លក្ខខណ្ឌ​ប្រើប្រាស់​សេវា​កម្មវិធី​សម្ព័ន្ធភាព

កាល​បរិច្ឆេទ​មាន​ប្រសិទ្ធភាព៖ ថ្ងៃ​ទី 21 ខែ​តុលា ឆ្នាំ 2019

សូម​អរគុណ​ដែល​ចុះឈ្មោះ​ជា​សមាជិក​កម្មវិធី​សម្ព័ន្ធភាព Paxful។ ព័ត៌មាន​ដែល​អ្នក​បាន​ផ្ដល់​ឱ្យ Paxful ក្នុង​ដំណើរការ​ចុះឈ្មោះ​នេះ​នឹង​ត្រូវ​បាន​រក្សា​ទុក និង​ចាត់ចែង​ដោយ Paxful ដោយ​អនុលោម​តាម​បទបញ្ញត្តិ​ស្ដីពីការ​ការពារ​ទិន្នន័យ​ទូទៅ (“GDPR”) របស់​សហភាព​អឺរ៉ុប។ គោលការណ៍​ឯកជនភាព​របស់ Paxful’ ដែល​អនុលោម​តាម GDPR ត្រូវ​បាន​ទទួល​យក​ដោយ​រូប​អ្នក​ក្នុង​ដំណើរការ​ចុះឈ្មោះ​ចូលរួម​កម្មវិធី​សម្ព័ន្ធភាព។

តាម​រយៈ​ការបន្ត​ប្រើប្រាស់​គេហ​ទំព័រ Paxful (មិន​ថា​ក្នុង​នាម​ជា​សមាជិក​សម្ព័ន្ធ ឬ​យ៉ាង​ណា​នោះ​ទេ) អ្នក​នឹង​ត្រូវ​បាន​ចាត់​ទុក​ថា​បាន​យល់ព្រម​តាម និង​ទទួល​យក​គោលការណ៍​ឯកជនភាព​នេះ ដោយ​រួម​បញ្ចូល​ទាំង​ពេល​ដែល​វា​អាច​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម បន្ថែម​សេចក្ដី ឬ​កែប្រែតាម​ក្រោយ​ម្ដងម្កាល។ អ្នក​អាច​ចូល​មើល​កំណែ​បច្ចុប្បន្ន​នៃ​គោលការណ៍​ឯកជនភាព​របស់​ពួកយើង​ពី​ទំព័រ​ដើម​របស់​គេហ​ទំព័រ​នេះ ឬ​ដោយ​ចុច​លើ​តំណ​នេះ៖ https://paxful.com/privacy។ ដើម្បី​កុំ​ឱ្យ​មាន​ការឆ្ងល់​សង្ស័យ សូម​ជ្រាប​ថា ព័ត៌មាន​គណនី​មួយ​ចំនួន​អាច​ត្រូវ​បាន​ចែក​រំលែក​ជាមួយ​សមាជិក​សម្ព័ន្ធ​របស់​អ្នក ដែល​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​របស់​អ្នក​ក្នុង​កម្មវិធី​សម្ព័ន្ធភាព​នេះ រួមមាន​ជាអាទិ៍​ព័ត៌មាន​លម្អិត​អំពី​ទីតាំង និង​សកម្មភាព​គណនី។

ខាង​ក្រោម​នេះ​ជា​លក្ខខណ្ឌ​ពាក់ព័ន្ធ​នឹង​កម្មវិធី​សម្ព័ន្ធភាព​នេះ។ Paxful រក្សា​សិទ្ធិ (ក្នុង​ការសម្រេច​ចិត្ត​របស់​ខ្លួន​ទាំងស្រុង និង​ជា​ដាច់ខាត ដោយ​គ្មាន​ការជូន​ដំណឹង​ជាមុន​ទេ) ដើម្បី៖ (a) ផ្លាស់ប្ដូរ​លក្ខខណ្ឌ​ណា​មួយ ឬ​ទាំងអស់​នៅ​ពេល​ណា​ក៏​បាន ដោយ​រួម​មាន (ជាអាទិ៍) ការផ្លាស់ប្ដូរ​ភាគរយ​ទូទាត់​កម្រៃ​ជើងសា​ម្ដងម្កាល ដូច​មាន​ពណ៌នា​នៅ​ខាង​ក្រោម (b) ផ្អាក​ឬ​លុបចោល​កម្មវិធី​សម្ព័ន្ធភាព និង/ឬ (c) ផ្អាក​ឬ​បិទ​ដំណើរការ​គណនី​សម្ព័ន្ធ និង​គណនី Paxful របស់​អ្នក ប្រសិន​បើ​អ្នក​ចូលរួម​ក្នុង​សកម្មភាព​ណា​មួយ​ដូច​មាន​រៀបរាប់​នៅ​ខាង​ក្រោម​នេះ។

