ការជូន​ដំណឹង​អំពីឯកជនភាព Paxful, Inc.

Paxful, Inc. (ឬ​ហៅ​បាន​ថា “Paxful” “ពួកយើង” ឬ “របស់​ពួកយើង”) ចាត់​វិធានការ​ការពារ​ឯកជនភាព​របស់​អ្នក។ នៅ​ក្នុង​ការជូន​ដំណឹង​អំពីឯកជនភាព​នេះ (“ការជូន​ដំណឹង”) ពួកយើង​ពណ៌នា​ប្រភេទ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដែល​ពួកយើង​អាច​ប្រមូល​យក​ពី​អ្នក ទាក់ទិន​នឹង​ការប្រើប្រាស់​គេហ​ទំព័រ​របស់​ពួកយើង​ដោយ​រូប​អ្នក ដែល​រួម​មាន​ជាអាទិ៍ https://paxful.com/, កាបូប Paxful, ប្រព័ន្ធ​ជួញដូរ Bitcoin លើ​អ៊ីនធឺណិត, កម្មវិធី​ឧបករណ៍ចល័ត, ទំព័រ​បណ្ដាញ​សង្គម ឬ​ទ្រព្យ​លើ​អ៊ីនធឺណិត​ផ្សេង​ទៀត​របស់​ពួកយើង (ជារួម​ហៅ​ថា “គេហ​ទំព័រ”) ឬ​ក៏​នៅ​ពេល​អ្នក​ប្រើប្រាស់​ផលិតផល សេវាកម្ម ខ្លឹមសារ លក្ខណៈ​ពិសេស បច្ចេកវិទ្យា ឬ​មុខងារ​ណា​មួយ​ដែល​ពួកយើង​ផ្ដល់ជូន (ជារួម​ហៅ​ថា “សេវាកម្ម”)។

ការជូន​ដំណឹង​នេះ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជួយ​ឱ្យ​អ្នក​ទទួល​បាន​ព័ត៌មាន​អំពី​ការអនុវត្ត​ឯកជនភាព​របស់​ពួកយើង និង​ដើម្បី​ជួយ​ឱ្យ​អ្នក​យល់​ដឹង​អំពី​ជម្រើស​ឯកជនភាព​របស់​អ្នក នៅ​ពេល​អ្នក​ប្រើប្រាស់​គេហ​ទំព័រ និង​សេវាកម្ម​របស់​ពួកយើង។ សូម​ចំណាំ​ថា ការផ្ដល់ជូន​សេវាកម្ម​របស់​ពួកយើង​អាច​មាន​ភាពខុសៗ​គ្នា​ទៅ​តាម​តំបន់។

កំណែ​ភាសា​អង់គ្លេស​នៃ​ការជូន​ដំណឹង​អំពីឯកជនភាព​នេះនឹង​ដើរ​តួ​ជា​លិខិត​តុបករណ៍​ដើម​ដែល​យកជា​គោល​សម្រាប់​គ្រប់​គោល​បំណង។ ក្នុង​ករណី​ដែល​មាន​ចំណុច​ខុស​គ្នា​ណា​មួយ​រវាង​កំណែ​ភាសា​អង់គ្លេស​នៃ​ការជូន​ដំណឹង​អំពីឯកជនភាព​នេះ និង​ការបកប្រែ​តាម​ក្រោយ​ទាំងឡាយ​ទៅ​ជា​ភាសា​ណា​មួយ​ផ្សេង​ទៀត កំណែ​ភាសា​អង់គ្លេស​នឹង​ធ្វើ​ការគ្រប់គ្រង និង​ត្រូវ​យក​ជា​គោល។

ព័ត៌មាន​ផ្ទាល់​ខ្លួន​ដែល​ពួកយើង​ប្រមូល​យក

ពួកយើង​ប្រមូល​យក​ព័ត៌មាន​ដែល​ទាក់ទង​នឹង​អ្នក (“ទិន្នន័យ​ផ្ទាល់​ខ្លួន”) នៅ​ពេល​អ្នក​ប្រើប្រាស់​គេហ​ទំព័រ​នេះ សេវាកម្ម​របស់​ពួកយើង ឬ​នៅ​ក្នុង​បរិបទ​នៃ​ទំនាក់ទំនង​របស់​ពួកយើង​ជាមួយ​អ្នក។ ប្រភេទ​ទិន្នន័យ​ផ្ទាល់​ខ្លួន​ដែល​ពួកយើង​អាច​ទទួល​បាន​ពី​អ្នក អាច​រួម​មាន៖

ទិន្នន័យ​ជីវប្រវត្តិ ដែល​រួម​មាន៖

  • ឈ្មោះ
  • អាសយដ្ឋាន​អ៊ីមែល
  • លេខ​ទូរសព្ទ
  • ប្រទេស
  • អាសយដ្ឋាន​ពេញលេញ
  • ថ្ងៃ​ខែ​ឆ្នាំ​កំណើត

ព័ត៌មាន​លម្អិត​អំពី​គណនី Paxful ដែល​រួម​មាន៖

  • ឈ្មោះ​អ្នក​ប្រើប្រាស់
  • ព័ត៌មាន​ក្នុង​កម្រង​ព័ត៌មាន​អ្នក​ប្រើប្រាស់​នៅ​ផ្នែក “ជីវ​ប្រវត្តិ”
  • រូប​កម្រង​ព័ត៌មាន
  • កាល​បរិច្ឆេទ​ចូលរួម
  • រូបិយបណ្ណ​លំនាំ​ដើម
  • ល្វែង​ម៉ោង
  • ភាសា​លំនាំ​ដើម

សកម្មភាព​គណនី Paxful ដែល​រួម​មាន៖

  • សារ​ជជែក​អំពី​ការជួញដូរ (ដែល​អាច​មាន​ព័ត៌មាន​ហិរញ្ញ​វត្ថុ ប្រសិន​បើ​អ្នក​ផ្ដល់​ឱ្យ​អ្នក​លក់)
  • ឯកសារ​ភ្ជាប់​ក្នុង​ការជជែក​អំពី​ការជួញដូរ
  • សកម្មភាព​ជួញដូរ
  • ប្រវត្តិ​ប្រតិបត្តិការ
  • ឈ្មោះ​សម្ព័ន្ធ
  • លេខ​កូដ​សម្ព័ន្ធ
  • តំណ​សម្ព័ន្ធ
  • ប្រតិបត្តិការ​សម្ព័ន្ធ
  • ការផ្ដល់ជូន​ដែល​បាន​បង្កើត
  • លក្ខខណ្ឌ​​ផ្ដល់​ជូន
  • ការណែនាំ​អំពី​ការជួញដូរ
  • ការជូន​ដំណឹង​អំពី​គណនី
  • ស្ថានភាព​គណនី

ទិន្នន័យ​ទាក់ទិន​នឹង​កាបូប​ទ្រព្យ​ឌីជីថល​របស់​អ្នក ដែល​រួម​មាន៖

  • កូន​សោ​ឯកជន
  • កូន​សោ​សាធារណៈ
  • សមតុល្យ​កាបូប
  • ប្រតិបត្តិការ​ដែល​បាន​ទទួល
  • ប្រតិបត្តិការ​ដែល​បាន​ផ្ញើ

ទិន្នន័យ​ដែល​បាន​ប្រមូល​ទាក់ទិន​នឹង​អនុលោមភាព​នៃ “ការស្គាល់​អត្តសញ្ញាណ​អតិថិជន” (KYC) ដែល​រួម​មាន៖

