សូម​រង់ចាំ ពេល​ពួក​យើង​ស្វែងរក​ការផ្ដល់ជូន​ល្អៗ​បំផុត​សម្រាប់​អ្នក។

លក់​ឱ្យ

ទទួល​ប្រាក់​បង់​ដោយ​ប្រើ

អត្រា​តម្លៃ​ក្នុង​មួយ Tether

របៀប​លក់ Tether នៅ​លើ Paxful

នៅ Paxful ពួក​យើង​ជួយ​ឱ្យ​មនុស្ស​ខិត​កាន់​តែ​ជិត​ទៅ​នឹង​សេរីភាព​ហិរញ្ញវត្ថុ និង​ធ្វើ​ជា​ម្ចាស់​របស់​ខ្លួន​ផ្ទាល់។ ហេតុ​នេះ​ហើយ ឥឡូវ​នេះ​ក្រៅ​ពី Bitcoin អ្នក​ក៏​អាច​លក់ Tether (USDT) ទៅ​ឱ្យ​អ្នក​ប្រើប្រាស់​ជាង​បី​លាន​នាក់​ជុំវិញ​ពិភព​លោក​ដោយ​ផ្ទាល់​បាន​ផងដែរ។ ជាមួយ​ការបង់ប្រាក់​ដែល​ត្រូវ​បាន​ការពារ​​ដោយ​ឃ្លាំង​បញ្ញើ​សុវត្ថិភាព សេរីភាព​ក្នុង​ការកំណត់​អត្រា​តម្លៃ​របស់​អ្នក​ផ្ទាល់ និង​វិធី​បង់ប្រាក់​ជាង 300 ជម្រើស ទីផ្សារ​របស់​ពួក​យើង​ដែល​ដំណើរការ​ដើម្បី​មនុស្ស​ធ្វើ​ឱ្យ​គ្រប់គ្នា​រក​ប្រាក់​ចំណេញ​បាន​យ៉ាង​ងាយ​ស្រួល​មិន​គួរ​ឱ្យ​ជឿ។

ដើម្បី​ចាប់ផ្ដើម សូម​ចុះឈ្មោះ​នៅ​លើ Paxful ឬ​ចូល​គណនី​ដែល​អ្នក​មាន​ស្រាប់ និង​អនុវត្ត​តាម​ជំហាន​ទាំង​នេះ៖