ក្នុង​នាម​ជា​សមាជិក​សម្ព័ន្ធ អ្នក​មាន​ឱកាស​ណែនាំ​ភាគី​ទី​បី​មក​ទីផ្សារ​ជួញដូរ Bitcoin របស់ Paxful និង​ទទួល​បាន​កម្រៃ​ជើងសា ដោយ​ផ្អែក​តាម​ការជួញដូរ BTC របស់​ភាគី​ទី​បី​ទាំង​នេះ​នៅ​លើ​ប្រព័ន្ធ​របស់​ពួកយើង។ Paxful ផ្ដល់​កម្រៃ​ជើងសា​ដល់​សមាជិក​សម្ព័ន្ធ​ទាំងអស់​ជា BTC តែ​ប៉ុណ្ណោះ។

កម្មវិធី​សម្ព័ន្ធភាព​នេះ​មាន​រចនាសម្ព័ន្ធ​បែងចែក​ជា​ពីរ​កម្រិត​សម្រាប់​តែ​អ្នក​ប្រើប្រាស់​ភាគី​ទី​បី​លើក​ដំបូង៖

  • សមាជិក​សម្ព័ន្ធ​ផ្ទាល់ (កម្រិត​ទី 1)
    សមាជិក​សម្ព័ន្ធ​ផ្ទាល់ (កម្រិត​ទី 1) គឺ​ជា​ភាគី​ទី​បី​ដែល​ចុះឈ្មោះ​ប្រើប្រាស់​ទីផ្សារ​ជួញដូរ Bitcoin របស់ Paxful ដោយ​ប្រើប្រាស់​តំណ​ចុះឈ្មោះ​មិន​ស្ទួន​ដែល Paxful បាន​ផ្ដល់​ឱ្យ​អ្នក នៅ​ពេល​អ្នក​បាន​ចុះឈ្មោះ​ចូលរួម​កម្មវិធី​សម្ព័ន្ធភាព។
  • សមាជិក​សម្ព័ន្ធ​ប្រយោល (កម្រិត​ទី 2)
    សមាជិក​សម្ព័ន្ធ​ប្រយោល (កម្រិត​ទី 2) គឺ​ជា​ភាគី​ទី​បី​ដែល​ចុះឈ្មោះ​ប្រើប្រាស់​ទីផ្សារ​ជួញដូរ Bitcoin របស់ Paxful ដោយ​ប្រើប្រាស់​តំណ​ចុះឈ្មោះ​មិន​ស្ទួន​ដែល Paxful បាន​ផ្ដល់​ឱ្យ​សមាជិក​សម្ព័ន្ធ​ផ្ទាល់​របស់​អ្នក។

កម្រៃ​ជើងសា​ត្រូវ​ទូទាត់។

អ្នក​នឹង​ទទួល​បាន​កម្រៃ​ជើងសា​ពី Paxful រាល់​លើក​ដែល​សមាជិក​សម្ព័ន្ធ​ផ្ទាល់ និង​សមាជិក​សម្ព័ន្ធ​ប្រយោល​របស់​អ្នក​បញ្ចប់​ប្រតិបត្តិការ “ទិញ” BTC ដោយ​ប្រើប្រាស់ Paxful លើក​លែង​តែ​មាន​ការព្រមព្រៀង​ផ្សេង​ពី​នេះ​ជាមួយ Paxful។

ដូច​ដែល​អ្នក​ដឹង​ហើយ​ថា Paxful គិត​ថ្លៃ​សេវា​ឃ្លាំង​បញ្ញើ​សុវត្ថិភាព​សម្រាប់​ការជួញដូរ​នីមួយៗ​ដែល​បាន​បញ្ចប់​នៅ​លើ​ប្រព័ន្ធ​របស់​ខ្លួន។ ថ្លៃ​សេវា​ឃ្លាំង​បញ្ញើ​សុវត្ថិភាព​អាច​ត្រូវ​បាន​កែប្រែ​ដោយ Paxful នៅ​ពេល​ណា​មួយ​យូរៗ​ម្ដង។ អ្នក​អាច​មើល​ការពន្យល់​អំពី​ថ្លៃ​សេវា​ឃ្លាំង​បញ្ញើ​សុវត្ថិភាព និង​តម្លៃ​បច្ចុប្បន្ន​របស់​វា​ដោយ​ចុច​លើ​តំណ​នេះ៖ https://paxful.com/support/en-us/articles/360013609793-Paxful-fees

