សូម​ស្វាគមន៍​មក​កាន់​ប្រព័ន្ធ​ប្រាក់​កាស​ដែល​ដំណើរការ​ដើម្បី​មនុស្ស

Paxful កំពុង​ផ្លាស់ប្ដូរ​ពិភព​ហិរញ្ញវត្ថុ។ ក្នុង​រយៈ​ពេល​តែ​ប្រាំ​ឆ្នាំ​ប៉ុណ្ណោះ ពួក​យើង​បាន​ក្លាយ​ជា​ទីផ្សារ​ជួញដូរ Bitcoin រវាង​បុគ្គល​និង​បុគ្គល​ឈាន​មុខ​គេ​មួយ​ដែល​មាន​អ្នក​ប្រើប្រាស់​រាប់​លាន​នាក់​ជុំវិញ​ពិភព​លោក។ ហើយ​ពួក​យើង​ទើប​តែ​ចាប់ផ្ដើម​ប៉ុណ្ណោះ។

ស្ថាបនិក​របស់​ពួក​យើង

Paxful បាន​ចាប់ផ្ដើម​ដោយ​បេសកកម្ម​ដ៏​សាមញ្ញ​មួយ៖ លើក​កម្ពស់​មនុស្ស​ដែល​ត្រូវ​គេ​បំភ្លេច​ចោល​រាប់​ពាន់​លាន​នាក់​ដែល​ខ្វះខាត​ឱកាស​ប្រើប្រាស់​សេវា​ធានាគារ និង​មិន​អាច​​ប្រើប្រាស់​សេវា​ធនាគារ ដើម្បី​ឱ្យ​ពួកគេ​អាច​គ្រប់គ្រង​ប្រាក់កាស​របស់​ខ្លួន​តាម​មធ្យោបាយ​ដែល​ពួកគេ​មិន​ធ្លាប់​មាន​ពី​មុន​មក។

Ray Youssef

Ray Youssef, CEO

Ray ដែល​ជា​ជន​អន្តោប្រទេសន៍​ពី​អេហ្ស៊ីប និង​ធំ​ដឹង​ក្ដី​នៅ​ចំ​កណ្ដាល​ក្រុង​ញូវយ៉ក តែងតែ​មាន​ទឹក​ចិត្ត​ចង់​ជួយ​អ្នក​ដទៃ។ គាត់​មាន​ក្ដី​ស្រមៃ​អំពី​ពិភព​ដែល​គ្រប់​គ្នា​អាច​ប្រើ​សេវា​ហិរញ្ញវត្ថុ​បាន ហើយ​គំនិត​នោះ​បាន​ស្ដែង​ឡើង​តាម​រយៈ Paxful។

Artur Schaback

Artur Schaback, CPO

Artur ដែល​ធំ​ដឹង​ក្ដី​នៅ​អេស្តូនី​បាន​ស្វែងយល់​អំពី​របៀប​ដែល​បច្ចេកវិទ្យា​អាច​ផ្លាស់ប្ដូរ​ពិភព​លោក​បាន។ ដោយ​ចង់​ធ្វើ​ការផ្លាស់ប្ដូរ គាត់​បាន​រើ​ទៅ​នៅ​ញូវយ៉ក ដើម្បី​បន្ត​ក្ដី​សុបិន​របស់​ខ្លួន​ក្នុង​ការនាំយក​សេរីភាព​ហិរញ្ញវត្ថុ​ទៅ​ឱ្យ​មនុស្ស​គ្រប់​គ្នាលើ​ភព​ផែនដី​នេះ។

គុណ​តម្លៃ​របស់​ពួក​យើង

ពួក​យើង​រស់នៅ និង​ធ្វើការ​ផ្អែក​តាម​គុណ​តម្លៃ​សាមញ្ញ​បី ដើម្បី​នាំ​ផ្លូវ​ពួក​យើង​ក្នុង​ដំណើរ​ផ្សងព្រេង​មហស្ចារ្យ​របស់​ពួក​យើង។

