លក្ខខណ្ឌ​ប្រើប្រាស់​សេវា Paxful Stablecoin

កាល​បរិច្ឆេទ​មាន​ប្រសិទ្ធភាព៖ ថ្ងៃ​ទី 4 ខែ​មីនា ឆ្នាំ 2021

សូម​អាន​កិច្ចព្រមព្រៀង​នេះ​ដោយ​ប្រុង​ប្រយ័ត្ន។ តាម​រយៈ​ការប្រើប្រាស់​សេវា Paxful Stablecoin អ្នក​យល់ព្រម​គោរព​តាម "លក្ខខណ្ឌ​ប្រើប្រាស់​សេវា Paxful Stablecoin" ដែល​បំពេញ​បន្ថែម​ទាំង​នេះ ហើយ​អ្នក​ទទួល​ស្គាល់ និង​យល់ព្រម​ថា អ្នក​បាន​អាន​ដោយ​ប្រុង​ប្រយ័ត្ន​និង​ម៉ត់ចត់ យល់ និង​ទទួល​យក​គ្រប់​លក្ខខណ្ឌ​ទាំងអស់​នៅ​ក្នុង​នោះ​ដែល​បន្ថែម​លើ​លក្ខខណ្ឌ​ប្រើប្រាស់​សេវា Paxful ("កិច្ចព្រមព្រៀង")។ ពាក្យ​ទាំងឡាយ​ដែល​បាន​ប្រើ តែ​មិន​បាន​កំណត់​និយមន័យ​នៅ​ខាង​ក្រោម ត្រូវ​បាន​កំណត់​អត្ថន័យ​នៅ​ក្នុង​កិច្ចព្រមព្រៀង។ ប្រសិន​បើ​មាន​ភាពខុស​គ្នា​រវាង​កិច្ចព្រមព្រៀង និង​លក្ខខណ្ឌ​ប្រើប្រាស់​សេវា Paxful Stablecoin ក្នុង​ពេល ឬ​ទាក់ទង​នឹង​ការប្រើប្រាស់​សេវាកម្ម Paxful Stablecoin ដោយ​រូប​អ្នក នោះ​លក្ខខណ្ឌ​ប្រើប្រាស់​សេវា Paxful Stablecoin នឹង​ត្រូវ​យក​ជា​គោល។

អំពី Paxful Stablecoin

សេវា Paxful Stablecoin គឺ​ជា​នីតិ​វិធី​ណែនាំ​បន្ត​ដែល​អនុញ្ញាត​ឱ្យ​អ្នក ក្នុង​នាម​ជា​អ្នក​ប្រើប្រាស់ Paxful ដែល​មាន​សិទ្ធិ ធ្វើ​ប្រតិបត្តិការ​ជួញដូរ​ដោយ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ភាគី​ទី​បី​ដែល Paxful បាន​ជ្រើសរើស​ជា​មុន ("ភាគី​ជា​ដៃគូ​ជួញដូរ Stablecoin") ដើម្បី​ដោះដូរ Bitcoin របស់​អ្នក​ជាមួយ Stablecoin ក្នុង​តម្លៃ​ស្មើ​គ្នា​នឹង USD ដោយ​ឱ្យ​ភាគី​ជា​ដៃគូ​ជួញដូរ Stablecoin រក្សា​ទុក​សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នក។ តាម​រយៈ​ម៉ូដែល​នេះ Paxful Stablecoin អនុញ្ញាត​ឱ្យ​អ្នក​ចាក​ចេញ​ពី​ស្ថានភាព​មាន Bitcoin ​របស់​អ្នក​ទៅ​ជា​មាន Stablecoin ដែល​បាន​ជ្រើសរើស។

