្តិការ​ស្ថិត​នៅ​ក្នុង​ដៃ​អ្នក​ទិញ និង​អ្នក​លក់។ ទ្រព្យ​ឌីជីថល​ដែល​ពួកយើង​ចាក់​សោ​ត្រូវ​បាន​បញ្ចេញ​ឱ្យ​អ្នក​លក់​វិញ ប្រសិន​បើ​អ្នក​ទិញ​ជ្រើសរើស​បោះបង់​ប្រតិបត្តិការ។ ទោះ​ក្នុង​ពេល​ណា​ក៏​ដោយ អ្នក​លក់​មិន​អាច​បោះបង់​ប្រតិបត្តិការ​បាន​ទេ។ អ្នក​លក់​មាន​តែ​ជម្រើស​បើក​សោ និង​បញ្ចេញ​ទ្រព្យ​ឌីជីថល​ឱ្យ​អ្នក​ទិញ​ប៉ុណ្ណោះ។ ការធ្វើ​បែប​នេះ​គឺ​ដើម្បី​ការពារ​សុវត្ថិភាព​អ្នក​ទិញ។ ប្រសិន​បើ​អ្នក​លក់​ត្រូវការ​បោះបង់​ប្រតិបត្តិការ ដោយសារ​អ្នក​ទិញ​មិន​អនុវត្ត​តាម​លក្ខខណ្ឌ​ប្រតិបត្តិការ គាត់​ត្រូវ​តែ​ចាប់ផ្ដើម​វិវាទ និង​ផ្ដល់​មូលហេតុ​សម្រាប់​ការធ្វើ​បែប​នេះ ដូច​ដែល​បាន​ពណ៌នា​បន្ថែម​ទៀត​នៅ​ក្នុង​ផ្នែក​ទី 8 នៃ​កិច្ច​ព្រមព្រៀង​នេះ។ ប្រតិបត្តិការ​នៅ​លើ​គេហ​ទំព័រ​របស់​ពួកយើង​ត្រូវ​បាន​ធ្វើ​ឡើង​រវាង​អ្នក​ទិញ និង​អ្នក​លក់។ ហេតុ​នេះ​ហើយ Paxful មិន​មែន​ជា​ភាគី​ចូលរួម​ក្នុង​ប្រតិបត្តិការ​ណា​មួយ​ឡើយ។

សេវា​កាបូប​ឌីជីថល​សម្រាប់​ប្រើ​លើ​អ៊ីនធឺណិត​ដែល​ផ្ដល់​ជូន​ដោយ Paxful គឺ​ជា​វិធី​ដ៏​មាន​សុវត្ថិភាព​មួយ​សម្រាប់​រក្សា​ទុក ផ្ញើ និង​ទទួល​រូបិយបណ្ណ​ឌីជីថល។ Paxful មិន​រក្សា​ទុក ឬ​គ្រប់គ្រង​ទ្រព្យ​ឌីជីថល​ទាំងឡាយ​ឡើយ។ ទ្រព្យ​ឌីជីថល​ត្រូវ​បាន​រក្សា​ទុក​លើ​បណ្ដាញ ឬ Blockchain រៀងៗ​ខ្លួន​របស់​ទ្រព្យ​ឌីជីថល​ទាំង​នេះ​ជានិច្ច។ ប្រតិបត្តិការ​ជួញដូរ​រូបិយបណ្ណ​ឌីជីថល​ទាំងអស់​កើត​ឡើង​នៅ​ក្នុង​បណ្ដាញ​រូបិយបណ្ណ​ឌីជីថល មិន​មែន​នៅ​លើ Paxful ទេ។ មិន​មាន​ការធានា​ថា ប្រតិបត្តិការនឹង​ដំណើរការ​លើ​បណ្ដាញ​រូបិយបណ្ណ​ឌីជីថល​នោះ​ទេ។ ប្រសិន​បើ​ច្បាប់​តម្រូវ ឬ​ប្រសិន​បើ​ពួកយើង​គិត​ថា ប្រតិបត្តិការ​ទាំង​នេះ​ផ្ទុយ​នឹង​លក្ខខណ្ឌ​របស់​ពួកយើង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ នោះ Paxful រក្សា​សិទ្ធិ​ក្នុង​ការបដិសេធ​មិន​ដំណើរការ​ប្រតិបត្តិការ​ណា​មួយ។ តាម​រយៈ​កិច្ចព្រមព្រៀង​នេះ អ្នក​យល់ព្រម និង​ទទួល​ស្គាល់​ថា អ្នក​ទទួល​ខុស​ត្រូវ​ទាំងស្រុង​លើ​គ្រប់​សកម្មភាព​ដែល​កើត​ឡើង​ក្នុង​កាបូប​របស់​អ្នក និង​រ៉ាប់រង​លើ​ហានិភ័យ​ទាំងអស់​ចំពោះ​ការចូល​ប្រើប្រាស់​កាបូប​របស់​អ្នក​ដែល​មាន​ការអនុញ្ញាត ឬ​គ្មាន​ការអនុញ្ញាត ស្របតាម​ការអនុញ្ញាត​ជា​អតិបរមា​ដោយ​ច្បាប់។

  1. លក្ខខណ្ឌ​ទូទៅ

    1. ពួកយើង​រក្សា​សិទ្ធិ​ក្នុង​ការធ្វើ​វិសោធនកម្ម កែប្រែ ផ្លាស់ប្ដូរ ឬ​កែ​សម្រួល​កិច្ចព្រមព្រៀង​នេះ​នៅ​ពេល​ណា​ក៏​បាន ផ្អែក​តាម​ការសម្រេច​ចិត្ត​ទាំង​ស្រុង និង​ជា​ដាច់ខាត​របស់​ខ្លួន ដោយ​គ្មាន​ការជូន​ដំណឹង​ជា​មុន​ទេ។ ការផ្លាស់ប្ដូរ​ទាំងឡាយ​ដូច​នេះ​ទាក់ទង​នឹង​ការប្រើប្រាស់​សេវាកម្ម​ដោយ​រូប​អ្នក​នឹង​មាន​ប្រសិទ្ធភាព នៅ​ពេល​ដាក់​ផ្សាយ​លើ​គេហ​ទំព័រ Paxful និង​មិន​អាច​ត្រឡប់​វិញ​បាន​ទេ។ ប្រសិន​បើ​អ្នក​បាន​ផ្ដល់​អាសយដ្ឋាន​អ៊ីមែល​មក​ពួកយើង នោះ​ពួកយើង​ក៏​អាច​ជូន​ដំណឹង​អ្នក​ផងដែរ ដោយ​ផ្ញើ​អ៊ីមែល​ប្រាប់​ថា កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​កែ​សម្រួល។ ប្រសិន​បើ​អ្នក​មិន​យល់ព្រម​តាម​លក្ខខណ្ឌ​ក្នុង​កិច្ចព្រមព្រៀង​ដែល​បាន​កែ​សម្រួល​ទេ ដំណោះស្រាយ​តែ​មួយ​គត់​របស់​អ្នក​គឺ​ត្រូវ​បញ្ចប់​ការប្រើប្រាស់​សេវាកម្ម និង​បិទ​គណនី​របស់​អ្នក​ភ្លាម។
    2. អ្នក​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការអាន​កិច្ចព្រមព្រៀង​នេះ​ដោយ​ប្រុង​ប្រយ័ត្ន និង​មើលកិច្ចព្រមព្រៀង​នេះ​ឡើង​វិញ​ជា​ប្រចាំ ដូច​បាន​ដាក់​ផ្សាយ​នៅ​លើ​គេហ​ទំព័រ Paxful។ ការបន្ត​ប្រើប្រាស់​សេវាកម្ម​ដោយ​រូប​អ្នក​ជា​ការបង្ហាញ​ថា អ្នក​យល់ព្រម​គោរព​តាម​កិច្ចព្រមព្រៀង​បច្ចុប្បន្ន។
    3. ការខកខាន ឬ​ការពន្យារ​ពេល​ដោយ Paxful ក្នុង​ការអនុវត្ត ឬ​អនុវត្ត​តែ​មួយ​ផ្នែក​នូវ​បទបញ្ញត្តិ​ណា​មួយ​ក្នុង​កិច្ចព្រមព្រៀង​នេះ មិន​ចាត់​ទុក​ថា​ជា​ការប្រកាស​លះបង់​សិទ្ធិ ឬ​ដំណោះស្រាយ​ណា​មួយ​របស់​ពួកយើង​ឡើយ។
  2. គណនី និង​ការចុះឈ្មោះ

    1. ដើម្បី​ប្រើប្រាស់​សេវាកម្ម អ្នក​នឹង​ត្រូវ​ចុះឈ្មោះ​បង្កើត​គណនី​តាម​រយៈគេហ​ទំព័រ​របស់​ពួកយើង។ ក្នុង​ដំណើរការ​ចុះឈ្មោះ​នេះ ពួកយើង​នឹង​ស្នើសុំ​ព័ត៌មាន​ជាក់លាក់​ពី​អ្នក​ដែល​រួម​មាន​ជាអាទិ៍​ឈ្មោះ អាសយដ្ឋាន និង​ព័ត៌មាន​ផ្ទាល់​ខ្លួន​ផ្សេង​ទៀត​របស់​អ្នក ដើម្បី​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​អ្នក។ ពួកយើង​អាច​បដិសេធ​បន្ត​រក្សា​គណនី​ជូន​អ្នក ផ្អែក​តាម​ការសម្រេច​​ទាំង​ស្រុង និង​ជា​ដាច់ខាត​របស់​ពួកយើង​។ តាម​រយៈ​កិច្ចព្រមព្រៀង​នេះ អ្នក​យល់ព្រម និង​ទទួល​ស្គាល់​ថា អ្នក៖ (ក) មាន​អាយុ​ស្រប​ច្បាប់​នៅ​ក្នុង​ដែនដី​ផ្ទាល់​ខ្លួន​របស់​អ្នក ដើម្បី​យល់ព្រម​តាម​កិច្ចព្រមព្រៀង​នេះ ព្រមទាំង (ខ) មិន​ធ្លាប់​ត្រូវ​បាន​ផ្អាក ឬ​ដក​ចេញ​ពី​ការប្រើប្រាស់​សេវាកម្ម​របស់​ពួកយើង​ពី​មុន​ទេ។
    2. តាម​រយៈ​ការប្រើប្រាស់​គណនី​របស់​អ្នក អ្នក​យល់ព្រម និង​បញ្ជាក់​ថា អ្នក​នឹង​ប្រើប្រាស់​សេវាកម្ម​របស់​ពួកយើង​សម្រាប់​ខ្លួន​ឯង ហើយ​អ្នក​មិន​អាច​ប្រើប្រាស់​គណនី​របស់​អ្នក ដើម្បី​ដើរតួ​ជា​អន្តរការី ឬ​ឈ្មួញ​កណ្ដាល​សម្រាប់​ភាគី​ទី​បី បុគ្គល ឬ​អង្គភាព​ណា​មួយ​ផ្សេង​ទៀត​ទេ។ ប្រសិន​បើមិន​មាន​ការផ្ដល់​សិទ្ធិ​ជាក់​ច្បាស់​ដោយ Paxful ទេ អ្នក​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មាន​តែ​គណនី​មួយ​គត់ និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លក់ ខ្ចី ចែក​រំលែក ឬ​ក៏​បើក​លទ្ធភាព​ដល់​អ្នក​ផ្សេង​ឬ​អង្គភាព​ក្រៅ​ពី​អ្នក​ធ្វើ​ការប្រើប្រាស់​គណនី​របស់​អ្នក​ឬ​ព័ត៌មាន​លម្អិត​ទាំងឡាយ​ដែល​ចាំបាច់​ក្នុង​ការចូល​ប្រើប្រាស់​គណនី​របស់​អ្នក​ឡើយ។ អ្នក​ទទួល​ខុស​ត្រូវ និង​រ៉ាប់រង​ទាំងស្រុង​លើ​ការគ្រប់គ្រង និង​ការរក្សា​សុវត្ថិភាព​គ្រប់គ្រាន់​សម្រាប់​គ្រប់​ឈ្មោះ​អ្នក​ប្រើប្រាស់ អាសយដ្ឋាន​អ៊ីមែល ពាក្យ​សម្ងាត់ លេខ​កូដ​ផ្ទៀងផ្ទាត់​ពីរ​ជំហាន ឬ​ក៏​លេខ​កូដ​ឬ​ព័ត៌មាន​ផ្ទៀងផ្ទាត់​ទាំងឡាយ​ផ្សេង​ទៀត​ដែល​អ្នក​ត្រូវការ​សម្រាប់​ចូល​ប្រើប្រាស់​សេវាកម្ម។ គណនី​របស់​អ្នក​មិន​ត្រូវ​មាន​ព័ត៌មាន​ដែល​នាំ​ឱ្យ​យល់​ខុស ឬ​ក្លែង​បន្លំ​នោះ​ទេ។ ការបង្កើត​ព័ត៌មាន​មិន​ពិត​សម្រាប់​គណនី​របស់​អ្នក ការក្លែង​បន្លំ​ប្រទេស​ដើម​របស់​អ្នក ឬ​ការផ្ដល់​ឯកសារ​សម្គាល់​ខ្លួន​ក្លែងក្លាយ​ត្រូវ​បាន​ហាមឃាត់​ជា​ដាច់​ខាត។
    3. ក្នុង​អំឡុង​ពេល​ចុះឈ្មោះ​បង្កើត​គណនី​របស់​អ្នក អ្នក​យល់ព្រម​ផ្ដល់​ជូន​ពួកយើង​នូវ​ព័ត៌មាន​ដែល​ពួកយើង​ស្នើសុំ​សម្រាប់​គោល​បំណង​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ និង​អង្កេត​រក​ការសម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេរវជន ការក្លែង​បន្លំ ឬ​បទឧក្រិដ្ឋ​ហិរញ្ញវត្ថុ​ផ្សេង​ទៀត ព្រមទាំង​អនុញ្ញាត​ឱ្យ​ពួកយើង​រក្សា​កំណត់ត្រា​ព័ត៌មាន​បែប​នេះ។ អ្នក​នឹង​ត្រូវ​បញ្ចប់​នីតិ​វិធី​ផ្ទៀងផ្ទាត់​ជាក់លាក់ មុន​ពេល​អ្នក​ទទួល​បាន​ការអនុញ្ញាត​ក្នុង​ការប្រើប្រាស់​សេវាកម្ម ហើយ​នីតិ​វិធី​ទាំង​នេះ​អាច​ត្រូវ​បាន​កែប្រែ ដោយ​ផ្អែក​តាម​ព័ត៌មាន​ដែល​ប្រមូល​បាន​​ជា​បន្តបន្ទាប់​អំពី​អ្នក។ ព័ត៌មាន​ដែល​ពួកយើង​ស្នើសុំ​អាច​រួម​បញ្ចូល​ព័ត៌មាន​ផ្ទាល់​ខ្លួន​ជាក់លាក់​ដែល​រួម​មាន​ជាអាទិ៍​ឈ្មោះ អាសយដ្ឋាន លេខ​ទូរសព្ទ អាសយដ្ឋាន​អ៊ីមែល ថ្ងៃ​ខែ​ឆ្នាំ​កំណើត លេខ​សន្តិសុខ​សង្គម លេខ​សម្គាល់​អ្នក​បង់​ពន្ធ និង​ឯកសារ​សម្គាល់​ខ្លួន​ដែល​ចេញ​ដោយ​រដ្ឋាភិបាល។ ក្នុង​ការផ្ដល់​ជូន​ពួកយើង​នូវ​ព័ត៌មាន​នេះ ឬ​ព័ត៌មាន​ទាំងឡាយ​ផ្សេង​ទៀត​ដែល​អាច​ត្រូវការ អ្នក​បញ្ជាក់​ថា ព័ត៌មាន​ទាំងអស់​គឺ​ពិត ត្រឹមត្រូវ និង​មិន​នាំ​ឱ្យ​មាន​ការយល់ខុស​នោះ​ទេ។ អ្នក​យល់ព្រម​ជូន​ដំណឹង​ភ្លាមៗ​មក​ពួកយើង ប្រសិន​បើ​មាន​ការផ្លាស់ប្ដូរ​ព័ត៌មាន​ណា​មួយ​ដែល​អ្នក​ផ្ដល់​មក។ អ្នក​ផ្ដល់​សិទ្ធិ​ឱ្យ​ពួកយើង​ធ្វើ​ការស៊ើប​អង្កេត (ដោយ​ផ្ទាល់ ឬ​តាម​រយៈ​ភាគី​ទី​បី ) ដែល​ពួកយើង​យល់​ឃើញ​ថា​ចាំបាច់ ដើម្បី​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​អ្នក ឬ​ការពារ​អ្នក និង​/ឬ​ពួកយើង​ឱ្យ​ជៀសផុត​ពី​ការក្លែង​បន្លំ ឬ​បទឧក្រិដ្ឋ​ហិរញ្ញវត្ថុ​ផ្សេង​ទៀត និង​ដើម្បី​ចាត់​វិធានការ​ដែល​ពួកយើង​គិត​ថា​ចាំបាច់ ផ្អែក​តាម​លទ្ធផល​នៃ​ការស៊ើប​អង្កេត​បែប​នេះ។ នៅ​ពេល​ពួកយើង​ដំណើរការ​ការស៊ើប​អង្កេត​ទាំង​នេះ អ្នក​ទទួល​ស្គាល់ និង​យល់ព្រម​ថា ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​អាច​ត្រូវ​បាន​បញ្ចេញ​ដល់​ទី​ភ្នាក់ងារ​បញ្ជាក់​ទំនុក​ចិត្ត​និង​បង្ការ​ការក្លែង​បន្លំ ឬ​ទីភ្នាក់ងារ​ទទួល​បន្ទុក​បទឧក្រិដ្ឋ​ហិរញ្ញវត្ថុ ហើយ​ទីភ្នាក់ងារ​ទាំង​នេះ​អាច​ឆ្លើយតប​ពេញលេញ​ទៅ​នឹង​ការស៊ើប​អង្កេត​របស់​ពួកយើង។
    4. ប្រសិន​បើ​អ្នក​ប្រើប្រាស់​សេវាកម្ម​តាង​នាម​ឱ្យនីតិ​បុគ្គល ដូចជា​​អង្គភាព​សាជីវកម្ម​ជាដើម នោះ​អ្នក​បញ្ជាក់ និង​ធានា​បន្ថែម​ទៀត​ថា៖ (i) នីតិ​បុគ្គល​ត្រូវ​បាន​រៀបចំ​ត្រឹមត្រូវ និង​មាន​សុពលភាព​ក្រោម​ច្បាប់​ជា​ធរមាន​ក្នុង​ដែនដី​នៃ​ស្ថាប័ន​នោះ ហើយ (ii) អ្នក​ទទួល​បាន​ការអនុញ្ញាត​ត្រឹមត្រូវ​ពី​នីតិ​បុគ្គល​បែប​នោះ​ក្នុង​ការបំពេញ​សកម្មភាព​តាង​នាម​ឱ្យ​នីតិ​បុគ្គល​នោះ។ គណនី​ស្ថាប័ន​ដែល​បាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ​គឺ​សម្រាប់​តែ​នីតិ​បុគ្គល​នោះ​តែ​ប៉ុណ្ណោះ ហើយ​មាន​តែ​អ្នក​ដែល​បាន​ចុះឈ្មោះ​បង្កើត​គណនី​នេះ​ប៉ុណ្ណោះ​ទើប​អាច​ប្រើ​បាន។ គណនី​ស្ថាប័ន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចែក​រំលែក​ជាមួយ ឬ​ប្រើ​ដោយ​បុគ្គល ឬ​អង្គភាព​ផ្សេង​ទៀត​ទេ។ គណនី​ស្ថាប័ន​ដែល​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ ទទួល​បាន​ការលើកលែង​មាន​កម្រិត​ដូច​ខាង​ក្រោម៖