  • ឯកសារ​សម្គាល់​ខ្លួន​ដែល​ចេញ​ដោយ​រដ្ឋាភិបាល
  • ឯកសារ​បញ្ជាក់​អាសយដ្ឋាន
  • រូបថត ប្រសិន​បើ​អ្នក​ជ្រើសរើស​ថា​ផ្ដល់​មក​ពួក​យើង នៅ​ពេល​ពួកយើង​ស្នើ
  • វីដេអូ ប្រសិន​បើ​អ្នក​ជ្រើសរើស​ថា​ផ្ដល់​មក​ពួក​យើង នៅ​ពេល​ពួកយើង​ស្នើ

ទិន្នន័យ​ប្រើប្រាស់​ឧបករណ៍ និង​គេហ​ទំព័រ ដែល​រួម​មាន៖

  • អាសយដ្ឋាន IP
  • លេខ​កូដ​ឃុកឃី និង/ឬ​លេខ​កូដ​ឧបករណ៍​ផ្សេង​ទៀត
  • ព័ត៌មាន​ទាក់ទិន​នឹង​ការចូល​ប្រើប្រាស់​គេហ​ទំព័រ​នេះ​ដោយ​រូប​អ្នក ដូចជា​សេចក្ដីលម្អិត​អំពី​ឧបករណ៍ កាល​បរិច្ឆេទ និង​ម៉ោង​ជាដើម
  • ចំណូល​ចិត្ត​ភាសា
  • ព័ត៌មាន​ទាក់ទង​នឹង​សកម្មភាព​ដែល​បាន​ធ្វើ ពេល​ប្រើប្រាស់​គេហ​ទំព័រ​នេះ

របៀប​ដែល​ពួកយើង​ប្រើប្រាស់​ទិន្នន័យ​របស់​អ្នក

គោល​បំណង​អាជីវកម្ម​របស់​ពួកយើង​ក្នុង​ការប្រមូល​យក ប្រើប្រាស់ បន្ត​រក្សា​ទុក និង​ចែក​រំលែក​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​អាច​រួម​មាន៖

  • ដើម្បី​ផ្ដល់​សេវា​កម្ម​តាម​រយៈ​ការដំណើរការ​គេហ​ទំព័រ​នេះ​សម្រាប់​ករណី​ដូចជា៖
    • ចុះឈ្មោះ បង្កើត និង​រក្សា​គណនី​របស់​អ្នក
    • ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​អ្នក និង/ឬ​ការចូល​ប្រើប្រាស់​គណនី​របស់​អ្នក ឬ​ជួយ​អ្នក​លក់​ក្នុង​ការផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​អ្នក
    • ចាប់ផ្ដើម សម្រួល ដំណើរការ និង/ឬ​ធ្វើ​ប្រតិបត្តិការ
    • ទាក់ទង​ជាមួយ​អ្នក​ទាក់ទង​នឹង​គណនី​របស់​អ្នក ឬ​សេវាកម្ម​ទាំងឡាយ​ដែល​អ្នក​ប្រើ
    • ធ្វើ​ការពិនិត្យ​មើល​ភាពគួរ​ជឿ​ទុក​ចិត្ត​បាន, KYC ឬ​ការពិនិត្យ​មើល​ស្រដៀង​គ្នា​ផ្សេងៗ​ទៀត
    • វាយ​តម្លៃ​ពាក្យ​សុំ ឬ
    • ប្រៀបធៀប​ព័ត៌មាន​ដើម្បី​ផ្ទៀងផ្ទាត់ និង​បញ្ជាក់​ភាពត្រឹមត្រូវ។
  • ដើម្បី​គ្រប់គ្រង​ហានិភ័យ​និង​ការពារ​អ្នក អ្នក​ដទៃ ព្រមទាំង​គេហ​ទំព័រ និង​សេវាកម្ម។
  • ដើម្បី​ផ្ដល់​បទ​ពិសោធន៍​ប្រើប្រាស់​ស្រប​តាម​អ្នក និង​ចំណូល​ចិត្ត​របស់​អ្នក។
  • ដើម្បី​យល់​ដឹង​អំពី​អតិថិជន រួម​ជាមួយ​របៀប​ដែល​ពួកគេ​ប្រើប្រាស់ និង​ធ្វើ​អន្តរកម្ម​ជាមួយ​គេហ​ទំព័រ​និង​សេវាកម្ម​បាន​កាន់​តែ​ប្រសើរ។
  • ដើម្បី​ធ្វើ​ទីផ្សារ​ទៅ​អ្នក។
  • ដើម្បី​ផ្ដល់​សេវាកម្ម ធ្វើ​ការផ្ដល់ជូន និង​ផ្ដល់​ការផ្សព្វផ្សាយ​ដែល​ស្រប​តាម​អ្នក​នៅ​លើ​គេហ​ទំព័រ​របស់​ពួកយើង និង​គេហ​ទំព័រ​ភាគី​ទី​បី។
  • ដើម្បី​ផ្ដល់​ឱ្យ​អ្នក​នូវ​ជម្រើស មុខងារ និង​​ការផ្ដល់ជូន​ផ្អែក​តាម​ទីតាំង។
  • ដើម្បី​អនុវត្ត​តាម​គោលការណ៍ និង​កាតព្វកិច្ច​របស់​ពួកយើង ដែល​រួម​មាន​ជាអាទិ៍​ការបញ្ចេញ​ព័ត៌មាន និង​ការឆ្លើយតប​ទៅ​នឹង​សំណើ​ទាំងឡាយ​ពី​អាជ្ញាធរ​អនុវត្ត​ច្បាប់​និង/ឬ​និយតករ ដោយ​អនុលោម​តាម​ច្បាប់ ​វិធាន បទបញ្ញត្តិ ដីកា​តុលាការ​ឬ​បញ្ជា​រដ្ឋាភិបាល អាជ្ញាធរ​និយតកម្ម​របស់​ដែនដី​ដែល​មាន​សមត្ថកិច្ច សំណើ​សុំ​បង្ហាញ​ព័ត៌មាន ឬ​ដំណើរការ​ច្បាប់​ស្រដៀង​គ្នា​ដែល​ពាក់ព័ន្ធ។
  • ដើម្បី​ដោះស្រាយ​វិវាទ ប្រមូល​ថ្លៃ​សេវា ឬ​ដោះស្រាយ​បញ្ហា។
  • ដើម្បី​ផ្ដល់​សេវាកម្ម​អតិថិជនដល់​អ្នក ឬ​ក៏​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក។
  • ដើម្បី​គ្រប់គ្រង​អាជីវកម្ម​របស់​ពួកយើង។

ពួកយើង​ក៏​អាច​ដំណើរការ​ទិន្នន័យ​ផ្ទាល់​ខ្លួន​ក្នុង​គោល​បំណង​ផ្សេងៗ​ទៀត​ផងដែរ ដោយ​ផ្អែក​លើ​ការយល់ព្រម​របស់​អ្នក នៅ​ពេល​ទាមទារ​ដោយ​ច្បាប់​ជា​ធរមាន។