គុណ​តម្លៃ​ស្នូល​របស់ Paxful គុណ​តម្លៃ​ស្នូល​របស់ Paxful

ធ្វើ​ជា​វីរជន

នៅ Paxful ពួក​យើង​ប្រើ​កម្លាំង​ហួស​ពី​វិស័យ​មនុស្ស ដើម្បី​បំពេញ​កិច្ចការ។ ពួក​យើង​ធ្វើការ​ឥត​ឈប់ឈរ ដើម្បី​ផ្ដល់​ជូន​អ្នក​ប្រើប្រាស់​របស់​ពួក​យើង​នូវ​អ្វី​ដែល​ពួកគេ​ស្រមៃ​ចង់​បាន។ ពួក​យើង​ធ្វើ​ឱ្យ​រឿង​មិន​អាច​កើត​ឡើង​ក្លាយ​ជា​ការពិត ដើម្បី​ផ្លាស់ប្ដូរ​ជីវិត​មនុស្ស​រាប់​ពាន់​លាន​នាក់​នៅ​ជុំវិញ​ពិភព​លោក។

កសាង​ដើម្បី​មនុស្ស

នៅ​ពេល​ពួក​យើង​ធ្វើ​ការសម្រេច​ចិត្ត​នៅ Paxful ពួក​យើង​គិត​អំពី​មនុស្ស មិន​មែន​ផល​ចំណេញ​ទេ។ ពួក​យើង​ទៅ​កាន់​កន្លែង​ដែល​ពិភព​លោក​មិន​បាន​អើពើ និង​បាន​បំភ្លេច​ចោល។ ពួក​យើង​កំពុង​ជួយ​គ្រួសារ​ឱ្យ​ចម្រុង​ចម្រើន កសាង​សាលា​រៀន និង​ផ្ដល់​លទ្ធភាព​ដល់​អ្នក​ប្រើប្រាស់​របស់​ពួក​យើង​ឱ្យ​ក្លាយ​ជា​ម្ចាស់​របស់​ខ្លួន​ផ្ទាល់។

រក្សា​ទំនាក់ទំនង​ទាំង​នៅ​តាម​ផ្លូវ

ពួក​យើង​ស្ដាប់​សហគមន៍​របស់​ពួក​យើង 24/7 នៅ Paxful។ ពួក​យើង​មិន​មែន​សម្ងំ​នៅ​ក្នុង​អគារ​ខ្ពស់​ស្កឹមស្កៃ​​ក្នុង “ឈុត​អាវ​ធំ” នោះ​ទេ—ពួក​យើង​ចំណាយ​ពេល​ជាមួយ​មនុស្ស​នៅ​តាម​ផ្លូវ។ ពួក​យើង​តែងតែ​និយាយ​ជាមួយ​អ្នក​ប្រើប្រាស់​របស់​ពួក​យើង សុំ​មតិ​កែ​លម្អ​ពី​ពួកគេ និង​បង្កើត​អ្វី​ដែល​កាន់​តែ​ប្រសើរ។

ទិញ និង​លក់ Bitcoin និង Tether នៅ​លើ Paxful

ផលិតផល​របស់​ពួក​យើង

Paxful កំពុង​ផ្លាស់ប្ដូរ​របៀប​ដែល​ពិភព​លោក​បញ្ជូន​ប្រាក់​កាស និង​ចាប់​យក​រូបិយបណ្ណ​គ្រីបតូ​ដែល​អនុញ្ញាត​ឱ្យ​ផ្ទេរ​ទៅ​នរណា​ក៏​បាន​គ្រប់​ពេល និង​គ្រប់​ទី​កន្លែង។

គ្មាន​គណនី​ធនាគារ​មែន​ទេ? គ្មាន​បញ្ហា​ទេ។ ពួក​យើង​មាន​វិធី​បង់ប្រាក់​ច្រើន​ជាង 300 ជម្រើស ដែល​ធ្វើ​ឱ្យ​អ្នក​ងាយស្រួល​បញ្ជូន​ប្រាក់​កាស​របស់​អ្នក​តាម​វិធី​ដែល​អ្នក​ចង់។

បច្ចេក​វិទ្យា​ដែល​ដំណើរការ​ដើម្បី​មនុស្ស

Paxful គឺ​សម្រាប់​បុគ្គល​និង​បុគ្គល​ទាំង​ស្រុង ដែល​មាន​ន័យ​ថា​អ្នក​ប្រើប្រាស់​របស់​ពួក​យើង​ជួញដូរ​ជាមួយ​មនុស្ស​ពិត​ប្រាកដ តាម​លក្ខណៈ​ដែល​គេ​ធ្លាប់​ចង់​ប្រើ Bitcoin។