      • គណនី​ស្ថាប័ន​ដែល​ទទួល​បាន​ការយល់ព្រម​អាច​មាន​គណនី​អ្នក​ប្រើប្រាស់​សកម្ម​ច្រើន​ក្នុង​ពេល​តែ​មួយ​បាន ឱ្យ​តែ​គណនី​ទាំង​នេះ​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ​ដោយ​ក្រុមហ៊ុន និង​ដំណើរការ​ដោយ​បុគ្គលិក​ក្រុមហ៊ុន​ដែល​ទទួល​បាន​ការចាត់តាំង ហើយ​បុគ្គលិក​ទាំង​នេះ​ត្រូវ​បាន​បើក​បង្ហាញ​ដល់ និង​ទទួល​បាន​ការយល់ព្រម​ពី Paxful ពី​មុន ក្រោម​ការសម្រេច​ទាំង​ស្រុង និង​ជា​ដាច់ខាត​របស់ Paxful។
      • គណនី​ស្ថាប័ន​អាច​មាន​ការផ្ដល់ជូន​ដែល​ដំណើរការ​តែ​មួយ​ប៉ុណ្ណោះ​សម្រាប់​ប្រតិបត្តិការ​ជាក់លាក់​មួយ​ក្នុង​ពេល​ណា​មួយ និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មាន​ការផ្ដល់ជូន​ច្រើន​សម្រាប់​ប្រតិបត្តិការ​ជាក់លាក់​នោះ​ពី​គណនី​ស្ថាប័ន​ផ្សេង​ទៀត​របស់​ខ្លួន​ឡើយ។
    5. អ្នក​ទទួល​ខុស​ត្រូវ​ទាំងស្រុង​លើ​ការបង្កើត​ពាក្យ​សម្ងាត់​ខ្លាំង និង​រក្សា​ឱ្យ​មាន​ការគ្រប់គ្រង និង​សុវត្ថិភាព​គ្រប់គ្រាន់​ចំពោះ​គ្រប់ ID, ពាក្យ​សម្ងាត់, តម្រុយ, លេខ​សម្គាល់​ខ្លួន (PIN), លេកូដ API ឬ​លេខ​កូដ​ទាំងឡាយ​ផ្សេង​ទៀត​ដែល​អ្នក​ត្រូវការ​សម្រាប់​ចូល​ប្រើប្រាស់​សេវាកម្ម​របស់​ពួកយើង។ ការបាត់បង់ ឬ​ការបែក​ធ្លាយ​ព័ត៌មាន​ដែល​បាន​លើក​ឡើង និង/ឬ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​អាច​បណ្ដាល​ឱ្យ​មាន​ការលួច​ចូល​ប្រើប្រាស់​គណនី​របស់​អ្នក​ដោយ​ភាគី​ទី​បី និង​មាន​ការខាតបង់​ឬ​ការលួច​ទ្រព្យឌីជីថល​និង/ឬ​ប្រាក់​ទាំងឡាយ​ដែ​ភ្ជាប់​ជាមួយ​គណនី​របស់​អ្នក រួម​ទាំង​វិធី​បង់ប្រាក់​ដែល​អ្នក​បាន​ភ្ជាប់​ផងដែរ។ អ្នក​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​លើ​ការរក្សា​បច្ចុប្បន្នភាព​អាសយដ្ឋាន​អ៊ីមែល លេខ​ទូរសព្ទ និង​ព័ត៌មាន​លម្អិត​សម្រាប់​ទាក់ទង​ផ្សេង​ទៀត​នៅ​ក្នុង​កម្រង​ព័ត៌មាន​គណនី​របស់​អ្នក ដើម្បី​ទទួល​បាន​ការជូន​ដំណឹង ឬ​ការប្រកាស​ប្រាប់​ទាំងឡាយ​ដែល​ពួកយើង​អាច​ផ្ញើ​ទៅ​អ្នក។ អ្នក​មិន​គួរ​អនុញ្ញាត​ឱ្យ​មាន​ការចូល​ប្រើប្រាស់​ពី​ចម្ងាយ ឬ​ចែក​រំលែក​អេក្រង់​កុំព្យូទ័រ​របស់​អ្នក​ជាមួយ​អ្នក​ផ្សេង​ទៀត​ឡើយ នៅ​ពេល​អ្នក​ចូល​គណនី​របស់​អ្នក។ ពួកយើង​​មិន​ទទួល​ខុស​ត្រូវ​ឡើយ​លើ​ការខាតបង់​ទាំងឡាយ​ដែល​អ្នក​អាច​ជួប​ប្រទះ ដោយសារ​តែ​ការបែក​ធ្លាយ​ព័ត៌មាន​ផ្ទៀងផ្ទាត់​សម្រាប់​ចូល​គណនី​ដែល​មិន​មែន​ជា​កំហុស​របស់ Paxful និង/ឬ​ការខកខាន​មិន​បាន​អនុវត្ត​តាម ឬ​ធ្វើ​សកម្មភាព​ឆ្លើយតប​នឹង​ការជូន​ដំណឹង​ឬ​ការប្រកាស​ប្រាប់​ដែល​ពួកយើង​អាច​ផ្ញើ​ទៅ​អ្នក។
    6. ដើម្បី​ប្រើប្រាស់​សេវាកម្ម​របស់​ពួកយើង អ្នក​អាច​ត្រូវ​បំពេញ​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់​ជាក់លាក់​នៅ​ក្នុង​ប្រទេស និង/ឬ​រដ្ឋ​ដែល​អ្នក​រស់នៅ។ តាម​រយៈ​ការទទួល​យក​លក្ខខណ្ឌ​ទាំង​នេះ​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ អ្នក​បញ្ជាក់​ថា អ្នក​បាន​ពិនិត្យ​មើល​ច្បាប់ និង​បទបញ្ញត្តិ​ក្នុង​តំបន់​របស់​អ្នក ហើយ​អ្នក​ដឹង និង​បំពេញ​តាម​កាតព្វកិច្ច​ទាំងអស់​នេះ។ ដោយសារ​ការហាមឃាត់​តាម​ផ្លូវ​ច្បាប់ និង​បទបញ្ញត្តិ ពួកយើង​មិន​ផ្ដល់ជូន​សេវាកម្ម​របស់​ពួកយើង​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ដែនដី​ជាក់លាក់​នោះ​ទេ។ តាម​រយៈ​ការទទួល​យក​លក្ខខណ្ឌ​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ អ្នក​បញ្ជាក់​ថា អ្នក​មិន​មែន​ជា​អ្នក​រស់​នៅ ឬ​អ្នក​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ច្បាប់ និង​បទ​បញ្ញត្តិ​នៃ​ដែនដី​ទាំង​នោះ​ទេ។
    7. ពួកយើង​ប្រហែល​មិន​ផ្ដល់​សេវាកម្ម​ទាំងអស់​នៅ​ក្នុង​គ្រប់​ទីផ្សារ​និង​ដែនដី​នោះ​ទេ ហើយ​អាច​ដាក់​កំហិត​ឬ​ហាមឃាត់​ការប្រើប្រាស់​សេវាកម្ម​ទាំងអស់​ឬ​មួយ​ផ្នែក​ពី​ដែនដី​ជាក់លាក់ (“ដែនដី​ក្រោម​ការរឹត​បន្តឹង”)។ នៅ​ពេល​នេះ ដែនដី​ក្រោម​ការរឹត​បន្តឹង​រួម​មាន​ដែនដី​ដែល​ត្រូវ​បាន​សម្គាល់​នៅ​លើ “បញ្ជី​ប្រទេស​ដែល​ត្រូវ​បាន​ហាមឃាត់” របស់​ពួកយើង រួម​ជាមួយ​រដ្ឋ​វ៉ាស៊ីនតោន​និង​ញូវយ៉ក។ ក្រៅ​ពី​នេះ អ្នក​ប្រើប្រាស់​ដែល​រស់​នៅ​ក្នុង​រដ្ឋ​តិចសាស​មិន​អាច​ប្រើ​សេវាកម្ម​ទាក់ទង​នឹង​រូបិយបណ្ណ​ឌីជីថល Tether (USDT) បាន​ទេ។ អ្នក​មិន​ត្រូវ​ព្យាយាម​គេចវេះ​ពី​ការដាក់​កំហិត​ទាំងឡាយ​ដែលបាន​ដាក់​ចេញ​តាម​សេវាកម្ម​ទាំង​នេះ​ទេ ដូចជា​តាម​រយៈ​ការបាំង​អាសយដ្ឋាន IP ឬ​ការដាក់​បញ្ជូន​ព័ត៌មាន​មិន​ត្រឹមត្រូវ​ទាំងឡាយ​ទាក់ទង​នឹង​ទីតាំង​របស់​អ្នកជាដើម។
  3. ដែន​សមត្ថកិច្ច មជ្ឈត្តកម្ម និង​ស្វ័យភាព​នៃ​បញ្ញត្តិ

    1. កិច្ចព្រមព្រៀង​នេះ និង​ការប្រើប្រាស់​គេហ​ទំព័រ និង​សេវាកម្ម​ទាំង​នេះ​ដោយ​រូប​អ្នក​ត្រូវ​គ្រប់គ្រង​ដោយ និង​បកស្រាយ​ស្រប​តាម​រដ្ឋ​ដេឡាវែរ ដោយ​មិន​គិត​ពី​គោលការណ៍​ស្ដីពី​សភាព​ជាន់​គ្នា​នៃ​ច្បាប់​នោះ​ទេ។
    2. មជ្ឈត្តកម្ម។ អ្នក និង Paxful យល់ព្រម​ថា វិវាទ​ណា​មួយ​ដែល​កើត​ឡើង​ពី ឬ​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​នេះ ឬ​សេវាកម្ម​ទាំង​នេះ​ត្រូវ​ដោះស្រាយ​សម្រេច​ក្នុង​មជ្ឈត្តកម្ម​ភ្ជាប់​កាតព្វកិច្ចជា​លក្ខណៈ​បុគ្គល ដោយ​អនុលោម​តាម​វិធាន​សម្រាប់​មជ្ឈត្តកម្ម​វិវាទ​ពាក់ព័ន្ធ​នឹង​អ្នក​ប្រើប្រាស់​របស់​សមាគម​មជ្ឈត្តកម្ម​អាមេរិក (ដែល​អាច​ចូល​មើល​បាន​តាម https://www.adr.org/rules)។ អនុលោម​តាម​លក្ខខណ្ឌ​តម្រូវ​​ក្នុង​ដែនដី​ជា​ធរមាន ជន​ទាមទារ​ក្នុង​នាម​ជា​អ្នក​ប្រើប្រាស់ (បុគ្គល​ដែល​មាន​ប្រតិបត្តិការ​សម្រាប់​ការប្រើប្រាស់​ផ្ទាល់ខ្លួន ការប្រើប្រាស់​លក្ខណៈ​គ្រួសារ ឬសម្រាប់​អ្នក​ផ្ទះ) អាច​ជ្រើសរើស​ធ្វើ​ការទាមទារ​តាម​រយៈ​តុលាការ​ក្នុង​តំបន់​របស់​ពួកគេ​សម្រាប់​ការទាមទារ​ខ្នាត​តូច​ជាជាង​តាម​រយៈ​មជ្ឈត្តកម្ម ឱ្យ​តែ​បញ្ហា​របស់​ពួក​គេ​នៅ​តែ​នៅ​ក្នុង​តុលាការ​សម្រាប់​ការទាមទារ​ខ្នាត​តូច និង​បន្ត​ដំណើរការ​ជា​លក្ខណៈ​បុគ្គលតែ​ប៉ុណ្ណោះ (មិន​មែន​ជា​លក្ខណៈ​ក្រុម ឬ​មាន​ការតំណាង​ឡើយ)។

      ការលះបង់​សិទ្ធិ​ប្ដឹង​តាង​នាម​ក្រុម៖ ស្រប​តាម​ច្បាប់​អនុញ្ញាត ការទាមទារ​ទាំងអស់​នឹង​ធ្វើ​ឡើង​ជា​លក្ខណៈ​បុគ្គល​តែ​ប៉ុណ្ណោះ និង​មិន​មែន​ក្នុង​នាម​ជា​ដើម​ចោទ​ឬ​សមាជិក​ក្រុម​នៅ​ក្នុង​បណ្ដឹង​តាង​នាម​ក្រុម បណ្ដឹង​ជា​សមូហភាព ឬ​នីតិ​វិធី​ប្ដឹង​តាម​រយៈ​តំណាង​ដែល​បាន​អះអាង​ណា​មួយ​ឡើយ (ជា​រួម​ហៅ​ថា “ការលះបង់​សិទ្ធិ​ប្ដឹង​តាង​នាម​ក្រុម”)។ មជ្ឈត្តករ​មិន​អាច​ច្របាច់​បញ្ចូល​គ្នា​នូវ​ការទាមទារ​ពី​បុគ្គល​លើស​ពី​ម្នាក់ ឬ​ចូលរួម​ក្នុង​មជ្ឈត្តកម្ម​ក្រុម​បាន​ឡើយ។ អ្នក​ទទួល​ស្គាល់​ថា តាម​រយៈ​ការយល់ព្រម​តាម​លក្ខខណ្ឌ​ទាំង​នេះ អ្នក និង PAXFUL កំពុង​លះ​បង់​សិទ្ធិ​ទទួល​បាន​ការជំនុះ​ជម្រះ​ដែល​មាន​គណៈ​វិនិច្ឆ័យ ហើយ​អ្នក​លះបង់​សិទ្ធិ​ចូលរួម​ក្នុង​បណ្ដឹង​តាង​នាម​ក្រុម​ប្រឆាំង​នឹង PAXFUL។

      ច្បាប់​ស្ដីពី​មជ្ឈត្តកម្ម​របស់​សហព័ន្ធ 9 U.S.C. §§ 1-16 អនុវត្តទាំងស្រុង​ក្នុង​ដំណើរការ​មជ្ឈត្តកម្ម។ មជ្ឈត្តកម្ម​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មជ្ឈត្តករ​អាព្យាក្រឹត​ម្នាក់ និង​ត្រូវប្រព្រឹត្តិ​ទៅ​នៅ​រដ្ឋ​ដេឡាវែរ ឬ​ទីតាំង​មួយ​ផ្សេង​ទៀត​ដែល​ភាគី​ទាំង​សងខាង​ព្រមព្រៀង​គ្នា ដោយ​ប្រើ​ភាសា​អង់គ្លេស។ មជ្ឈត្តករ​អាច​ផ្ដល់​ជំនួយ​ណា​មួយ​ដូច​ដែល​តុលាការ​របស់​ដែនដី​ដែល​មាន​សមត្ថកិច្ច​អាច​ផ្ដល់​ជូន រួម​ទាំង​ថ្លៃ​សេវា​មេធាវី នៅ​ពេល​ដែល​ច្បាប់​អនុញ្ញាត ហើយ​សេចក្ដី​សម្រេច​ពី​មជ្ឈត្តកម្ម​អាច​ត្រូវ​បាន​ចាត់ទុក​ជា​ការវិនិច្ឆ័យ និង​អនុវត្ត​ក្នុង​តុលាការ​គតិយុត្តិ​ណា​ក៏​បាន។ ផ្អែក​តាម​សំណើ​របស់​អ្នក សវនាការ​អាច​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​មាន​ការចូលរួម​ផ្ទាល់ ឬ​តាម​រយៈ​ទូរសព្ទ ហើយ​មជ្ឈត្តករ​អាច​រៀបចំ​ការដាក់​បញ្ជូន និង​ការកំណត់​ញត្តិ​សម្ដែង​បែប​សង្ខេប ដោយ​មិន​ចាំបាច់​មាន​សវនាការ​ផ្ទាល់​មាត់​ទេ។ ភាគី​ឈ្នះ​ក្ដី​ក្នុង​បណ្ដឹង ឬ​នីតិ​វិធី​ប្ដឹង​ណា​មួយ​គួរ​មាន​សិទ្ធិ​ទទួល​បានសំណង​លើ​​ថ្លៃ​ចំណាយ និង​ថ្លៃ​មេធាវី។

      ប្រសិន​បើ​មជ្ឈត្តករ ឬ​រដ្ឋបាល​មជ្ឈត្តកម្ម​គិត​ថ្លៃ​សេវា​ដាក់​បណ្ដឹង ឬ​ថ្លៃ​រដ្ឋបាល​ផ្សេង​ទៀត​ពី​អ្នក នោះ​ផ្អែក​តាម​ការស្នើសុំ ពួកយើង​នឹង​ផ្ដល់​សំណង​ជូន​អ្នក​វិញ ឱ្យ​តែ​ថ្លៃ​សេវា ឬ​ថ្លៃ​ចំណាយ​ទាំង​នេះ​លើស​ចំនួន​ដែល​អ្នក​នឹង​ចាំបាច់​ត្រូវ​បង់ បើ​អ្នក​ចូលរួម​នីតិ​វិធី​ប្ដឹង​​នៅ​តុលាការ​ជំនួស​វិញ​។ ពួកយើង​ក៏​នឹង​បង់​ថ្លៃ​សេវា ឬ​ថ្លៃ​ចំណាយ​បន្ថែម​ផងដែរ ប្រសិន​បើ​ច្បាប់​ជា​ធរមាន ឬ​វិធាន​របស់​រដ្ឋបាល​មជ្ឈត្តកម្ម​តម្រូវ​ឱ្យ​ធ្វើ​ដូច្នោះ។ ក្រៅ​ពី​អ្វី​ដែល​បាន​លើក​ឡើង ភាគី​នីមួយៗ​នឹង​ទទួល​ខុស​ត្រូវ​លើ​ថ្លៃ​សេវា ឬ​ថ្លៃ​ចំណាយ​ទាំងឡាយ​ផ្សេង​ទៀត ដូចជា​ថ្លៃ​មេធាវី​ជាដើម​ដែល​អាច​មាន។

    3. ប្រសិន​បើ​មាន​ផ្នែក​ណា​មួយ​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​ត្រូវ​មជ្ឈត្តករ ឬ​តុលាការ​សហរដ្ឋ​អាមេរិក​ណា​មួយ​យល់​ឃើញ​ថា គ្មាន​សុពលភាព ឬ​មិន​អាច​អនុវត្ត​បាន​ទាំងស្រុង ឬ​តែ​ផ្នែក​ខ្លះ សុពលភាព ឬ​ភាពអាច​អនុវត្ត​បាន​នៃ​ផ្នែក​ផ្សេង​ទៀត​របស់​លក្ខខណ្ឌ​ទាំង​នេះ​នឹង​មិន​រង​ផល​ប៉ះពាល់​ទេ។ ចំណងជើង​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ផ្ដល់ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​មិន​មែន​ជា​បទ​បញ្ញត្តិ​ដែល​អាច​អនុវត្ត​បាន​ក្នុង​កិច្ចព្រមព្រៀងនេះ​ទេ។
  4. គោលការណ៍​ឯកជនភាព និង​សុវត្ថិភាព

    1. ពួកយើង​ព្យាយាម​ចាត់​វិធានការ​សមស្រប​ទាំងអស់ ដើម្បី​ការពារ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ពួកយើង​មិន​អាច​ធានា​ដល់​សុវត្ថិភាព​នៃ​ទិន្នន័យ​ទាំងឡាយ​ដែល​អ្នក​បញ្ចេញ​នៅ​លើ​អ៊ីនធឺណិត​បាន​ទេ។ អ្នក​ទទួល​យក​ហានិភ័យ​ផ្នែក​សុវត្ថិភាព​ដែល​ភ្ជាប់​ជាមួយ​ការផ្ដល់​ព័ត៌មាន និង​ការធ្វើ​ជំនួញ​តាម​បណ្ដាញ​អ៊ីនធឺណិត ហើយ​នឹង​មិន​ទាមទារ​ឱ្យ​ពួកយើង​ទទួល​ខុស​ត្រូវ​ចំពោះ​ហេតុការណ៍​ដែល​ប្រព័ន្ធ​សុវត្ថិភាព​រង​ការវាយ​ប្រហារ​ណា​មួយ​នោះ​ទេ លើកលែង​តែ​ហេតុការណ៍​នេះ​កើត​ឡើង​ដោយសារ​ការធ្វេស​ប្រហែស​របស់​ពួកយើង។
    2. សូម​មើល​សេចក្ដី​ថ្លែងការណ៍​អំពី​ឯកជនភាព​ផ្លូវការ​របស់​ពួកយើង៖ https://paxful.com/privacy
  5. ការមិន​ធានា ដែន​កំណត់​នៃ​ទំនួល​ខុស​ត្រូវ និង​ការសន្មត​ទទួល​យក​ភយន្តរាយ