ប្រភព​នៃ​ទិន្នន័យ​ផ្ទាល់​ខ្លួន​ដែល​ពួកយើង​ប្រមូល​យក

ពួកយើង​ប្រមូល​ទិន្នន័យ​ផ្ទាល់​ខ្លួន​ពី​ប្រភព​មួយ​ចំនួន ដែល​រួម​មាន

  • ពី​អ្នក​ផ្ទាល់៖ ពួកយើង​ប្រមូល​ទិន្នន័យ​ផ្ទាល់​ខ្លួន​ពី​អ្នក​ផ្ទាល់ នៅ​ពេល​អ្នក​ប្រើប្រាស់​គេហ​ទំព័រ ឬ​សេវាកម្ម​របស់​ពួកយើង ទាក់ទង​ជាមួយ​ពួកយើង ឬ​ឆ្លើយឆ្លង​ជាមួយ​ពួកយើង​ដោយ​ផ្ទាល់។
  • ពី​ក្រុមហ៊ុន​ផ្ដល់​សេវា និង/ឬ​ស្ថាប័ន​ដំណើរការ​ទិន្នន័យ​ដែល​ជួយ​ពួកយើង​ក្នុង​ការផ្ដល់​ជូន​គេហ​ទំព័រ ឬ​សេវាកម្ម៖ ពួកយើង​អាច​ជួល​ក្រុមហ៊ុន​ផ្ដល់​សេវា​ធ្វើ​ការក្រោម​ការណែនាំ​របស់​ពួកយើង និង​តាង​នាម​ឱ្យ​ពួកយើង ដើម្បី​ជួយ​សម្រួល​ដល់​បទពិសោធន៍​របស់​អ្នក​ក្នុង​ការប្រើប្រាស់​គេហ​ទំព័រ ឬ​សេវាកម្ម។ ក្រុមហ៊ុន​ផ្ដល់​សេវា​ទាំង​នេះ​អាច​ប្រមូល​ព័ត៌មាន​អំពី​អ្នក និង​ផ្ដល់​ព័ត៌មាន​នេះ​មក​ពួកយើង។
  • ពី​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត​នៅ​លើ​គេហ​ទំព័រ Paxful ឬ​ពី​សម្ព័ន្ធ​​ញាតិ​ដែល​បាន​រួម​បញ្ចូល​ជាមួយ​គេហ​ទំព័រ ឬ​សេវាកម្ម Paxful៖ អ្នក​ប្រើប្រាស់​ផ្សេង​ទៀត​អាច​ផ្ដល់​ព័ត៌មាន​អំពី​អ្នក​មក​ពួកយើង ទាក់ទង​នឹង​ប្រតិបត្តិការ ឬ​ការជជែក។ សម្ព័ន្ធ​ញាតិ​ក៏​អាច​ផ្ដល់​ព័ត៌មាន​មក​ពួកយើង​អំពី​អ្នក​ដែរ ទាក់ទង​នឹង​ការឆ្លើយឆ្លង ឬ​ប្រតិបត្តិការ​របស់​អ្នក​ជាមួយ​សម្ព័ន្ធញាតិ​ទាំង​នេះ។
  • ពី​ភាគី​ទី​បី​ដែល​អាច​ជួយ​ពួកយើង​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ ទប់ស្កាត់​ការក្លែង​បន្លំ និង​ការពារ​សុវត្ថិភាព​ប្រតិបត្តិការ។
  • ពី​ភាគី​ទី​បី​ដែល​អាច​ជួយ​ពួកយើង​វាយ​តម្លៃ​លើ​ភាពគួរ​ជឿ​ទុក​ចិត្ត​បាន ឬ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក។
  • ពី​ភាគី​ទី​បី​ដែល​អាច​ជួយ​ពួកយើង​វិភាគ​ទិន្នន័យ​ផ្ទាល់​ខ្លួន កែ​លម្អ​គេហ​ទំព័រ​ឬ​សេវាកម្ម​ឬ​ក៏​បទពិសោធន៍​របស់​អ្នក​លើ​នោះ ធ្វើ​ទីផ្សារ​ផលិតផល​ឬ​សេវាកម្ម ឬ​មួយ​ក៏​ផ្សព្វផ្សាយ​និង​ធ្វើ​ការផ្ដល់ជូន​ពិសេស​ដល់​អ្នក។
  • ពី​ប្រព័ន្ធ​បណ្ដាញ​សង្គម ប្រសិន​បើ​អ្នក​ធ្វើ​អន្តរកម្ម​ជាមួយ​ពួកយើង​តាម​បណ្ដាញ​សង្គម។

របៀប​ដែល​ពួកយើង​ចែក​រំលែក​ទិន្នន័យ

ក្រោម​កាលៈទេសៈ​ជាក់លាក់ ពួកយើង​អាច​បង្ហាញ​ទិន្នន័យ​ផ្ទាល់​ខ្លួន​ជាក់លាក់​ដល់​បុគ្គល​ផ្សេង​ទៀត។ ប្រភេទ​បុគ្គល​ដែល​ពួកយើង​អាច​ចែក​រំលែក​ទិន្នន័យ​ផ្ទាល់​ខ្លួន​ជាមួយ រួម​មាន៖

  • ក្រុមហ៊ុន​ផ្ដល់​សេវា និង/ឬ​ស្ថាប័ន​ដំណើរការ​ទិន្នន័យ៖ ពួកយើង​អាច​ចែក​រំលែក​ទិន្នន័យ​ផ្ទាល់​ខ្លួន​ជាមួយ​ក្រុមហ៊ុន​ផ្ដល់​សេវា​ជា​ភាគី​ទី​បី​ដែល​បម្រើ​សេវា និង​បំពេញ​តួ​នាទី​ក្រោម​ការណែនាំ​របស់​ពួកយើង និង​តាង​នាម​ឱ្យ​ពួកយើង។ ឧទាហរណ៍ ក្រុមហ៊ុន​ផ្ដល់​សេវា​ជា​ភាគី​ទី​បី​ទាំង​នេះ​អាច​ផ្ដល់​ជូន​សេវាកម្ម​ដល់​អ្នក ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​អ្នក ជួយ​ដំណើរការ​ប្រតិបត្តិការ ធ្វើ​ការផ្សាយ​ពាណិជ្ជកម្ម​អំពី​ផលិតផល​និង​សេវាកម្ម​របស់​ពួកយើង​ទៅ​អ្នក ឬ​ក៏​ផ្ដល់​ជំនួយ​អតិថិជន។
  • ភាគី​ផ្សេង​ទៀត​ក្នុង​ប្រតិបត្តិការ ដូចជា​អ្នក​លក់​ជាដើម៖ ពួកយើង​អាច​ចែក​រំលែក​ព័ត៌មាន​ជាមួយ​អ្នក​ចូលរួម​ផ្សេង​ទៀត​ក្នុង​ប្រតិបត្តិការ​ជួញដូរ​របស់​អ្នក រួមទាំង​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត​ដែល​មាន​ទ្រព្យ​ឌីជីថល​សម្រាប់​ឱ្យ​អ្នក​ទិញ។
  • ស្ថាប័ន​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ផ្សេង​ទៀត​ដែល​ចូលរួម​ជួយ​អ្នក​ក្នុង​ការបង់ប្រាក់​សម្រាប់​ប្រតិបត្តិការ
  • សម្ព័ន្ធ​ញាតិ​ដែល​ទទួល​បាន​ការណែនាំ​បន្ត​ពី​គេហ​ទំព័រ​របស់​ពួកយើង
  • ភាគី​ទី​បី​ផ្សេង​ទៀត​សម្រាប់​គោល​បំណង​អាជីវកម្មរបស់​ពួកយើង ឬ​ក៏​ដូច​ដែល​អនុញ្ញាត​ឬ​តម្រូវ​ដោយ​ច្បាប់ ដូចជា៖
    • ដើម្បី​អនុវត្ត​តាម​កាតព្វកិច្ច​ផ្លូវ​ច្បាប់ បទ​បញ្ញត្តិ ឬ​កិច្ចសន្យា ឬ​ក៏​តាម​ដំណើរការ​ផ្លូវច្បាប់ ឬ​បទ​ញ្ញត្តិ (ដូចជា​ដីកា​បង្គាប់ ឬ​ដីកា​កោះហៅ​របស់​តុលាការ​ដែល​មាន​សុពលភាព​ជាដើម)
    • ដើម្បី​បង្កើត អនុវត្ត ឬ​ការពារ​ការទាមទារ​ស្រប​ច្បាប់
    • ជា​ការឆ្លើយតប​ទៅ​នឹង​សំណើ​ពី​ទីភ្នាក់ងារ​រដ្ឋាភិបាល ដូចជា​អាជ្ញាធរ​អនុវត្ត​ច្បាប់ ឬ​ដីកា​តុលាការ​ជាដើម
    • ដើម្បី​អនុវត្ត​លក្ខខណ្ឌ​ប្រើប្រាស់​សេវា​គេហ​ទំព័រ ឬ​គោលការណ៍​ផ្ទៃ​ក្នុង​របស់​ពួកយើង
    • ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដល់​រាងកាយ ឬ​ការខាត​បង់​ផ្នែក​ហិរញ្ញវត្ថុ ក្នុង​ពេល​​ស៊ើប​អង្កេត​សកម្មភាព​ដែល​សង្ស័យ​ថា​ខុស​ច្បាប់ ឬ​ខុស​ច្បាប់​ពិតៗ ឬ​ក៏​ដើម្បី​ការពារ​សិទ្ធិ ទ្រព្យ​សម្បត្តិ ឬ​សុវត្ថិភាព​របស់​ពួកយើង​ឬ​អ្នក​ដទៃ
    • ដើម្បី​សម្រួល​ដល់​ការទិញ ឬ​លក់​អាជីកម្ម Paxful ទាំង​មូល ឬ​មួយ​ផ្នែក។ ឧទាហរណ៍ ដោយ​ចែក​រំលែក​ទិន្នន័យ​ជាមួយ​ក្រុមហ៊ុន​ដែល​គ្រោង​នឹង​ទិញ​យក​ពួកយើង ឬ​ដែល​ពួកយើង​រួម​បញ្ចូល​ជាមួយ ឬ​មួយ​ក៏
    • ដើម្បី​គាំទ្រ​ដល់​មុខងារ​សវនកម្ម អនុលោមភាព និង​អភិបាល​កិច្ច​សាជីវកម្ម។

