សូម​រង់ចាំ ពេល​ពួក​យើង​ស្វែងរក​ការផ្ដល់ជូន​ល្អៗ​បំផុត​សម្រាប់​អ្នក។

លក់​ឱ្យ

ទទួល​ប្រាក់​បង់​ដោយ​ប្រើ

អត្រា​តម្លៃ​ក្នុង​មួយ Bitcoin

របៀប​លក់ Bitcoin នៅ​លើ Paxful

ឥឡូវ​នេះ​ការលក់ Bitcoin ក្នុង​នាម​ជា​អ្នក​លក់​របស់ Paxful មាន​លក្ខណៈ​ងាយស្រួល។ អ្នក​មាន​សេរីភាព​ក្នុង​ការកំណត់​អត្រា​តម្លៃ​ផ្ទាល់​ខ្លួន និង​ជម្រើស​បង់​ប្រាក់​ដ៏​សម្បូរ​បែប​ច្រើន​ជាង 300 ជម្រើស ដើម្បី​ទទួល​ប្រាក់​បង់​សម្រាប់ Bitcoin ដែល​អ្នក​លក់។ ដោយសារ Paxful ជា​ទីផ្សារ​ជួញដូរ​រវាង​បុគ្គល និង​បុគ្គល អ្នក​អាច​លក់ Bitcoin ទៅ​អ្នក​ប្រើប្រាស់​ជាង 3 លាន​នាក់​ជុំវិញ​ពិភព​លោក​ដោយ​ផ្ទាល់។ ប្រព័ន្ធ​របស់​ពួក​យើង​ធ្វើ​ឱ្យ​អ្នក​ថ្មី​ថ្មោង​ ក៏​ដូចជា​ជើង​ចាស់​រក​ប្រាក់​ចំណេញ​បាន​យ៉ាង​ងាយស្រួល​បំផុត។

ដើម្បី​លក់ Bitcoin ភ្លាមៗ សូម​បង្កើត​គណនី Paxful ឬ​ចូល​គណនី​ដែល​អ្នក​មាន​ស្រាប់។ បន្ទាប់​ពី​ចូល គ្រាន់​តែ​អនុវត្ត​តាម​ជំហាន​ទាំង​នេះ៖

