ចូលរួម​ក្រុម​គ្រួសារ Paxful

នៅ Paxful ពួក​យើង​ខិតខំ​ធ្វើ​ឱ្យ​មាន​ការផ្លាស់ប្ដូរ​គួរ​ឱ្យ​កត់​សម្គាល់​ទៅ​លើ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស។ ពួក​យើង​ជឿជាក់​ថា សេរីភាព​ហិរញ្ញវត្ថុ​គឺ​ជា​សិទ្ធិ​មនុស្ស​មួយ​ប្រភេទ និង​មាន​បំណង​ធ្វើ​ឱ្យ​រឿង​នេះ​ក្លាយ​ជា​ការពិត។ សូម​ចូលរួម​បុព្វហេតុ​របស់​ពួក​យើង និង​ធ្វើ​ឱ្យ​ការផ្លាស់ប្ដូរ​កើត​ឡើង!

មើល​មុខ​តំណែង​ទំនេរ

ចង់​ដឹង​ថា Paxful ជា​អ្វី​មែន​ទេ? សូម​មើល​វីដេអូ​ដ៏​អស្ចារ្យ​នេះ និង​ស្វែងយល់ណា៎!

ចូលរួម​ក្រុម​គ្រួសារ Paxful
ក្រុម​ការងារ​ប្រតិបត្តិ​របស់ Paxful

រឿងរ៉ាវ​របស់​ពួក​យើង

Paxful ត្រូវ​បាន​ស្ថាបនា​ក្នុង​ឆ្នាំ 2015 ដោយ​ស្ថាបនិក Ray Youssef និង Artur Schaback ដែល​មាន​ក្ដីសុបិន​ក្នុង​ការសម្រេច​បរិយាប័ន្ន​ហិរញ្ញវត្ថុ ដោយ​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​គ្នា​ដែល​ចង់ អាច​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​បាន។ មនុស្ស​រាប់​លាន​នាក់​ខ្វះខាត​ឱកាស​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ ហើយ​នាំ​ឱ្យ​មាន​ភាពខ្វះ​ចន្លោះ​ដែល​​ចាំបាច់​ត្រូវ​បំពេញ។ សព្វថ្ងៃ​នេះ Paxful គឺ​ជា​ទីផ្សារ​ជួញដូរ Bitcoin រវាង​បុគ្គល​និង​បុគ្គល​ធំ​ជាង​គេ​បំផុត​មួយ​នៅ​លើ​ពិភព​លោក ដែល​បម្រើ​អតិថិជន​ជាង 3 លាន​នាក់​នៅ​ជុំវិញ​ពិភព​លោក។ បដិវត្តន៍​រវាង​បុគ្គល​និង​បុគ្គល​បាន​មក​ដល់​ហើយ។

Artur Schaback & Ray Youssef

ក្រុម​ការងារ​ប្រតិបត្តិ​របស់ Paxful

តើធ្វើការ​នៅ Paxful យ៉ាង​ម៉េច​ដែរ?

ការធ្វើការ​នៅ Paxful មិន​មែន​ជា​បទពិសោធន៍​ធម្មតា​នោះ​ទេ។ ជាមួយ​ការិយាល័យនៅ​ទូទាំង​ពិភព​លោក ក្រុម​ការងារ​របស់​ពួក​យើង​តែងតែង​ខិតខំ​ឥត​ឈប់ឈរ។ ពួក​យើង​ប្រឹង​ខ្លាំង​ក៏​ប្រឹង​ខ្លាំង លេង​សប្បាយ​ខ្លាំង​ក៏​លេង​សប្បាយ​ខ្លាំង រួច​ហើយ​ប្រឹង​ថែម​ទៀត ដើម្បី​ធានា​ថា ពួក​យើង​នាំ​មុខ​គេ​ក្នុង​វិស័យ​ជានិច្ច។ អ្នក​អាច​ឧស្សាហ៍​ឃើញ​បុគ្គលិក Paxful នាំ​គ្នា​រាំ​តាម​ចង្វាក់​តន្ត្រី បែកញើស​សស្រាក់​នៅ​កន្លែង​ហាត់​ប្រាណ ទៅ​រក​ចំណី​ញ៉ាំ ឬ​សណ្ដូក​ខ្លួន​ហាល​ថ្ងៃ។ បើ​ស្ដាប់​ទៅ​មិន​គួរ​ឱ្យ​ជឿ តែ​ពួក​យើង​ហៅ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​អ្នក​ផ្ទះ ពីព្រោះ​ពួក​យើង​ស្រឡាញ់​គ្នា និង​ពេញចិត្តនឹង​​អ្វី​ដែល​ពួក​យើង​ធ្វើ។​