ការផ្ទេរ​ទិន្នន័យ​ឆ្លង​ប្រទេស

សូម​ចំណាំ​ថា ពួកយើង​អាច​ផ្ទេរ​ទិន្នន័យ​ផ្ទាល់​ខ្លួន​ដែល​ពួកយើង​ប្រមូល​បាន​អំពី​អ្នក​ទៅ​ប្រទេស​ផ្សេង​ទៀត​ដែល​មិន​មែន​ជា​ប្រទេស​ប្រមូល​យក​ព័តមាន​ដើម​ដំបូង។ ប្រទេស​ទាំង​នោះប្រហែល​មិន​មាន​ច្បាប់​ការពារ​ទិន្នន័យ​ដូច​គ្នា​នឹង​ប្រទេស​ដែល​អ្នក​បាន​ផ្ដល់​ព័ត៌មាន​ដំបូង​ទេ។ នៅ​ពេល​ពួកយើង​ផ្ទេរ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ទៅ​ប្រទេស​ផ្សេង ពួកយើង​ចាត់​វិធានការ​ដែល​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ធានា​ថា ការផ្ទេរ​អនុលោម​តាម​ច្បាប់​ជា​ធរមាន។

ឃុកឃី និង​ការផ្សាយ​ពាណិជ្ជកម្មតាម​អ៊ីនធឺណិត

  • ឃុកឃី​គឺ​ជា​ឯកសារ​អត្ថបទ​តូច​មួយ​ដែល​គេហ​ទំព័រ​រក្សា​ទុក​នៅ​លើ​កុំព្យូទ័រ ឬ​ឧបករណ៍​ចល័ត​របស់​អ្នក នៅ​ពេល​អ្នក​ចូល​មើល​គេហ​ទំព័រ។
  • គេហ​ទំព័រ​របស់​ពួកយើង​ប្រើប្រាស់​ឃុកឃី និង​បច្ចេកវិទ្យា​តាមដាន ដើម្បី​ដំណើរការ និង​កំណត់​ការផ្សាយ​ពាណិជ្ជកម្ម​ដែល​អ្នក​អាច​ចាប់​អារម្មណ៍។ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម សូម​ចូល​មើល​គោលការណ៍​ឃុកឃី​របស់​ពួកយើង។
  • Paxful អាច​សហការ​ជាមួយ​បណ្ដាញ​ផ្សាយ​ពាណិជ្ជកម្ម​ភាគី​ទី​បី ដើម្បី​បង្ហាញ​ការផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​គេហ​ទំព័រ Paxful ឬ​គេហ​ទំព័រ​ភាគី​ទី​បី។ គេហ​ទំព័រ និង​បណ្ដាញ​ផ្សាយ​ពាណិជ្ជកម្ម​ភាគី​ទី​បី​ទាំង​នេះ​មិន​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់ Paxful ទេ។ ដៃគូ​បណ្ដាញ​ផ្សាយ​ពាណិជ្ជកម្ម​ប្រើប្រាស់​បច្ចេកវិទ្យា​ទិន្នន័យ ដើម្បី​ប្រមូល​ព័ត៌មាន​អំពី​សកម្មភាព​លើ​អ៊ីនធឺណិត​របស់​អ្នក​ក្នុង​គោល​បំណង​ផ្ដល់​ការផ្សាយ​ពាណិជ្ជកម្ម​ដែល​ផ្ដោត​លើ​អ្នក ដោយ​ផ្អែក​តាម​ចំណូល​ចិត្ត​របស់​អ្នក។ ប្រសិន​បើ​អ្នក​មិន​ចង់​ឱ្យ​គេ​ប្រើប្រាស់​ព័ត៌មាន​នេះ​សម្រាប់​គោល​បំណង​ផ្សាយ​ពាណិជ្ជកម្មដែល​ផ្ដោ​តលើ​អ្នក​ទេ អ្នក​អាច​បញ្ឈប់​បាន​ដោយ​ចូល​ទៅ​កាន់៖

សូម​ចំណាំ​ថា ការធ្វើ​បែប​នេះ​មិន​មាន​ន័យ​ថា អ្នក​នឹង​ឈប់​ទទួល​បាន​ការផ្សាយ​ពាណិជ្ជកម្ម​នោះ​ទេ។ អ្នក​នឹង​បន្ត​ទទួល​បាន​ការផ្សាយ​ពាណិជ្ជកម្ម​ទូទៅ​ដែល​មិន​ផ្អែក​លើ​ចំណូលចិត្ត​ជាក់លាក់​របស់​អ្នក​ឡើយ។ អ្នក​អាច​គ្រប់គ្រង​លើ​ការប្រើប្រាស់​ឃុកឃី​ក្នុង​កម្រិត​កម្មវិធី​រុករក​តាម​អ៊ីនធឺណិត​នីមួយៗ។ ប្រសិន​បើ​អ្នក​បដិសេធ​ឃុកឃី អ្នក​នៅ​តែ​អាច​ប្រើប្រាស់​គេហ​ទំព័រ​របស់​ពួកយើង​បាន​ដដែល ប៉ុន្តែ​លទ្ធភាព​ប្រើប្រាស់​មុខងារ ឬ​ផ្នែក​មួយ​ចំនួន​នៅ​លើ​គេហ​ទំព័រ​របស់​ពួកយើង​អាច​មាន​កម្រិត។

ការបន្ត​រក្សា​ទិន្នន័យ

ពួកយើង​បន្ត​រក្សា​ទិន្នន័យ​ក្នុង​រយៈ​ពេល​ដែល​ចាំបាច់​សម្រាប់​គោល​បំណង​ដែល​ទិន្នន័យ​ត្រូវ​បាន​ប្រមូល​យក ឬ​ក្នុង​រយៈ​ពេល​ដែល​តម្រូវ​ដោយ​ច្បាប់​ជា​ធរមាន។ នេះ​មាន​ន័យថា អាច​បន្ត​រក្សា​ទិន្នន័យ​ផ្ទាល់​ខ្លួន​ក្រោយ​ពេល​បញ្ចប់​ប្រតិបត្តិការ។ ពួកយើង​នឹង​ព្យាយាម​លុប​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក បន្ទាប់​ពី​លែង​ត្រូវការ​វា​សម្រាប់​គោល​បំណង​អាជីវកម្ម​ទាំងឡាយ​ដូច​រៀបរាប់​នៅ​ខាង​លើ។