    1. សេវាកម្ម​ត្រូវ​បាន​ផ្ដល់​ជូន “ដូច​ដែល​មាន” និង “ដូច​ដែល​អាច​ប្រើ​បាន” ដោយ​គ្មាន​ការធានា ការបញ្ជាក់ ឬ​ការសន្យា​រ៉ាប់រង​ណា​មួយ​ឡើយ មិន​ថា​បង្ហាញ​ច្បាស់ ក្នុង​លក្ខណៈ​ប្រយោល ឬ​ក៏​កំណត់​ដោយ​ច្បាប់​នោះ​ទេ។ ​ស្របតាម​ការអនុញ្ញាតជាអតិបរមាដោយច្បាប់​ជា​ធរមាន PAXFUL សូម​ប្រកាស​យ៉ាង​ច្បាស់លាស់​ថា​មិន​ទទួល​ខុស​ត្រូវ​លើ​ការធានា​ដោយ​ប្រយោល​ទាំងឡាយ​ចំពោះ​សិទ្ធិ​កម្មសិទ្ធិ ភាពទទួល​យក​បាន​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម ភាពស័ក្តិសម​សម្រាប់​គោល​បំណង​ជាក់លាក់ និង/ឬ​ការមិន​បំពាន​ឡើយ។ PAXFUL មិន​ធ្វើ​ការបញ្ជាក់ ឬ​ធានា​ណា​មួយ​ឡើយ​ថា ការចូល​ប្រើប្រាស់​គេហ​ទំព័រ ផ្នែក​ណា​មួយ​របស់​សេវាកម្ម ឬ​ធនធាន​ណា​មួយ​ដែល​មាន​នៅ​លើ​នោះ នឹង​ដំណើរការ​ទៅ​រលូន​ជាប់ គ្មាន​ភាពរអាក់រអួល ទាន់​ពេល ឬ​ដោយ​គ្មាន​បញ្ហា​នោះ​ទេ។ PAXFUL មិន​ទទួល​រ៉ាប់រង​លើ​ការរាំងស្ទះ ឬ​ការខាតបង់​ណា​មួយ​ដែល​អ្នក​ប្រើប្រាស់​អាច​ទទួល​រង​ឡើយ។ តាម​រយៈ​កិច្ចព្រមព្រៀង​នេះ អ្នក​ទទួល​ស្គាល់ និង​យល់ព្រម​ថា អ្នក​មិន​បាន​ពឹងផ្អែក​លើ​សេចក្ដី​ថ្លែងការណ៍ ឬ​ការយោគយល់​គ្នា​ណា​មួយ​​ផ្សេង​ទៀត​នោះ​ទេ (ទោះ​ក្នុង​ទម្រង់​ជា​លាយលក្ខណ៍​អក្សរ ឬ​ផ្ទាល់​មាត់​ក្ដី) ទាក់ទង​នឹង​ការប្រើប្រាស់ និង​ការចូល​ដំណើរការ​សេវាកម្ម​និង​គេហទំព័រ​ដោយ​រូប​អ្នក។ ដោយ​គ្មាន​ការកម្រិត​លើ​អ្វី​ដែល​បាន​លើក​ឡើង តាម​រយៈ​កិច្ចព្រមព្រៀង​នេះ អ្នក​ទទួល​ស្គាល់ និង​ទទួល​យក​ហានិភ័យ​ផ្សេងៗ​ដែល​មាន​ភ្ជាប់​ជាមួយ​ការប្រើប្រាស់​រូបិយបណ្ណ​ដីជីថល រួមមាន​ជាអាទិ៍​បញ្ហា​គ្រឿង​ម៉ាស៊ីន បញ្ហា​កម្មវិធី បញ្ហា​តភ្ជាប់​អ៊ីនធឺណិត កម្មវិធី​គ្រោះថ្នាក់ ការរំខាន​ពី​ភាគី​ទី​បី​ដែល​នាំ​ឱ្យ​បាត់បង់​ឬ​ខ្វះ​លទ្ធភាព​ចូល​ប្រើប្រាស់​គណនី​ឬ​កាបូប និង​ទិន្នន័យ​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត​របស់​អ្នក បញ្ហា​ម៉ាស៊ីន​មេ ​ឬ​ក៏​ការបាត់បង់​ទិន្នន័យ។ អ្នក​យល់ព្រម និង​ទទួល​ស្គាល់​ថា PAXFUL នឹង​មិន​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​ប្រាស្រ័យ​ទាក់ទង​គ្នា ការរាំងស្ទះ កំហុស​ឆ្គង ការធ្វើ​ឱ្យ​ខុស​ពី​ភាពដើម ឬ​ការពន្យារ​ពេល​ទាំងឡាយ​ដែល​អ្នក​អាច​ជួប​ប្រទះ​ឡើយ នៅ​ពេល​ប្រើប្រាស់​សេវាកម្ម មិន​ថា​កើត​ឡើង​ដោយ​មូលហេតុ​អ្វី​នោះ​ទេ។
    2. មិន​ថា​ក្នុង​ករណី​ណា​ក៏​ដោយ ក៏ PAXFUL, សម្ព័ន្ធ​ញាតិ​និង​ក្រុមហ៊ុន​ផ្ដល់​សេវា​របស់ PAXFUL ឬ​មួយ​ក៏​មន្ត្រី នាយក ភ្នាក់ងារ បុគ្គលិក ទី​ប្រឹក្សា អ្នក​ពិគ្រោះ​យោបល់ ឬ​តំណាង​ណា​ម្នាក់​របស់​ពួកគេ​រៀងៗ​ខ្លួន មិន​ទទួល​ខុស​ត្រូវ​ដែរ (ក) លើ​ទឹក​ប្រាក់​​ខាត​បង់​ក្នុង​ចំនួន​លើស​ថ្លៃ​សេវា​សរុប​ដែល​អ្នក​បាន​បង់​សម្រាប់​សេវាកម្ម​ដែល​ជា​សំអាង​ហេតុ ក្នុង​រយៈ​ពេល​ដប់​ពី (12) ខែ​មុន​ពេល​ការខាតបង់​នោះ​កើត​ឡើង ឬ​មួយ​ក៏ (ខ) លើ​ប្រាក់​ចំណេញ​ទាំងឡាយ​ដែល​បាន​បាត់បង់, ការចុះ​ថយ​នៃ​តម្លៃ​ឬ​ឱកាស​អាជីវកម្ម, ការបាត់បង់ ការខាត​បង់ ការខូច​ខាត​ឬ​ការបែក​ធ្លាយ​ណា​មួយ​នៃ​ទិន្នន័យ​ឬ​ទ្រព្យ​អរូបី​ទាំងឡាយ​ផ្សេង​ទៀត ឬ​ក៏​ការខូចខាត​ជា​ពិសេស ជា​ឧប្បត្តិហេតុ ដោយ​ប្រយោល អរូបី ឬ​ជា​ទណ្ឌកម្ម​ទាំងឡាយ មិន​ថា​មាន​ប្រភព​ពី​កិច្ចសន្យា កំហុស​ស៊ីវិល ការធ្វេស​ប្រហែស ការទទួល​រ៉ាបង់រង​ដាច់​ខាត ឬ​ក៏​កើត​មាន​ពី​ឬ​ពាក់ព័ន្ធ​ជាមួយ​នឹង​ការប្រើប្រាស់​គេហ​ទំព័រ​ឬ​សេវាកម្ម ឬ​កិច្ចព្រមព្រៀង​នេះ​ដោយ​មាន​ឬ​មិន​មាន​ការអនុញ្ញាត​នោះ​ទេ ទោះបី​ជា​តំណាង​ពេញសិទ្ធិ​របស់​ PAXFUL ត្រូវ​បាន​ជម្រាប​ឱ្យ​ដឹង បាន​ដឹង ឬ​គួរ​តែ​បាន​ដឹង​អំពី​លទ្ធភាព​នៃ​ការខូចខាត​បែប​នេះ​ក៏​ដោយ និង​ទោះបី​ជា​ដំណោះស្រាយ​ដែល​បាន​ព្រមព្រៀង​ណា​មួយ​ឬ​ផ្សេង​ទៀត​មិន​មាន​ប្រសិទ្ធភាព​តាម​គោល​បំណង​សំខាន់​របស់​ដំណោះស្រាយ​នោះ​ក៏​ដោយ លើកលែង​តែ​ក្នុង​ករណី​ដែល​ការសម្រេច​ចុង​ក្រោយ​របស់​តុលាការ​កំណត់​ថា ការខូចខាត​ទាំង​នេះ​គឺ​បណ្ដាល​មក​ពី​ការធ្វេស​ប្រហែស​ទាំងស្រុង ការក្លែង​បន្លំ ការប្រព្រឹត្ត​ខុស​ដោយ​ចេតនា ឬ​ការតាំង​ចិត្ត​បំពាន​លើ​ច្បាប់​របស់ PAXFUL។ ដែនដី​មួយ​ចំនួន​មិន​អនុញ្ញាត​ឱ្យ​ច្រានចោល ឬ​ធ្វើ​ការកម្រិត​លើ​ការខូចខាត​ជា​ឧប្បត្តិហេតុ ឬ​ជា​ទណ្ឌកម្ម​ឡើយ ដូច្នេះ​ដែន​កំណត់​ដូច​រៀបរាប់​ខាង​លើ​អាច​មិន​អនុវត្ត​ចំពោះ​អ្នក​ទេ។
    3. ពួកយើង​មិន​មែន​ជា​ម្ចាស់ ឬ​មិន​មាន​សិទ្ធិ​ត្រួតត្រា​លើ​ប្រូតូកូល​កម្មវិធី​មូលដ្ឋាន​ដែល​គ្រប់គ្រង​ដំណើរការ​ទ្រព្យ​ឌីជីថល​នោះ​ទេ។ ជា​ទូទៅ ប្រូតូកូល​មូលដ្ឋាន​មាន​លក្ខណៈ​ជា​កូដ​ចំហ ហើយ​អ្នក​ណា​ក៏​អាច​ប្រើប្រាស់ ចម្លង កែប្រែ និង​ចែកចាយ​ប្រូតូកូល​ទាំង​នេះ​បាន​ដែរ។ ពួកយើង​មិន​ទទួល​ខុស​ត្រូវ​លើ​ដំណើរការ​នៃ​ប្រូតូកូល​មូលដ្ឋាន​ទាំង​នេះ​ឡើយ ហើយ​ពួកយើង​មិន​អាច​ធានា​ចំពោះ​មុខងារ ឬ​សុវត្ថិភាព​នៃ​ដំណើរការ​បណ្ដាញ​បាន​ទេ។ ជា​ពិសេស ប្រូតូកូល​មូលដ្ឋាន​អាច​មាន​ការផ្លាស់ប្ដូរ​ភ្លាមៗ​ក្នុង​វិធាន​ដំណើរការ (រួម​ទាំង “ប្រូតូកូល​កម្លាយ”)។ ការផ្លាស់ប្ដូរ​ដំណើរការ​ជា​សារវន្ត​ទាំងឡាយ​អាច​ប៉ះពាល់​ជា​សារវន្ត​ផងដែរ​ដល់​ភាពអាច​ប្រើ​បាន តម្លៃ មុខងារ និង/ឬ​ឈ្មោះ​នៃ​រូបិយបណ្ណ​ឌីជីថលបែប​នេះ។ Paxful មិន​គ្រប់គ្រង​លើ​ពេល​វេលា និង​លក្ខណៈ​ពិសេស​នៃ​ការផ្លាស់ប្ដូរ​ដំណើរការ​ជា​សារវន្ត​ទាំង​នេះ​ទេ។ អ្នក​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ការយល់​ដឹង​អំពី​ការផ្លាស់ប្ដូរ​ដំណើរការ​នា​ពេល​ខាង​មុខ ហើយ​អ្នក​ត្រូវ​តែ​ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន​អំពី​ព័ត៌មាន​ដែល​មាន​ជា​សាធារណៈ និង​ព័ត៌មាន​ដែល​អាច​ត្រូវ​បាន​ផ្ដល់​ជូន​ដោយ Paxful ក្នុង​ការកំណត់​ថា​តើ​ត្រូវ​បន្ត​ប្រើប្រាស់​សេវាកម្ម​ដែរ​ឬ​ទេ។ ក្នុង​ករណី​ដែល​មាន​ការផ្លាស់ប្ដូរ​ដំណើរការ​ណា​មួយ​ដូច​នេះ Paxful រក្សា​សិទ្ធិ​ក្នុង​ការចាត់​វិធានការ​ដែល​អាច​ចាំបាច់​សម្រាប់​ការពារ​សុវត្ថិភាព​នៃ​ដំណើរការ​ប្រព័ន្ធ​របស់​ខ្លួន រួម​បញ្ចូល​ទាំង​ការផ្អាក​ដំណើរការ​រូបិយបណ្ណ​ឌីជីថល​ដែល​ពាក់ព័ន្ធ​ជា​បណ្ដោះអាសន្ន និង​វិធានការ​ចាំបាច់​ផ្សេងៗ​ទៀត។ ផ្អែក​តាម​ភាពសមស្រប Paxful នឹង​ព្យាយាម​ជូន​ដំណឹង​អ្នក​អំពី​ការឆ្លើយតប​របស់​ខ្លួន​ទៅ​នឹង​ការផ្លាស់ប្ដូរ​ដំណើរការ​ជា​សារវន្ត​ណា​មួយ។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ការផ្លាស់ប្ដូរ​បែប​នេះ​គឺ​ហួស​ពី​សមត្ថភាព​គ្រប់គ្រង​របស់​ពួកយើង និង​អាច​កើត​ឡើង​ដោយ​គ្មាន​ការជូន​ដំណឹង​ដល់ Paxful ឡើយ។ ការឆ្លើយតប​របស់​ពួកយើង​ទៅ​នឹង​ការផ្លាស់ប្ដូរ​ដំណើរការ​ជា​សារវន្ត​ណា​មួយ​គឺ​ស្ថិត​ក្នុង​ការសម្រេច​ទាំង​ស្រុង​របស់​ពួកយើង និង​រួម​បញ្ចូល​ទាំង​ការសម្រេច​ចិត្ត​មិន​ទទួល​យក​ប្រូតូកូល​កម្លាយ​ថ្មី​ណា​មួយ ឬ​សកម្មភាព​ផ្សេងៗ​ទៀត។ អ្នក​ទទួល​ស្គាល់ និង​ទទួល​យក​ហានិភ័យ​នៃ​ការផ្លាស់ប្ដូរ​ដំណើរការ​ប្រូតូកូល​របស់​ទ្រព្យ​ឌីជីថល និង​យល់ព្រម​ថា Paxful មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការផ្លាស់ប្ដូរ​ដំណើរការ​បែប​នេះ និង​មិន​ទទួល​រ៉ាប់រង​លើ​ការខាត​បង់​តម្លៃ​ណា​មួយ​ដែល​អ្នក​អាច​ជួប​ប្រទះ ដោយសារ​តែ​ការផ្លាស់ប្ដូរ​ក្នុង​វិធាន​ដំណើរការ​ទេ។ អ្នក​ទទួល​ស្គាល់ និង​យល់ព្រម​ថា Paxful មាន​សិទ្ធិ​សម្រេច​ទាំង​ស្រុង​ក្នុង​ការកំណត់​ការឆ្លើយតប​របស់​ខ្លួន​ទៅ​នឹង​ការផ្លាស់ប្ដូរ​ដំណើរការ​ណា​មួយ ហើយ​ពួកយើង​មិន​ទទួល​ខុស​ត្រូវ​ក្នុង​ការជួយ​អ្នក​ឡើយ ទាក់ទង​នឹង​រូបិយបណ្ណ ឬ​ប្រូតូកូល​ដែល​មិន​អាច​ប្រើ​បាន។
    4. ក្នុង​ការប្រើប្រាស់​សេវាកម្ម​របស់​ពួកយើង អ្នក​អាច​មើល​ខ្លឹមសារ ឬ​ប្រើប្រាស់​សេវាកម្ម​ដែល​ផ្ដល់​ជូន​ដោយ​ភាគី​ទី​បី រួម​ទាំង​តំណ​ភ្ជាប់​ទៅ​កាន់​គេហ​ទំព័រ និង​សេវាកម្ម​ភាគី​ទី​បី (“ខ្លឹមសារ​ភាគី​ទី 3”)។ ពួកយើង​មិន​គាំទ្រ ប្រើប្រាស់ ឬ​គ្រប់គ្រង​ខ្លឹមសារ​ភាគី​ទី 3 ណា​មួយ​ឡើយ ហើយ​នឹង​មិន​ទទួល​ខុស​ត្រូវ​ឬ​ទទួល​រ៉ាប់រង​លើ​គ្រប់​ខ្លឹមសារ​ភាគី​ទី 3 ទាំងអស់។ ក្រៅ​ពី​នេះ ការព្រមព្រៀង ឬ​ការឆ្លើយឆ្លង​របស់​អ្នក​ជាមួយ​ភាគី​ទីបី​បែប​នេះ​គឺ​ធ្វើ​ឡើង​រវាង​អ្នក និង​ភាគី​ទីបី​ទាំង​នោះ​តែ​ប៉ុណ្ណោះ។ ពួកយើង​មិន​ទទួល​ខុស​ត្រូវ ឬ​ទទួល​រ៉ាប់រង​លើ​ការខាតបង់ ឬ​ការខូចខាត​ណា​មួយ​ដែល​បាន​កើតឡើង​ដោយសារ​តែ​ការព្រមព្រៀង​ទាំង​នោះ​ទេ ហើយ​អ្នក​ទទួល​ដឹង​ថា អ្នក​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​ទាំងស្រុង​ក្នុង​ការប្រើប្រាស់​ខ្លឹមសារ​ភាគី​ទី 3 និង​ការឆ្លើយឆ្លង​របស់​អ្នក​ជាមួយ​ភាគី​ទីបី។
    5. ដើម្បី​កុំ​ឱ្យ​មាន​ការឆ្ងល់​សង្ស័យ សូម​ជ្រាប​ថា Paxful មិន​ផ្ដល់​ការប្រឹក្សា​យោបល់​លើ​ការវិនិយោគ ពន្ធ ឬ​ផ្នែក​ច្បាប់​ទេ។ Paxful មិន​បាន​ចុះ​បញ្ជី​ជាមួយ​គណៈកម្មការ​មូលបត្រ​សហរដ្ឋ​អាមេរិក និង​មិន​ផ្ដល់​ជូន​សេវា​មូលបត្រ​ឬ​យោបល់​ណែនាំ​អំពី​ការវិនិយោគ​ឡើយ។ គ្រប់​ប្រតិបត្តិការ​នៅ​លើ​ទីផ្សារ​របស់​ពួកយើង​ត្រូវ​បាន​ធ្វើ​ឡើង​​រវាង​អ្នក​លក់ និង​អ្នក​ទិញ​ក្នុង​លក្ខណៈ​បុគ្គល​និង​បុគ្គល ហើយ​អ្នក​ទទួល​ខុស​ត្រូវ​ទាំងស្រុង​ក្នុង​ការកំណត់​ថា​តើ​ការវិនិយោគ យុទ្ធសាស្ត្រ​វិនិយោគ ឬ​ប្រតិបត្តិការ​ពាក់ព័ន្ធ​ទាំងឡាយ​ស័ក្តិសម​សម្រាប់​អ្នក​ដែរ​ឬ​ទេ ផ្អែក​លើ​គោល​បំណង​វិនិយោគ ស្ថានភាព​ហិរញ្ញវត្ថុ និង​កម្រិត​ទទួល​យក​ហានិភ័យ​ផ្ទាល់​ខ្លួន​របស់​អ្នក។ អ្នក​គួរ​តែ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ផ្នែក​ច្បាប់ ឬ​ផ្នែក​ពន្ធដារ​របស់​អ្នក​ទាក់ទង​នឹង​ស្ថានភាព​ជាក់លាក់​របស់​អ្នក។ យូរៗ​ម្ដង ពួកយើង​អាច​ផ្ដល់​ព័ត៌មាន​ណែនាំ​អំពី​ប្រព័ន្ធ និង​ផលិតផល​របស់​ពួកយើង ដើម្បី​ជួយ​អ្នក​ប្រើប្រាស់​ក្នុង​ការស្វែងយល់​បន្ថែម​អំពី​សេវាកម្ម​របស់​ពួកយើង។ ព័ត៌មាន​អាច​រួម​មាន​ជាអាទិ៍​អត្ថបទ​ប្លក់ អត្ថបទ តំណ​ទៅ​កាន់​ខ្លឹមសារ​ភាគី​ទី 3 mti ព័ត៌មាន ការពន្យល់​ណែនាំ និង​វីដេអូ។ ព័ត៌មាន​ដែល​ត្រូវ​បាន​ផ្ដល់​ជូន​នៅ​លើ​គេហ​ទំព័រ​នេះ ឬ​គេហ​ទំព័រ​ភាគី​ណា​មួយ​មិន​ត្រូវ​បាន​ចាត់​ទុក​ជា​យោបល់​ណែនាំ​អំពី​ការវិនិយោគ យោបល់​ណែនាំ​អំពី​ហិរញ្ញវត្ថុ យោបល់​ណែនាំ​អំពី​ការជួញដូរ ឬ​យោបល់​ណែនាំ​ក្នុង​ទម្រង់​ទាំងឡាយ​ផ្សេង​ទៀត​នោះ​ទេ ហើយ​អ្នក​មិន​គួរ​ចាត់​ទុក​ខ្លឹមសារ​ទាំងឡាយ​របស់​គេហ​ទំព័រ​នេះ​ដូច្នេះ​ឡើយ។ មុន​ពេល​ធ្វើ​ការសម្រេច​ចិត្ត​ទិញ លក់ ឬ​រក្សា​ទុក​ទ្រព្យ​ឌីជីថល​ទាំងឡាយ អ្នក​គួរ​តែ​ធ្វើ​ការត្រួត​ពិនិត្យ​ល្អិតល្អន់​ដោយ​ផ្ទាល់ និង​ពិគ្រោះ​ជាមួយ​ទីប្រឹក្សា​ហិរញ្ញវត្ថុ​របស់​អ្នក មុន​ពេល​ធ្វើ​ការសម្រេច​ចិត្ត​ណា​មួយ​លើ​ការវិនិយោគ។ Paxful នឹង​មិន​ទទួល​ខុស​ត្រូវ​លើ​ការសម្រេច​ចិត្ត​ដែល​អ្នក​ធ្វើ​ឡើង ដើម្បី​ទិញ លក់ ឬ​រក្សា​ទុក​ទ្រព្យ​ឌីជីថល​ដោយ​ផ្អែក​តាម​ព័ត៌មាន​ដែល Paxful ផ្ដល់ជូន​ឡើយ។
    6. អ្នក​យល់ព្រម​ថា ពួកយើង​មិន​ទទួល​រ៉ាប់រង​លើ​បម្រែបម្រួល​តម្លៃ​ទាំងឡាយ​ចំពោះ​ទ្រព្យ​ឌីជីថល​នោះ​ទេ។ ក្នុង​ករណី​ដែល​មាន​ការរាំងស្ទះទីផ្សារ ឬ​ហេតុការណ៍​ជា​ប្រធានសក្តិ (ដូច​ដែល​មាន​រៀបរាប់​ក្នុង​ផ្នែក​ទី 17) ពួកយើង​អាច​ចាត់​វិធានការ​មួយ ឬ​ច្រើន​ដូច​ខាង​ក្រោមនេះ៖ (ក) ផ្អាក​ការចូល​ប្រើប្រាស់​សេវាកម្ម ឬ (ខ) ទប់ស្កាត់​អ្នក​មិន​ឱ្យ​ធ្វើ​សកម្មភាព​ទាំងឡាយ​តាម​សេវាកម្ម។ ពួកយើង​នឹង​មិន​ទទួល​រ៉ាប់រង​លើ​ការខាតបង់​ទាំងឡាយ​ដែល​អ្នក​ទទួល​រង​ដោយសារ​តែ​សកម្មភាព​ទាំង​នោះ​ទេ។ ក្រោយ​ពេល​ហេតុការណ៍​បែប​នេះ​ណា​មួយ​កើត​ឡើង នៅ​ពេល​សេវាកម្ម​ស្ដារ​ឡើង​វិញ អ្នក​ទទួល​ស្គាល់​ថា អត្រា​តម្លៃ​ទីផ្សារ​ក្នុង​ពេល​បច្ចុប្បន្ន​អាច​ខុស​គ្នា​ច្រើន​ពី​អត្រា​តម្លៃ​ដែល​មាន​មុន​ហេតុការណ៍​បែប​នេះ។
    7. ពួកយើង​មិន​ធានា​ឡើយ​ថា គេហ​ទំព័រ​នេះ​ឬ​ម៉ាស៊ីនមេ​ដែល​ផ្ដល់​ជូន​គេហ​ទំព័រ​នេះ​មិន​មាន​មេរោគ​ឬ​បញ្ហា, ខ្លឹមសារ​របស់​វា​ត្រឹមត្រូវ, វា​នឹង​គ្មាន​ភាពរអាក់រអួល ឬ​បញ្ហា​ត្រូវ​បាន​កែ​តម្រូវ។ ពួកយើង​នឹង​មិន​ទទួល​ខុសត្រូវ ឬ​ទទួល​រ៉ាប់រង​ចំពោះ​អ្នក​ឡើយ ទាក់ទង​នឹង​ការខាតបង់​គ្រប់​ប្រភេទ​ដែល​កើត​មានពី​សកម្មភាព​ដែល​បាន​ធ្វើ ឬ​ក៏​ធ្វើ​ឡើង​ដោយ​ផ្អែក​តាម​ធនធាន ឬ​ព័ត៌មាន​នៅ​លើ​គេហ​ទំព័រ​នេះ។
  6. ការដោះ​បន្ទុក PAXFUL និង​ការធានា​សង