ការិយាល័យ​របស់​ពួក​យើង

តាលិន អេស្តូនី

ជា​រឿយៗ តាលិន​ត្រូវ​គេ​ហៅ​ថា “Silicon Valley” នៅ​អឺរ៉ុប។ ទីក្រុង​តូច​តែ​រីក​ចម្រើន​ខ្លាំង​នេះ​ល្បី​ថា​ជា​កន្លែង​ចាប់ផ្ដើម​អាជីវកម្ម​ថ្មីៗ​ដ៏​រស់​រវើក និង​មាន​ស្ថាបត្យកម្ម​មជ្ឈិមសម័យ​ដ៏​គួរ​ឱ្យ​ស្ងើច។ ស្មារតី​បង្កើត​ថ្មី និង​គំនិត​បើក​ចំហ​របស់​មនុស្ស​នៅ​ទី​នេះ​ធ្វើ​ឱ្យ​អេស្តូនី​ជា​កន្លែង​ដ៏​គាប់​ប្រសើរ​សម្រាប់​ក្រុម​ការងារ​ផ្នែក​អភិវឌ្ឍន៍​ផលិតផល​របស់​ពួក​យើង​ក្នុង​ការបង្កើត​ផលិតផល​ដែល​អាច​ផ្លាស់ប្ដូរ​ពិភពលោក និង​ជីវិត​មនុស្ស​បាន។

មើល​មុខ​តំណែង​ទំនេរ
ការិយាល័យ​របស់​ពួក​យើង​នៅ​តាលិន
ការិយាល័យ​របស់​ពួក​យើង​នៅ​តាលិន
ការិយាល័យ​របស់​ពួក​យើង​នៅ​តាលិន

ញូវយ៉ក សហរដ្ឋ​អាមេរិក

ទីក្រុង​ញូវយ៉ក​គឺ​ជា​មជ្ឈមណ្ឌល​ហិរញ្ញ​វត្ថុ​ធំ​ជាង​គេ​បំផុត​មួយ​នៅ​លើ​ពិភព​លោក និង​ជា​ជម្រើស​ក្នុង​ក្ដី​រំពឹង​ទុក​ទាំងស្រុង​របស់ Paxful ដើម្បី​ឱ្យ​គេ​ស្គាល់​កាន់​តែ​ច្រើន ព្រមទាំង​ទាក់ទាញ​ដៃគូ​ធំៗ​ជាច្រើន។ ដោយ​បាន​ចាប់ផ្ដើម​ជា​ក្រុមហ៊ុន​បង្កើត​ថ្មី​ពី​មនុស្ស​ពីរ​នាក់ ការិយាល័យ​ញូវយ៉ក​បាន​រីក​ដុះដាល​យ៉ាង​ឆាប់​រហ័ស​រហូត​ដល់​មាន​សមាជិក​ពី​ផ្នែក​ខុសៗ​គ្នា​មួយ​ចំនួន រួម​ទាំង​ក្រុម​ការងារ​ផ្នែក​ច្បាប់ និង​អនុលោមភាព​របស់​ពួក​យើង​ដែល​ខិតខំ​ធ្វើការ​ឥត​ឈប់ឈរ ដើម្បី​ជំរុញ​ឱ្យ Paxful ឈាន​ដល់​កម្រិត​ខ្ពស់​បន្ទាប់។

មើល​មុខ​តំណែង​ទំនេរ
ការិយាល័យ​របស់​ពួក​យើង​នៅ​ញូវយ៉ក
ការិយាល័យ​របស់​ពួក​យើង​នៅ​ញូវយ៉ក
ការិយាល័យ​របស់​ពួក​យើង​នៅ​ញូវយ៉ក