សុវត្ថិភាព​ទិន្នន័យ

Paxful បាន​អនុវត្ត​វិធានការ​រក្សា​សុវត្ថិភាព ដើម្បី​ការពារ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក រួមទាំង​វិធានការ​ដែល​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​កុំឱ្យ​មាន​ការបាត់បង់ ការប្រើប្រាស់​ខុស រួម​ជាមួយ​ការលួច​ចូល​ប្រើប្រាស់​និង​ការបញ្ចេញ​ទិន្នន័យ​ផ្ទាល់​ខ្លួន។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ Paxful មិន​អាច​ធ្វើ​ឱ្យ​ប្រាកដ ឬ​ធានា​លើ​សុវត្ថិភាព​ឬ​ភាពសម្ងាត់​នៃ​ព័ត៌មាន​ដែល​អ្នក​បញ្ជូន​មក​ពួកយើង ឬ​ក៏​ទទួល​បាន​ពី​ពួកយើង​តាម​អ៊ីនធឺណិត​ឬ​ការតភ្ជាប់​ឥត​ខ្សែ​នោះ​ទេ។ ការផ្ទេរ​ទិន្នន័យ​តាម​អ៊ីនធឺណិត​តែងតែ​ប្រឈម​នឹង​ហានិភ័យ​ខ្លះ ទោះបី​ជា Paxful ព្យាយាម​ការពារ ក្រោយ​ពេល​ខ្លួន​ទទួល​បាន​ទិន្នន័យ​ក៏​ដោយ។

កុមារ​អាយុ​ក្រោម 18 ឆ្នាំ

គេហ​ទំព័រ​របស់ Paxful មិន​មែន​សម្រាប់​កុមារ​ដែលមាន​អាយុ​ក្រោម 18 ឆ្នាំ​ទេ។ ពួកយើង​មិន​ប្រមូល​ទិន្នន័យ​ដោយ​ចេតនា​ពី​កុមារ​ក្រោម​អាយុ 18 ឆ្នាំ​ដោយ​គ្មាន​ការយល់ព្រម​ដែល​បាន​បញ្ជាក់​ត្រឹមត្រូវ​ពី​ឪពុក​ម្ដាយ​ទេ។ ប្រសិន​បើ​ពួកយើង​ដឹង​ថា ពួកយើង​បាន​ប្រមូល​ព័ត៌មាន រួម​ទាំង​ទិន្នន័យ​ផ្ទាល់​ខ្លួន ពី​បុគ្គល​ក្រោម​អាយុ 18 ឆ្នាំ​ដោយ​គ្មាន​ការយល់ព្រម​ពី​ឪពុក​ម្ដាយ នោះ​ពួកយើង​នឹង​លុប​ព័ត៌មាន​នោះ​ភ្លាមៗ។

ការកែប្រែ​ការជូន​ដំណឹង​អំពីឯកជនភាព

Paxful រក្សា​សិទ្ធិ​ក្នុងការផ្លាស់ប្ដូរ​ការជូន​ដំណឹង​នេះ​យូរៗ​ម្ដង។ ពួកយើង​នឹង​ជូន​ដំណឹង​អ្នក​តាម​អ៊ីមែល ឬ​តាម​រយៈ​ការជូន​ដំណឹង​ច្បាស់លាស់​នៅ​លើ​ទំព័រ​ដើម​នៃ​គេហ​ទំព័រ Paxful អំពី​ការកែប្រែ​លើ​ការជូន​ដំណឹង​នេះ ដោយ​ដាក់​ផ្សាយ​កំណែ​ប្រែ​ថ្មី​នៃ​ការជូន​ដំណឹង​នេះ​នៅ​ទី​នេះ។ ពួកយើង​សូម​ណែនាំ​ឱ្យ​អ្នក​ចូល​មើល​គេហ​ទំព័រនេះ​ជា​ប្រចាំ ដើម្បី​មើល​ថា​តើ​មាន​ការផ្លាស់ប្ដូរ​ណា​មួយ​ដែរ​ឬ​ទេ។

ទាក់ទង​មក​ពួក​យើង

ប្រសិន​បើ​អ្នក​មាន​សំណួរ​ណា​មួយ​អំពី​ការជូន​ដំណឹង​នេះ ឬ​ចង់​សាកសួរ​មក​ពួកយើង​ទាក់ទង​នឹង​ទិន្នន័យ​ផ្ទាល់​ខ្លួន ឬ​ឯកជនភាព សូម​ទាក់ទង​មក​ពួកយើង​តាម៖ [email protected]

សេចក្ដី​បន្ថែម EEA

ការបញ្ចេញ​ព័ត៌មាន​ដូច​ខាង​ក្រោម​អនុវត្ត​ចំពោះ និង​សម្រាប់​តែ​បុគ្គល​ដែល​រស់​នៅ​តំបន់​សេដ្ឋកិច្ច​អឺរ៉ុប (EEA) ប៉ុណ្ណោះ។

ស្ថាប័ន​គ្រប់គ្រង​ទិន្នន័យ

ស្ថាប័ន​គ្រប់គ្រង​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​គឺ Paxful, Inc.។

មូលដ្ឋាន​គតិយុត្តិ​សម្រាប់​ការដំណើរការ​ទិន្នន័យ​ផ្ទាល់​ខ្លួន

  • ក្នុង​ករណី​ដែល​ពួកយើង​ប្រើប្រាស់​ទិន្នន័យ​ផ្ទាល់​ខ្លួន ដើម្បី​បំពេញ​កាតព្វកិច្ច​តាម​កិច្ចសន្យា ឬ​សំណើ​ពី​អ្នក​ទាក់ទង​នឹង​កិច្ចសន្យា​ណា​មួយ នោះ​មាត្រា​ទី 6(1)(b) នៃ​បទបញ្ញត្តិ​ស្ដីពី​ការការពារ​ទិន្នន័យ​ទូទៅ (“GDPR”) គឺ​ជា​មូលដ្ឋាន​គតិ​យុត្តិ​សម្រាប់​ការដំណើរការ​ទិន្នន័យ​របស់​ពួកយើង។
  • ក្នុង​ករណី​ដែល​ពួកយើង​ប្រើប្រាស់​ទិន្នន័យ​ផ្ទាល់​ខ្លួន ដើម្បី​អនុវត្ត​តាម​កាតព្វកិច្ច​ផ្លូវ​ច្បាប់​ក្រោម​ច្បាប់​សហភាព​អឺរ៉ុប ឬ​ច្បាប់​របស់​រដ្ឋ​សមាជិក នោះ​មាត្រា​ទី 6(1)(c) នៃ GDPR គឺ​ជា​មូលដ្ឋាន​គតិ​យុត្តិ​សម្រាប់​ការដំណើរការ​ទិន្នន័យ​របស់​ពួកយើង។
  • ក្នុង​ករណី​ដែល​ពួកយើង​ប្រើប្រាស់​ទិន្នន័យ​ផ្ទាល់​ខ្លួន ដើម្បី​ការពារ​ផល​ប្រយោជន៍​សំខាន់ៗ​របស់​រូបវន្ត​បុគ្គល នោះ​មាត្រា​ទី 6(1)(d) នៃ GDPR គឺ​ជា​មូលដ្ឋាន​គតិ​យុត្តិ​សម្រាប់​ការដំណើរការ​ទិន្នន័យ​របស់​ពួកយើង។
  • ក្នុង​ករណី​ដែល​ពួកយើង​ប្រើប្រាស់​ទិន្នន័យ​ផ្ទាល់​ខ្លួន ដើម្បី​ស្វែងរក​ផល​ប្រយោជន៍​អាជីវកម្ម​ស្របច្បាប់​របស់​ពួកយើង នោះ​មាត្រា​ទី 6(1)(f) នៃ GDPR គឺ​ជា​មូលដ្ឋាន​គតិ​យុត្តិ​សម្រាប់​ការដំណើរការ​ទិន្នន័យ​របស់​ពួកយើង។ បញ្ជី​ផល​ប្រយោជន៍​អាជីវកម្ម​ស្របច្បាប់​របស់​ពួកយើង​ស្ថិត​នៅ​ក្នុង​ផ្នែក​ខាង​លើ​ដែល​មាន​ចំណងជើង​ថា “របៀប​ដែល​ពួកយើង​ប្រើប្រាស់​ទិន្នន័យ​របស់​អ្នក”។