កាបូប​រូបិយបណ្ណ​គ្រីបតូ​ឥត​គិត​ថ្លៃ

ទុក​ចិត្ត​បាន ងាយស្រួល​ប្រើ និង​មិន​គិត​ថ្លៃ​ពី​អ្នក។ កាបូប​ឌីជីថល​របស់​ពួក​យើង​ផ្ដល់​ជូន​កន្លែង​សុវត្ថិភាព​ដល់​គ្រប់​គ្នា​ដើម្បី​រក្សា​ទុក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន មិន​ថា​អ្នក​ជា​នរណា ឬ​មក​ពី​ណា​ទេ។

សុវត្ថិភាព

សុវត្ថិភាព​គឺ​ជា​កត្តា​សំខាន់​បំផុត នៅ​ពេល​និយាយ​អំពី​ប្រាក់​កាស​របស់​អ្នក។ គ្រប់​ការជួញដូរ​នៅ​លើ Paxful ត្រូវ​បាន​ការពារ​ដោយ​សេវាកម្ម​ឃ្លាំង​បញ្ញើ​សុវត្ថិភាព​របស់​ពួក​យើង ដើម្បី​ធានា​ឱ្យ​អ្នក​អស់​ក្ដី​អារម្មណ៍។

#BuiltwithBitcoin

នៅ Paxful ពួក​យើង​ជឿ​ថា Bitcoin ជា​អនាគត និង​ជា​យាន​នាំ​ទៅ​រក​ការផ្លាស់ប្ដូរ។ Built with Bitcoin ជា​គំនិត​ផ្ដួចផ្ដើម​របស់​ពួក​យើង​ក្នុង​ការផ្ដល់​ឱកាស លើក​កម្ពស់​ជីវិត និង​ធ្វើ​ឱ្យ​សហគមន៍​ដែល​ត្រូវការ​បំផុត​ទទួល​បាន​ពិភព​លោក​កាន់​តែ​គាប់​ប្រសើរ​តាម​រយៈ Bitcoin។

តើពួក​យើង​មាន​គោលដៅ​អ្វី​ដែរ? ដើម្បី​កសាង​សាលា​រៀន 100 ខ្នង ហេដ្ឋារចនា​សម្ព័ន្ធ​ផ្គត់ផ្គង់​ទឹក និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​សហគ្រិនភាព​ដែល​ទទួល​បាន​ការឧបត្ថម្ភ​ពី Bitcoin ទាំងស្រុង។ បច្ចុប្បន្ន ពួក​យើង​កំពុង​សាងសង់​សាលា​រៀន​ទី​បួន និង​នៅ​សល់​តែ 96 ខ្នង​ទៀត​ប៉ុណ្ណោះ!

Built with Bitcoin ក៏​បាន​ផ្ដល់​ជំនួយ​សង្គ្រោះ​ដល់​អាហ្វ្រិក ដើម្បី​ទប់ទល់​នឹង COVID-19 ផងដែរ។ ជាមួយ​ការចូល​រួម​វិភាគទាន​ដ៏​សប្បុរស​ពី​អ្នក​ប្រើប្រាស់ និង​មិត្តភក្តិ​របស់​ពួក​យើង ពួក​យើង​អាច​ផ្ដល់​ជា​អាហារ ទឹក​លាង​ដៃ​សម្លាប់​មេរោគ និង​សម្ភារ​ការពារ​ផ្សេងៗ​ទៀត​ទៅ​ដល់​អ្នក​ត្រូវការ​ជំនួយ។

ចូលរួម​ជាមួយ​ពួក​យើង និង​ផ្លាស់ប្ដូរ​ពិភព​លោក​ទាំងអស់​គ្នា!