ហុងកុង

ហុងកុង​គឺ​ជា​ទី​បង្រួប​បង្រួម​វប្បធម៌​ចម្រុះ​ចូល​គ្នា​ដែល​បាន​រីក​ចម្រើន​ទៅ​ជា​មជ្ឈមណ្ឌល​អាជីវកម្ម​ដ៏​មមាញឹក​បំផុត​មួយ​នៅ​លើ​ពិភព​លោក។ ការិយាល័យ​ហុងកុង​មាន​សមាជិក​ក្នុង​ក្រុម​ការងារ​ផ្នែក​ទីផ្សារ និង​អភិវឌ្ឍន៍​អាជីវកម្ម​របស់​ពួក​យើង ដែល​កំពុង​បោះ​ជំហាន​យ៉ាង​ធំ​អស្ចារ្យ​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​ទីផ្សារ​អាស៊ី​ផ្សេងៗ​ជាមួយ​ពិភពលោក។

មើល​មុខ​តំណែង​ទំនេរ
ការិយាល័យ​របស់​ពួក​យើង​នៅ​ហុងកុង
ការិយាល័យ​របស់​ពួក​យើង​នៅ​ហុងកុង
ការិយាល័យ​របស់​ពួក​យើង​នៅ​ហុងកុង

ម៉ានីល ហ្វ៊ីលីពីន

ម៉ានីល​គឺ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច នយោបាយ សង្គម​កិច្ច និង​វប្បធម៌​របស់​ហ្វ៊ីលីពីន។ វិស័យ​រីក​ចម្រើន​ប្រកប​ដោយ​ថាមវន្ត និង​លឿន​ជាង​គេ​បំផុត​មួយ​នៅ​ម៉ានីល​គឺ​វិស័យ​ជួល​ធនធាន​ព័ត៌មាន​វិទ្យា​ពី​ខាង​ក្រៅ​សម្រាប់​ដំណើរការ​អាជីវកម្ម (IT-BPO)។ ហេតុ​ដូច្នេះ​ហើយ​ទើប​ម៉ានីល​ជា​ជម្រើស​ក្នុង​ការរំពឹង​ទុក​សម្រាប់​ក្រុមការងារ​ផ្នែក​បទពិសោធន៍​អតិថិជន និង​ទីផ្សារ​របស់​ពួក​យើង។

មើល​មុខ​តំណែង​ទំនេរ
ការិយាល័យ​របស់​ពួក​យើង​នៅ​ម៉ានីល
sការិយាល័យ​របស់​ពួក​យើង​នៅ​ម៉ានីល
ការិយាល័យ​របស់​ពួក​យើង​នៅ​ម៉ានីល

បេសកកម្ម​របស់​ពួក​យើង

ពួក​យើង​មាន​គោលដៅ​បង្កើត​សេរីភាព​សេដ្ឋកិច្ច​តាម​រយៈ​បដិវត្តន៍​ហិរញ្ញវត្ថុ​រវាង​បុគ្គល​និង​បុគ្គល។ តាម​រយៈ​ប្រព័ន្ធ​ដែល​ងាយស្រួល​ប្រើ​ប្រកប​ដោយ​សុវត្ថិភាព (កើត​ចេញ​ពី​ការចូលរួម​របស់​អតិថិជន​ដែល​ឆ្លងកាត់​ការផ្ទៀងផ្ទាត់​ត្រឹមត្រូវ) ពួក​យើង​មាន​បំណង​ដើរ​តួ​ជា​ច្រក​ហិរញ្ញវត្ថុ និង​​ប្រព័ន្ធ​ប្ដូរ​ប្រាក់​សម្រាប់​សកល​លោក។ ដោយ​ផ្ដោត​សំខាន់​លើ​ការអប់រំ ក្រុម​ការងារ​របស់​ពួក​យើង​ចង់​ជួយ​មនុស្ស​ពី​ជុំវិញ​ពិភព​លោក​ក្នុង​ការភ្ជាប់ និង​កសាង​ទំនាក់ទំនង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​បើក​ឱកាស​ឱ្យ​ពួកគេ​រៀនសូត្រ និង​ឈាន​ទៅ​មុខ​ជាមួយ​គ្នា។ សរុប​មក ពួក​យើង​ចង់​ឱ្យ​មាន​ការផ្លាស់ប្ដូរ​ជាក់លាក់​នៅ​ក្នុង​ជិវិត​របស់​មនុស្ស​នៅ​គ្រប់​ទិសទី។ ការផ្លាស់ប្ដូរ​ពិត​ប្រាកដ​កើត​ចេញ​ពី​មនុស្ស​ពិតៗ។

ជួប​ជាមួយ​ក្រុម​ការងារ Paxful! ជួប​ជាមួយ​ក្រុម​ការងារ Paxful!
ជួប​ជាមួយ​ក្រុម​ការងារ Paxful! ជួប​ជាមួយ​ក្រុម​ការងារ Paxful!