សិទ្ធិ​ការពារ​ទិន្នន័យ​អឺរ៉ុប

ច្បាប់​អឺរ៉ុប​ផ្ដល់​ជូន​សិទ្ធិ​ជាក់លាក់​ដល់​អ្នក​ទាក់ទិន​នឹង​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក ដែល​រួម​មាន៖

  • សិទ្ធិ​ស្នើសុំ​ចូល​ប្រើប្រាស់ និង​កែ​តម្រូវ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក។
  • សិទ្ធិ​ស្នើសុំ​ឱ្យ Paxful លុប​ទិន្នន័យ​ផ្ទាល់​ខ្លួន​ជាក់លាក់​ទាក់ទង​នឹង​អ្នក។
  • សិទ្ធិ​ចល័ត​ទិន្នន័យ​ដែល​រួម​បញ្ចូល​ទាំង​សិទ្ធិ​ស្នើសុំ​ឱ្យ​ផ្ទេរ​ទិន្នន័យ​ផ្ទាល់​ខ្លួន​ជាក់លាក់​ដែល​អ្នក​បាន​ផ្ដល់​មក​ពួកយើង ពី​ខាង​ពួកយើង​ទៅ​កាន់​ស្ថាប័ន​គ្រប់គ្រង​ទិន្នន័យ​មួយ​ផ្សេង​ទៀត។
  • សិទ្ធិ​ដក​ហូត​នៅ​ពេល​ណា​ក៏​បាន​នូវ​ការយល់ព្រម​ដែល​អ្នក​បាន​ផ្ដល់​មក Paxful ដើម្បី​ប្រមូល ប្រើប្រាស់ ឬ​ចែក​រំលែក​ទិន្នន័យ​របស់​អ្នក។ សូម​ចំណាំ​ថា ការដកហូត​ការយល់ព្រម​មិន​ប៉ះពាល់​ដល់​ភាពស្រប​ច្បាប់​នៃ​ការដំណើរការ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ដោយ Paxful មុន​ពេល​អ្នក​ដក​ហូត​ការយល់ព្រម​ទេ។
  • សិទ្ធិ​ជំទាស់​ការដំណើរការ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ពី Paxful ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់លាក់​របស់​អ្នក។
  • សិទ្ធិ​ស្នើសុំ​ឱ្យ Paxful រឹត​បន្តឹង​ការដំណើរការ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក ប្រសិន​បើ​ស្រប​តាម​លក្ខខណ្ឌ​គតិយុត្តិ​ជាក់លាក់​សម្រាប់​ការរឹត​បន្តឹង។
  • សិទ្ធិ​ដាក់​បណ្ដឹង​ទៅ​កាន់​អាជ្ញាធរ​ត្រួត​ពិនិត្យ​របស់​អឺរ៉ុប។

សូម​ចំណាំ​ថា ច្បាប់​ជា​ធរមាន​អាច​ផ្ដល់​ការលើកលែង​នានា​ចំពោះ​សិទ្ធិ​ណា​មួយ​ក្នុង​ចំណោម​សិទ្ធិ​ទាំង​នេះ អនុញ្ញាត​ឱ្យ Paxful បដិសេធ​សំណើ​របស់​អ្នក ឬ​អនុញ្ញាត​ឱ្យ Paxful មាន​រយៈ​ពេល​បន្ថែម​ក្នុង​ការធ្វើ​សកម្មភាព ផ្អែក​លើ​សំណើ​របស់​អ្នក។ Paxful ក៏​អាច​ទាក់ទង​ទៅ​អ្នក ដើម្បី​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​អ្នក ដូច​ដែល​ច្បាប់​អនុញ្ញាត មុន​ពេល​ធ្វើ​សកម្មភាព ផ្អែក​លើ​សំណើ​របស់​អ្នក។ ដើម្បី​ប្រើប្រាស់​សិទ្ធិ​ណា​មួយ​ក្នុង​ចំណោម​សិទ្ធិ​ទាំង​នេះ សូម​ទាក់ទង​មក​ពួកយើង ដូច​បាន​ចែង​នៅ​ក្នុង​ផ្នែក​ខាង​លើ​ដែល​មាន​ចំណងជើង​ថា “ទាក់ទង​មក​ពួកយើង”។

ការផ្ទេរ​ឆ្លង​ប្រទេស

ពួកយើង​អាច​ផ្ទេរ​ទិន្នន័យ​ផ្ទាល់​ខ្លួន​ទាក់ទង​នឹង​អ្នក​រស់នៅ EEA ទៅ​ប្រទេស​ដែល​គណៈកម្មការ​អឺរ៉ុប​មិន​ទាន់​រក​ឃើញ​ថា ផ្ដល់​ការការពារ​គ្រប់គ្រាន់ រួម​ទាំង​សហរដ្ឋ​អាមេរិក។ សម្រាប់​ការផ្ទេរ​បែប​នេះ​ណា​មួយ Paxful អនុវត្ត​វិធាន​រក្សា​សុវត្ថិភាព​ដែល​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ធានា​ថា ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ទទួល​បាន​កម្រិត​ការពារ​គ្រប់គ្រាន់។ ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ក្នុង EEA នោះ Paxful នឹង​ផ្ទេរ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក តែ​ក្នុង​ករណី​ដែល៖ ប្រទេស​ដែល​ទិន្នន័យ​ផ្ទាល់​ខ្លួន​នឹង​ផ្ទេរ​ទៅ​កាន់ ទទួល​បាន​សេចក្ដី​សម្រេច​លើ​ភាពគ្រប់គ្រាន់​ពី​គណៈកម្មការ​អឺរ៉ុប; ភាគី​ទទួល​ទិន្នន័យ​ផ្ទាល់​ខ្លួន​ស្ថិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​បាន​ទទួល​ស្គាល់​ក្របខ័ណ្ឌ​​ការពារ​សិទ្ធិ​ឯកជនភាព​នៅ​អាមេរិក-អឺរ៉ុប; Paxful បាន​អនុវត្ត​វិធាន​រក្សា​សុវត្ថិភាព​សមស្រប​ទាក់ទង​នឹង​ការផ្ទេរ​នេះ ដូចជា​តាម​រយៈ​ការព្រមព្រៀង​ជាមួយ​ភាគី​ទទួល​លើ​ប្រការ​កិច្ចសន្យា​ស្តង់ដារ​នៅ​សហភាព​អឺរ៉ុប​ជាដើម ឬ​មួយ​ក៏​មាន​ការលើកលែង​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន​ចំពោះ​ការហាមឃាត់​ក្នុង​ការផ្ទេរ​ជា​ទូទៅ ផ្អែក​តាម GDPR។ ដើម្បី​ទទួល​បាន​ច្បាប់​ចម្លង​នៃ​នីតិ​វិធី​ដែល Paxful បាន​អនុវត្ត​ក្នុង​ការគាំទ្រ​ដល់​ការផ្ទេរ​ទិន្នន័យ​ផ្ទាល់​ខ្លួន​ខាង​ក្រៅ EEA សូម​ទាក់ទង​មក​ពួកយើង ដូច​បាន​ចែង​ក្នុង​ផ្នែក “ទាក់ទង​មក​ពួកយើង” ខាង​លើ។