ស្វែងយល់​បន្ថែម
Ray Youseff នាយក​ប្រតិបត្តិ​របស់ Paxful
Ray Youseff នាយក​ប្រតិបត្តិ​របស់ Paxful
ចូលរួម​ជាមួយ Paxful

ក្រុម​ការងារ​របស់​ពួក​យើង

4

ការិយាល័យ​ជុំវិញ​ពិភព​លោក

200+

បុគ្គលិក​ដែល​ចង់​ធ្វើ​ឱ្យ​ពិភព​លោក​កាន់​តែប្រសើរ

21

ភាសា​និយាយ​ក្នុង​ការិយាល័យ​នៅ​ទូទាំង​សកល​លោក​របស់​ពួក​យើង

1

បេសកកម្ម​កសាង​ពិភពលោក​ដែល​ពោរពេញ​ដោយ​ឱកាស​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ស្មើភាព​គ្នា​សម្រាប់​ទាំងអស់​គ្នា

ចូលរួម​ជាមួយ Paxful ការិយាល័យ​តាលិន​របស់ Paxful
ការិយាល័យ​តាលិន​របស់ Paxful ការិយាល័យ​ញូវយ៉ក​របស់ Paxful
ការិយាល័យ​ម៉ានីល​របស់ Paxful Paxful នៅ​ហុងកុង

ទំនាក់ទំនង​ផ្នែក​អាជីវកម្ម

ប្រសិន​បើ​អ្នក​ជួប​បញ្ហាក្នុង​ការទទួល​បាន​​ជំនួយ ឬ​ចង់​ផ្ដល់​មតិ​កែ​លម្អ​អំពី​របៀប​ដែល​ពួក​យើង​អាច​កែ​លម្អ​ផលិតផល​របស់​ពួក​យើង​បាន ពួក​យើង​ចង់​ស្ដាប់​ឮ​បន្ថែម​ទៀត​។ ទោះ​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​អ្នក​ចង់​ទាក់ទង​មក Paxful ដើម្បី​សាកសួរ​សំណួរ​ផ្សេង​ទៀត​ទាក់ទង​នឹង​អាជីវកម្ម ពួក​យើង​ក៏​មាន​ផ្ដល់​ជូន​បណ្ដាញ​ទាក់ទង​ផ្សេង​ទៀត​ផងដែរ។

សារ​ព័ត៌មាន និង​ទីផ្សារ

ជួយ​ផ្សព្វផ្សាយ​អំពី Paxful តាម​រយៈ​គំនិត​ផ្ដួចផ្ដើម​ខាង​សារ​ព័ត៌មាន និង​ទីផ្សារ។ ចំពោះ​សំណួរ​ទាក់ទង​នឹង​សារ​ព័ត៌មាន សូម​ទាក់ទង​មក​ពួក​យើង​តាម [email protected]។‎

រង្វាន់​សម្រាប់​ការរក​ឃើញ​ចន្លោះ​ប្រហោង

កម្មវិធី​ផ្ដល់​រង្វាន់​​សម្រាប់​ការរក​ឃើញ​ចន្លោះ​ប្រហោង​ផ្ដល់​ឱកាស​ឱ្យ​អ្នក​ទទួល​បាន​រង្វាន់​សម្រាប់​ការកំណត់​ឃើញ​បញ្ហា​បច្ចេកទេស។ សូម​រាយការណ៍​មក​តាម [email protected]។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល​ត្រង់​នេះ។‎

គណនី​ស្ថាប័ន

ដើម្បី​ចុះឈ្មោះ​ប្រើ​គណនី​ស្ថាប័ន​សម្រាប់​ការជួញដូរ​លក្ខណៈ​អាជីវកម្ម​នៅ​លើ Paxful អ្នក​អាច​ផ្ញើ​អ៊ីមែល​មកកាន់ [email protected]។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល​ត្រង់​នេះ។‎

ការលក់ និង​ភាពជា​ដៃ​គូ

ដើម្បី​សាកសួរ​អំពី​របៀប​ក្លាយ​ជា​ដៃគូ។ សូម​ប្រាប់​ពួក​យើង ប្រសិន​បើ​អ្នក​ចាប់​អារម្មណ៍​ចង់​ធ្វើ​ជា​ដៃគូ​ជាមួយ​ពួក​យើង​ដោយ​ផ្ញើ​អ៊ីមែល​មកកាន់ [email protected]។‎

ចូលរួម​ជាមួយ Paxful
តោះ​កសាង​អនាគត​ជាមួយ​គ្នា
ចូលរួម​ក្នុង​ចលនា​របស់​ពួក​យើង

បង្កើត​គណនី Paxful របស់​អ្នក​ផ្ទាល់ និង​ចូលរួម​ក្នុង​ពិភព​រូបិយបណ្ណ​គ្រីបតូ។