នីតិ​វិធី​ណែនាំ​បន្ត

សេវា Paxful Stablecoin គឺ​ជា​នីតិ​វិធី​ណែនាំ​បន្ត​ក្នុង​គោល​បំណង​មាន​កម្រិត​ដែល​មាន​នៅ​លើ​ប្រព័ន្ធ Paxful។ បន្ទាប់​ពី​បង្ហាញ​បំណង​របស់​អ្នក​ក្នុង​ការធ្វើ​ប្រតិបត្តិការ Paxful Stablecoin នោះ Paxful នឹង​ណែនាំ​អ្នក​បន្ត​ទៅ​ភាគី​ជា​ដៃគូ​ជួញដូរ ដើម្បី​បញ្ចប់​ប្រតិបត្តិការ។ បន្ទាប់​មក អ្នក​ត្រូវ​តែ​អនុវត្ត​តាម​សារ​លោត​បង្ហាញ ដើម្បី​ដាក់​បញ្ជូន​លក្ខខណ្ឌ​ផ្ដល់ជូន​របស់​អ្នក​ទៅ​ភាគី​ជា​ដៃគូ​ជួញដូរ Stablecoin។ ប្រសិន​បើ​ភាគី​ជា​ដៃគូ​ជួញដូរ Stablecoin ទទួល​យក​លក្ខខណ្ឌ​ផ្ដល់​ជូន​របស់​អ្នក ប្រតិបត្តិការ​នឹង​ត្រូវ​បាន​បញ្ចប់​រវាង​អ្នក និង​ភាគី​ជា​ដៃគូ​ជួញដូរ Stablecoin។ ដូចគ្នា​នឹង​ប្រតិបត្តិការ​ស្តង់សារ​ដែល​ធ្វើ​ឡើង​នៅ​លើ​ទីផ្សារ​របស់​ខ្លួន​ដែរ Paxful នឹង​មិន​មាន​ការចូលរួម​ពាក់ព័ន្ធ ការគ្រប់គ្រង អំណាច ឆន្ទានុសិទ្ធិ ឬ​សមត្ថកិច្ច​ក្នុង​ប្រតិបត្តិការ Paxful Stablecoin ដែល​ត្រូវ​បាន​ធ្វើឡើង ឬ​សាកល្បង​ធ្វើ​ឡើង​រវាង​អ្នក និង​ភាគី​ជា​ដៃគូ​ជួញដូរ Stablecoin ទេ។ Paxful នឹង​មិន​គ្រប់គ្រង Stablecoin ទាំងឡាយ ឬ​ក៏​ផ្ដល់​យោបល់​ឬ​ណែនាំ​អ្នក​ប្រើប្រាស់ Paxful ណា​ម្នាក់​ក្នុង​ការទទួល​បាន Stablecoin ទាំង​នេះ​ឡើយ។