ជួប​ជាមួយ​ក្រុម​ការងារ Paxful!

បុគ្គលិក​របស់​ពួក​យើង​ជា​កម្លាំង​ស្នូល​របស់ Paxful។ ដោយ​មាន​វប្បធម៌ និង​សាវតារ​ខុសៗ​គ្នា ពួក​យើង​តែងតែ​មាន​ឱកាស​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ ចំណុច​ណា​ល្អ​បំផុត​ឬ? គ្រប់​គ្នា​អាច​ក្រេប​យក​បទពិសោធន៍​ភាសា និង​វប្បធម៌​ខុសៗ​គ្នា។ ទោះ​ពួក​យើង​អាច​មាន​ក្រុម​ការងារ​ដែល​ជំនាញ​ខាង​ផលិតផលក៏​ដោយ ក៏​ប្រព័ន្ធ​របស់​ពួក​យើង​ជា​ផ្លែ​ផ្កា​ដែល​បាន​មក​ពី​កិច្ចសហការ​គ្នា និង​មតិ​កែ​លម្អ​ពី​គ្រប់​ក្រុម​ការងារ និង​គ្រប់​ផ្នែក​ដែរ។

ដូច​គ្នា​នឹង​ក្រុម​គ្រួសារ​ទាំងឡាយ​ដែរ ពួក​យើង​អាច​ជួប​បញ្ហា​ពិបាក​ស្មុគស្មាញ​ខ្លាំង​នៅ​ទី​នេះ ប៉ុន្តែ​ទោះ​យ៉ាង​ក៏​ដោយ ពួក​យើង​រួបរួម​គ្នា​តាម​រយៈ​ទឹក​ចិត្ត​ស្រឡាញ់ និង​ការជាប់​ចិត្ត​ជាមួយ​អ្វី​ដែល​ពួក​យើង​ធ្វើ។ ពួក​យើង​បាន​រីក​ចម្រើន​គួរ​សម បើ​គិត​ចាប់​ពី​ពេល​ចាប់ផ្ដើម ហើយ​ពួក​យើង​តែងតែ​សម្លឹង​រក​មើល​សមាជិក​ថ្មី​ប្រកប​ដោយ​ទេព​កោសល្យ និង​ភាពស្វាហាប់។ សូម​ដាក់​ពាក្យ​ឥឡូវ​នេះ និង​ស្វែងយល់​អំពី​មធ្យោបាយ​ដែល​អ្នក​អាច​បន្ថែម​ដល់​ភាពអស្ចារ្យ​របស់​ពួក​យើង!

មើល​បន្ថែម​ទៀត

ពួក​យើង​មាន​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​ត្រូវការ

ពួក​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព​របស់​អ្នក

ពួក​យើង​ផ្ដល់​ជូន​អាហារ​ថ្ងៃ​ត្រង់​និង​អាហារ​ពេល​ល្ងាច​រៀងរាល់​ថ្ងៃ សមាជិកភាព​កន្លែង​ហាត់​ប្រាណ​តាម​ជម្រើស​របស់​អ្នក អាហារ​បំប៉ន​កាយ​សម្បទា​និង​អាហារ​ផ្ដល់​ជីវជាតិ​ផ្សេងៗ ឱកាស​ទទួល​សេវា​ម៉ាស្សា​និង​ការចាប់​សរសៃ ក៏​ដូចជា​ព្រឹត្តិការណ៍​ក្រុម​ទាក់ទង​នឹង​សុខភាព រួម​ជាមួយ​ការពិគ្រោះ​យោបល់​សុខភាព​តាម​អ៊ីនធឺណិត​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ល្អៗ​បំផុត។

ពួក​យើង​មាន​ការប្ដេជ្ញា​ចំពោះ​ការរីក​ចម្រើន​របស់​អ្នក

មិន​ថា​ធ្វើ​ទស្សនកិច្ច​ទៅ​សាកល​វិទ្យាល័យ​ជុំវិញ​ពិភព​លោក ឬ​ផ្ដល់​ធនធាន​គ្មាន​ដែន​កំណត់​សម្រាប់​ការបណ្ដុះបណ្ដាល​និង​ការអភិវឌ្ឍវិជ្ជាជីវៈ​នោះ​ទេ ពួក​យើង​ជឿ​ថា វិធី​តែ​មួយ​គត់​ដើម្បី​ឈាន​ទៅ​មុខ​បាន​គឺ​តាម​រយៈ​ការរីក​ចម្រើន និង​ការរៀនសូត្រ​ឥត​ឈប់ឈរ។