  • នៅ​ពេល​សមាជិក​សម្ព័ន្ធ​ផ្ទាល់​បញ្ចប់​ប្រតិបត្តិការ “ទិញ” BTC បាន​ជោគជ័យ​ដោយ​ប្រើប្រាស់ Paxful នោះ Paxful នឹង​ដាក់​ប្រាក់​ចូល​កាបូប​សម្ព័ន្ធ​របស់​អ្នក​ដែល​មាន​ចំនួន (ជា BTC) ស្មើ​នឹង 50% នៃ​ថ្លៃ​សេវា​ឃ្លាំង​បញ្ញើ​សុវត្ថិភាព​ដែល​មាន​ប្រសិទ្ធភាព​នៅ​ពេល​នោះ។
  • នៅ​ពេល​សមាជិក​សម្ព័ន្ធ​ប្រយោល​បញ្ចប់​ប្រតិបត្តិការ “ទិញ” BTC បាន​ជោគជ័យ ដោយ​ប្រើប្រាស់ Paxful នោះ Paxful នឹង​ដាក់​ប្រាក់​ចូល​កាបូប​សម្ព័ន្ធ​របស់​អ្នក​ដែល​មាន​ចំនួន (ជា BTC) ស្មើ​នឹង 10% នៃ​ថ្លៃ​សេវា​ឃ្លាំង​បញ្ញើ​សុវត្ថិភាព​ដែល​មាន​ប្រសិទ្ធភាព​នៅ​ពេល​នោះ។
  • ទោះ​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​សមាជិក​សម្ព័ន្ធ​ផ្ទាល់​របស់​អ្នក​សម្រេច​ប្រតិបត្តិការ “ទិញ” BTC ជាមួយ​សមាជិក​សម្ព័ន្ធ​ផ្ទាល់​របស់​អ្នក​ចូលរួម​កម្មវិធី​សម្ព័ន្ធភាព​ម្នាក់​ទៀត នោះ​អ្នក និង​អ្នក​ចូលរួម​ម្នាក់​នោះ​នឹង​ត្រូវ​បំបែក​កម្រៃ​ជើងសា 50% ជា​ពីរ​ចំណែក​ស្មើ​គ្នា។
  • ស្រដៀង​គ្នា​ដែរ ប្រសិន​បើ​សមាជិក​សម្ព័ន្ធ​ប្រយោល​របស់​អ្នក​សម្រេច​ប្រតិបត្តិការ “ទិញ” BTC ជាមួយ​សមាជិក​សម្ព័ន្ធ​ប្រយោល​របស់​អ្នក​ចូលរួម​កម្មវិធី​សម្ព័ន្ធភាព​ម្នាក់​ទៀត នោះ​អ្នក និង​អ្នក​ចូលរួម​ម្នាក់​នោះ​នឹង​ត្រូវ​បំបែក​កម្រៃ​ជើងសារ 10% ជា​ពីរ​ចំណែក​ស្មើ​គ្នា។
  • រាល់​ពេល​ដែល​អ្នក​ទិញ​ពី ឬ​លក់​ឱ្យ​សមាជិក​សម្ព័ន្ធ​ផ្ទាល់ ឬ​សមាជិក​សម្ព័ន្ធ​ប្រយោល​របស់​អ្នក អ្នក​នឹង​មិន​ទទួល​បាន​កម្រៃ​ជើងសា​នោះ​ទេ។

ជា​ធម្មតា កម្រៃ​ជើងសា​របស់​អ្នក​ដែល​ទទួល​បាន​នៅ​ក្នុង​ប្រតិបត្តិការ​បែប​នេះ​នឹង​ត្រូវ​បាន​ដាក់​ចូល​កាបូប​សម្ព័ន្ធ​របស់​អ្នក​ភ្លាម ក្រោយ​ពេល​ប្រតិបត្តិការ​បែប​នេះ​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ។ រាល់​ពេល​ដែល​ប្រតិបត្តិការ​បែប​នេះ​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ Paxful នឹង​ផ្ញើ​អ៊ីមែល​បញ្ជាក់​ទៅ​អ្នក។ តាម​រយៈ​នេះ អ្នក​អាច​មើល​សមតុល្យ​កាបូប​សម្ព័ន្ធ​របស់​អ្នក​កើន​ឡើង​នៅ​ក្នុង​ផ្ទាំង​គ្រប់គ្រង Paxful របស់​អ្នក។