    1. ប្រសិន​បើ​អ្នក​មាន​វិវាទ​ជាមួយ​អ្នក​ប្រើប្រាស់​សេវាកម្ម​របស់​ពួកយើង​ម្នាក់ ឬ​ច្រើន​នាក់ អ្នក​ដោះ​បន្ទុក Paxful សម្ព័ន្ធ​ញាតិ​និង​ក្រុមហ៊ុន​ផ្ដល់​សេវា​របស់ Paxful ព្រមទាំង​គ្រប់​មន្ត្រី នាយក បុគ្គលិក ភ្នាក់ងារ និង​តំណាង​​របស់​ពួកគេ​រៀងៗ​ខ្លួន​ឱ្យ​រួច​ផុត​ពី​ការអះអាង ការទាមទារ និង​ការខូចខាត (ជាក់ស្ដែង និង​ជា​ទណ្ឌកម្ម) គ្រប់​ប្រភេទ និង​គ្រប់​ចរិត​លក្ខណៈ​ទាំងអស់​ដែល​កើត​ឡើង​ពី ឬ​ពាក់ព័ន្ធ​នឹង​វិវាទ​បែប​នេះ ទោះ​ក្នុង​លក្ខណៈ​ក៏​ដោយ។ អ្នក​យល់ព្រម​ធានា​សង និង​ការពារ Paxful សម្ព័ន្ធ​ញាតិ​របស់ Paxful ព្រមទាំង​គ្រប់​មន្ត្រី នាយក បុគ្គលិក ភ្នាក់ងារ និង​តំណាង​របស់​ពួកគេ​រៀងៗ​ខ្លួន​ឱ្យ​ផុត​ពី​ការអះអាង ឬ​ការទាមទារ​ទាំងឡាយ (រួម​មាន​ថ្លៃ​មេធាវី និង​ការផាក​ពិន័យ ថ្លៃ​ឈ្នួល ឬ​ទណ្ឌកម្ម​ទាំងឡាយ​ដែល​ដាក់​ចេញ​ដោយ​អាជ្ញាធរ​និយតកម្ម) ដែល​កើត​ឡើង​ពី ឬ​ពាក់ព័ន្ធ​នឹង​ការបំពាន​កិច្ចព្រមព្រៀង​នេះ​ដោយ​រូប​អ្នក ឬ​ការបំពាន​របស់​អ្នក​ទៅ​លើ​ច្បាប់ វិធាន ឬ​បទ​បញ្ញត្តិ​ណា​មួយ ឬ​មួយ​ក៏​សិទ្ធិ​របស់​ភាគ​ទី​បី​ណា​មួយ។
  7. ប្រតិបត្តិការ​នៅ​លើ​ទីផ្សារ​របស់ PAXFUL

    គេហ​ទំព័រ​នេះ​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ដាក់​ចេញ​ការផ្ដល់ជូន​សម្រាប់​ទិញ ឬ​លក់​ទ្រព្យ​ឌីជីថល។

    នៅ​ពេល​អ្នក​ប្រើប្រាស់​ចាប់ផ្ដើម​ធ្វើ​ប្រតិបត្តិការ​ទិញ ឬ​លក់​ទ្រព្យ​ឌីជីថល ប្រតិបត្តិការ​នេះ​ត្រូវ​បាន​បញ្ចប់ ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង​នេះ និង​លក្ខខណ្ឌ​បន្ថែម (បើ​មាន) ដែល​ត្រូវ​បាន​រៀបរាប់​លម្អិត​ដោយ​អ្នក​ប្រើប្រាស់ ឬភាគី​ជា​ដៃគូ​ជួញដូរ​របស់​អ្នក​ប្រើប្រាស់។ សម្រាប់​ការណែនាំ​ជា​ជំហានៗ​ទាក់ទង​នឹង​ការទិញ និង​ការលក់​ទ្រព្យ​ឌីជីថល​នៅ​លើ​ទីផ្សារ​ Paxful សូម​ចូល​មើល https://paxful.com/support/en-us/categories/360000409494-How-to-Buy-and-Sell

    លក្ខខណ្ឌ​ទូទៅ​ដូច​ខាង​ក្រោម​អនុវត្ត​ចំពោះ​ប្រតិបត្តិការ​នីមួយៗ​ដែល​មាន​រៀបរាប់​នៅ​ខាង​ក្រោម​នេះ៖

    1. ការទិញ​ទ្រព្យ​ឌីជីថល​តាម​ការដាក់​ចេញ​ការផ្ដល់ជូន។

      នៅ​ពេល​ទិញ​ទ្រព្យ​ឌីជីថល​នៅ​លើ​ទីផ្សារ Paxful៖

      1. មិន​មាន​ថ្លៃ​សេវា​ឃ្លាំង​បញ្ញើ​សុវត្ថិភាព​ដែល​តម្រូវ​ឱ្យ​អ្នក​ទិញ​បង់​នៅ​ក្នុង​ប្រតិបត្តិការ​លើ​ទីផ្សារ​របស់​ពួកយើង​ទេ។
      2. ការផ្ដល់ជូន​ពី​ភាគី​ជា​ដៃគូ​ជួញដូរ​លើ Paxful មាន​លក្ខខណ្ឌ​របស់​ពួកគេ​ផ្ទាល់ ហើយ​ការផ្ដល់ជូន​នីមួយៗ​នឹង​មាន​អត្រា​ប្ដូរ ល្បឿន​ប្ដូរ និង​លក្ខខណ្ឌ​ផ្សេង​ទៀត​ដែល​ដាក់​ចេញ​ដោយ​អ្នក​លក់​ខុសៗ​គ្នា។ តាម​រយៈ​ការទទួល​យក​ការផ្ដល់ជូន​របស់​អ្នក​លក់ អ្នក​យល់ព្រម​គោរព​តាម​លក្ខខណ្ឌ​នៃ​ការផ្ដល់ជូន​នោះ។ លក្ខខណ្ឌ​ដែល​បាន​កំណត់​ដោយ​អ្នក​លក់​មាន​សុពលភាព​ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់ លើកលែង​តែ​នៅ​ពេល​លក្ខខណ្ឌ​ទាំង​នោះ​ផ្ទុយ​នឹង​ឬ​បំពាន​លើ​កិច្ចព្រមព្រៀង​នេះ ខុស​ច្បាប់ មិន​សម​ហេតុផល ឬ​ពិបាក​នឹង​គោរព​តាម (ផ្អែក​តាម​ការសម្រេច​ទាំង​ស្រុង និង​ជា​ដាច់ខាត​របស់ Paxful) ឬ​ក្នុង​ករណី​ដែល​អ្នក​ប្រើប្រាស់​ទាំង​សងខាង​យល់ព្រម​ផ្លាស់ប្ដូរ​លក្ខខណ្ឌ​នៃ​ការផ្ដល់ជូន​នោះ។ អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការអាន​ដោយ​ប្រុង​ប្រយ័ត្ន​នូវ​លក្ខខណ្ឌ​ផ្ដល់ជូន​របស់​អ្នក​លក់ និង​អនុវត្ត​តាម​លក្ខខណ្ឌ​ទាំង​នោះ​យ៉ាង​តឹងរ៉ឹង។ ប្រសិន​បើ​អ្នក​មិន​អនុវត្ត​តាម​លក្ខខណ្ឌ​នៃ​ការផ្ដល់ជូន​ទេ ប្រាក់​បង់​របស់​អ្នក​នឹង​មិន​ត្រូវ​បាន​ទទួល​យក​ឡើយ។ មិន​ត្រូវ​ប្រគល់​ប្រាក់​បង់​ទេ ប្រសិន​បើ​អ្នក​មិនគោរព​តាម​លក្ខខណ្ឌ​ទាំងអស់​ដែល​បាន​ដាក់​ចេញ​នៅ​ក្នុង​ការផ្ដល់ជូន។ ប្រសិន​បើ​អ្នក​ប្រគល់​ប្រាក់​បង់​ដោយ​មិន​គោរព​​តាម​លក្ខខណ្ឌ នោះ PAXFUL មិន​អាច​ជួយ​អ្នក​ក្នុង​ដំណើរការ​ដោះស្រាយ​វិវាទ ដើម្បី​បាន​ប្រាក់​បង់​របស់​អ្នក​មក​វិញ​ឡើយ។
      3. ការផ្ទៀងផ្ទាត់​ប្រាក់​បង់ និង​ការផ្ដល់​ការណែនាំ ដើម្បី​ដោះ​សោ​ទ្រព្យ​ឌីជីថល​ពី​ឃ្លាំង​បញ្ញើ​សុវត្ថិភាព Paxful គឺ​ជា​កាតព្វកិច្ច​របស់​អ្នក​លក់​ទាំងស្រុង និង​មិន​មែន​ជា​របស់ Paxful ទេ។ បន្ទាប់​ពី​បំពេញ​តាម​លក្ខខណ្ឌ​របស់​អ្នក​លក់​បាន​យ៉ាង​ត្រឹមត្រូវ ប្រសិន​បើ​អ្នក​លក់​មិន​បញ្ចេញ​ទ្រព្យ​ឌីជីថល​ឱ្យ​អ្នក​ទេ សូម​រាយការណ៍​អំពី​បញ្ហា​នេះ​ភ្លាម​តាម​រយៈ​ប៊ូតុង​វិវាទ​ដែល​បាន​កំណត់​នៅ​ក្នុង​ការជជែក​អំពី​ប្រតិបត្តិការ​ជាក់លាក់​នោះ។ ផ្នែក​ជំនួយ Paxful នឹង​ពិនិត្យ​មើល និង​ដោះស្រាយ​វិវាទ។ ដំណើរការ​ដោះស្រាយ​វិវាទ​នេះ​មាន​រៀបរាប់​បន្ថែម​ទៀតនៅ​ក្នុង “ផ្នែក​ទី 8 - វិវាទ​ប្រតិបត្តិការ​តាម​រយៈ​ដំណើរការ​ដោះស្រាយ​វិវាទ​របស់ Paxful”។ ប្រសិន​បើ​អ្នក​មិន​គោរព​តាម​ដំណើរការ​ដោះស្រាយ​វិវាទ​នេះ​ទេ Paxful នឹង​មិន​អាច​ជួយ​អ្នក​ក្នុង​បញ្ហា​នេះ​ឡើយ។
    2. ការលក់​ទ្រព្យ​ឌីជីថល

      នៅ​ពេល​លក់​ទ្រព្យ​ឌីជីថល​នៅ​លើ​ទីផ្សារ Paxful៖

      1. អ្នក​លក់​ត្រូវ​តែ​ផ្ទៀងផ្ទាត់ និង​ដំណើរការ​ប្រាក់​បង់​ក្នុង​រយៈ​ពេល​សមស្រប និង​តាម​ពេល​កំណត់​ជាក់លាក់​ដែល​បាន​បញ្ជាក់​នៅក្នុង​លក្ខខណ្ឌ​ផ្ដល់​ជូន។ បន្ទាប់​ពី​អ្នក​ទិញ​បាន​ប្រគល់​ប្រាក់​បង់​ឱ្យ​អ្នក​ដោយ​គោរព​តាម​លក្ខខណ្ឌផ្ដល់ជូន អ្នក​មាន​កាតព្វកិច្ច និង​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ក្នុង​ការផ្ទៀងផ្ទាត់ និង​ដំណើរការ​ប្រាក់​បង់​ភ្លាមៗ រួច​ហើយ​ដោះ​សោ​ទ្រព្យ​ឌីជីថល​ពី​ឃ្លាំង​បញ្ញើ​សុវត្ថិភាព Paxful និង​បញ្ចេញ​ទៅ​ឱ្យ​អ្នក​ទិញ។ ប្រសិន​បើ​អ្នក​មិន​អនុវត្ត​តាម​ការណែនាំ​នៅ​លើ​ការផ្ដល់ជូន​ទេ អ្នក​ប្រហែល​មិន​មាន​សិទ្ធិ​ទទួល​បាន​ទ្រព្យ​ឌីជីថល​របស់​អ្នក​ដែល​បាន​ចាក់​សោ​មក​វិញ​ទេ។
      2. ក្នុង​នាម​ជា​អ្នក​លក់ អ្នក​ទទួល​យក​ហានិភ័យ​ទាំងអស់ និង​ទទួល​រ៉ាប់រង​ទាំងស្រុង​លើ​ការបំពាន​ណាមួយ​ចំពោះ​កិច្ចព្រមព្រៀង​នេះ​ដែល​កើត​មាន​តាម​រយៈ​ការលក់​ទ្រព្យ​ឌីជីថល។ គ្រប់​ពន្ធទាំងអស់​ដែល​ត្រូវ​បង់​ជា​ទំនួស​ខុស​ត្រូវ​របស់​អ្នក។ ក្នុង​នាម​ជា​អ្នក​លក់​ទ្រព្យ​ឌីជីថល អ្នក​ត្រូវ Paxful គិត​ថ្លៃ​សេវា​សម្រាប់​ការចាក់​សោ​ទ្រព្យ​ឌីជីថល​ក្នុង​ឃ្លាំង​បញ្ញើ​សុវត្ថិភាព​របស់ Paxful នៅ​អំឡុង​ពេល​លក់។ លើក​លែង​តែ​មាន​ការកំណត់​ក្រៅ​ពី​នេះ​ក្នុង​ការសម្រេច​ទាំងស្រុង និង​ជា​ដាច់ខាត​របស់ Paxful នោះ Paxful នឹង​មិន​ផ្ដល់​សំណង​លើ​ការខាត​បង់​ទាំងឡាយ​ដល់​អ្នក​លក់​ឡើយ មិន​ថា​ការខាត​បង់​នេះ​កើត​ឡើង​ដោយសារ​ការបំពាន​កិច្ចព្រមព្រៀង​នេះ ការក្លែង​បន្លំ ឬ​ករណី​ផ្សេង​ទៀត​នោះ​ទេ ហើយ​ទោះ​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ ក៏​ថ្លៃ​សេវា​របស់​ពួកយើង​នឹង​មិន​ត្រូវ​បាន​បង្វិល​សង​វិញ​ដែរ។
      3. ប្រាក់​បង់​ទាំងឡាយ​ដែល​ទទួល​បាន​គួរ​តែ​ត្រូវ​បាន​ដំណើរការ​ឱ្យ​ចប់​សព្វគ្រប់ និង​បញ្ជាក់​ថា​អ្នក​បាន​ទទួល មុន​ពេល​ដោះ​សោ​ទ្រព្យ​ឌីជីថល​ពី​ឃ្លាំង​បញ្ញើ​សុវត្ថិភាព Paxful។ Paxful មិន​ទទួល​ខុស​ត្រូវ​លើ​ការខាត​បង់​របស់​អ្នក​ឡើយ ប្រសិន​បើ​អ្នក​ដោះ​សោ​ទ្រព្យ​ឌីជីថល មុន​ពេល​អ្នក​ទទួល​បាន និង​ធ្វើ​ការផ្ទៀងផ្ទាត់​ប្រាក់​បង់​ត្រឹមត្រូវ។ អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ និង​ឆ្លើយតប​ទៅ​អ្នក​ទិញ។ អ្នក​គួរ​តែ​បិទ​ដំណើរការ​ការផ្ដល់ជូន​ដែល​អសកម្ម​ទាំងឡាយ។
      4. ការផ្សព្វផ្សាយ​ទាំងឡាយ​អំពី​គេហ​ទំព័រ​របស់​អ្នក​ផ្ទាល់​នៅ​ក្នុង​ផ្នែក​ណា​មួយ​លើ​ទីផ្សារ​របស់ Paxful (ដូចជា​ជីវប្រវត្តិ​របស់​អ្នក លក្ខខណ្ឌ​ផ្ដល់​ជូន ឬ​ការជជែក​អំពី​ប្រតិបត្តិការ​ជាដើម) ដែល​សម្រួល​ដល់​ការទិញ ឬ​លក់​ទ្រព្យ​ឌីជីថល​នៅ​ក្រៅ​សេវាកម្ម​របស់ Paxful ត្រូវ​បាន​ហាម​ឃាត់​ជា​ដាច់ខាត។ ក្នុង​ករណី​មាន​កម្រិត អ្នក​អាច​ចែក​រំលែក​គេហ​ទំព័រ​របស់​អ្នក​នៅ​ក្នុង​ការណែនាំ​អំពី​ប្រតិបត្តិការសម្រាប់​ឱ្យ​អ្នក​លក់​ទទួល​បាន​ប្រាក់​បង់ ដើម្បី​បញ្ចប់​ប្រតិបត្តិការ​តែ​ប៉ុណ្ណោះ (ឧ. ការដំណើរការ​បណ្ណ​ឥណពន្ធ/ពន្ធទាណ​របស់​ភាគី​ទី​បី​ដែល​ទទួល​បាន​ការទុក​ចិត្ត) ឱ្យ​តែ​ការប្រើប្រាស់​គេហ​ទំព័រ​ខាង​ក្រៅ​នោះ​មាន​បញ្ជាក់​ច្បាស់​នៅ​ក្នុង​លក្ខខណ្ឌ​ផ្ដល់​ជូន ហើយ​គេហ​ទំព័រ​បែប​នោះ​មិន​អាច​មាន​ការផ្សព្វផ្សាយ​ទាំងឡាយ​ផ្សេង​ទៀត ឬ​ព័ត៌មាន​ទំនាក់ទំនង​របស់​អ្នក​ឡើយ។
    3. អនុលោមភាព