ពួក​យើង​ចូលចិត្ត​បន្ធូរ​អារម្មណ៍

ការផ្លាស់ប្ដូរ​ពិភព​លោក​មិន​មែន​ជា​កិច្ចការ​ងាយស្រួល​នោះ​ទេ។ ដូច្នេះ ដើម្បី​រក្សា​តុល្យភាព​ជាមួយ​កិច្ចប្រឹងប្រែង​ទាំងអស់​ក្នុង​ការងារ ពួក​យើង​ផ្ដល់ជូន​ឱកាស​ចូលរួម​សកម្មភាព និង​ព្រឹត្តិការណ៍​នានា ព្រមទាំង​ការឈប់​សម្រាក​នៅ​ទូទាំង​ក្រុមហ៊ុន​ដោយ​មាន​បើក​ប្រាក់​ខែ​​ថែម​ទៀត​ផង ដើម្បី​គ្រាន់​តែ​កម្សាន្ត​សប្បាយ ក្រេប​យក​បទពិសោធន៍ និង​កសាង​ទំនាក់ទំនង​ជាមួយ​នឹង​មិត្ត​រួម​ការងារ​នៅ​ភាគ​ម្ខាង​ទៀត​នៃ​ពិភព​លោក។

slider-image1
slider-image2
slider-image3
slider-image4
slider-image5

ផ្នែក​ផ្សេងៗ

ផ្នែក​អភិវឌ្ឍ​ន៍​កម្មវិធី

នេះ​ជា​ស្នូល​សំខាន់​របស់ Paxful។ ក្រុម​ការងារ​ផ្នែក​ផលិតផល​ដែល​ផ្សំ​ឡើង​ដោយ​សមាជិក​មាន​ឯកទេស​ចម្រុះ ធ្វើការ​យ៉ាង​រហ័សរហួន​ដោយ​តែងតែ​អភិវឌ្ឍ​ផលិតផល​ថ្មីៗ ដំឡើង​កំណែ​ផលិតផល​ដែល​មាន​ស្រាប់ និង​គិត​ស្រមៃ​អំពី​​ការមក​ដល់​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​រវាង​បុគ្គល​និង​បុគ្គល​នៅ​ពេល​អនាគត។

ផ្នែក​ផលិតផល

ក្រុម​ការងារ​ផ្នែក​ផលិតផល​ដែល​ផ្សំ​ឡើង​ដោយ​សមាជិក​មាន​ឯកទេស​ចម្រុះ ធ្វើការ​យ៉ាង​រហ័សរហួន​ដោយ​តែងតែ​គិត​អំពី​វិធី​ថ្មីៗ​ក្នុង​ការកែ​លម្អ​បទពិសោធន៍​អ្នក​ប្រើប្រាស់​របស់​ពួក​យើង។ អ្នក​រចនា អ្នក​គ្រប់គ្រង​ផលិតផល និង​អ្នក​វិភាគ​ធ្វើការ​បង្កើត​ភាពអស្ចារ្យ ដោយ​ប្រែក្លាយ​គំនិត​ទៅ​ជា​ផលិតផល និង​មុខងារ​ដែល​អាច​ប្រើ​បាន។

ផ្នែក​អនុលោមភាព ការក្លែង​បន្លំ និង​បទពិសោធន៍​អតិថិជន

ផ្នែក​ធំ​ជាង​គេ​បំផុត​របស់ Paxful នៅ​ពង្រាយ​លើ​ទ្វីប​ផ្សេងៗ ដើម្បី​ធានា​ដល់​ការផ្ដល់​ជំនួយ 24/7 និង​ការដោះស្រាយ​វិវាទ។ ក្រុម​ការងារ​ទាំង​នេះ​មាន​តួនាទី​រក្សា​សុវត្ថិភាព​ប្រព័ន្ធ និង​អ្នក​ប្រើប្រាស់​របស់​ពួក​យើង ដោយ​ធានា​ដល់​ការបំពេញ​តាម​លក្ខខណ្ឌ​តម្រូវផ្នែក​ច្បាប់ និង​ធ្វើ​ការវិភាគ​លើ blockchain កម្រិត​ខ្ពស់។