ក្នុង​ស្ថានភាព​ជាក់លាក់ អ្នក​ក៏​អាច​មាន​សិទ្ធិ​ទទួល​បាន​ថ្លៃ​ណែនាំ​បន្ត​ផងដែរ រាល់​ពេល​ដែល​សមាជិក​សម្ព័ន្ធ​ផ្ទាល់ ឬ​សមាជិក​សម្ព័ន្ធ​ប្រយោល​របស់​អ្នក​បញ្ចប់​ប្រតិបត្តិការ “លក់” BTC ដោយ​ប្រើប្រាស់ Paxful។ ដើម្បី​កំណត់​ថា​តើអ្នក​មាន​សិទ្ធិ​ទទួល​បាន​ថ្លៃ​សេវា​ក្នុង​ប្រតិបត្តិការ “លក់” របស់​សមាជីក​សម្ព័ន្ធ​ផ្ទាល់ និង​សមាជិក​សម្ព័ន្ធ​ប្រយោល​ដែរ​ឬ​ទេ សូម​ទាក់ទង​មក​ផ្នែក​ជំនួយ Paxful តាម [email protected]។ Paxful រក្សា​សិទ្ធិ​ក្នុង​ការសម្រេច​ចិត្ត​របស់​ខ្លួន​ទាំងស្រុង និង​ជា​ដាច់ខាត ដើម្បី​កំណត់​ថា​តើអ្នក​មាន ឬ​មិន​មាន​សិទ្ធិ​ទទួល​បាន​ថ្លៃ​ណែនាំ​បន្ត​សម្រាប់​ប្រតិបត្តិការ “លក់”។

ការដក​យក​កម្រៃ​ជើងសា​របស់​អ្នក។

Whenever the balance in your Affiliate Wallet reaches at least US$10 (in then-value of BTC), you will be able to transfer the entire balance to your Paxful BTC Wallet. Once the balance of your Affiliate Wallet reaches a total lifetime value of $300, you will be required to submit identity and address verification. Once you have done this, you are free to do whatever you like with your earnings. In providing us with this or any other information that may be required, you confirm that all of the information is true, accurate and not misleading. You agree to promptly keep us updated if any of the information you provide changes. You authorize us to make inquiries, whether directly or through third parties, that we consider necessary to verify your identity or protect you and/or us against fraud or other financial crime, and to take action we deem necessary based on the results of such inquiries. When we carry out these inquiries, you acknowledge and agree that your personal information may be disclosed to credit reference and fraud prevention or financial crime agencies and that these agencies may respond to our inquiries in full.

គន្លឹះ៖ ពួកយើង​សូម​ណែនាំ​ឱ្យ​លក់ BTC របស់​អ្នក​នៅ​លើ​ប្រព័ន្ធ​របស់​ពួកយើង ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ​បន្ថែម។

សកម្មភាព​ដែល​បាន​ហាម​ឃាត់

ខាង​ក្រោម​នេះ​ជា​បញ្ជី​តំណាង (ប៉ុន្តែ​មិន​ពេញលេញ) នៃ​ប្រភេទ​ទង្វើ និង​ការអនុវត្ត​ដែល​អាច​នាំ​ឱ្យ Paxful (ដូច​ដែល​បាន​កំណត់​ដោយ​ការវិនិច្ឆ័យ​របស់​ខ្លួន​ទាំង​ស្រុង និង​ជា​ដាច់ខាត) (a) លុបចោល ឬ​ទាមទារ​ប្រាក់​បង់​សម្រាប់​កម្រៃ​ជើងសា​ដែល​អ្នក​រក​បាន​មក​វិញ (មិន​ថា​បាន​ដក​ចេញ​រួច​ហើយ​ឬ​នៅ​នោះ​ទេ) និង/ឬ (b) ផ្អាក​ឬ​បិទ​ដំណើរការ​គណនី​សម្ព័ន្ធ និង​គណនី Paxful របស់​អ្នក​ជា​រៀង​រហូត។