      1. Paxful និង​សេវាកម្ម​របស់​ក្រុមហ៊ុន​មិន​មាន​ជាប់​សម្ព័ន្ធ ឬ​ជាប់​ពាក់ព័ន្ធ​ជាមួយ ឬ​មួយ​ក៏​ទទួល​បាន​ការគាំទ្រ​ឬ​ឧបត្ថម្ភ​ដោយ​ភាគី​ទី​បី​ទេ រួម​មានជាអាទិ៍​អ្នក​ចេញ​កាត​កាដូ។ ពាណិជ្ជ​សញ្ញា ម៉ាក និង​គ្រឿង​សម្គាល់​ផ្សេង​ទៀត​ដែល​បាន​បង្ហាញ​គឺ​ជា​ទ្រព្យ​សម្បត្តិ​របស់​ម្ចាស់​រៀងៗ​ខ្លួន​ទាំងស្រុង។ Paxful និង​សេវាកម្ម​របស់​ខ្លួន​មិន​ត្រូវ​បាន​គាំទ្រ ឬ​ឧបត្ថម្ភ​ដោយ ឬ​មួយ​ក៏​ជាប់​ពាក់ព័ន្ធ​ឬ​ជាប់​សម្ព័ន្ធ​ជាមួយ​ម្ចាស់​ទាំង​នេះ​ឡើយ ទោះ​ក្នុង​លក្ខណៈ​ណា​ក៏​ដោយ។
      2. Paxful មិន​មែន​ជា​អ្នក​ផ្គត់ផ្គង់​កាត​កាដូ​ដែល​មាន​អាជ្ញាបណ្ណ ឬ​អ្នក​ចែកចាយ​ដែល​ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ពី​អ្នក​ចេញ​កាត​កាដូ​ទេ។ គ្រប់​កាត​កាដូ​ដែល​អ្នក​ទទួល​បាន​ពី​អ្នក​ប្រើប្រាស់​ដោយ​ផ្ទាល់​តាម​រយៈ​ទីផ្សារ Paxful ស្ថិត​ក្រោម​លក្ខខណ្ឌ​របស់​អ្នក​ជំនួញ​ភាគី​ទី​បី​ដែល​ចេញ​កាត​ឱ្យ​អ្នក​ប្ដូរ​យក​បាន (“អ្នក​ចេញ”)។ Paxful មិន​ទទួល​ខុស​ត្រូវ​ឡើយ​ចំពោះ​ការធ្វើ​ឬ​មិន​ធ្វើ​សកម្មភាព​ពី​អ្នក​ចេញ​ទាំងឡាយ ឬ​ក៏​ថ្លៃ​សេវា កាល​បរិច្ឆេទ​ផុត​កំណត់ ការពិន័យ ឬ​លក្ខខណ្ឌ​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​កាត​កាដូ​របស់​អ្នក​ចេញ​ដែល​ទទួល​បាន​តាម​រយៈ​ទីផ្សារ​របស់ Paxful។ តាម​រយៈ​ការទទួល​បាន​កាត​កាដូ​ពី​អ្នក​ប្រើប្រាស់ អ្នក​ទទួល​ស្គាល់​ថា អ្នក​បាន​អាន​លក្ខខណ្ឌ​របស់​កាត​កាដូ និង​បញ្ជាក់​ចំពោះ Paxful ថា អ្នក​មាន​សិទ្ធិ​ប្រើប្រាស់​កាត​កាដូ​ទាំង​នោះ​ស្រប​តាម​លក្ខខណ្ឌ​របស់​អ្នក​ចេញ​កាត​កាដូ ឬ​ច្បាប់​ជា​ធរមាន។
      3. ការជួញដូរ​កណ្ដាល ឬ​ការលក់​កាត​កាដូ​ឡើង​វិញ​ត្រូវ​បាន​ហាម​ឃាត់​ជា​ដាច់​ខាត​នៅ​លើ​គេហ​ទំព័រ និង​ទីផ្សារ​របស់​ពួកយើង។ អ្នក​ត្រូវ​តែ​ជា​ម្ចាស់​ពេញ​សិទ្ធិ​របស់​កាត​កាដូ ហើយ​នៅពេល PAXFUL ស្នើសុំ អ្នក​យល់ព្រម​ផ្ដល់​ភស្តុតាង​ត្រឹមត្រូវ (ដូចជា​បង្កាន់​ដៃ​ជាដើម) ដើម្បី​បញ្ជាក់​ភាពជា​ម្ចាស់​កាត​កាដូ​របស់​អ្នក។ PAXFUL មិន​ធ្វើ​ការអះអាង បញ្ជាក់ ឬ​ធានា​ឡើយ​ថា វិធី​បង់ប្រាក់​ទាំងឡាយ​របស់​ភាគី​ទី​បី​នៅ​លើ​គេហ​ទំព័រ​នេះ​នឹង​អនុញ្ញាត​ឱ្យ​ប្រតិបត្តិការ​ដំណើរការ​តាម​សេវាកម្ម​របស់ PAXFUL ឬ​ក៏​សេវាកម្ម​របស់​ពួកយើង​នឹង​អាច​ដំណើរការ​បាន​ជាមួយ​វិធី​បង់ប្រាក់​ទាំងឡាយ​របស់​ភាគី​ទី​បី​នៅ​លើ​គេហ​ទំព័រ​របស់​ពួកយើង ឬ​មួយ​ក៏​វិធី​ទាំង​នេះ​នឹង​ដំណើរការ​លើ​សេវាកម្ម​របស់​ពួកយើង។ អ្នក​មិន​គួរ​ប្រើប្រាស់​វិធី​បង់ប្រាក់​របស់​ភាគី​ទី​បី​បែប​នេះ​ដោយ​គ្មាន PAXFUL ទេ ប្រសិន​បើ​ភាគី​ទី​បី​មិន​អនុញ្ញាត
      4. អ្នក​ទទួល​ខុស​ត្រូវ​ទាំងស្រុង​ក្នុង​ការគោរព​តាម​ច្បាប់ និង​បទបញ្ញត្តិ​ទាំងអស់​ក្នុង​ដែនដី​ដែល​អ្នក​ធ្វើ​ប្រតិបត្តិការ​ជួញដូរ។
      5. ប្រតិបត្តិការ​ទាំងអស់​ត្រូវ​តែ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រព័ន្ធ Paxful។ ការបញ្ជូន​ប្រតិបត្តិការ​ទៅ​ខាង​ក្រៅ​ប្រព័ន្ធ Paxful ឬ​ការដោះដូរ​ព័ត៌មាន​លម្អិត​សម្រាប់​ទាក់ទង​នៅ​ខាង​ក្រៅ​ត្រូវ​បាន​ហាម​ឃាត់​ជា​ដាច់ខាត។
    4. ដែន​កំណត់​ក្នុង​ការផ្ទេរ។ ផ្អែក​តាម​ការសម្រេច​ទាំងស្រុង​របស់​ពួកយើង ពួកយើង​អាច​ដាក់​ចេញ​ដែន​កំណត់ ឬ​ដាក់​កំហិត​លើ​ទំហំ ប្រភេទ ឬ​របៀប​ដំណើរការ​នៃ​ប្រតិបត្តិការ​ផ្ទេរ​ដែល​បាន​ស្នើ​ទាំងឡាយ ដូចជា​ដែន​កំណត់​លើ​ចំនួន​ទ្រព្យ​ឌីជីថល​សរុប​ដែល​អាច​ដាក់​ផ្សាយ​សម្រាប់​លក់​ជាដើម។
    5. គ្មាន​ការធានា​ទេ។ Paxful មិន​ធានា​ថា អ្នក​នឹង​អាច​លក់​ទ្រព្យ​ឌីជីថល​នៅ​លើ​ទីផ្សារ​របស់ Paxful ទេ។ សកម្មភាព​ទិញ ឬ​លក់​ទ្រព្យ​ឌីជីថល​តាម​ទីផ្សារ​របស់ Paxful មិន​ធានា​ឡើយ​ថា អ្នក​នឹង​អាច​ទិញ ឬ​លក់​ទ្រព្យ​ឌីជីថល​តាម​ទីផ្សារ​នេះ​នៅ​ពេល​ក្រោយ​បាន។
    6. ទំនាក់ទំនង។ ពុំ​មាន​អ្វី​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​ដែល​មាន​ចេតនា ឬ​ក៏​នឹង​បង្កើត​ភាពជា​ដៃគូ ការបណ្ដាក់​ទុន​រួម​គ្នា ទីភ្នាក់ងារ ការពិគ្រោះ​យោបល់ ឬ​អាណត្តិព្យាបាលភាព​ណា​មួយ​នោះ​ទេ ពោល​គឺអ្នក និង Paxful មាន​ភាពឯករាជ្យ​ពី​គ្នា។
    7. ភាពត្រឹមត្រូវ​នៃ​ព័ត៌មាន។ អ្នក​បញ្ជាក់ និង​ធានា​ថា ព័ត៌មាន​ទាំងឡាយ​ដែល​អ្នក​ផ្ដល់​មក​តាម​សេវាកម្ម​មាន​ភាពត្រឹមត្រូវ និង​ពេញលេញ។ អ្នក​យល់ព្រម និង​ទទួល​ស្គាល់​ថា Paxful មិន​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស ឬ​ភាពខ្វះ​ចន្លោះ​របស់​អ្នក​ទាក់ទង​នឹង​ប្រតិបត្តិការ​ណា​មួយ​ដែល​បាន​ចាប់ផ្ដើម​តាម​សេវាកម្ម​ឡើយ ឧទាហរណ៍ ប្រសិន​បើ​អ្នក​វាយ​ខុស​អាសយដ្ឋាន​កាបូប ឬ​ផ្ដល់​ព័ត៌មាន​មិន​ត្រឹមត្រូវ។ ពួកយើង​ពិត​ជា​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​ពិនិត្យ​មើល​ព័ត៌មាន​លម្អិត​អំពី​ប្រតិបត្តិការ​របស់​អ្នក​ដោយ​ប្រុង​ប្រយ័ត្ន មុន​ពេល​បញ្ចប់​ប្រតិបត្តិការ​តាម​រយៈសេវាកម្ម។
    8. គ្មាន​ការលុបចោល ឬ​ការកែប្រែ​សកម្មភាព​កាបូប​ទេ។ បន្ទាប់​ពី​ព័ត៌មាន​លម្អិត​អំពី​ប្រតិបត្តិការ​ត្រូវ​បាន​ដាក់​បញ្ជូន​ទៅ​បណ្ដាញ​រូបិយបណ្ណ​ឌីជីថល​តាម​សេវាកម្ម Paxful មិន​អាច​ជួយ​អ្នក​ក្នុង​ការលុបចោល ឬ​កែប្រែ​ប្រតិបត្តិការ​របស់​អ្នក​បាន​ទេ។ Paxful មិន​មាន​សិទ្ធិ​គ្រប់គ្រង​លើ​បណ្ដាញ​រូបិយបណ្ណ​ឌីជីថល​ណា​មួយ​ទេ ហើយ​ក៏​មិន​មាន​លទ្ធភាព​សម្រួល​ដល់​សំណើ​សុំ​លុបចោល ឬ​កែ​ប្រែទាំងឡាយ​ដែរ។ Paxful មិន​រក្សា​ទុក ឬ​គ្រប់គ្រង​ទ្រព្យ​ឌីជីថល​ទាំងឡាយ​ដែល​បាន​ចាក់​សោ​ឡើយ។ ទ្រព្យ​ឌីជីថល​ត្រូវ​បាន​កត់ត្រា​ទុក​លើ​បណ្ដាញ ឬ Blockchain រៀងៗ​ខ្លួន​របស់​ទ្រព្យ​ឌីជីថល​ទាំង​នេះ​ជានិច្ច។ ប្រតិបត្តិការ​ជួញដូរ​រូបិយបណ្ណ​ឌីជីថល​ទាំងអស់​កើត​ឡើង​នៅ​ក្នុង​បណ្ដាញ​រូបិយបណ្ណ​ឌីជីថល មិន​មែន​នៅ​លើ Paxful ទេ។ មិន​មាន​ការធានា​ថា ប្រតិបត្តិការនឹង​ដំណើរការ​លើ​បណ្ដាញ​រូបិយបណ្ណ​ឌីជីថល​នោះ​ទេ។ ប្រសិន​បើ​ច្បាប់​តម្រូវ ឬ​ប្រសិន​បើ​ពួកយើង​គិត​ថា ប្រតិបត្តិការ​ទាំង​នេះ​ផ្ទុយ​នឹង​លក្ខខណ្ឌ​របស់​ពួកយើង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ នោះ Paxful រក្សា​សិទ្ធិ​ក្នុង​ការបដិសេធ​មិន​ដំណើរការ​ប្រតិបត្តិការ​ណា​មួយ។ តាម​រយៈ​កិច្ចព្រមព្រៀង​នេះ អ្នក​យល់ព្រម និង​ទទួល​ស្គាល់​ថា អ្នក​ទទួល​ខុស​ត្រូវ​ទាំងស្រុង​លើ​គ្រប់​សកម្មភាព​ដែល​កើត​ឡើង​ក្នុង​កាបូប​របស់​អ្នក និង​រ៉ាប់រង​លើ​ហានិភ័យ​ទាំងអស់​ចំពោះ​ការចូល​ប្រើប្រាស់​កាបូប​របស់​អ្នក​ដែល​មាន​ការអនុញ្ញាត ឬ​គ្មាន​ការអនុញ្ញាត ស្របតាម​ការអនុញ្ញាត​ជា​អតិបរមា​ដោយ​ច្បាប់។
    9. ពន្ធ។ អ្នក​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការកំណត់​ថា​តើ​អ្នក​ត្រូវ​បង់​ពន្ធ​អ្វីខ្លះ (បើ​មាន) សម្រាប់​ប្រតិបត្តិការ​ជួញដូរ​ដែល​ត្រូវ​អ្នក​ដាក់​បញ្ជូន​ព័ត៌មាន​លម្អិត​តាម​សេវាកម្ម ហើយ​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការរាយការណ៍ និង​ផ្ញើ​ពន្ធ​ត្រឹមត្រូវ​ទៅ​អាជ្ញាធរ​ពន្ធដារ​សមស្រប។ អ្នក​យល់ព្រម​ថា Paxful មិន​ទទួល​ខុស​ត្រូវ​ឡើយ​លើ​ការកំណត់​ថា​តើ​អ្នក​ត្រូវ​បង់​ពន្ធ​ដែរ​រឬ​ទេ​សម្រាប់​ប្រតិបត្តិការ​ជួញដូរ​រូបិយបណ្ណ​ឌីជីថល​របស់​អ្នក ឬ​លើ​ការប្រមូល រាយការណ៍ ដក​ហូត ឬ​ផ្ញើ​ពន្ធ​ទាំងឡាយ​ដែល​កើត​ចេញ​ពី​ប្រតិបត្តិការ​ជួញដូរ​រូបិយបណ្ណ​ឌីជីថល​ទាំងឡាយ។
    10. កេរ្តិ៍​ឈ្មោះ​អ្នក​ប្រើប្រាស់។ នៅ​ពេល​អ្នក​ចូលរួម​ធ្វើ​ប្រតិបត្តិការ ពួកយើង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត​ផ្ដល់​មតិ​ប្រតិកម្ម​អំពី​បទពិសោធន៍​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​អ្នក។ ពួកយើង​ក៏​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​រាយការណ៍​ផងដែរ ប្រសិន​បើ​អ្នក​ប្រើប្រាស់​ទាំង​នេះ​ជឿ​ថា អ្នក​បាន​បំពាន​កិច្ចព្រមព្រៀង​នេះ​ក្នុង​លក្ខណៈ​ណា​មួយ។ ការរាយការណ៍​ទាំង​នេះ​មាន​លក្ខណៈ​សម្ងាត់ ប៉ុន្តែ​ពួកយើង​អាច​ប្រើប្រាស់​ការរាយការណ៍​ទាំង​នេះ​ក្នុង​ពេល​មាន​វិវាទ ដូច​មាន​រៀបរាប់​នៅ​ក្នុង​ផ្នែក​ទី 8។
    11. ប្រវត្តិ​ប្រតិបត្តិការ។ អ្នក​អាច​មើល​ប្រវត្តិ​ប្រតិបត្តិការ​របស់​អ្នក​តាម​រយៈ​គណនី​របស់​អ្នក។ អ្នក​យល់ព្រម​ថា ទោះបី​ជា​សេវាកម្ម​ខកខាន​មិន​បាន​ផ្ដល់​ការបញ្ជាក់​បែប​នេះ​ក្ដី ក៏​មិន​នាំ​ឱ្យ​លក្ខខណ្ឌ​នៃ​ប្រតិបត្តិការ​បែបនេះ​ខូចខាត ឬ​គ្មាន​សុពលភាព​ដែរ។
    12. Paxful Pay។ Paxful បាន​ផ្ដល់​សិទ្ធិ​ឱ្យ​អ្នក​ជំនួញ​ជាក់លាក់​ទទួល​យក Paxful ជា​វិធី​បង់ប្រាក់​សម្រាប់​ការទិញ​ទំនិញ និង​សេវាកម្ម​តាម​អ៊ីនធឺណិត (“អ្នក​ជំនួញ​ដែល​មាន​ការអនុញ្ញាត”)។ អ្នក​អាច​បង់​ប្រាក់​ឱ្យ​អ្នក​ជំនួញ​ដែល​មាន​ការអនុញ្ញាត ដោយ​ជ្រើសរើស​ជម្រើស “Paxful Pay” នៅ​ពេល​ទូទាត់​ប្រាក់​បញ្ចប់ ឬ​នៅ​ពេល​បង់ប្រាក់។ Paxful Pay នឹង​នាំ​អ្នក​មក​ទីផ្សារ​របស់​ពួកយើង ដើម្បី​ចូល​ប្រើប្រាស់​ទ្រព្យ​ឌីជីថល​ដែល​មាន​នៅ​ក្នុង​គណនី​របស់​អ្នក ឬ​ភ្ជាប់​ទំនាក់ទំនង​អ្នក​ជាមួយ​អ្នក​លក់។ ប្រសិន​បើ​អ្នក​ទិញ​ទ្រព្យ​ឌីជីថល​ពី​អ្នក​លក់ ដើម្បី​បញ្ចប់​ប្រតិបត្តិការ លក្ខខណ្ឌ​ដែល​មាន​ចែង​នៅ​ក្នុង​ផ្នែក​ទី 7.1 នៃ​កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវ​បាន​អនុវត្ត។
    13. ទំនិញ​អ្នក​ជំនួញ។ Paxful មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ទំនិញ ឬ​សេវាកម្ម​ទាំងឡាយ​ដែល​អ្នក​អាច​ទិញ​ពី​អ្នក​ជំនួញ​ដែល​មាន​ការអនុញ្ញាត ដោយ​ប្រើប្រាស់​គណនី​របស់​អ្នក ឬ​ផលិតផល Paxful Pay ទេ។ ប្រសិន​បើ​អ្នក​មាន​វិវាទ​ជាមួយ​អ្នក​ជំនួញ​ដែល​មាន​ការអនុញ្ញាត​ណា​ម្នាក់ អ្នក​គួរ​តែ​ដោះស្រាយ​វិវាទ​ជាមួយ​អ្នក​ជំនួញ​ដែល​មាន​ការអនុញ្ញាត​នោះ​ដោយ​ផ្ទាល់។
    14. ការបញ្ជូន​ត្រឡប់​វិញ និង​ការបង្វិល​ប្រាក់​សង។ នៅ​ពេល​អ្នក​ទិញ​ទំនិញ ឬ​សេវាកម្ម​ពី​ភាគី​ទី​បី​ដោយ​ប្រើប្រាស់​គណនី​របស់​អ្នក ការទិញ​ដែល​បាន​បញ្ចប់​នោះ​មិន​អាច​កែ​ប្រែ​វិញ​បាន​ទេ។ ពួកយើង​មិន​ដំណើរការ​ការបង្វិល​ប្រាក់​សង ឬ​ការបញ្ជូន​ត្រឡប់​វិញ​ទេ។ ផ្អែក​តាម​ការសម្រេច​ទាំងស្រុង​របស់​ខ្លួន និង​ដោយ​គោរព​តាម​គោលការណ៍​របស់​ខ្លួន អ្នក​ជំនួញ​ដែល​មាន​ការអនុញ្ញាត​អាច​ឱ្យ​បញ្ជូន​ត្រឡប់​វិញ ផ្ដល់​ប្រាក់​សម្រាប់​ចំណាយ​ក្នុង​ហាង ឬ​ផ្ដល់​ជា​កាត​កាដូ។
    15. Paxful ធ្វើ​ការគិត​ថ្លៃ​ពី​សេវាកម្ម ហើយ​ថ្លៃ​សេវា​ដែល​មាន​នឹង​បង្ហាញ​ឱ្យ​ឃើញ មុន​ពេល​អ្នក​ប្រើប្រាស់​សេវាកម្ម​ណា​មួយ​ដែល​មាន​គិត​ថ្លៃ​សេវា។ សូម​មើល “ថ្លៃ​សេវា Paxful” ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​បន្ថែម។ ថ្លៃ​សេវា​របស់​ពួកយើង​អាច​មាន​ការប្រែប្រួល ហើយ Paxful រក្សា​សិទ្ធិ​ក្នុង​ការកែ​តម្រូវ​តម្លៃ និង​ថ្លៃ​សេវា​របស់​ខ្លួន​នៅ​ពេល​ណា​ក៏​បាន។
  8. វិវាទ​ប្រតិបត្តិការ​តាម​រយៈ​ដំណើរការ​ដោះស្រាយ​វិវាទ​របស់ Paxful

    1. វិវាទ​ប្រតិបត្តិការ។ ក្នុង​ករណី​ភាគច្រើន វិធី​ងាយស្រួល​បំផុត​ក្នុង​ការដោះស្រាយ​វិវាទ​គឺ​ឱ្យ​អ្នក​ទិញ​និង​អ្នក​លក់​ជជែក​គ្នា សហការ​គ្នា​ដើម្បី​ស្វែងយល់​អំពី​អ្វី​ដែល​បាន​កើតឡើង និង​បង្កើត​បាន​ជា​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន។ នៅ​ពេល​អ្នក​ទិញ និង​អ្នក​លក់​មិន​អាច​រក​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន ក្រុម​ផ្ដល់​ជំនួយ​របស់ Paxful (“ផ្នែក​ជំនួយ Paxful”) អាច​ជួយ​បាន។ ភាគី​នីមួយៗ​សុទ្ធ​តែ​អាច​ចាប់ផ្ដើម​ដំណើរការ​ដោះស្រាយ​វិវាទ​​សម្រាប់​ប្រតិបត្តិការ (“ប្រតិបត្តិការ​ដែល​ជួប​វិវាទ” ឬ “វិវាទ”) បាន។ វិវាទ​អាច​ត្រូវ​បាន​ចាប់ផ្ដើម​តែ​នៅ​លើ​ប្រតិបត្តិការ​ដែល​អ្នក​ទិញ​សម្គាល់​ថា​បាន​បង់​ពេញលេញ​ប៉ុណ្ណោះ។ ជា​ទូទៅ មិន​អាច​ចាប់ផ្ដើម​វិវាទ ត្រឡប់​វិញ ឬ​ផ្លាស់ប្ដូរ​ប្រតិបត្តិការ​បាន​ឡើយ ប្រសិន​បើ​ប្រតិបត្តិការ​ទាំង​នោះ​មិន​ត្រូវ​បាន​អ្នក​ទិញ​សម្គាល់​ថា​បាន​បង់​ពេញលេញ ឬ​ក៏​ត្រូវ​បាន​អ្នក​ទិញបោះបង់ ត្រូវ​បាន​បោះបង់​ដោយ​ស្វ័យប្រវត្តិ​ដោយសារ​តែ​ផុត​ចន្លោះ​ពេល​ដូច​បាន​កំណត់​នៅ​ក្នុង​ការផ្ដល់ជូន ធ្លាប់​បាន​ជួប​វិវាទ​និង​ដោះស្រាយ​រួច ឬ​មួយ​ក៏​ក្នុង​ករណី​ដែល​អ្នក​លក់​បាន​បញ្ចេញ​ទ្រព្យ​ឌីជីថល​ឱ្យ​អ្នក​ទិញ​រួច។
    2. ដំណើរការ​ដោះស្រាយ​វិវាទ។ ខាង​ក្រោម​នេះ​ជា​ជំហាន​នានា​ដែល​ផ្នែក​ជំនួយ Paxful អនុវត្ត ក្នុង​ករណី​ដែល​មាន​វិវាទ។