សេចក្ដី​បន្ថែម​រដ្ឋ​កាលីហ្វ័រញ៉ា

ការបញ្ចេញ​ព័ត៌មាន​ដូច​ខាង​ក្រោម​អនុវត្ត​ចំពោះ និង​សម្រាប់​តែ​អ្នក​រស់នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ប៉ុណ្ណោះ។

សិទ្ធិ​ឯកជនភាព​របស់​អ្នក​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា

ក្នុង​ករណី​ដែល​ពួកយើង​បញ្ចេញ​ព័ត៌មាន​ជាក់លាក់​ដែល​អាច​កំណត់​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន​របស់​អ្នក​ទៅ​ភាគី​ទី​បី​ដែល​ប្រើប្រាស់​ទិន្នន័យ​នេះ​ក្នុង​គោល​បំណង​ធ្វើ​ទីផ្សារ​របស់​ពួកគេ​ដោយ​ផ្ទាល់ នោះ​អ្នក​មាន​សិទ្ធិ​ស្នើសុំ​ព័ត៌មាន​បន្ថែម​អំពី​ភាគី​ទទួល​ព័ត៌មាន​របស់​អ្នក។ ដើម្បី​ប្រើប្រាស់​សិទ្ធិ​នេះ សូម​ទាក់ទង​មក​ពួកយើង ដូច​បាន​រៀបរាប់​នៅ​ក្នុង​ផ្នែក​ខាង​លើ​ដែល​មាន​ចំណងជើង​ថា “ទាក់ទង​មក​ពួកយើង”។

ការបញ្ចេញ​ព័ត៌មាន​ក្នុង​ករណី "កុំ​តាមដាន"

គេហ​ទំព័រ​របស់​ពួកយើង​មិន​ត្រូវ​បាន​រចនាឡើង ដើម្បី​ឆ្លើយតប​នឹង​សញ្ញា ឬ​សំណើ “កុំ​តាមដាន” នោះ​ទេ។

ព័ត៌មាន​ពិត តើ Paxful ចាត់ចែង​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​យ៉ាង​ម៉េច​ខ្លះ?
ហេតុអ្វី?

ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ជ្រើសរើស​របៀប​ដែល​ខ្លួន​ចែករំលែក​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក។ ច្បាប់​សហព័ន្ធ​ផ្ដល់​សិទ្ធិ​ឱ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការរឹតត្បិត​ការចែក​រំលែក​មួយ​ចំនួន តែ​មិន​មែន​ទាំងអស់​ទេ។ ច្បាប់​សហព័ន្ធ​ក៏​តម្រូវ​ឱ្យ​ពួក​យើង​ប្រាប់​អ្នក​អំពី​របៀប​ដែល​ពួក​យើង​ប្រមូល ចែក​រំលែក និង​ការពារ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ដែរ។ សូម​អាន​ការជូន​ដំណឹង​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​យល់​អំពី​អ្វី​ដែល​ពួក​យើង​ធ្វើ។

អ្វី?

ប្រភេទ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដែល​ពួក​យើង​ប្រមូល និង​ចែក​រំលែក​អាស្រ័យ​លើ​ផលិតផល ឬ​សេវាកម្ម​ដែល​អ្នក​មាន​ជាមួយ​ពួក​យើង។ ព័ត៌មាន​នេះ​អាច​រួម​មាន៖

  • លេខ​សន្តិសុខ​សង្គម ឬ​សមតុល្យ​គណនី
  • ប្រវត្តិ​បង់​ប្រាក់ ឬ​ប្រវត្តិ​ប្រតិបត្តិការ
  • ប្រវត្តិ​ឥណទាន ឬ​ពិន្ទុ​ឥណទាន

នៅ​ពេល​អ្នក​លែង​ជា​អតិថិជន​របស់​ពួក​យើង​ទៀត​ហើយ ពួក​យើង​នៅ​តែ​បន្ត​ចែក​រំលែក​ព័ត៌មាន​របស់​អ្នក​ដូច​បាន​រៀបរាប់​នៅ​ក្នុង​ការជូន​ដំណឹង​នេះ។

យ៉ាង​ដូច​ម្ដេច?

ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ទាំងអស់​ត្រូវ​ចែក​រំលែក​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អតិថិជន ដើម្បី​ដំណើរការ​អាជីវកម្ម​ប្រចាំ​ថ្ងៃ​របស់​ខ្លួន។ នៅ​ក្នុង​ផ្នែក​ខាង​ក្រោម ពួក​យើង​ផ្ដល់​ជូន​មូលហេតុ​ដែល​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​អាច​ចែក​រំលែក​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អតិថិជន មូលហេតុ​ដែល Paxful ជ្រើសរើស​ចែករំលែក និង​ថា​តើអ្នក​អាច​រឹតត្បិត​ការចែក​រំលែក​នេះ​បាន​ដែរ​ឬ​ទេ។


មូលហេតុ​ដែល​ពួក​យើង​អាច​ចែក​រំលែក​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក

តើ Paxful ចែក​រំលែក​ទេ?

តើអ្នក​អាច​រឹតត្បិត​ការចែក​រំលែក​នេះ​ទេ?

សម្រាប់​គោល​បំណង​អាជីវកម្ម​ប្រចាំ​ថ្ងៃ​របស់​ពួក​យើង - ដូចជា​ដើម្បី​ដំណើរការ​ប្រតិបត្តិការ រក្សា​គណនី​របស់​អ្នក ឆ្លើយតប​នឹង​ដីកាបង្គាប់​របស់​តុលាការ​និង​ការស៊ើប​អង្កេត​តាម​ផ្លូវ​ច្បាប់ ឬ​រាយការណ៍​ទៅ​ការិយាល័យ​ឥណទាន

បាទ/ចាស

ទេ

សម្រាប់​គោល​បំណង​ធ្វើ​ទីផ្សារ​របស់​ពួក​យើង - ដើម្បី​ផ្ដល់​ជូន​ផលិតផល និង​សេវាកម្មរបស់​ពួក​យើង​ដល់​អ្នក

បាទ/ចាស

ទេ

សម្រាប់​ការធ្វើ​ទីផ្សារ​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ផ្សេង​ទៀត

បាទ/ចាស

ទេ

សម្រាប់​គោល​បំណង​អាជីវកម្ម​ប្រចាំ​ថ្ងៃ​នៃ​សម្ព័ន្ធ​ញាតិ​របស់​ពួក​យើង - ព័ត៌មាន​អំពី​ប្រតិបត្តិការ និង​បទពិសោធន៍​របស់​អ្នក

បាទ/ចាស

ទេ

សម្រាប់​គោល​បំណង​អាជីវកម្ម​ប្រចាំ​ថ្ងៃ​នៃ​សម្ព័ន្ធ​ញាតិ​របស់​ពួក​យើង - ព័ត៌មាន​អំពី​ភាពគួរ​ជឿ​ទុក​ចិត្ត​បាន​របស់​អ្នក

ទេ

ពួក​យើង​មិន​ចែក​រំលែក

សម្រាប់​ភាគី​មិន​មែន​ជា​សម្ព័ន្ធ​ញាតិ ដើម្បី​ធ្វើ​ទីផ្សារ​ទៅ​អ្នក

ទេ

ពួក​យើង​មិន​ចែក​រំលែក

មាន​សំណួរ​ឬ?

ចូល​ទៅ​កាន់ www.paxful.com

ពួក​យើង​ជា​នរណា

តើនរណា​កំពុង​ផ្ដល់​ការជូន​ដំណឹង​នេះ?