  1. កំណត់​វិធី​បង់​ដែល​អ្នក​ចង់​បាន និង​រូបិយបណ្ណ​ដែល​អ្នក​ចង់​ឱ្យ​ប្រើ​សម្រាប់​បង់។
  2. ចុច ស្វែងរក​ការផ្ដល់​ជូន ដើម្បី​មើល​បញ្ជី​នៃ​ការផ្ដល់​ជូន​ដែល​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ដូច​អ្នក​ទើប​បាន​បញ្ចូល។
  3. នៅ​ពេល​ពិនិត្យ​មើល​ការផ្ដល់​ជូន សូម​យក​ចិត្ត​ទុក​ដាក់​លើ​ព័ត៌មាន​លម្អិត​ទាំងអស់។ ព័ត៌មាន​ទាំង​នេះ​រួម​មាន​ពិន្ទុ​កេរ្តិ៍​ឈ្មោះ​របស់​អ្នក​ទិញ ភាព​អាចទាក់ទង​បាន និង​អត្រា​តម្លៃ​ដែល​គាត់​បាន​ស្នើ​ឡើង។ ប្រសិន​បើ​អ្នក​រក​មិន​ឃើញ​ដៃគូ​ដែល​ត្រូវ​គ្នា​ល្អ​ទេ អ្នក​អាច​បង្កើត​ការផ្ដល់​ជូន​របស់​អ្នក​ផ្ទាល់ ដើម្បី​ទាក់ទាញ​អ្នក​ប្រើប្រាស់​ដែល​ចាប់​អារម្មណ៍​ចង់​ទិញ Tether ផ្អែក​តាម​លក្ខខណ្ឌ​របស់​អ្នក។
  4. បន្ទាប់​ពី​អ្នក​រក​ឃើញ​ការផ្ដល់​ជូន​ដែល​អ្នក​ពេញ​ចិត្ត សូម​ចុច លក់។ សកម្មភាព​នេះ​នឹង​មិន​ទាន់​ចាប់ផ្ដើម​ការជួញដូរ​នៅ​ឡើយ​ទេ។ ជំនួស​មក​វិញ អ្នក​នឹង​ឃើញ​លក្ខខណ្ឌ​របស់​អ្នក​ទិញ។
  5. ប្រសិន​បើ​អ្នក​យល់ព្រម​តាម​លក្ខខណ្ឌ​ទាំង​នេះ សូម​បញ្ចូល​ទឹក​ប្រាក់​ដែល​អ្នក​ចង់​ជួញដូរ រួច​ចុច លក់​ឥឡូវ​នេះ។ សកម្មភាព​នេះ​នឹង​ចាប់ផ្ដើម​ការជួញដូរ និង​បញ្ជូន USDT របស់​អ្នក​ទៅ​ក្នុង​ប្រព័ន្ធ​ឃ្លាំង​បញ្ញើ​សុវត្ថិភាព​របស់​ពួក​យើង។
  6. សូម​កត់​ចំណាំ​ការណែនាំ​របស់​អ្នក​ទិញ និង​ផ្ដល់​ជូន​ព័ត៌មាន​ចាំបាច់​នៅ​ក្នុង​ការជជែក​ផ្ទាល់។ បន្ទាប់​ពី​អ្នក​ទទួល​បាន​ប្រាក់​បង់ អ្នក​អាច​បញ្ចេញ USDT ពី​ឃ្លាំង​បញ្ញើ​សុវត្ថិភាព​របស់​ពួក​យើង​ទៅ​ក្នុង​កាបូប​របស់​អ្នក​ទិញ និង​រក្សា​ទុក​បង្កាន់​ដៃ​សាធារណៈ​មួយ។
  7. បន្ទាប់​ពី​ការជួញដូរ សូម​ពិចារណា​ផ្ដល់​មតិ​ប្រតិកម្ម​អំពី​អ្នក​ទិញ​ជានិច្ច។ ការធ្វើ​បែប​នេះ​មិន​ត្រឹម​តែ​ជួយ​គាត់​កសាង​កេរ្តិ៍​ឈ្មោះ​របស់​គាត់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ផ្ដល់​ជា​គំនិត​ដល់​អ្នក​ជួញដូរ​ផ្សេង​ទៀត​អំពី​អ្នក​ដែល​ខ្លួន​កំពុង​ជួញដូរ​ជាមួយ។

ដើម្បី​ធានា​ដល់​បទ​ពិសោធន៍​ជួញដូរ​ដោយ​ឥត​ក្ដី​បារម្ភ សូម​អាន​គោលការណ៍​សម្រាប់​ការលក់ Bitcoin និង Tether របស់​ពួក​យើង។ អ្នក​ក៏​អាច​ពិនិត្យ​មើល​ការណែនាំ​អំពី​របៀប​បង្កើត​លក្ខខណ្ឌ​ផ្ដល់​ជូន​ល្អៗ​ផងដែរ ដើម្បី​ឱ្យ​អ្នក​អាច​បង្កើត​ការផ្ដល់​ជូន​ដែល​ទាក់ទាញ​អ្នក​ទិញ​ច្រើន​បាន។

នៅ Paxful ពួក​យើង​មាន​វិធានការ​តឹង​រឹង ដើម្បី​ឱ្យ​អ្នក​អាច​ជួញដូរ​ប្រកប​ដោយ​សុវត្ថិភាព​គ្រប់​ពេល និង​គ្រប់​ទី​កន្លែង។ សូម​ពិនិត្យ​មើល​ការផ្ដល់​ជូន​ស្រប​ច្បាប់​រាប់​ពាន់ ហើយ​ចាប់ផ្ដើម​លក់ Tether ថ្ងៃ​នេះ!