      1. ការចាប់ផ្ដើម

        អ្នក​អាច​ចាប់ផ្ដើម​វិវាទ​ដោយ​ចូល​គណនី Paxful របស់​អ្នក បើក​ប្រតិបត្តិការ​ដែល​អ្នក​ចង់​ចាប់ផ្ដើម​វិវាទ និង​ជ្រើសរើស​ប៊ូតុង “វិវាទ”។ ប៊ូតុង “វិវាទ” នឹង​ដំណើរការ​តែ​ក្នុង​ករណី​ដែល​ប្រតិបត្តិការ​ត្រូវ​បាន​សម្គាល់​ថា​បាន​បង់​ពេញលេញ​ដោយ​អ្នក​ទិញ​ប៉ុណ្ណោះ។ បន្ទាប់​ពី​អ្នក​ចាប់ផ្ដើម​វិវាទ អ្នក​នឹង​ជ្រើសរើស​ប្រភេទ​វិវាទ​ពី​ជម្រើស​ដែល​បង្ហាញ​ជូន រួច​រៀបរាប់​អំពី​បញ្ហា​ដែល​នាំ​ឱ្យ​មាន​វិវាទ​របស់​អ្នក។

        ប្រសិន​បើ​អ្នក​ជា​អ្នក​លក់ ជម្រើស​ដែល​បង្ហាញ​ជូន​សម្រាប់​រៀបរាប់​អំពី​វិវាទ​របស់​អ្នក​មាន​ដូច​ខាង​ក្រោម៖

        • អ្នក​ធ្វើ​ឱ្យ​រូបិយបណ្ណ​គ្រីបតូ​ជាប់​ក្នុង​ឃ្លាំង (ឧ. អ្នក​ទិញ​ដែល​មិន​ឆ្លើយតប) – អ្នក​ទិញ​បាន​សម្គាល់​ប្រតិបត្តិការ​ថា​បាន​បង់​ពេញលេញ ប៉ុន្តែ​មិន​ឆ្លើយតប និង​អសកម្ម។
        • បញ្ហា​ក្នុង​ការបង់​ប្រាក់ – អ្នក​ទិញ​សកម្ម និង​បាន​ព្យាយាម​បង់​ប្រាក់ ប៉ុន្តែ​មាន​បញ្ហា​ជាមួយ​ការបង់ប្រាក់។
        • ផ្សេង​ទៀត – ជម្រើស​បើក​ចំហ​ដែល​អ្នក​អាច​រៀបរាប់​អំពី​ប្រភេទ​បញ្ហា​ដែល​នាំ​ឱ្យ​មាន​វិវាទ។ អ្នក​ទិញ​នឹង​អាច​មើល​ការរៀបរាប់​របស់​អ្នក​បាន។

        ប្រសិន​បើ​អ្នក​ជា​អ្នក​ទិញ ជម្រើស​ដែល​បង្ហាញ​ជូន​សម្រាប់​រៀបរាប់​អំពី​វិវាទ​របស់​អ្នក​មាន​ដូច​ខាង​ក្រោម៖

        • អ្នក​លក់​មិន​ឆ្លើយតប – អ្នក​បាន​បង់ប្រាក់ ប៉ុន្តែ​អ្នក​លក់​មិន​ឆ្លើយតប និង​អសកម្ម។
        • បញ្ហា​ក្នុង​ការបង់​ប្រាក់ – អ្នក​បាន​បង់​ប្រាក់ តែ​អ្នក​លក់​អះអាង​ថា មាន​បញ្ហា​ជាមួយ​ការបង់​ប្រាក់​​នោះ និង​បដិសេធ​មិន​ព្រម​បញ្ចេញ​ទ្រព្យ​ឌីជីថល​ឱ្យ។
        • ផ្សេង​ទៀត – ជម្រើស​បើក​ចំហ​ដែល​អ្នក​អាច​រៀបរាប់​អំពី​ប្រភេទ​បញ្ហា​ដែល​នាំ​ឱ្យ​មាន​វិវាទ។ អ្នក​លក់​នឹង​អាច​មើល​ការរៀបរាប់​របស់​អ្នក​បាន។
      2. ការជូន​ដំណឹង

        បន្ទាប់​ពី​វិវាទ​ត្រូវ​បាន​ដាក់​បញ្ជូន ផ្នែក​ជំនួយ Paxful នឹង​ជូន​ដំណឹង​ដល់​ភាគី​ម្ខាង​ទៀត​តាម​អ៊ីមែល និង​ផ្ញើ​សារ​តាម​មុខងារ​ជជែក​អំពី​ប្រតិបត្តិការ​ដែល​អ្នក​ទិញ និង​អ្នក​លក់​អាច​ប្រើ​បាន​នៅ​ក្នុង​ទីផ្សារ ដោយ​ជូន​ដំណឹង​ភាគី​ទទួល​ថា វិវាទ​ត្រូវ​បាន​ចាប់ផ្ដើម។ ប្រសិន​បើ​ប្រតិបត្តិការ​ណា​មួយ​របស់​អ្នក​កំពុង​ជួប​វិវាទ ផ្នែក​ជំនួយ Paxful នឹង​ជម្រាប​អ្នក​អំពី​ប្រតិបត្តិការ​ដែល​កំពុង​ជួប​វិវាទ និង​មូលហេតុ​វិវាទ។

      3. ការឆ្លើយតប

        ពិនិត្យ​មើល​វិវាទ និង​ពន្យល់​ប្រាប់​ផ្នែក​ជំនួយ Paxful អំពី​អ្វី​ដែល​បាន​កើត​ឡើង។ រួម​បញ្ចូល​ភស្តុតាង​ទាំងឡាយ​ដែល​អ្នក​មាន ដើម្បី​គាំទ្រ​ដល់​ការពន្យល់​របស់​អ្នក ដូចជា​ឯកសារ​បញ្ជាក់​ការបង់ ភស្តុតាង​បញ្ជាក់​កម្មសិទ្ធិ ឬ​ភស្តុតាង​ដែល​បង្ហាញ​ថា​អ្នក​បាន ឬ​មិន​បាន​ទទួល​ប្រាក់​បង់។

      4. ការពិនិត្យ​មើល​របស់ Paxful

        ប្រតិបត្តិការ​ដែល​ជួប​វិវាទ​នឹង​ត្រូវ​ផ្នែក​ជំនួយ Paxful ស៊ើប​អង្កេត ហើយ​នឹង​ធ្វើ​ការសម្រេច ដោយ​ផ្អែក​លើ​ភស្តុតាង​ដែល​ភាគី​ទាំង​ពីរ​ផ្ដល់​មក។ ផ្នែក​ជំនួយ Paxful ដោះស្រាយ​វិវាទ​ដោយ​វាយ​តម្លៃ​លើ​កត្តា​ផ្សេងៗ ដូច​មាន​រៀបរាប់​នៅ​ខាង​ក្រោម​នៅ​ក្នុង​ផ្នែក​ទី 8។

    3. ការពិនិត្យ​មើល​វិវាទ។ ក្នុង​ពេល​ពិនិត្យ​មើល​វិវាទ ផ្នែក​ជំនួយ Paxful អាច​ផ្ដល់​ការណែនាំ​ដែល​អ្នក​ចាំបាច់​ត្រូវ​អនុវត្ត​តាម។ ការណែនាំ​ដែល​បាន​ផ្ដល់​ជូន​អ្នក​អាច​តម្រូវ​ឱ្យ​អ្នក​ផ្ដល់​ភស្តុតាង​បន្ថែម ដូចជា​ឯកសារ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​បន្ថែម ឯកសារ​បញ្ជាក់​ការបង់ ភស្តុតាង​ជា​រូបថត សំឡេង ឬ​វីដេអូ​ណា​មួយ ឬ​មួយ​ក៏​ឯកសារ​ទាំងឡាយ​ផ្សេង​ទៀត​ដែល Paxful គិត​ថា​ពាក់ព័ន្ធ ហើយ​អាច​តម្រូវ​ឱ្យ​អ្នក​ផ្ដល់​ភស្តុតាង​បែប​នោះ​ក្នុង​ចន្លោះ​ពេល​កំណត់​មួយ។ ការមិន​អនុវត្ត​តាម​ការណែនាំ​អាច​នាំ​ឱ្យ​អ្នក​ចាញ់​ប្រៀប ពេល​ដោះស្រាយ​វិវាទ។ ជា​ធម្មតា ផ្នែក​ជំនួយ Paxful នឹង​ជូន​ដំណឹង​អំពី​ការសម្រេច​របស់​ខ្លួន​តាម​មុខងារ​ជជែក​អំពី​ប្រតិបត្តិការ​នៅ​ក្នុង​ទីផ្សារ​ក្នុង​រយៈ​ពេល 30 ថ្ងៃ គិត​ចាប់​ពី​ពេល​ទទួល​បាន​វិវាទ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​មួយ​ចំនួន ដំណើរការ​នេះ​អាច​ចំណាយ​ពេល​យូរ​ជាង​នេះ។
    4. ការមិន​ឆ្លើយតប។ នៅ​ពេល​អ្នក​ចូលរួម​ធ្វើ​ប្រតិបត្តិការ អ្នក​ចាំបាច់​ត្រូវ​រក្សា​ភាពសកម្ម និង​ភាពអាច​ទាក់ទង​បាន ចាប់​ពី​ពេល​ដែល​ប្រតិបត្តិការ​ចាប់ផ្ដើម​រហូត​ដល់​ពេល​ប្រតិបត្តិការ​ត្រូវ​បាន​បញ្ចប់ បោះបង់ ឬ​ដោះស្រាយ។ នេះ​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​អាច​ឆ្លើយតប​ទៅ​នឹង​សំណើ​ពី​ផ្នែក​ជំនួយ Paxful នៅ​ក្នុង​ប្រតិបត្តិការ​ដែល​ជួប​វិវាទ​ក្នុង​ចន្លោះ​ពេល​ដែល​ផ្នែក​ជំនួយ Paxful បាន​កំណត់។ បើ​មិន​ដូច្នោះ​ទេ អ្នក​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​មិន​ឆ្លើយតប ហើយ​អ្នក​អាច​ចាញ់​ប្រៀប ពេល​ដោះស្រាយ​វិវាទ។
    5. ការដក​ហូត​ប្រាក់​វិញ។ អាស្រ័យ​លើ​វិធី​បង់ប្រាក់​ដែល​បាន​ប្រើ​សម្រាប់​ប្រតិបត្តិការ ភាគី​មួយ​អាច​ប្រឈម​នឹង​ហានិភ័យ​បន្ថែម​ទៀត បើ​ទោះបី​ជា​ភាគី​នោះ​មាន​ប្រៀប​ក្នុង​ដំណើរការ​ដោះស្រាយ​វិវាទ​របស់ Paxful ក៏​ដោយ។ ដំណើរការ​ដោះស្រាយ​វិវាទ​ដែល​បាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​គឺ​ដាច់​ដោយ​ឡែក​ពី​ដំណោះស្រាយ​ទាំងឡាយ​ដែល​អ្នក​ទិញ ឬ​អ្នក​លក់​អាច​មាន​តាម​រយៈ​វិធី​បង់ប្រាក់​ដែល​បាន​ប្រើ​សម្រាប់​ប្រតិបត្តិការ។ Paxful មិន​មាន​កាតព្វកិច្ចចាប់ផ្ដើម ឬ​ដោះស្រាយ​ការដក​ហូត​ប្រាក់​វិញ​ទេ និង​មិន​ទទួល​ខុស​ត្រូវ​ឡើយ ប្រសិន​បើ​ភាគី​មួយ​លុបចោល ដក​ហូត​ប្រាក់​វិញ ឬ​ចាប់ផ្ដើម​វិវាទ​ប្រតិបត្តិការ​តាម​មធ្យោបាយ​ដែល​ត្រូវ​បាន​ផ្ដល់ជូន​ដល់​ភាគី​នោះ​តាម​រយៈ​វិធី​បង់ប្រាក់​ដែល​បាន​ប្រើ​ក្នុង​ប្រតិបត្តិការ រួម​ទាំង​ក្រោយ​ពេល​វិវាទ​ត្រូវ​បាន​បិទ។
    6. ការដោះស្រាយ​វិវាទ។ ក្នុង​ករណី​ទូទៅ​បំផុត ប្រតិបត្តិការ​ដែល​ជួប​វិវាទ​ត្រូវ​បាន​ដោះស្រាយ​ដោយ​ផ្នែក​ជំនួយ Paxful ដែល​បញ្ជូន​ទ្រព្យ​ឌីជីថល​ជាប់​វិវាទ​ទៅ​អ្នក​ទិញ ឬ​អ្នក​លក់​ក្នុង​ប្រតិបត្តិការ​ដែល​ជួប​វិវាទ បន្ទាប់​ដំណើរការ​ដោះស្រាយ​វិវាទ​ត្រូវ​បាន​បញ្ចប់។

      ខាង​ក្រោម​នេះ​ជា​ស្ថានភាព​ដែល​បាន​ជ្រើសរើស​ជូន​អ្នក ដើម្បី​ជួយ​ឱ្យ​អ្នក​​យល់​អំពី​របៀប​ដែល Paxful អាច​ដោះស្រាយ​ប្រតិបត្តិការ​ដែល​ជួប​វិវាទ។ នេះ​មិន​មាន​ន័យ​ថា បញ្ជី​នេះ​ពេញលេញ​ទេ។ ដំណោះស្រាយ​វិវាទ​ណា​មួយ​នឹង​រង​ឥទ្ធិពល​ពី​ស្ថានភាព​ពិត​ជាក់លាក់​ក្នុង​វិវាទ​នោះ និង​ភស្តុតាង​ដែល​អ្នក​ប្រើប្រាស់​ផ្ដល់​មក។

      អ្នក​ទិញ​អាច​មាន​ប្រៀប​ក្នុង​ការដោះស្រាយ​វិវាទ​ដោយ​ផ្នែក​ជំនួយ Paxful​ នៅ​ពេល​យ៉ាង​ហោច​ណាស់​លក្ខខណ្ឌ​ណា​មួយ​ដូច​ខាង​ក្រោម​ពិត៖

      • អ្នក​ទិញ​បាន​បង់​ប្រាក់​សម្រាប់​ប្រតិបត្តិការ​តាម​ការណែនាំ​ដើម​ដំបូង​នៃ​ការផ្ដល់ជូន​របស់​អ្នក​លក់ ព្រមទាំង​បាន​ផ្ដល់​ភស្តុតាង​គ្រប់គ្រាន់​ដែល​បញ្ជាក់​ថា ការបង់ប្រាក់​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការណែនាំ​ទាំង​នេះ។ បន្ទាប់​ពី​អ្នក​ទិញ​បាន​បំពេញ​តាម​គ្រប់​លក្ខខណ្ឌ​របស់​អ្នក​លក់​ដែល​បាន​ដាក់​ផ្សាយ​នៅ​ពេល​អ្នក​ទិញ​ទទួល​យក និង​បាន​បង់​ប្រាក់​សម្រាប់​ប្រតិបត្តិការ​ហើយ ការបដិសេធ​មិន​ព្រម​បញ្ចប់​ប្រតិបត្តិការ​របស់​អ្នក​លក់​គឺជា​ការបំពាន​ដល់​កិច្ចព្រមព្រៀង​នេះ។
      • អ្នក​លក់​ប្រែ​ជា​មិន​ឆ្លើយតប និង​មិន​បាន​ផ្ដល់​ការឆ្លើយតប​គ្រប់គ្រាន់​ក្នុង​ចន្លោះ​ពេល​ដែល​ផ្នែក​ជំនួយ Paxful ស្នើសុំ។
      • ប្រាក់​ត្រូវ​បាន​បង់​ឱ្យ​ភាគី​ទី​បី​សម្រាប់​ប្រតិបត្តិការ​ជួញដូរ ឬ​ប្រាក់​ត្រូវ​បាន​បង់​ទៅ​គណនី​ទូទាត់​ប្រាក់​ដែល​មិន​បាន​ចុះឈ្មោះ​ក្នុង​នាម​អ្នក​លក់។

      អ្នក​លក់​អាច​មាន​ប្រៀប​ក្នុង​ការដោះស្រាយ​វិវាទ​ដោយ​ផ្នែក​ជំនួយ Paxful​ នៅ​ពេល​លក្ខខណ្ឌ​ណា​មួយ​ដូច​ខាង​ក្រោម​ពិត៖

      • អ្នក​ទិញ​មិន​បាន​បង់​ប្រាក់ មិន​បាន​ផ្ដល់​ប្រាក់​បង់​ពេញលេញ ឬ​មិន​បាន​ផ្ដល់​ប្រាក់​បង់​សម្រាប់​ប្រតិបត្តិការ​តាម​ការណែនាំ​ដើម​ដំបូង​នៃ​ការផ្ដល់​ជូន​របស់​អ្នក​លក់។
      • ប្រាក់​បង់​ពី​អ្នក​ទិញ​ត្រូវ​បាន​ឃាត់​ទុក ផ្អាក បង្កក ឬ​បញ្ឈប់​ដោយ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​ប្រាក់ ឬ​ភាគី​ដំណើរការ​ការទូទាត់​ប្រាក់។ នេះ​រួម​បញ្ចូល​ទាំង​ស្ថានភាព​ដែល​អ្នក​ទិញ​បាន​ដក​ហូត​ប្រាក់​វិញ ឬ​បាន​ចាប់ផ្ដើម​វិវាទ​សម្រាប់​ការបង់ប្រាក់ តាម​រយៈ​ធនាគារ ឬ​អ្នក​ចេញ​បណ្ណ​ទូទាត់​ប្រាក់។
      • អ្នក​ទិញ​ប្រែ​ជា​មិន​ឆ្លើយតប និង​មិន​បាន​ផ្ដល់​ការឆ្លើយតប​គ្រប់គ្រាន់​ក្នុង​ចន្លោះ​ពេល​ដែល​ផ្នែក​ជំនួយ Paxful ស្នើសុំ។
      • ប្រាក់​ត្រូវ​បាន​បង់​ដោយ​ភាគី​ទី​បី​សម្រាប់​ប្រតិបត្តិការ​ជួញដូរ ឬ​ប្រាក់​ត្រូវ​បាន​បង់​ពី​គណនី​ទូទាត់​ប្រាក់​ដែល​មិន​បាន​ចុះឈ្មោះ​ក្នុង​នាម​អ្នក​ទិញ។

      ប្រសិន​បើ​អ្នក​ទិញ ឬ​អ្នក​លក់​នៃ​ប្រតិបត្តិការ​ដែល​ជួប​វិវាទ​ផ្ដល់​ព័ត៌មាន​ក្លែង​បន្លំ​ឬ​ឯកសារ​ក្លែង​បន្លំ ឬ​ធ្វើ​ការអះអាង​មិន​ពិត ឬ​ប្រើ​ល្បិច​បោក​បញ្ឆោត នោះ​វិវាទ​អាច​ត្រូវ​បាន​ដោះស្រាយ​ភ្លាមៗ ដោយ​ឱ្យ​អ្នក​ប្រើប្រាស់​នោះ​ចាញ់​ប្រៀប ហើយ​គណនី​របស់​អ្នក​ប្រើប្រាស់​នោះ​អាចត្រូវ​បាន​ផ្អាក ឬ​បញ្ឈប់​ភ្លាមៗ ផ្អែក​តាម​ការសម្រេច​ទាំងស្រុង​ពី​ផ្នែក​ជំនួយ Paxful។

      ក្នុង​ស្ថានភាព​មួយ​ចំនួន​ដែល​ភាគី​ទាំង​សង​ខាង​សុទ្ធ​តែ​មិន​បំពេញ​តាម​លក្ខខណ្ឌ ឬ​ក៏​ក្នុង​ករណី​ផ្សេង​ទៀត​ដែល​មិន​ច្បាស់ ឬ​មិន​អាច​កំណត់​បាន​ថា ភាគី​ណា​មួយ​បាន​បំពេញ​តាម​លក្ខខណ្ឌ​ក្នុង​ដំណោះស្រាយ​វិវាទ ផ្អែក​តាម​ការវិនិច្ឆ័យ​ទាំងស្រុង និង​ជា​ដាច់ខាត​របស់ Paxful នោះ Paxful អាច​សម្រេច​ដោះស្រាយ​វិវាទ​ដោយ​បែងចែក​ទ្រព្យឌីជីថល​ដែល​ជាប់​វិវាទ​ឱ្យ​អ្នក​ទិញ និង​អ្នក​លក់​ស្មើ​គ្នា ឬ​មិន​ស្មើ​គ្នា។