ការជូន​ដំណឹង​អំពី​ឯកជនភាព​នេះ​ត្រូវ​បាន​ផ្ដល់​ជូន​ដោយ Paxful និង​អាច​អនុវត្ត​ចំពោះ​គណនី Paxful ផ្ទាល់​ខ្លួន​របស់​អ្នក។

អ្វី​ដែល​ពួក​យើង​ធ្វើ

តើ Paxful ការពារ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ដោយ​របៀប​ណា?

ដើម្បី​ការពារ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​កុំ​ឱ្យ​គេ​លួច​ចូល និង​ប្រើប្រាស់​ដោយ​គ្មាន​ការអនុញ្ញាត ពួក​យើង​ប្រើ​វិធានការ​សុវត្ថិភាព​ដែល​អនុលោម​តាម​ច្បាប់​សហព័ន្ធ។ វិធានការ​ទាំង​នេះ​រួម​មាន​ការការពារ​កុំព្យូទ័រ រួម​ជាមួយ​ឯកសារ​និង​អគារ​ដែល​មាន​សុវត្ថិភាព​ជាដើម។

តើ Paxful ប្រមូល​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ដោយ​របៀប​ណា?

ពួក​យើង​ប្រមូល​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ដូចជា​នៅ​ពេល​អ្នក

  • បើក​គណនី ឬ​ផ្ដល់​ព័ត៌មាន​គណនី
  • ផ្ដល់​ព័ត៌មាន​ទំនាក់ទំនង​មក​ពួក​យើង ឬ​ធ្វើ​ការផ្ទេរ​ប្រាក់
  • ប្រើប្រាស់​គណនី Paxful របស់​អ្នក ដើម្បី​ផ្ញើ ឬ​ទទួល​ប្រាក់

ពួក​យើង​ក៏​ប្រមូល​ព័ត៌មាន​ផ្ទាល់​ខ្លួន​ពី​បណ្ដាញ​ផ្សេង​ទៀត​ផងដែរ ដូចជា​ការិយាល័យ​ឥណទាន សម្ព័ន្ធ​ញាតិ និង​ក្រុមហ៊ុន​ផ្សេង​ទៀត។

ហេតុអ្វី​បាន​ជា​ខ្ញុំ​មិន​អាច​រឹតត្បិត​ការចែក​រំលែក​ទាំងអស់​បាន?

ច្បាប់​សហព័ន្ធ​ផ្ដល់​សិទ្ធិ​ឱ្យ​អ្នក​ធ្វើ​ការរឹតត្បិត​តែ​ទៅ​លើ

  • ការចែក​រំលែក​សម្រាប់​គោល​បំណង​អាជីវកម្ម​ប្រចាំ​ថ្ងៃ​របស់​សម្ព័ន្ធ​ញាតិ - ព័ត៌មាន​អំពី​ភាពគួរ​ជឿ​ទុក​ចិត្ត​បាន​របស់​អ្នក
  • សម្ព័ន្ធ​ញាតិ​កុំ​ឱ្យ​ប្រើប្រាស់​ព័ត៌មាន​របស់​អ្នក ដើម្បី​ធ្វើ​ទីផ្សារ​ទៅ​អ្នក
  • ការចែក​រំលែក​សម្រាប់​ភាគី​មិន​មែន​ជា​សម្ព័ន្ធ​ញាតិ ដើម្បី​ធ្វើ​ទីផ្សារ​ទៅ​អ្នក

ច្បាប់​រដ្ឋ និង​ក្រុមហ៊ុន​នីមួយៗ​អាច​ផ្ដល់​សិទ្ធិ​បន្ថែម​ដល់​អ្នក​ក្នុង​ការរឹតត្បិត​លើ​ការចែក​រំលែក។ សូម​មើល​ខាង​ក្រោម ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​អំពី​សិទ្ធិ​របស់​អ្នក​ក្រោម​ច្បាប់​រដ្ឋ។

និយមន័យ

សម្ព័ន្ធ​ញាតិ

ក្រុមហ៊ុន​ដែល​ទាក់ទង​គ្នា​ដោយ​កម្មសិទ្ធិ ឬ​ការគ្រប់គ្រង​រួម។ ក្រុមហ៊ុន​ទាំង​នេះ​អាច​ជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ និង​មិន​មែន​ហិរញ្ញវត្ថុ។

  • សម្ព័ន្ធ​ញាតិ​របស់​ពួក​យើង​រួម​បញ្ចូល​ក្រុមហ៊ុន​ក្រោម​ការគ្រប់គ្រង​រួម​របស់ Paxful Holdings, Inc.

ភាគី​មិន​មែន​សម្ព័ន្ធ​ញាតិ

ក្រុមហ៊ុន​ដែល​មិន​ទាក់ទង​គ្នា​ដោយ​កម្មសិទ្ធិ ឬ​ការគ្រប់គ្រង​រួម។ ក្រុមហ៊ុន​ទាំង​នេះ​អាច​ជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ និង​មិន​មែន​ហិរញ្ញវត្ថុ។

  • ភាគី​មិន​មែន​សម្ព័ន្ធ​ញាតិ​ដែល​ពួក​យើង​ចែក​រំលែក​ព័ត៌មាន​ផ្ទាល់​ខ្លួន​ជាមួយ រួម​មាន​ក្រុមហ៊ុន​ដែល​បម្រើ​សេវា ឬ​បំពេញ​តួ​នាជំនួស​ពួក​យើង។

ការធ្វើ​ទីផ្សារ​រួម​គ្នា

កិច្ចព្រមព្រៀង​ផ្លូវការ​រវាង​ក្រុមហ៊ុន​ហិរញ្ញ​វត្ថុ​មិន​មែន​សម្ព័ន្ធ​ញាតិ​ដែល​រួម​គ្នា​ធ្វើ​ទីផ្សារ​ផលិតផល​ហិរញ្ញវត្ថុ ឬ​សេវាកម្ម​ទៅ​អ្នក។

  • ដៃគូ​ធ្វើ​ទីផ្សារ​រួម​គ្នា​របស់​ពួក​យើង​រួម​មាន​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​នានា។

ព័ត៌មាន​សំខាន់​ផ្សេង​ទៀត

ពួក​យើង​អាច​ផ្ទេរ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ទៅ​ប្រទេស​ផ្សេង​ទៀត ឧទាហរណ៍ សម្រាប់​សេវា​អតិថិជន ឬ​ដើម្បី​ដំណើរការ​ប្រតិបត្តិការ។

កាលីហ្វ័រញ៉ា៖ ប្រសិន​បើ​គណនី Paxful របស់​អ្នក​មាន​អាសយដ្ឋាន​ផ្ញើ​តាម​ប៉ុស្តិ៍​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ពួក​យើង​នឹង​មិន​ចែក​រំលែក​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដែល​ពួក​យើង​ប្រមូល​បាន​អំពី​អ្នក​ក្រៅ​ដែន​កំណត់​ដែល​ច្បាប់​កាលីហ្វ័រញ៉ា​អនុញ្ញាត​ទេ។

វើម៉នធ៍៖ ប្រសិន​បើ​គណនី Paxful របស់​អ្នក​មាន​អាសយដ្ឋាន​នៅ​រដ្ឋ​វើម៉នធ៍ ពួក​យើង​នឹង​មិន​ចែក​រំលែក​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដែល​ពួក​យើង​ប្រមូល​បាន​អំពី​អ្នក​ជាមួយ​ភាគិ​មិន​មែន​សម្ព័ន្ធ​ញាតិ​ទេ លើក​លែង​តែ​ច្បាប់​អនុញ្ញាត ឬ​អ្នក​ផ្ដល់​សិទ្ធិ។