លក្ខខណ្ឌ​ប្រើប្រាស់​សេវា​សម្រាប់​រំលឹក​អ្នក​លក់

លក្ខខណ្ឌ​ប្រើប្រាស់​សេវា​សម្រាប់​អ្នក​លក់​នេះ​គឺ​សម្រាប់​ជា​ឯកសារ​យោង​សង្ខេប​ខ្លី​សម្រាប់​អ្នក​លក់​ប៉ុណ្ណោះ ហើយ​ទោះ​ក្នុង​លក្ខណៈ​ណា​ក៏​ដោយ មិន​ជំនួស​ឱ្យ​លក្ខខណ្ឌ​ប្រើប្រាស់​សេវា​របស់ Paxful ទេ។

សូម​ចងចាំ​ថា អ្នក​ទទួល​យក​លក្ខខណ្ឌ​ដូច​ខាង​ក្រោម នៅ​ពេល​អ្នក​ជ្រើសរើស​ជួញដូរ​នៅ​លើ Paxful។

 1. ក្នុង​នាម​ជា​អ្នក​លក់ អ្នក​យល់ព្រម​រ៉ាប់រង​ហានិភ័យ​ទាំងអស់ និង​ទទួល​ខុស​ត្រូវ​ទាំងស្រុង​ចំពោះ​ការក្លែង​បន្លំ​ទាំងឡាយ​ដែល​អាច​កើត​ឡើង​ក្នុង​ពេល​លក់​ទ្រព្យ​ឌីជីថល​របស់​អ្នក។
 2. Paxful មាន​សិទ្ធិ​មិន​ផ្ដល់​សំណង​សម្រាប់​ប្រាក់​ទាំងឡាយ​ដែល​បាត់បង់​ដោយសារ​ការក្លែង​បន្លំ ឬ​ប្រាក់​បង់​សម្រាប់​ថ្លៃ​សេវា​ឃ្លាំង​បញ្ញើ​សុវត្ថិភាព​របស់​ពួក​យើង។
 3. ការបង់​ប្រាក់​ពន្ធ​ទាំងអស់​ជា​ទំនួល​ខុស​ត្រូវ​របស់​អ្នក​លក់។
 4. ដើម្បី​រាយការណ៍​អំពី​បញ្ហា​ណា​មួយ​ក្នុង​ការជួញដូរ សូម​ចាប់ផ្ដើម​វិវាទ រួច​រង់ចាំ​អ្នក​សម្របសម្រួល​ចូល​ធ្វើ​អន្តរាគមន៍។
 5. Paxful មិន​ទទួល​ខុស​ត្រូវ​ឡើយ ក្នុង​ករណី​ដេល​អ្នក​បញ្ចេញ​ទ្រព្យ​ឌីជីថល មុន​ពេល​ការបង់ប្រាក់​ចប់​សព្វ​គ្រប់។
 6. សកម្មភាព​ដូច​ខាង​ក្រោម​មិន​ត្រូវ​បាន​អនុញ្ញាត​នៅ​លើ Paxful ឡើយ ហើយ​អាច​បណ្ដាល​ឱ្យ​មាន​ការហាម​ឃាត់​គណនី​របស់​អ្នក​មិន​ឱ្យ​ជួញដូរ៖
  1. ការលក់​កាត​កាដូ​បន្ត
  2. ការចែក​រំលែក​ព័ត៌មាន​លម្អិត​ក្រៅ​ប្រព័ន្ធ​ឃ្លាំង​បញ្ញើ​សុវត្ថិភាព​ក្នុង​ពេល​ជួញដូរ
  3. ការជួញដូរ​ក្រៅ​ប្រព័ន្ធ​ឃ្លាំង​បញ្ញើ​សុវត្ថិភាព
  4. ការមិន​ឆ្លើយតប៖ អ្នក​លក់​គួរ​តែ​ឆ្លើយតប​ភ្លាមៗ
  5. ភាសា​គំរោះគំរើយ
  6. ការបន្លំ​ខ្លួន​ធ្វើ​ជា​អ្នក​សម្របសម្រួល
  7. ការបង្កើត​គណនី​ស្ទួន (ដោយ​គ្មាន​ការអនុញ្ញាត)
  8. ការចរចា
  9. ការធ្វើ​ឱ្យ​រូបិយបណ្ណ​គ្រីបតូ​ជាប់​ក្នុង​ឃ្លាំង​ដោយ​ចេតនា
  10. សកម្មភាព​ក្លែង​បន្លំ​ផ្សេង​ទៀត