    7. បណ្ដឹង​តវ៉ា។ ប្រសិន​បើ​អ្នក​ជឿ​ថា Paxful បាន​ដោះស្រាយ​វិវាទ​ក្នុង​លក្ខណៈ​មួយ​ដែល​មិន​អនុលោម​តាម​កិច្ចព្រមព្រៀង​នេះ អ្នក​មាន​សិទ្ធិ​ដាក់​បណ្ដឹង​តវ៉ា។ ដើម្បី​ស្នើសុំ​ប្ដឹង​តវ៉ា អ្នក​ត្រូវ​ជូន​ដំណឹង​មក​ពួកយើង​ជា​លាយលក្ខណ៍​អក្សរ​ភ្លាមៗ ដោយ​ទាក់ទង​មក​ផ្នែក​ជំនួយ​អតិថិជន Paxful មិន​យូរ​ជាង 10 ថ្ងៃ គិត​តាម​ប្រតិទិន បន្ទាប់​ពី​ការជូន​ដំណឹង​អំពី​ការសម្រេច​របស់​ផ្នែក​ជំនួយ Paxful ត្រូវ​បាន​បញ្ជូន​ឱ្យ​អ្នក ហើយ​ផ្ដល់​មក​ពួកយើង​នូវ​ព័ត៌មាន​លម្អិត និង​ភស្តុតាង​គ្រប់គ្រាន់​ដែល​គាំទ្រ​ដល់​ករណី​ស្នើសុំ​របស់​អ្នក។ បណ្ដឹង​តវ៉ា​របស់​អ្នក​គួរ​តែ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ផ្អែក​តាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រឿង​នេះ អ្នក​ជឿជាក់​ថា Paxful ដោះស្រាយ​វិវាទ​មិន​ត្រឹមត្រូវ​យ៉ាង​ដូចម្ដេច និង​ផ្ដល់​ភស្តុតាង​នៃ​ការសម្រេច​មិន​ត្រឹមត្រូវ​នោះ។

      សូម​ចំណាំ​ថា មិន​ថា​ក្នុង​ដំណើរការ​វិវាទ ឬ​នៅ​គ្រប់​ពេល​ដែល​អ្នក​ប្រើប្រាស់​សេវាកម្ម​របស់​ពួកយើង​ជា​ទូទៅ​ទេ អ្នក​មាន​កាតព្វកិច្ច​ប្រើប្រាស់​ពាក្យពេចន៍​សាមញ្ញ និង​គោរព​អ្នក​ប្រើប្រាស់​ម្ខាង​ទៀត និង​ផ្នែក​ជំនួយ Paxful។ សូម​មើល​ព័ត៌មាន​ទូទៅ​នៅ “ផ្នែក​ទី 13 - ការប្រើប្រាស់​ដែល​ត្រូវ​បាន​ហាមឃាត់”។

    8. ការសម្រេច​ចុង​ក្រោយ។ អ្នក​ទទួល​ស្គាល់ និង​យល់ព្រម​ថា ការសម្រេច​របស់ Paxful ទាក់ទង​នឹង​វិវាទ​មាន​លក្ខណៈ​ដាច់​ស្រេច ចុង​ក្រោយ និង​ចង​កាតព្វកិច្ច​ដូច​បានរៀបរាប់​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ។ Paxful នឹង​មិន​មាន​ទំនួស​ខុស​ត្រូវ​ចំពោះ​អ្នក​ទិញ និង​អ្នក​លក់​ឡើយ ទាក់ទង​នឹង​ការសម្រេច​របស់​ខ្លួន។
  9. ថ្លៃ​សេវា​សម្រាប់​ការប្រើប្រាស់​សេវាកម្ម PAXFUL

    1. ការបង្កើត​កាបូប​គឺ​ឥត​គិត​ថ្លៃ​ទេ។ Paxful ធ្វើ​ការគិត​ថ្លៃ​ពី​សេវាកម្ម ហើយ​ថ្លៃ​សេវា​ដែល​មាន​នឹង​បង្ហាញ​ឱ្យ​ឃើញ មុន​ពេល​អ្នក​ប្រើប្រាស់​សេវាកម្ម​ណា​មួយ​ដែល​មាន​គិត​ថ្លៃ​សេវា។ សូម​មើល “ថ្លៃ​សេវា Paxful” ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​បន្ថែម។ ថ្លៃ​សេវា​របស់​ពួកយើង​អាច​មាន​ការប្រែប្រួល ហើយ Paxful រក្សា​សិទ្ធិ​ក្នុង​ការកែ​តម្រូវ​តម្លៃ និង​ថ្លៃ​សេវា​របស់​ខ្លួន​នៅ​ពេល​ណា​ក៏​បាន។
  10. គ្មាន​សិទ្ធិ​លុបចោល​ថ្លៃ​រុករក​រ៉ែ​គ្រីបតូ ឬ​សេវាកម្ម​ទេ

    1. ប្រសិន​បើ​អ្នក​ប្រើប្រាស់​សេវាកម្ម​ដែល​មាន​គិត​ថ្លៃ ឬ​អ្នក​ចាប់ផ្ដើម​ប្រតិបត្តិការ​ដែល​មាន​ថ្លៃ​រុករក​រ៉ែ​គ្រីបតូ​តាម​សេវាកម្ម អ្នក​នឹង​មិន​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​បង្វិល​សង ឬ​សំណង​ឡើយ បន្ទាប់​ពី​អ្នក​បាន​បញ្ជាក់​ថា អ្នក​ចង់​បន្ត​ជាមួយ​សេវាកម្ម ឬ​ប្រតិបត្តិការ​នោះ។
  11. ការបញ្ឈប់​សេវាកម្ម

    1. ផ្អែក​តាម​ការសម្រេច​ទាំងស្រុង​របស់​ពួកយើង និង​ដោយ​គ្មាន​ការគិត​ថ្លៃ​ពី​អ្នក ពួកយើង​អាច​កែប្រែ​ឬ​បញ្ឈប់​ចំណែក​ណា​មួយ​នៃ​សេវាកម្ម​របស់​ពួកយើង​ជា​បណ្ដោះ​អាសន្ន ឬ​ជា​អចិន្ត្រៃយ៍​នៅ​ពេល​ណា​ក៏​បាន ដោយ​ជូន​ដំណឹង ឬ​មិន​ជូន​ដំណឹង​ជា​មុន។
  12. ការផ្អាក ឬ​ការបញ្ឈប់​សេវាកម្ម និង​គណនី ការកម្រិត​សិទ្ធិ​ចូល​ប្រើប្រាស់​កាបូប​របស់​អ្នក

    1. ផ្អែក​តាម​ការសម្រេច​ទាំងស្រុង និង​ជា​ដាច់ខាត​របស់​ពួកយើង ពួកយើង​អាច (ក) ផ្អាក ដាក់​កំហិត ឬ​បញ្ឈប់​សិទ្ធិ​ចូល​ប្រើប្រាស់​សេវាកម្ម​ណា​មួយ ឬ​ទាំងអស់​ដោយ​រូប​អ្នក (រួម​ទាំង​ការកម្រិត​សិទ្ធិ​ចូល​ប្រើប្រាស់​កាបូប​របស់​អ្នក) និង/ឬ (ខ) បិទ​ដំណើរការ ឬ​លុបចោល​គណនី​របស់​អ្នក​ភ្លាមៗ និង​ដោយ​គ្មាន​ការជូន​ដំណឹង​ជា​មុន ប្រសិន​បើ៖ (i) ពួកយើង​ត្រូវ​បាន​តម្រូវ​ដោយ​ច្បាប់ ដីកា​កោះ​ហៅ ដីកា​តុលាការ ឬ​ការបញ្ជា​ដោយ​ភ្ជាប់​កាតព្វកិច្ច​ជា​ធរមាន​ពី​អាជ្ញាធរ​រដ្ឋាភិបាល​​ដែល​មើល​ទៅ​មាន​សុពលភាព (ii) ពួកយើង​សង្ស័យ​ដោយ​សម​ហេតុផល​ថា អ្នក​បាន ឬ​អាច​ធ្វើ​សកម្មភាព​ដែល​បំពាន​កិច្ចព្រមព្រៀង​នេះ (iii) ការប្រើប្រាស់​គណនី​របស់​អ្នក​ស្ថិត​ក្រោម​បណ្ដឹង​វិវាទ​ដែល​មិន​ទាន់​សម្រេច ការស៊ើប​អង្កេត ឬ​នីតិ​វិធី​ប្ដឹង​ណា​មួយ​របស់​រដ្ឋាភិបាល និង/ឬ​ពួកយើង​យល់​ឃើញ​ថា សកម្មភាព​គណនី​របស់​អ្នក​មាន​ហានិភ័យ​មិន​អនុលោម​តាម​ច្បាប់ ឬ​បទបញ្ញត្តិ​ខ្ពស់​ឡើង (iv) ដៃគូ​សេវាកម្ម​របស់​ពួកយើង​មិន​អាច​ជួយ​ឱ្យ​ការប្រើប្រាស់​របស់​អ្នក​ដំណើរការ​បាន (v) អ្នក​ធ្វើ​សកម្មភាព​ណា​មួយ​ដែល​ពួកយើង​ចាត់​ទុក​ថា​គេចវេះ​ពី​ការគ្រប់គ្រង និង​នីតិ​វិធី​របស់​ពួកយើង ឬ​មួយ​ក៏ (vi) ពួកយើង​គិត​ថា​ចាំបាច់​ត្រូវ​ធ្វើ​ដូច្នោះ ដើម្បី​ការពារ​ពួកយើង អ្នក​ប្រើប្រាស់​របស់​ពួកយើង (រួម​ទាំង​អ្នក) ឬ​បុគ្គលិក​របស់​ពួកយើង​ឱ្យ​ជៀស​ផុត​ពី​គ្រោះថ្នាក់ ឬ​ការខាត​បង់។ ប្រសិន​បើ​ពួកយើង​ប្រើប្រាស់​សិទ្ធិ​របស់​ពួកយើង ដើម្បី​កម្រិត ឬ​បដិសេធ​មិន​ឱ្យ​អ្នក​​ចូល​ប្រើប្រាស់​សេវាកម្ម ពួកយើង​នឹង​មិន​ទទួល​ខុស​ត្រូវ​លើ​ផល​វិបាក​ទាំងឡាយ​ដែល​អាច​កើត​មាន​ដោយសារ​តែ​ការបដិសេធ​ដែល​មិន​ឱ្យ​អ្នក​ចូល​ប្រើប្រាស់​សេវាកម្ម​ពី​ពួកយើង​ទេ រួម​ទាំង​ការពន្យារ​ពេល ការខូចខាត ឬ​ភាពលំបាក​ដែល​អ្នក​អាច​ទទួល​រង។
    2. ប្រសិន​បើ​ដោយសារ​មូលហេតុ​ណា​មួយ ពួកយើង​ផ្អាក ឬ​បិទ​គណនី​របស់​អ្នក បញ្ឈប់​អ្នក​ពី​ការប្រើប្រាស់​សេវាកម្ម ឬ​កម្រិត​សិទ្ធិ​ចូល​ប្រើប្រាស់​កាបូប​របស់​អ្នក ពួកយើង​នឹង​ព្យាយាយម​ផ្ដល់​ការជូន​ដំណឹង​ដល់​អ្នក​អំពី​សកម្មភាព​របស់​ពួកយើង លើក​លែង​តែ​ដីកា​តុលាការ ឬ​ដំណើរការ​ផ្លូវ​ច្បាប់​ផ្សេង​ទៀត​ហាម​មិន​ឱ្យ​ពួកយើង​ផ្ដល់​ការជូន​ដំណឹង​បែប​នេះ​ដល់​អ្នក។ អ្នក​ទទួល​ស្គាល់​ថា ការសម្រេច​របស់​ពួកយើង​ក្នុង​ការធ្វើ​សកម្មភាព​ជាក់លាក់ ដែល​រួមមាន​ការកម្រិត​សិទ្ធិ​ចូល​ប្រើប្រាស់ ការផ្អាក ឬ​ការបិទ​គណនី​ឬ​កាបូប​របស់​អ្នក​ជាដើម អាច​ផ្អែក​តាម​លក្ខខណ្ឌ​សម្ងាត់​ដែល​មាន​សារៈសំខាន់​សម្រាប់​ការគ្រប់គ្រង​ហានិភ័យ និង​ពិធីការ​សុវត្ថិភាព​របស់​ពួកយើង។ អ្នក​យល់ព្រម​ថា PAXFUL មិន​មាន​កាតព្វកិច្ច​បញ្ចេញ​ព័ត៌មាន​លម្អិត​អំពី​ការគ្រប់គ្រង​ហានិភ័យ និង​នីតិ​វិធី​សុវត្ថិភាព​របស់​ខ្លួន​ដល់​អ្នក​នោះ​ទេ។ ក្នុង​ករណី​ដែល​ពួកយើង​ផ្អាក​គណនី ឬ​សិទ្ធិ​ចូល​ប្រើប្រាស់​កាបូប​របស់​អ្នក បន្ទាប់​ពី​លែង​មាន​ហេតុផល​ត្រូវ​ផ្អាក​ទៀត ពួកយើង​នឹង​ព្យាយាម​ដក​ការផ្អាក​នោះ​វិញ​ឱ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​បាន ក៏​ប៉ុន្តែ​ពួកយើង​មិន​មាន​កាតព្វកិច្ច​ជូន​ដំណឹង​អ្នក​អំពី​ពេល​វេលា (បើ​មាន) ដែល​ការផ្អាក​នោះ​នឹង​ត្រូវ​បាន​ដក​ចេញ​នោះ​ទេ។
    3. ប្រសិន​បើ​អ្នក​មាន​រក្សា​ទុក​ទ្រព្យ​ឌីជីថល​នៅ​ក្នុង​កាបូប Paxful របស់​អ្នក ហើយ​មិន​មាន​សកម្មភាព​នៅ​ក្នុង​គណនី​របស់​អ្នក​ក្នុង​រយៈ​ពេល​មួយ​ដែល​បាន​កំណត់​ដោយ​ច្បាប់​ជា​ធរមាន ពួកយើង​អាច​ចាំបាច់​ត្រូវ​រាយការណ៍​អំពី​ទ្រព្យ​ឌីជីថល​ដែល​នៅ​សល់​ក្នុង​គណនី​របស់​អ្នក​ថា​ជា​ទ្រព្យ​សម្បត្តិដែល​គ្មាន​អ្នក​ទាមទារ​យក អនុលោម​តាម​ច្បាប់​ស្ដីពី​ទ្រព្យ​ដែល​បាន​បោះបង់​ចោល និង​ការប្រគល់​ទ្រព្យ​ឱ្យ​រដ្ឋ។ បើ​ករណី​នេះ​កើត​ឡើង ពួកយើង​នឹង​ព្យាយាម​ផ្ដល់​ការជូន​ដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ដល់​អ្នក​តាម​ភាពសមស្រប។ ប្រសិន​បើ​អ្នក​មិន​ឆ្លើយតប​ទៅ​នឹង​ការជូន​ដំណឹង​នេះ​ក្នុង​រយៈ​ពេល​ប្រាំ​ពីរ (7) ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ គិត​ចាប់​ពី​ពេល​ទទួល​បាន ឬ​ក៏​តាម​ច្បាប់​តម្រូវ​ទេ ពួកយើង​អាច​ចាំបាច់​ត្រូវ​​បញ្ជូន​ទ្រព្យ​ឌីជីថល​បែប​នេះ​ទៅ​យុត្តាធិការ​ដែល​មាន​ជា​ធរមាន ក្នុង​លក្ខណៈ​ជា​ទ្រព្យ​សម្បត្តិ​គ្មាន​អ្នក​ទាមទារ​យក។ ពួកយើង​រក្សា​សិទ្ធិ​ក្នុង​ការដក​យក​ថ្លៃគណនី​អសកម្ម ឬ​ថ្លៃ​រដ្ឋបាល​ផ្សេង​ទៀត​ពី​ទ្រព្យ​ឌីជីថល​ដែល​គ្មាន​អ្នក​ទាមទារ​យក​បែប​នេះ ស្រប​តាម​ការអនុញ្ញាត​ដោយ​ច្បាប់​ជា​ធរមាន។
  13. ការប្រើប្រាស់​ដែល​បាន​ហាមឃាត់

    1. នៅ​ពេល​ចូល​ដំណើរការ ឬ​ប្រើប្រាស់​សេវាកម្ម អ្នក​យល់ព្រម​ថា អ្នក​នឹង​ប្រើប្រាស់​សេវាកម្ម​ដោយ​អនុលោម​តាម​លក្ខខណ្ឌ​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ (រួម​ទាំង​គោលការណ៍​ឯកជនភាព) និង​មិន​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ទេ ហើយ​អ្នក​ទទួល​ខុស​ត្រូវ​ទាំងស្រុង​ចំពោះ​ទង្វើ​របស់​អ្នក ពេល​ប្រើប្រាស់​សេវាកម្ម​របស់​ពួកយើង។ ដោយ​មិន​កម្រិត​លើ​ភាពទូទៅ​នៃ​អ្វី​ដែល​បាន​រៀបរាប់ អ្នក​យល់ព្រម​ថា អ្នក​នឹង​មិន៖
      1. ប្រើប្រាស់​សេវាកម្ម​របស់​ពួកយើង​ក្នុង​លក្ខណៈ​ណា​មួយ​ដែល​អាច​បង្អាក់ រំខាន បង្ក​ផល​អវិជ្ជមាន ឬ​រារាំង​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត​មិន​ឱ្យ​រីករាយ​ជាមួយ​សេវាកម្ម​របស់​ពួកយើង​បាន​ពេញលេញ ឬ​មួយ​ក៏​អាច​បង្ខូច បិទ ធ្វើ​ឱ្យ​លើស​បន្ទុក ឬ​ធ្វើ​ឱ្យ​ខូច​មុខងារ​ដំណើរការ​នៃ​សេវាកម្ម​របស់​ពួកយើង មិន​ថា​ក្នុង​លក្ខណៈ​ណា​ក៏​ដោយ;
      2. ចូលរួម​ក្នុង​សកម្មភាព​ដែល​អាច​បំពាន ឬ​ជួយ​ដល់​ការបំពាន​ច្បាប់ នីតិ​ក្រម បទ​បញ្ជា ឬ​បទបញ្ញត្តិ​ណា​មួយ ក៏​ដូចជា​កម្មវិធី​ដាក់​ទណ្ឌកម្ម​ដែល​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​ដែល​ពួកយើង​ធ្វើ​អាជីវកម្ម​ឬ​ដំណើរការ ឬ​ក៏​ពាក់ព័ន្ធ​នឹង​ផល​កម្រៃ​ពី​សកម្មភាព​ខុស​ច្បាប់​ណា​មួយ; បោះផ្សាយ ចែកចាយ ឬ​ផ្សព្វផ្សាយ​ធនធាន ឬ​ព័ត៌មាន​ខុស​ច្បាប់;
      3. បង្អាក់​ដល់​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត​ក្នុង​ការចូល​ដំណើរការ ឬ​ប្រើប្រាស់​សេវាកម្ម​ណា​មួយ​របស់​ពួកយើង; បង្ខូច​កេរ្តិ៍ឈ្មោះ ធ្វើ​ទុក្ខទោស ជំរិត បៀតបៀន ឈ្លប​តាមដាន គំរាមកំហែង ឬ​មួយ​ក៏​រំលោភ​ឬ​បំពាន​សិទ្ធិ​ស្រប​ច្បាប់ (រួម​មាន​ជាអាទិ៍​សិទ្ធិ​ឯកជនភាព ការឃោសនា និង​កម្មសិទ្ធិ​បញ្ញា) របស់​អ្នក​ប្រើប្រាស់​ដទៃ​ទៀត; ញុះញង់ គំរាម​កំហែង សម្រួល ផ្សព្វផ្សាយ ឬ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការស្អប់ខ្ពើម ការប្រកាន់​ពូជសាសន៍ ឬ​អំពើ​ហិង្សា​លើ​អ្នក​ដទៃ; ចាប់​យក ឬ​ប្រមូល​ព័ត៌មាន​អំពី​អ្នក​ប្រើប្រាស់​ដទៃ​ទៀត​ពី​គេហ​ទំព័រ​របស់​ពួកយើង;
      4. ចូលរួម​ក្នុង​សកម្មភាព​ណា​មួយ​ដើម្បី​បោក​ប្រាស់ បង្ខូច​កេរ្តិ៍​ឈ្មោះ ឬ​បង្ក​ការខូចខាត​ណា​មួយ​ដល់ Paxful ឬ​អ្នក​ប្រើប្រាស់​របស់​ពួកយើង; ឬ​មួយ​ក៏​ផ្ដល់​​មក Paxful ឬ​ទៅ​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត (ឬ​ដូច​ដែល​បាន​ផ្ដល់​ជូន​ឬ​ស្នើសុំ​ឱ្យ​ផ្ដល់ជូន​ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង​នេះ) នូវ​ព័ត៌មាន​មិន​ពិត មិន​ត្រឹមត្រូវ បោក​បញ្ឆោត ឬ​នាំ​ឱ្យ​យល់​ខុស​ណា​មួយ​ទាក់ទង​នឹង​សេវាកម្ម​របស់​ពួកយើង;
      5. ចម្លង​មេរោគ, Trojan, Worm, Logic Bomb ឬ​ធាតុ​គ្រោះថ្នាក់​ទាំងឡាយ​ផ្សេង​ទៀត​ទៅ​ក្នុង​សេវាកម្ម; ប្រើប្រាស់​កម្មវិធី​មនុស្ស​យន្ត, Spider, Crawler, Scraper ឬ​មធ្យោបាយ​ដំណើរការ​ស្វ័យប្រវត្តិ​ទាំងឡាយ​ផ្សេង​ទៀត ឬ​ក៏​ផ្ទៃ​ប្រើប្រាស់​ដែល​ពួកយើង​មិន​បាន​ផ្ដល់​ជូន ដើម្បី​ចូល​ប្រើប្រាស់​សេវាកម្ម​របស់​ពួកយើង ឬ​ដើម្បី​ស្រង់​យក​ទិន្នន័យ; ព្យាយាម​គេចវេះ​ពី​បច្ចេកទេស​ត្រង​ខ្លឹមសារ​ទាំងឡាយ​ដែល​ពួកយើង​ប្រើ ឬ​ព្យាយាម​ចូល​ប្រើប្រាស់​សេវាកម្ម​ឬ​ផ្នែក​ណា​មួយ​នៃ​សេវាកម្ម​របស់​ពួកយើង​ដែល​អ្នក​មិន​មាន​សិទ្ធិ​ចូល​ប្រើប្រាស់; ឬ​មួយ​ក៏​ដាក់​នៅ​កន្លែង​ណា​មួយ​ក្នុង​ទីផ្សារ​របស់ Paxful នូវ​ការផ្សាយ​ពាណិជ្ជកម្ម ឬ​ការផ្សព្វផ្សាយ​ណា​មួយ​ដែល​នឹង​សម្រេួល​ដល់​ការទិញ ឬ​លក់​ទ្រព្យ​ឌីជីថល​នៅ​ក្រៅ​សេវាកម្ម​របស់ Paxful;
      6. ចូលរួម​ក្នុង​ប្រតិបត្តិការ​ពាក់ព័ន្ធ​នឹង​គ្រឿង​វត្ថុ​ដែល​បំពាន ឬ​រំលោភ​លើ​ការរក្សា​សិទ្ធិ ពាណិជ្ជ​សញ្ញា សិទ្ធិ​ឃោសនា​ឬ​ឯកជនភាព ឬ​ក៏​សិទ្ធិជា​ម្ចាស់​កម្មសិទ្ធិ​ទាំងឡាយ​ផ្សេង​ទៀត​​ក្រោម​ច្បាប់ ឬ​ធនធាន​ដែល​មាន​អាជ្ញាបណ្ណ​ផ្សេង​ទៀត ដោយ​គ្មាន​ការអនុញ្ញាត​សមស្រប​ពី​ម្ចាស់​កម្មសិទ្ធិ; ប្រើប្រាស់​កម្មសិទ្ធិ​បញ្ញា ឈ្មោះ ឬ​រូប​សញ្ញា​របស់ Paxful រួម​ទាំង​ការប្រើប្រាស់​ពាណិជ្ជ​សញ្ញា ឬ​សញ្ញា​សម្គាល់​សេវា Paxful ដោយ​គ្មាន​ការយល់ព្រម​ជា​លាយលក្ខណ៍​អក្សរ​ពី​ពួកយើង​ជា​មុន ឬ​ក្នុង​លក្ខណៈ​មួយ​ដែល​បង្ក​ការខូចខាត​ដល់ Paxful ឬ​ម៉ាក Paxful; ចូល​រួម​សកម្មភាព​ណា​មួយ​ដែល​បង្ហាញ​ដោយ​ប្រយោល​នូវ​ការគាំទ្រ​ពី ឬ​ការជាប់​សម្ព័ន្ធ​ជាមួយ Paxful ដែល​មិន​ពិត; ឬ​ក៏​អភិវឌ្ឍ​កម្មវិធី​ភាគី​ទី​បី​ដែល​ធ្វើ​អន្តរកម្ម​ជាមួយ​សេវាកម្ម​របស់​ពួកយើង​ដោយ​គ្មាន​ការយល់ព្រម​ជា​លាយលក្ខណ៍​ពី​យើង​ជា​មុន; ឬ​មួយ​ក៏
      7. លើក​ទឹក​ចិត្ត ឬ​បញ្ចុះបញ្ចូល​ភាគី​ណា​មួយ​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​ណា​មួយ​ដែល​ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្នុង​ផ្នែក​ទី 13 នេះ។
  14. កម្មសិទ្ធិ​បញ្ញា