ភាគី​ជា​ដៃគូ​ជួញដូរ Stablecoin អាច​មាន​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​សម្រាប់​ប្រតិបត្តិការ​សេវា Paxful Stablecoin ហើយ​អត្រា​ប្ដូរ ល្បឿន​ប្ដូរ និង​លក្ខខណ្ឌ​ផ្សេង​ទៀត​ដែល​ដាក់​ចេញ​ដោយ​ភាគី​ជា​ដៃគូ​ជួញដូរ Stablecoin ("លក្ខខណ្ឌ​របស់​ភាគី​ជា​ដៃគូ​ជួញដូរ Stablecoin") នៅ​ក្នុង​សេវា Paxful Stablecoin អាច​មាន​ភាពខុស​គ្នា។ តាម​រយៈ​ការចូលរួម​ធ្វើ​ប្រតិបត្តិការ​ជាមួយ​ភាគី​ជា​ដៃគូ​ជួញដូរ Stablecoin មាន​ន័យ​ថា អ្នក​យល់ព្រម​គោរព​តាម​លក្ខខណ្ឌ​របស់​ភាគី​ជា​ដៃគូ​ជួញដូរ Stablecoin។ លក្ខខណ្ឌ​របស់​ភាគី​ជា​ដៃគូ​ជួញដូរ Stablecoin មាន​សុពលភាព​ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់ លើកលែង​តែ​នៅ​ពេល​លក្ខខណ្ឌ​ទាំង​នោះ​ផ្ទុយ​នឹង​ឬ​បំពាន​លើ​កិច្ចព្រមព្រៀង, លក្ខខណ្ឌ​របស់​ភាគី​ជា​ដៃគូ​ជួញដូរ Stablecoin ទាំង​នេះ, ខុស​ច្បាប់, មិន​សម​ហេតុផល ឬ​ពិបាក​នឹង​គោរព​តាម (ដូច​បាន​កំណត់​តាម​ការសម្រេច​ទាំង​ស្រុង និង​ជា​ដាច់ខាត​របស់ Paxful) ឬ​ក៏​ក្នុង​ករណី​ដែល​អ្នក និង​ភាគី​ជា​ដៃគូ​ជួញដូរ Stablecoin យល់ព្រម​ផ្លាស់ប្ដូរ​លក្ខខណ្ឌ​របស់​ភាគី​ជា​ដៃគូ​ជួញដូរ Stablecoin។ អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការអាន​ដោយ​ប្រុង​ប្រយ័ត្ន​នូវ​លក្ខខណ្ឌ​របស់​ភាគី​ជា​ដៃគូ​ជួញដូរ STABLECOIN និង​អនុវត្ត​តាម​លក្ខខណ្ឌ​ទាំង​នោះ​យ៉ាង​តឹងរ៉ឹង។ ប្រសិន​បើ​អ្នក​មិន​អនុវត្ត​តាម​លក្ខខណ្ឌ​របស់​ភាគី​ជា​ដៃគូ​ជួញដូរ STABLECOIN ទេ ប្រតិបត្តិការ​របស់​អ្នក​អាច​ត្រូវ​បាន​បដិសេធ។ មិន​ត្រូវ​ចូលរួម​ធ្វើ​ប្រតិបត្តិការ​សេវា PAXFUL STABLECOIN ទេ ប្រសិន​បើ​អ្នក​មិនគោរព​តាម​លក្ខខណ្ឌ​ទាំងអស់​ដែល​បាន​ផ្ដល់ជូន។ ប្រសិន​បើ​អ្នក​មិន​គោរព​​តាម​លក្ខខណ្ឌ​ទេ នោះ PAXFUL ប្រហែល​មិន​អាច​ជួយ​អ្នក​ក្នុង​ដំណើរការ​ដោះស្រាយ​វិវាទ ដើម្បី​បាន​ប្រាក់​របស់​អ្នក​មក​វិញ​ឡើយ។

ថ្លៃ​សេវា

Paxful នឹង​មាន​តម្លាភាព​អំពី​ថ្លៃ​សេវា​របស់​ពួកយើង​ជានិច្ច។ ថ្លៃ​សេវា​ទាំងឡាយ​នឹង​អនុវត្ត​ចំពោះ​ការប្រើប្រាស់​សេវា Paxful ដោយ​រូប​អ្នក។ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ទាក់ទង​នឹង​ថ្លៃ​សេវា​ប្ដូរ សូម​ចូល​មើល​មជ្ឈមណ្ឌល​ជំនួយ​របស់​ពួកយើង។