  1. កំណត់​លក្ខខណ្ឌ​តម្រូវ​របស់​អ្នក – ជ្រើសរើស​វិធី​បង់​ប្រាក់​ដែល​អ្នក​ចង់​បាន និង​ចំនួន Bitcoin ខ្ពស់​បំផុត​ដែល​អ្នក​ចង់​លក់។ អ្នក​ក៏​អាច​បង្ហាញ​ទីតាំង​របស់​អ្នក និង​រូបិយបណ្ណ​ដែល​អ្នក​ចង់​បាន​ផងដែរ។ បន្ទាប់​ពី​អ្នក​ធ្វើ​រួច សូម​ចុច ស្វែងរក​ការផ្ដល់​ជូន។ អ្នក​នឹង​ឃើញ​បញ្ជី​នៃ​ការផ្ដល់​ជូន​ដែល​ពាក់ព័ន្ធ​សម្រាប់​ជ្រើសរើស។
  2. ពិនិត្យ​មើល​ការផ្ដល់​ជូន – មុន​ពេល​ជ្រើសរើស​ការផ្ដល់​ជូន ត្រូវ​ប្រាកដ​ថា​ពិនិត្យ​មើល​ព័ត៌មាន​សំខាន់ៗ​ទាំងអស់​អំពី​អ្នក​ទិញ រួមមាន​ជា​អាទិ៍​ឈ្មោះ កេរ្តិ៍​ឈ្មោះ កម្រិត​ផ្ទៀងផ្ទាត់ និង​អត្រា​តម្លៃ​ក្នុង​មួយ Bitcoin។ បន្ទាប់​ពី​អ្នក​រក​ឃើញ​ការផ្ដល់​ជូន​ដែល​ស័ក្តសម សូម​ចុច លក់។ សកម្មភាព​នេះ​នឹង​មិន​បើក​ការជួញដូរ​នៅ​ឡើយ​ទេ តែ​នឹង​ណែនាំ​អ្នក​អំពី​លក្ខខណ្ឌ​ផ្ដល់​ជូន​ដែល​បាន​កំណត់​ឡើង​ដោយ​អ្នក​ទិញ។
  3. ចាប់ផ្ដើម​ការជួញដូរ – ប្រសិន​បើ​អ្នក​ពេញ​ចិត្ត​នឹង​លក្ខខណ្ឌ​របស់​អ្នក​ទិញ សូម​បញ្ចូល​ទឹក​ប្រាក់​ដែល​អ្នក​ចង់​ជួញដូរ រួច​ចុច លក់​ឥឡូវ​នេះ។ សកម្មភាព​នេះ​នឹង​បើក​ការជជែក​ផ្ទាល់​អំពី​ការជួញដូរ និង​បញ្ជូន Bitcoin របស់​អ្នក​ចូល​ទៅ​ក្នុង​ឃ្លាំង​បញ្ញើ​សុវត្ថិភាព​របស់​ពួក​យើង។ សូម​អាន​ការណែនាំ​ដែល​បាន​ផ្ដល់​ជូន​ដោយ​ប្រុង​ប្រយ័ត្ន និង​អនុវត្ត​តាម​ការណែនាំ​ទាំង​នោះ។ បន្ទាប់​ពី​អ្នក​ទិញ​របស់​អ្នក​បញ្ចប់​ការងារ​ជួញដូរ​នៅ​ខាង​គាត់ ហើយ​អ្នក​ទទួល​បាន​ប្រាក់​បង់ អ្នក​អាច​បញ្ចេញ Bitcoin បាន។ អ្នក​អាច​ទាញយក​បង្កាន់​ដៃ​សាធារណៈ​បន្ទាប់​ពី​ការជួញដូរ។
  4. ផ្ដល់​មតិ​ប្រតិកម្ម – បន្ទាប់​ពី​លក់ Bitcoin របស់​អ្នក​ដោយ​ជោគជ័យ សូម​កុំ​ភ្លេច​ផ្ដល់​មតិ​ប្រតិកម្ម​ដល់​ដៃគូ​ជួញដូរ​របស់​អ្នក។ ការធ្វើ​បែប​នេះ​មាន​សារៈ​សំខាន់​ចំពោះ​ប្រព័ន្ធ​របស់​ពួក​យើង ដោយសារ​វា​ជួយ​កសាង​កេរ្តិ៍​ឈ្មោះ​របស់​អ្នក​ប្រើប្រាស់។

ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម សូម​មើល​វីដេអូ​ពន្យល់​ណែនាំ​លម្អិតរបស់​ពួក​យើង​ស្ដីពី​របៀប​លក់ Bitcoin រហ័ស។ អ្នក​ក៏​អាច​បង្កើត​ការផ្ដល់​ជូន​ដើម្បី​លក់ Bitcoin បាន​ផងដែរ ដោយ​អនុវត្ត​តាម​ការណែនាំ​របស់​ពួក​យើង​ក្នុង​ការបង្កើត​ការ​ផ្ដល់​ជូន​នៅ​លើ Paxful

ទីផ្សារ​ជួញដូរ​រវាង​បុគ្គល​និង​បុគ្គល​របស់ Paxful មាន​លក្ខណៈ​ងាយស្រួល​ប្រើ​ប្រកប​ដោយ​សុវត្ថិភាព​តាម​រយៈ​ឃ្លាំង​បញ្ញើ​សុវត្ថិភាព និង​អាច​ឱ្យ​មនុស្ស​ជុំវិញ​ពិភព​លោក​ប្រើប្រាស់​បាន។ តោះ​ចាប់ផ្ដើម​ជួញដូរ​ថ្ងៃ​នេះ!