    1. ដោយ​អនុលោម​តាម​លក្ខខណ្ឌ​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ ពួកយើង​ផ្ដល់​ជូន​អ្នក​នូវ​អាជ្ញាបណ្ណ​មាន​កម្រិត​ដែល​មិន​ផ្ដាច់​មុខ និង​មិន​អាច​ផ្ទេរ​បាន ដើម្បី​ចូល​ដំណើរការ និង​ប្រើប្រាស់​សេវាកម្ម គេហ​ទំព័រ និង​ខ្លឹមសារ ធនធាន និង​ព័ត៌មាន​ពាក់ព័ន្ធ (ជា​រួម​ហៅ​ថា “ខ្លឹមសារ”) សម្រាប់​គោល​បំណង​ដែល​ទទួល​បាន​ការយល់ព្រម​ម្ដង​ម្កាល​ពី Paxful តែ​ប៉ុណ្ណោះ។ ការប្រើប្រាស់​គេហ​ទំព័រ ឬ​ខ្លឹមសារ​សម្រាប់​គោល​បំណង​ណា​មួយ​ផ្សេង​ទៀត​ត្រូវ​បាន​ហាមឃាត់​យ៉ាង​ជាក់ច្បាស់ ហើយ​សិទ្ធិ សិទ្ធិ​កម្មសិទ្ធិ និង​ផល​ប្រយោជន៍​ទាំងអស់​ផ្សេង​ទៀតនៅ​ក្នុង​សេវាកម្ម គេហ​ទំព័រ ឬ​ខ្លឹមសារ គឺ​ជា​ទ្រព្យ​​ផ្ដាច់​មុខ​របស់ Paxful។ អ្នក​យល់ព្រម​ថា ប្រសិន​បើ​គ្មាន​ការយល់ព្រម​ជា​លាយលក្ខណ៍​អក្សរ​ពី Paxful ជា​មុន​ទេ អ្នក​នឹង​មិន​ចម្លង បញ្ជូន ចែកចាយ លក់ ផ្ដល់​អាជ្ញាបណ្ណ ធ្វើ​វិស្វកម្ម​បញ្ច្រាស កែប្រែ បោះផ្សាយ ឬ​ចូលរួម​ក្នុ​ការផ្ទេរ​ឬ​លក់ បង្កើត​ស្នាដៃ​ក្លាយ ឬតាម​មធ្យោបាយ​ណា​មួយ​ផ្សេង​ទៀត ​ជញ្ជក់​ផល​ប្រយោជន៍​ពី​ខ្លឹមសារ​ណា​មួយ​ឡើយ មិន​ថា​ទាំង​មូល ឬ​តែ​មួយ​ផ្នែក​នោះ​ទេ។ អ្នក​មិន​ត្រូវ​ចម្លង យក​តម្រាប់​តាម ឬ​ប្រើប្រាស់​ពាណិជ្ជ​សញ្ញា សញ្ញា​ដែល​បាន​ចុះ​បញ្ជី រូប​សញ្ញា ឬ​កម្មសិទ្ធិ​បញ្ញា​ណា​មួយ​របស់ Paxful ដោយ​គ្មាន​ការយល់ព្រម​ជា​លាយលក្ខណ៍​អក្សរ​ពី Paxful ជា​មុន​ទេ។
    2. ថ្វីត្បិត​តែ​ពួកយើង​មាន​បំណង​ផ្ដល់​ជូន​ខ្លឹមសារ​ត្រឹមត្រូវ​ទាន់​ពេល​វេលា​នៅ​លើ​គេហ​ទំព័រ Paxful ក៏​ដោយ ក៏​គេហ​ទំព័រ​របស់​ពួកយើង (រួមមាន​ជាអាទិ៍​ខ្លឹមសារ) អាច​មិន​ត្រឹមត្រូវ មិន​ពេញលេញ ឬ​មិន​មាន​បច្ចុប្បន្នភាព​ទាំងស្រុង​ជានិច្ច​នោះ​ទេ ហើយ​ក៏​អាច​រួម​មាន​ភាពមិន​ត្រឹមត្រូវ​ផ្នែក​បច្ចេកទេស ឬ​កំហុស​វាយ​បញ្ចូល​ផងដែរ។ ដើម្បី​បន្ត​ខិតខំ​ក្នុង​ការផ្ដល់​ជូន​ព័ត៌មាន​ឱ្យ​បាន​ពេញលេញ និង​ត្រឹមត្រូវ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​ដល់​អ្នក ព័ត៌មាន​អាច​ត្រូវ​បាន​ផ្លាស់ប្ដូរ ឬ​ធ្វើ​បច្ចុប្បន្នភាព​ម្ដងម្កាល​ដោយ​គ្មាន​ការជូន​ដំណឹង​ឡើយ រួមមាន​ជាអាទិ៍​ព័ត៌មាន​ទាក់ទង​នឹង​គោលការណ៍ ផលិតផល និង​សេវាកម្ម​របស់​ពួកយើង។ ហេតុ​នេះ​ហើយ អ្នក​គួរ​តែ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ទាំងអស់ មុន​ពេល​ពឹងផ្អែក​លើ​វា។ អ្នក​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​លើ​ការសម្រេច​ចិត្ត​ទាំងអស់​ដែល​ផ្អែក​លើ​ព័ត៌មាន​នៅ​លើ​គេហ​ទំព័រ Paxful ហើយ​ពួកយើង​មិន​ទទួល​ខុស​ត្រូវ​លើ​ការ​សម្រេច​ចិត្ត​បែប​នេះ​ឡើយ។ ព័ត៌មាន​ដែល​បាន​ផ្ដល់​ជូន​ដោយ​ភាគី​ទី​បី​គឺ​សម្រាប់​គោល​បំណង​ផ្ដល់​ជា​ព័ត៌មាន​តែ​ប៉ុណ្ណោះ ហើយ Paxful មិន​ធ្វើ​ការបញ្ជាក់ ឬ​ធានា​ចំពោះ​ភាពត្រឹមត្រូវ​នៃ​ព័ត៌មាន​បែប​នេះ​ទេ។ តំណ​ភ្ជាប់​ទៅ​កាន់​ធនធាន​ភាគី​ទី​បី (រួមមាន​ជា​អាទិ៍​គេហ​ទំព័រ) អាច​ត្រូវ​បាន​ផ្ដល់​ជូន​សម្រាប់​បង្ក​ភាពងាយស្រួល ប៉ុន្តែ​មិន​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ពួកយើង​ឡើយ។ អ្នក​ទទួល​ស្គាល់ និង​យល់ព្រម​ថា ពួកយើង​មិន​ទទួល​ខុស​ត្រូវ​លើ​ផ្នែក​ណា​មួយ​នៃ​ព័ត៌មាន ខ្លឹមសារ ឬ​សេវាកម្ម​ដែល​មាន​នៅ​ក្នុង​ធនធាន​ទាំងឡាយ​របស់​ភាគី​ទី​បី ឬ​ក៏​លើ​គេហ​ទំព័រ​ភាគី​ទី​បី​ទាំងឡាយ​ដែល​អាច​ចូល​ប្រើប្រាស់​បាន ឬ​តភ្ជាប់​ទៅ​គេហ​ទំព័រ Paxful ឡើយ។
  15. មតិ​កែ​លម្អ និង​ការដាក់​បញ្ជូន​របស់​អ្នក​ប្រើប្រាស់

    1. Paxful តែងតែ​ស្វែងរក​វិធី​កែ​លម្អ​គេហ​ទំព័រ និង​សេវាកម្ម​របស់​ខ្លួន។ ប្រសិន​បើ​មាន​គំនិត ឬ​យោបល់​ទាក់ទង​នឹង​ការកែ​លម្អ ឬ​ការបន្ថែម​លើ​គេហ​ទំព័រ ឬ​សេវាកម្ម​របស់ Paxful នោះ Paxful ចង់​ស្ដាប់​ឮ​ពី​អ្នក។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ការដាក់​បញ្ជូន​ទាំងឡាយ​នឹង​ស្ថិត​ក្រោម​លក្ខខណ្ឌ​នៅ​ក្នុងកិច្ចព្រមព្រៀង​នេះ។
    2. ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ក៏​មិន​មាន​ន័យ​ថា គ្រប់​ការបញ្ចេញ​គំនិត ឬ​មតិ​កែ​លម្អ​ណា​មួយ ឬ​ក៏​ធនធាន​ពាក់ព័ន្ធ​ណា​មួយ​ទៅ​ដល់ Paxful ឬ​បុត្រ​សម្ព័ន្ធ ក្រុមហ៊ុន​មេ ឬ​ក្រុមហ៊ុន​សម្ព័ន្ធ​ញាតិ​ទាំងឡាយ​របស់ Paxful ឬ​ក៏​មន្ត្រី នាយក អ្នក​គ្រប់គ្រង សមាជិក អ្នក​ចូល​ហ៊ុន បុគ្គលិក និង​ភ្នាក់ងាណា​ម្នាក់​រ​បស់​ពួកគេ ឬ​អ្នក​ស្នង​មរតក អ្នក​បន្ត​វេន តំណាង និង​អ្នក​ទទួល​ការចាត់តាំង​ណា​ម្នាក់​របស់​បុគ្គល​ទាំង​នេះ (តែ​ឯង​ហៅ​ថា “ភាគី Paxful” និង​ជា​រួម​ហៅ​ថា “បណ្ដា​ភាគី Paxful”) តម្រូវ​ឱ្យ​មាន​កាតព្វកិច្ច​ណា​មួយ​ក្នុង​ការរក្សា​ការសម្ងាត់ ឬ​ការរំពឹង​ត្រូវ​ផ្ដល់​ប្រាក់​តបស្នង​ដែរ។
    3. តាម​រយៈ​ការដាក់​បញ្ជូន​គំនិត ឬ​មតិ​កែ​លម្អ ឬ​ធនធាន​ពាក់ព័ន្ធ​ណា​មួយ​ដែល​នឹង​ស្ថិត​ក្រោម​កម្មសិទ្ធិ​បញ្ញា (“ស្នាដៃ”) ដល់ Paxful ឬ​ភាគី Paxful ណា​មួយ មាន​ន័យ​ថា ចំពោះ​ស្នាដៃ​ដែល​បាន​ដាក់​បញ្ជូន អ្នក​ផ្ដល់​ជូន Paxful នូវ​អាជ្ញាបណ្ណ​មិន​ផ្ដាច់​មុខ អចិន្ត្រៃយ៍ គ្មាន​សួយសារ​ជា​លក្ខណៈ​សកល ដើម្បី​ប្រើប្រាស់​ខ្លឹមសារ​ទាំងអស់​នៃ​គំនិត និង​មតិ​កែ​លម្អ​បែប​នេះ​សម្រាប់​គោល​បំណង​ណា​ក៏​បាន។ លើស​ពី​នេះ ស្រប​តាម​ការអនុញ្ញាត​ជា​អតិបរមា​នៃ​ច្បាប់​សហរដ្ឋ​អាមេរិក អ្នក​កំពុង​លះបង់​សិទ្ធិ​សីលធម៌​ទាំងឡាយ​ដែល​អ្នក​អាច​មាន​ចំពោះ​ស្នាដៃ​នេះ ព្រមទាំង​កំពុង​បញ្ជាក់​និង​ធានា​ចំពោះ​ភាគី Paxful នោះ​ថា ស្នាដៃ​នេះ​កើត​ចេញ​ពី​អ្នក​ទាំងស្រុង ដោយ​គ្មាននរណា​ផ្សេង​ទៀត​ដែល​មាន​សិទ្ធិ​ណា​មួយ​ចំពោះ​ស្នាដៃ​នេះ​ឡើយ ហើយ​ប្រសិន​បើ​ចង់ បណ្ដា​ភាគី Paxful ទាំងអស់​អាច​ប្រើប្រាស់​ស្នាដៃ និង​ធនធាន​ពាក់ព័ន្ធ​ដូច​ដែល​បាន​ផ្ដល់​មក ឬ​ដូច​ដែល​បាន​កែប្រែ​ដោយ​ភាគី Paxful ណា​មួយ ដោយ​គ្មាន​សួយសារ និង​មិន​ចាំបាច់​ទទួល​បាន​ការអនុញ្ញាត ឬ​អាជ្ញាបណ្ណ​ពី​ភាគី​ទី​បី​ណា​មួយ​ឡើយ។
    4. អ្នក​យល់ព្រម​បន្ថែម​ទៀត​ថា Paxful អាច​ផ្ដល់​អាជ្ញាបណ្ណ​បន្ត​ឱ្យ​បណ្ដា​ភាគី Paxful ទាំងឡាយ ដើម្បី​ប្រើប្រាស់​ស្នាដៃ និង​ធនធាន​ណា​មួយ​ដែល​អ្នក​បាន​ដាក់​បញ្ជូន​មក​ក្នុង​លក្ខណៈ​ណា​ក៏​បាន។
    5. ពួកយើង​មាន​សិទ្ធិ​លុប​ការដាក់​ផ្សាយ​ណា​មួយ​របស់​អ្នក​នៅ​លើ​គេហ​ទំព័រ ដោយ​ផ្អែក​តាម​ការសម្រេច​ជា​ដាច់ខាត​របស់​ពួកយើង ដោយ​មិន​ចាំបាច់​ជូន​ដំណឹង ឬ​ផ្ដល់​ហេតុផល​ទេ។
  16. របៀប​ទាក់ទង​មក​ពួកយើង

    ពួកយើង​សូម​ណែនាំ​ឱ្យ​អ្នក​ចូល​ទៅ​កាន់​ទំព័រ​សំណួរ​ដែល​គេ​សួរ​ញឹកញាប់​របស់​ពួកយើង មុន​ពេល​ទាក់ទង​មក​ពួកយើង។ ក្នុង​ករណី​ដែល​ទំព័រ​សំណួរ​ដែល​គេ​សួរ​ញឹកញាប់​មិន​មាន​ព័ត៌មាន​ដែល​អ្នក​កំពុង​ស្វែងរក​ទេ Paxful ផ្ដល់​ជំនួយ​ពេញ 24/7។ អ្នក​អាច​ទាក់ទង​មក​ពួកយើង​តាម​រយៈ​ធាតុ​ក្រាហ្វិក​សម្រាប់​ជំនួយ​របស់​ពួកយើង​ដែល​ស្ថិត​នៅ​លើ​ទំព័រ​សំណួរ​ដែល​គេ​សួរ​ញឹកញាប់។

  17. ប្រធានសក្តិ

    1. ពួកយើង​នឹង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការពន្យារ​ពេល ការមិន​ដំណើរការ ឬ​ការរាំងស្ទះ​ដល់​សេវាកម្ម​ដែល​បណ្ដាល​មក​ពី​ដើម​ហេតុ ឬ​ស្ថានភាព​ណា​មួយ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ដែល​ហួស​ពី​សមត្ថភាព​គ្រប់គ្រង​សមហេតុផល​របស់​ពួកយើង​ទេ រួមមាន​ជាអាទិ៍​បម្រែបម្រែល​ទីផ្សារ​ធ្ងន់ធ្ងរ ការពន្យារ​ពេល​ឬ​ការខកខាន​ទាំងឡាយ​ដោយសារ​តែ​គ្រោះ​ធម្មជាតិ​ណា​មួយ សកម្មភាព​អាជ្ញាធរ​ស៊ីវិល​ឬ​យោធា សកម្មភាព​ភេរវជន វិបត្តិ​ស៊ីវិល សង្គ្រាម កូដកម្ម​ឬ​ជម្លោះ​ពលកម្ម​ផ្សេង​ទៀត អគ្គិភ័យ ភាពរអាក់រអួល​នៃ​សេវា​ទូរគមនាគមន៍ សេវា​អ៊ីនធឺណិត ឬ​ក៏​សេវា​ពី​ក្រុមហ៊ុន​ផ្ដល់​សេវា​បណ្ដាញ ការខូច​គ្រឿង​សម្ភារ​និង/ឬ​កម្មវិធី គ្រោះ​មហន្តរាយ​ផ្សេង​ទៀត ឬ​ហេតុការណ៍​ណា​មួយ​ផ្សេង​ទៀត​ដែល​ហួស​ពី​សមត្ថភាព​គ្រប់គ្រង​សម​ហេតុផល​របស់​ពួកយើង ហើយ​នឹង​មិន​ប៉ះពាល់​ដល់​សុពលភាព និង​ភាពអាច​អនុវត្ត​បាន​នៃ​បទ​បញ្ញត្តិ​ទាំងឡាយ​ផ្សេង​ទៀត​ទេ។
  18. ចរិត​លក្ខណៈ​នៃ​កិច្ចព្រមព្រៀង

    1. កិច្ចព្រមព្រៀង​នេះ​បង្កើត​ជា​ការព្រមព្រៀង​ទាំងមូល​រវាង​អ្នក និង Paxful ទាក់ទង​នឹង​ប្រធានបទ​នៃ​លក្ខខណ្ឌ​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ ហើយ​កិច្ចព្រមព្រៀង​នេះលុបចោល ឬ​ជំនួស​ឱ្យ​ការយោគយល់​គ្នា និង​កិច្ចព្រមព្រៀង​មុនៗ​ទាំងឡាយ​រវាង​អ្នក និង Paxful ពាក់ព័ន្ធ​នឹង​ប្រធាន​បទ​នេះ។ អ្នក​មិន​អាច​ផ្ទេរ​សិទ្ធិ ឬ​កាតព្វកិច្ច​ណា​មួយ​របស់​អ្នក​ក្រោម​កិច្ចព្រមព្រៀង​នេះ ដោយ​គ្មាន​ការយល់ព្រម​ជា​លាយលក្ខណ៍​អក្សរ​របស់​ពួកយើង​ជា​មុន​ទេ។