គណនី​ដែល​មាន​សិទ្ធិ និង​ដែនដី​ក្រោម​ការរឹត​បន្តឹង

សេវា Paxful Stablecoin ត្រូវ​បាន​ផ្ដល់​ជូន​តែ​អ្នក​ប្រើប្រាស់​ដែល​មាន​សិទ្ធិ​ប្រើប្រាស់​សេវា​នេះ​ប៉ុណ្ណោះ។ ដើម្បី​មាន​សិទ្ធិ​ប្រើប្រាស់​សេវា Paxful Stablecoin អ្នក​ត្រូវ​តែ​ផ្ទៀងផ្ទាត់​គណនី​របស់​អ្នក និង​មាន Bitcoin ក្នុង​តម្លៃ​យ៉ាង​ហោច​ណាស់ 1.00 ដុល្លារ​អាមេរិក​នៅ​ក្នុង​កាបូប Paxful របស់​អ្នក បូក​ជាមួយ​ចំនួន Bitcoin បន្ថែម​ណា​មួយ​ដែល​ចាំបាច់​សម្រាប់​រ៉ាប់រង​ថ្លៃ​សេវា​ទាំងឡាយ​ដែល​ភ្ជាប់​ជាមួយ។ Paxful រក្សា​សិទ្ធិ​ក្នុង​ការហាម​ឃាត់ ឬ​កែប្រែ​សេវា Paxful Stablecoin សម្រាប់​អ្នក​ប្រើប្រាស់ Paxful ណា​ក៏បាន ហើយ​ភាគី​ជា​ដៃគូ​ជួញដូរ Stablecoin អាច​បដិសេធ​ធ្វើ​ប្រតិបត្តិការ​ណា​មួយ​ជាមួយ​អ្នក​ប្រើប្រាស់ Paxful ណា​ក៏​បាន។ ក្រៅ​ពី​ដែនដី​ក្រោម​ការរឹត​បន្តឹង ដូច​បាន​រៀបរាប់​នៅ​ក្នុង​ផ្នែក​ទី 2.7 នៃ​លក្ខខណ្ឌ​ប្រើប្រាស់​សេវា​របស់​ពួកយើង សេវា Paxful Stablecoin មិន​ផ្ដល់ជូន​អ្នក​ប្រើប្រាស់​ដែល​រស់​នៅ​រដ្ឋ​តិចសាស​ទេ។