ផ្នែក​ទីផ្សារ

សមាជិក​ផ្នែក​ទីផ្សារ​ផ្សព្វផ្សាយ​អំពី​ដំណឹង​ល្អ​នៃ​ហិរញ្ញវត្ថុ​រវាង​បុគ្គល និង​បុគ្គល​នៅ​ទូទាំង​ពិភព​លោក។ ដោយ​ប្រើប្រាស់​បណ្ដាញ​ផ្សព្វផ្សាយ​ប្រពៃណី និង​បណ្ដាញ​ពិសេស​ជាក់លាក់ ពួកគេ​មាន​បំណង​ផ្សព្វផ្សាយ​ទៅ​កាន់​ទស្សនិកជន​ទូទាំង​សកល​លោក​តាម​រយៈ​ការអប់រំ ខ្លឹមសារ និង​ការកសាង​សហគមន៍។

ផ្នែក​ហិរញ្ញវត្ថុ

ផ្នែក​ទាំង​នេះ​ជា​ប្រេង​ម៉ាស៊ីន​របស់​ពួក​យើង។ ពួកគេ​ធានា​ថា សៀវភៅ​បញ្ជី​របស់​ពួក​យើង​មាន​ទិន្នន័យ​ថ្មី​បំផុត ហើយ​ដំណើរការ​ទាំងអស់​របស់​ពួក​យើង​គោរព​តាម​ច្បាប់។

ផ្នែក​ប្រតិបត្តិការ​ធនធាន​មនុស្ស

ក្រុម​ការងារ​ក្នុង​ផ្នែក​នេះ​ធានា​ថា Paxful នៅ​តែ​ជា​កន្លែង​ធ្វើការ​​ល្អ​ជាងគេ​បំផុត! ពួកគេ​ទទួល​ខុស​ត្រូវ​លើ​គ្រប់​កិច្ចការ​ធនធាន​មនុស្ស​របស់​ពួក​យើង និង​គ្រប់​កិច្ចការ​ដែល​ទាក់ទង​នឹង​ការអភិវឌ្ឍ​ស្ថាប័ន ព្រមទាំង​ការចាត់ចែង​លើ​ការគ្រប់គ្រង​ការិយាល័យ និង​គម្រោង​រដ្ឋបាល​ផ្សេងៗ។

របៀប​ចូលរួម​ក្រុម​គ្រួសារ Paxful

ភាពស័ក្តិសម​គ្នា និង​ពាក្យ​សុំ

ត្រៀម​ខ្លួន​ទទួល​ទូរសព្ទ

ការសម្ភាស​លើក​ដំបូង

តើអ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​លេចធ្លោ​ក្នុង​កិច្ចសម្ភាសន៍របស់អ្នក?

  • អាន​ឱ្យ​បាន​ច្រើន​អំពី #BuiltWithBitcoin និង​បេសកកម្ម​របស់​ពួក​យើង​ក្នុង​ការសម្រេច​បាន​យុត្តិធម៌​សេដ្ឋកិច្ច​តាម​រយៈ Bitcoin។
  • ចូល​មើល​បណ្ដាញ​សង្គម​របស់​ពួក​យើង។ ប្រសិន​បើ​អ្នក​មិន​ដឹង​ថា Bitcoin ជា​អ្វី​ទេ សូម​ធ្វើ​ការស្រាវជ្រាវ​ខ្លះៗ ដើម្បី​យល់ដឹង​អំពី​មូលដ្ឋាន​នៃ​ឥទ្ធិពល​ផ្នែក​បច្ចេកវិទ្យា និង​ផ្នែក​សេដ្ឋកិច្ច​របស់​វា
  • ចូល​មើល​គណនី​បណ្ដាញ​សង្គម​របស់​ពួក​យើង ដើម្បី​យល់​ដឹង​អំពី​វប្បធម៌ និង​របៀប​ទាក់ទង​គ្នា​របស់​ពួក​យើង
  • ប្រាប់​ពួក​យើង​ឱ្យ​លើស​ពី​អ្វី​ដែល​អ្នក​សរសេរ​នៅ​លើ​ប្រវត្តិរូប​សង្ខេប​របស់​អ្នក។ តើអ្នក​មាន​អ្វី​លេចធ្លោ​ជាង​គេ?
មើល​មុខ​តំណែង​ទំនេរ