  • ការប្រើប្រាស់​សារ​ឥត​បានការ ដើម្បី​ទាក់ទាញ​ភាគី​ផ្សេងៗ​មក​ប្រព័ន្ធ Paxful។
  • ទោះ​ក្នុង​លក្ខណៈ​ណា​ក៏​ដោយ ការចូលរួម​សកម្មភាព​ខុស​ច្បាប់​ មិន​ថា​ពាក់ព័ន្ធ ឬ​មិន​ពាក់ព័ន្ធ​ទៅ​នឹង​ការប្រើប្រាស់​ប្រព័ន្ធ និង​សេវាកម្ម​របស់ Paxful នោះ​ទេ។
  • ការបង្កើត​គណនី​បន្ថែម​នៅ​លើ​ប្រព័ន្ធ Paxful ដើម្បី​ទទួល​អត្ថប្រយោជន៍​ពី​កម្មវិធី​សម្ព័ន្ធភាព Paxful ក្នុង​ទម្រង់​ណាមួយ។ អ្នក​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មាន​គណនី​តែ​មួយ​ប៉ុណ្ណោះ និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លក់ ខ្ចី ចែក​រំលែក ឬ​មួយ​ក៏​ផ្ដល់​លទ្ធភាព​ប្រើប្រាស់​​គណនី​របស់​អ្នក​ឬ​ព័ត៌មាន​ណា​មួយ​ដែល​ចាំបាច់​សម្រាប់​ចូល​ប្រើប្រាស់​គណនី​របស់​អ្នក​ដល់​អ្នក​ដទៃ​ឬ​អង្គភាព​ក្រៅ​ពី​ខ្លួន​អ្នក​នោះ​ទេ។ ការបង្កើត​ព័ត៌មាន​មិន​ពិត​សម្រាប់​គណនី​របស់​អ្នក ការក្លែង​បន្លំ​ប្រទេស​ដើម​របស់​អ្នក ឬ​ការផ្ដល់​ឯកសារ​សម្គាល់​ខ្លួន​ក្លែងក្លាយ​ត្រូវ​បាន​ហាមឃាត់​ជា​ដាច់​ខាត។
  • ការប្រព្រឹត្តល្មើស ឬ​បំពាន​ដោយ​រូប​អ្នក ឬ​តំណាង​របស់​អ្នក​ក្នុង​កាតព្វកិច្ច​ទាំងឡាយ​របស់​អ្នក​ក្រោម​លក្ខខណ្ឌ​ទាំង​នេះ។
  • ទោះ​ស្ថិត​ក្នុង​ទម្រង់​ផ្សព្វផ្សាយ ឬ​មួយ​ក៏​ក្នុង​ប្រភេទ​ព័ត៌មាន​ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​ក៏​ដោយ​ដែល​អ្នក​បង្កើត ចែកចាយ ឬ​គ្រប់គ្រង ការប្រើប្រាស់​ពាក្យ “pax” ឬ “paxful” ឬ​មួយ​ក៏​ពាក្យ​​ សញ្ញា​សម្គាល់ ឬ​ការកំណត់​ឈ្មោះ​ផ្សេង​ទៀត​ដែល Paxful គិត​ថា​មើល​ទៅ​ស្រដៀង​គ្នា ស្ដាប់​ទៅ​ស្រដៀង​គ្នា និង​អាច​នាំ​ឱ្យ​ច្រឡំ​គ្នា​ជាមួយ​នឹង​ពាណិជ្ជ​សញ្ញា PAXFUL របស់​ខ្លួន។
  • ការបង្អាប់ មួល​បង្កាច់ ឬ​បង្ខូច​កេរ្តិ៍​ឈ្មោះ (a) Paxful ឬ​នាយក មន្ត្រី បុគ្គលិក អ្នក​ម៉ៅការ ភ្នាក់ងារ ឬតំណាង ឬ​មួយ​ក៏ (b) អ្នក​ប្រើប្រាស់​ប្រព័ន្ធ​របស់ Paxful រួម​ទាំង​អ្នក​ចូលរួម​ផ្សេង​ទៀត​ក្នុង​កម្មវិធី​សម្ព័ន្ធភាព។
  • ការចូលរួម​ក្នុង​សកម្មភាព​ណា​មួយ ដោយ​រួម​មាន​ជាអាទិ៍​ល្បែង​ស៊ីសង​ខុស​ច្បាប់ ការក្លែង​បន្លំ ការសម្អាត​ប្រាក់ ឬ​សកម្មភាព​ភេរវកម្ម ដែល Paxful ជឿ​ថា (ក្នុង​ការវិនិច្ឆ័យ​របស់​ខ្លួន​ទាំង​ស្រុង និង​ជា​ដាច់ខាត) អាច​នាំ​ឱ្យ​ខ្លួន​ស្ថិត​ក្រោម​ការពិនិត្យ​ពិច័យ​តាម​ផ្លូវ​ច្បាប់ បទ​បញ្ញត្តិ ឬ​ពី​ព្រះរាជ​អាជ្ញា ផ្អែក​តាម​ច្បាប់ វិធាន ឬ​បទ​បញ្ញត្តិ​របស់​ប្រទេស​ណា​មួយ ស្ថាប័ន​ពហុ​ជាតិ (រួម​ទាំង​សហភាព​អឺរ៉ុប) ឬ​មួយ​ក៏​អាជ្ញាធរ​ដែនដី​ឬ​អាជ្ញាធរ​រដ្ឋាភិបាល​ផ្សេង​ទៀត។
  • ទោះ​ក្នុង​លក្ខណៈ​ណា​ក៏​ដោយ ការចូលរួម​សកម្មភាព​ខុស​ច្បាប់​ មិន​ថា​ពាក់ព័ន្ធ ឬ​មិន​ពាក់ព័ន្ធ​ទៅ​នឹង​ការប្រើប្រាស់​ប្រព័ន្ធ និង​សេវាកម្ម​របស់ Paxful នោះ​ទេ។
  • ផ្ដល់​ព័ត៌មាន​ដែល​មិន​ពិត មិន​ត្រឹមត្រូវ ឬ​នាំ​ឱ្យ​យល់​ខុស។
  • ផ្ដល់​ការផ្ទៀងផ្ទាត់​អត្តសញ្ញាណ និង​ការផ្ទៀងផ្ទាត់​អាសយដ្ឋាន​ដែល​មិន​ពិត មិន​ត្រឹមត្រូវ ឬ​នាំ​ឱ្យ​យល់​ខុស។
  • លើក​ទឹក​ចិត្ត ឬ​បញ្ចុះបញ្ចូល​ភាគី​ណា​មួយ​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​ណា​មួយ​ដែល​ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្នុង​ផ្នែក​នេះ។