ការមិន​ធានា ដែន​កំណត់​នៃ​ទំនួល​ខុស​ត្រូវ និង​ការសន្មត​ទទួល​យក​ភយន្តរាយ

សេវា PAXFUL STABLECOIN ត្រូវ​បាន​ផ្ដល់​ជូន “ដូច​ដែល​មាន” និង “ដូច​ដែល​អាច​ប្រើ​បាន” ដោយ​គ្មាន​ការធានា ការបញ្ជាក់ ឬ​ការសន្យា​រ៉ាប់រង​ណា​មួយ​ឡើយ មិន​ថា​បង្ហាញ​ច្បាស់ ក្នុង​លក្ខណៈ​ប្រយោល ឬ​ក៏​កំណត់​ដោយ​ច្បាប់​នោះ​ទេ។ ​ស្របតាម​ការអនុញ្ញាតជាអតិបរមាដោយច្បាប់​ជា​ធរមាន PAXFUL សូម​ប្រកាស​យ៉ាង​ច្បាស់លាស់​ថា​មិន​ទទួល​ខុស​ត្រូវ​លើ​ការធានា​ដោយ​ប្រយោល​ទាំងឡាយ​ចំពោះ​សិទ្ធិ​កម្មសិទ្ធិ ភាពទទួល​យក​បាន​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម ភាពស័ក្តិសម​សម្រាប់​គោល​បំណង​ជាក់លាក់ និង/ឬ​ការមិន​បំពាន​ឡើយ។ PAXFUL មិន​ធ្វើ​ការបញ្ជាក់ ឬ​ធានា​ណា​មួយ​ឡើយ​ថា ការចូល​ប្រើប្រាស់​គេហ​ទំព័រ ផ្នែក​ណា​មួយ​របស់​សេវាកម្ម ឬ​ធនធាន​ណា​មួយ​ដែល​មាន​នៅ​លើ​នោះ នឹង​ដំណើរការ​ទៅ​រលូន​ជាប់ គ្មាន​ភាពរអាក់រអួល ទាន់​ពេល ឬ​ដោយ​គ្មាន​បញ្ហា​នោះ​ទេ។ PAXFUL មិន​ទទួល​រ៉ាប់រង​លើ​បញ្ហា​មិន​ដំណើរការ​ទាំងឡាយ​របស់​កម្មវិធី​ឬ​បច្ចេក​វិទ្យា​ភាគី​ទី​បី ការរាំងស្ទះ ឬ​ការខាតបង់​ណា​មួយ​ដែល​អ្នក​ប្រើប្រាស់​អាច​ទទួល​រង​ឡើយ។ អ្នក​ទទួល​ស្គាល់ និង​យល់ព្រម​ថា អ្នក​មិន​បាន​ពឹងផ្អែក​លើ​សេចក្ដី​ថ្លែងការណ៍ ឬ​ការយោគយល់​គ្នា​ណា​មួយ​ផ្សេង​ទៀត​នោះ​ទេ (ទោះ​ក្នុង​ទម្រង់​ជា​លាយលក្ខណ៍​អក្សរ ឬ​ផ្ទាល់​មាត់​ក្ដី) ទាក់ទង​នឹង​ការប្រើប្រាស់ និង​ការចូល​ដំណើរការ​សេវាកម្ម​និង​គេហទំព័រ​ដោយ​រូប​អ្នក។ ដោយ​គ្មាន​ការកម្រិត​លើ​អ្វី​ដែល​បាន​លើក​ឡើង អ្នក​ទទួល​ស្គាល់ និង​ទទួល​យក​ហានិភ័យ​ផ្សេងៗ​ដែល​មាន​ភ្ជាប់​ជាមួយ​ការប្រើប្រាស់​រូបិយបណ្ណ​ដីជីថល រួមមាន​ជាអាទិ៍​ហានិភ័យ​ផ្នែក​ច្បាប់ បញ្ហា​គ្រឿង​ម៉ាស៊ីន បញ្ហា​កម្មវិធី បញ្ហា​តភ្ជាប់​អ៊ីនធឺណិត កម្មវិធី​គ្រោះថ្នាក់ ការរំខាន​ពី​ភាគី​ទី​បី​ដែល​នាំ​ឱ្យ​បាត់បង់​ឬ​ខ្វះ​លទ្ធភាព​ចូល​ប្រើប្រាស់​គណនី​ឬ​កាបូប និង​ទិន្នន័យ​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត​របស់​អ្នក បញ្ហា​ម៉ាស៊ីន​មេ ​ឬ​ក៏​ការបាត់បង់​ទិន្នន័យ។ អ្នក​យល់ព្រម និង​ទទួល​ស្គាល់​ថា PAXFUL នឹង​មិន​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​ប្រាស្រ័យ​ទាក់ទង​គ្នា ការរាំងស្ទះ កំហុស​ឆ្គង ការធ្វើ​ឱ្យ​ខុស​ពី​ភាពដើម ឬ​ការពន្យារ​ពេល​ទាំងឡាយ​ដែល​អ្នក​អាច​ជួប​ប្រទះ​ឡើយ នៅ​ពេល​ប្រើប្រាស់​សេវាកម្ម មិន​ថា​កើត​ឡើង​ដោយ​មូលហេតុ​អ្វី​នោះ​ទេ។

មិន​ថា​ក្នុង​ករណី​ណា​ក៏​ដោយ ក៏ PAXFUL, សម្ព័ន្ធ​ញាតិ​និង​ក្រុមហ៊ុន​ផ្ដល់​សេវា​របស់ PAXFUL ឬ​មួយ​ក៏​មន្ត្រី នាយក ភ្នាក់ងារ បុគ្គលិក ទី​ប្រឹក្សា អ្នក​ពិគ្រោះ​យោបល់ ឬ​តំណាង​ណា​ម្នាក់​របស់​ពួកគេ​រៀងៗ​ខ្លួន មិន​ទទួល​ខុស​ត្រូវ​ដែរ (ក) លើ​ទឹក​ប្រាក់​​ខាត​បង់​ក្នុង​ចំនួន​លើស​ថ្លៃ​សេវា​សរុប​ដែល​អ្នក​បាន​បង់​សម្រាប់​សេវាកម្ម​ដែល​ជា​សំអាង​ហេតុ ក្នុង​រយៈ​ពេល​ដប់​ពី (12) ខែ​មុន​ពេល​ការខាតបង់​នោះ​កើត​ឡើង ឬ​មួយ​ក៏ (ខ) លើ​ប្រាក់​ចំណេញ​ទាំងឡាយ​ដែល​បាន​បាត់បង់, ការចុះ​ថយ​នៃ​តម្លៃ​ឬ​ឱកាស​អាជីវកម្ម, ការបាត់បង់ ការខាត​បង់ ការខូច​ខាត​ឬ​ការបែក​ធ្លាយ​ណា​មួយ​នៃ​ទិន្នន័យ​ឬ​ទ្រព្យ​អរូបី​ទាំងឡាយ​ផ្សេង​ទៀត ឬ​ក៏​ការខូចខាត​ជា​ពិសេស ជា​ឧប្បត្តិហេតុ ដោយ​ប្រយោល អរូបី ឬ​ជា​ទណ្ឌកម្ម​ទាំងឡាយ មិន​ថា​មាន​ប្រភព​ពី​កិច្ចសន្យា កំហុស​ស៊ីវិល ការធ្វេស​ប្រហែស ការទទួល​រ៉ាបង់រង​ដាច់​ខាត ឬ​ក៏​កើត​មាន​ពី​ឬ​ពាក់ព័ន្ធ​ជាមួយ​នឹង​ការប្រើប្រាស់​គេហ​ទំព័រ​ឬ​សេវាកម្ម ឬ​កិច្ចព្រមព្រៀង​នេះ​ដោយ​មាន​ឬ​មិន​មាន​ការអនុញ្ញាត​នោះ​ទេ ទោះបី​ជា​តំណាង​ពេញសិទ្ធិ​របស់​ PAXFUL ត្រូវ​បាន​ជម្រាប​ឱ្យ​ដឹង បាន​ដឹង ឬ​គួរ​តែ​បាន​ដឹង​អំពី​លទ្ធភាព​នៃ​ការខូចខាត​បែប​នេះ​ក៏​ដោយ និង​ទោះបី​ជា​ដំណោះស្រាយ​ដែល​បាន​ព្រមព្រៀង​ណា​មួយ​ឬ​ផ្សេង​ទៀត​មិន​មាន​ប្រសិទ្ធភាព​តាម​គោល​បំណង​សំខាន់​របស់​ដំណោះស្រាយ​នោះ​ក៏​ដោយ លើកលែង​តែ​ក្នុង​ករណី​ដែល​ការសម្រេច​ចុង​ក្រោយ​របស់​តុលាការ​កំណត់​ថា ការខូចខាត​ទាំង​នេះ​គឺ​បណ្ដាល​មក​ពី​ការធ្វេស​ប្រហែស​ទាំងស្រុង ការក្លែង​បន្លំ ការប្រព្រឹត្ត​ខុស​ដោយ​ចេតនា ឬ​ការតាំង​ចិត្ត​បំពាន​លើ​ច្បាប់​របស់ PAXFUL។ ដែនដី​មួយ​ចំនួន​មិន​អនុញ្ញាត​ឱ្យ​ច្រានចោល ឬ​ធ្វើ​ការកម្រិត​លើ​ការខូចខាត​ជា​ឧប្បត្តិហេតុ ឬ​ជា​ទណ្ឌកម្ម​ឡើយ ដូច្នេះ​ដែន​កំណត់​ដូច​រៀបរាប់​ខាង​លើ​អាច​មិន​អនុវត្ត​ចំពោះ​អ្នក​ទេ។