កម្មសិទ្ធិ​បញ្ញា

លើកលែង​តែ​មាន​ការបញ្ជាក់​ក្រៅ​ពី​នេះ​ដោយ​ពួកយើង កម្មសិទ្ធិ​បញ្ញា​ទាំងអស់​នៅ​ក្នុង​គេហ​ទំព័រ​នេះ និង​ក្នុង​ខ្លឹមសារ​ទាំងឡាយ​ដែល​បាន​ផ្ដល់​ជូន​ទាក់ទិន​នឹង​សេវាកម្ម​របស់​ពួកយើង គឺ​ជា​ទ្រព្យ​កម្មសិទ្ធិ​របស់ Paxful ឬ​មួយ​ក៏​អ្នក​ផ្ដល់​អាជ្ញាបណ្ណ​ឬ​អ្នក​ផ្គត់ផ្គង់​របស់​ពួកយើង និង​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​កម្មសិទ្ធិ​បញ្ញា​ដែល​ពាក់ព័ន្ធ។ ពួកយើង​មិន​ផ្ដល់ជូន​អាជ្ញាបណ្ណ​ដោយ​ប្រយោល​សម្រាប់​ប្រើប្រាស់​ខ្លឹមសារ​របស់​គេហ​ទំព័រ​នេះ​ទេ។ ទោះ​ក្នុង​លក្ខណៈ​ណា​មួយ​ក៏​ដោយ ក៏​អ្នក​មិន​អាច​លក់ ឬ​កែប្រែ​ខ្លឹមសារ​គេហ​ទំព័រ ឬ​មួយ​ក៏​បង្កើត​ឡើង​វិញ បង្ហាញ សម្ដែង​ជា​សាធារណៈ ចែកចាយ ឬ​ប្រើប្រាស់​ខ្លឹមសារ​ទាំង​នេះ​បាន​ឡើយ មិន​ថា​ក្នុង​គោល​បំណង​សាធារណៈ ឬ​ពាណិជ្ជកម្ម​នោះ​ទេ។ ការប្រើប្រាស់​ខ្លឹមសារ​នៅ​លើ​គេហ​ទំព័រ​ណា​មួយ​ផ្សេង​ទៀត ឬ​ក៏​លើ​សេវា​ចែក​រំលែក​ឯកសា​ឬ​សេវា​ស្រដៀង​គ្នា​ណា​មួយ​សម្រាប់​គោល​បំណង​ណា​ក៏​ដោយ​ត្រូវ​បាន​ហាម​ឃាត់។

អ្នក​មិន​អាច​ចម្លង​ព័ត៌មាន ឬ​ខ្លឹមសារ​ណា​មួយ​ដែល​មាន​នៅ​លើ​គេហ​ទំព័រ​នេះ ឬ​ដែល​អាច​ចូល​ប្រើប្រាស់​បាន​តាម​រយៈ​គេហ​ទំព័រ​នេះ​ដោយ​មិន​មាន​ការអនុញ្ញាត​ជា​លាយលក្ខណ៍​អក្សរ​ពី​ពួកយើង​នោះ​ទេ។ ចំពោះ​សិទ្ធិ​ទាំងឡាយ​ដែល​មិន​បាន​ផ្ដល់​ជាក់ច្បាស់​នៅ​ទី​នេះ​ដើម្បី​ប្រើប្រាស់​ខ្លឹមសារ​ដែល​មាន​នៅ​លើ​គេហ​ទំព័រ​នេះ Paxful រក្សា​សិទ្ធិ​ក្នុង​ការសម្រេច​ទាំងស្រុង។

ការទទួល​ខុស​ត្រូវ​មាន​កម្រិត/សេចក្ដី​ប្រកាស​មិន​ទទួល​ខុស​ត្រូវ

គេហ​ទំព័រ​នេះ និង​កម្មវិធី​សម្ព័ន្ធភាព​ត្រូវ​បាន​ផ្ដល់​ជូន​ “ដូច​ដែល​មាន” និង “ដូច​ដែល​អាច​ប្រើ​បាន” សម្រាប់​ជា​ព័ត៌មាន​ដល់​អ្នក និង​សម្រាប់​ការប្រើប្រាស់​ដោយ​គ្មាន​ការតំណាង ឬ​ការបង្ហាញ​ការគាំទ្រ​នោះ​ទេ។ ទោះ​ក្នុង​ទម្រង់​ណា​ក៏​ដោយ មិន​ថា​បង្ហាញ​ច្បាស់​ឬ​ដោយ​ប្រយោល​នោះ​ទេ ក៏​ពួកយើង​មិន​ផ្ដល់​ការធានា​ទាក់ទិន​នឹង​គេហ​ទំព័រ​នេះ ឬ​កម្មវិធី​សម្ព័ន្ធ​ភាព​នេះ​ដែរ រួម​មាន​ជាអាទិ៍​ការធានា​ដោយ​ប្រយោល​នៃ​គុណភាព​ដែល​ពេញ​ចិត្ត មុខងារ ភាពស័ក្តិសម​សម្រាប់​គោល​បំណង​ជាក់លាក់ ការមិន​បំពាន ភាពត្រូវ​គ្នា សុវត្ថិភាព ភាពត្រឹមត្រូវ ស្ថានភាព ឬ​ភាពពេញលេញ ឬ​មួយ​ក៏​ការធានា​ដោយ​ប្រយោល​ណា​មួយ​ដែល​កើត​ចេញ​ពី​ប្រតិបត្តិការ​ជួញដូរ ឬ​ការប្រើប្រាស់​ការជួញដូរ ស្របតាមការអនុញ្ញាតជាអតិបរមាដោយច្បាប់។

ក្នុង​ករណី​ទទួល​បាន និង​ស្របតាម​ការអនុញ្ញាតជាអតិបរមាដោយច្បាប់​ពាក់ព័ន្ធ ពួកយើង​នឹង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ៖

  • 1. ការខាត​បង់​ផ្នែក​សេដ្ឋកិច្ច​ទាំងឡាយ (រួមមាន​ជាអាទិ៍​ការបាត់បង់​ប្រាក់​ចំណូល ប្រាក់​ចំណេញ កិច្ចសន្យា អាជីវកម្ម ឬ​ប្រាក់​សន្សំ​ដែល​រំពឹង​ទុក)
  • 2. ការបាត់បង់​សុឆន្ទៈ ឬ​កេរ្តិ៍ឈ្មោះ​ណា​មួយ
  • 3. ការបាត់បង់​ជា​ពិសេស ដោយ​ប្រយោល ឬ​ជា​ផល​វិបាក​ទាំងឡាយ មិន​ថា​កើត​ឡើង​ដោយ​ដោយ​របៀប​ណា​នោះ​ទេ។

ការធានា​សង និង​ការពារ

អ្នក​យល់ព្រម​ការពារ Paxful, Inc. (រួម​ជាមួយ​មន្ត្រី នាយក សមាជិក បុគ្គលិក ភ្នាក់ងារ និង​សម្ព័ន្ធ​ញាតិ​ទាំងអស់​របស់​ពួកយើង) ពី​ការអះអាង ទាមទារ វិធានការ ការខូចខាត ការបាត់បង់ ថ្លៃ​ដើម ឬ​​ថ្លៃ​ចំណាយ ដែល​រួម​មាន​ជាអាទិ៍​ថ្លៃ​សេវា​ផ្លូវ​ច្បាប់​សមស្រប​ដែល​កើត​ចេញ​ពី ឬ​ទាក់ទង​នឹង៖ ការប្រើប្រាស់ ឬ​សកម្មភាព​របស់​អ្នក​ទាក់ទង​នឹង​កម្មវិធី​សម្ព័ន្ធភាព​របស់​ពួកយើង ឬ​ក៏​ការបំពាន​របស់​អ្នក​ចំពោះ​លក្ខខណ្ឌ​ទាំង​នេះ។ ក្រៅ​ពី​នេះ អ្នក​យល់ព្រម​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​លើ (និង​ធានា​សង​ពួកយើង​ទាំងស្រុង​ចំពោះ) គ្រប់​ការអះអាង ទំនួល​ខុស​ត្រូវ ការខូចខាត ការបាត់បង់ ថ្លៃ​ដើម និង​ថ្លៃ​ចំណាយ រួម​ទាំង​ថ្លៃ​សេវា​ផ្លូវ​ច្បាប់​ដែល​ពួកយើង​ត្រូវ​ចំណាយ និង​ដែល​កើត​ចេញ​ពី ឬ​ទាក់ទង​នឹង​ការបំពាន​លក្ខខណ្ឌ​ដោយ​រូប​អ្នក ឬ​មួយ​ក៏​ទំនួស​ខុស​ត្រូវ​ទាំងឡាយ​ផ្សេង​ទៀត​ដែល​ពួកយើង​ជួប​ប្រទះ និង​ដែល​កើត​ចេញ​ពី​ការប្រើប្រាស់​សេវាកម្ម និង​កម្មវិធី​សម្ព័ន្ធភាព​នេះ​ដោយ​រូបអ្នក ឬ​ការប្រើប្រាស់​ដោយ​ជន​ណា​ម្នាក់​ផ្សេង​ទៀត​ដែល​ចូល​ប្រើប្រាស់​សេវាកម្ម​តាម​រយៈ​គណនី​អ្នក​ប្រើប្រាស់ ឧបករណ៍ ឬ​គណនី​ចូល​ប្រើប្រាស់​អ៊ីនធឺណិត​របស់​អ្នក ឬ​ក៏​ការបំពាន​ច្បាប់ ឬ​សិទ្ធិ​ភាគី​ទី​បី​ណា​មួយ​ដោយ​រូប​អ្នក។

ទូទៅ

លក្ខខណ្ឌ​ទាំង​នេះ និង​ការប្រើប្រាស់​គេហ​ទំព័រ និង​កម្មវិធី​សម្ព័ន្ធភាព​ដោយ​រូប​អ្នក​ត្រូវ​បាន​គ្រប់គ្រង និង​បកស្រាយ​ដោយ​អនុលោម​តាម​ច្បាប់​សហរដ្ឋ​អាមេរិក។ វិវាទ​ទាំងឡាយ​ដែល​កើត​ឡើង​ទាក់ទង​នឹង​លក្ខខណ្ឌ​ទាំង​នេះ ឬ​មួយ​ក៏​ការប្រើប្រាស់​គេហ​ទំព័រ​ឬ​កម្មវិធី​សម្ព័ន្ធភាព​ដោយ​រូប​អ្នក នឹង​ត្រូវ​បាន​ដោះស្រាយ​ក្រោម​សមត្ថកិច្ច​ផ្ដាច់មុខ​របស់​តុលាការ​សហរដ្ឋ​អាមេរិក។ គ្មាន​ចំណុច​ណា​មួយ​នៅ​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ប៉ះពាល់​ដល់​សិទ្ធិ​ស្របច្បាប់​របស់​អ្នក​នៅ​ក្រោម​ច្បាប់​សហរដ្ឋ​អាមេរិក​នោះ​ទេ។ ប្រសិន​បើ​តុលាការ​សហរដ្ឋ​អាមេរិក​ណា​មួយ​យល់​ឃើញ​ថា ចំណែក​ណា​មួយ​នៅ​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ​​គ្មាន​សុពលភាព ឬ​មិន​អាច​អនុវត្ត​បាន មិន​ថា​ទាំង​មូល ឬ​មួយ​ផ្នែក​នោះ​ទេ សុពលភាព ឬ​ភាពអាច​អនុវត្ត​បាន​នៃ​ផ្នែក​ផ្សេងៗ​ទៀត​នៅ​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ​នឹង​មិន​រង​ផល​ប៉ះពាល់​ទេ។ ចំណងជើង​ទាំឡាយ​ដែល​មាន​ដាក់​នៅ​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ​គឺ​សម្រាប់​គោល​បំណង​ផ្ដល់​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​មិន​មែន​ជា​បទ​បញ្ញត្តិ​នៃ​លក្ខខណ្ឌ​ទាំង​នេះ​ដែល​អាច​អនុវត្ត​បាន​ទេ។