លក់ឱ្យ
ទទួលប្រាក់បង់ដោយប្រើ
អត្រាតម្លៃក្នុងមួយ Bitcoin
របៀបលក់ Bitcoin នៅលើ Paxful
ឥឡូវនេះការលក់ Bitcoin ក្នុងនាមជាអ្នកលក់របស់ Paxful មានលក្ខណៈងាយស្រួល។ អ្នកមានសេរីភាពក្នុងការកំណត់អត្រាតម្លៃផ្ទាល់ខ្លួន និងជម្រើសបង់ប្រាក់ដ៏សម្បូរបែបច្រើនជាង 300 ជម្រើស ដើម្បីទទួលប្រាក់បង់សម្រាប់ Bitcoin ដែលអ្នកលក់។ ដោយសារ Paxful ជាទីផ្សារជួញដូររវាងបុគ្គល និងបុគ្គល អ្នកអាចលក់ Bitcoin ទៅអ្នកប្រើប្រាស់ជាង 3 លាននាក់ជុំវិញពិភពលោកដោយផ្ទាល់។ ប្រព័ន្ធរបស់ពួកយើងធ្វើឱ្យអ្នកថ្មីថ្មោង ក៏ដូចជាជើងចាស់រកប្រាក់ចំណេញបានយ៉ាងងាយស្រួលបំផុត។
ដើម្បីលក់ Bitcoin ភ្លាមៗ សូមបង្កើតគណនី Paxful ឬចូលគណនីដែលអ្នកមានស្រាប់។ បន្ទាប់ពីចូល គ្រាន់តែអនុវត្តតាមជំហានទាំងនេះ៖
- កំណត់លក្ខខណ្ឌតម្រូវរបស់អ្នក – ជ្រើសរើសវិធីបង់ប្រាក់ដែលអ្នកចង់បាន និងចំនួន Bitcoin ខ្ពស់បំផុតដែលអ្នកចង់លក់។ អ្នកក៏អាចបង្ហាញទីតាំងរបស់អ្នក និងរូបិយបណ្ណដែលអ្នកចង់បានផងដែរ។ បន្ទាប់ពីអ្នកធ្វើរួច សូមចុច ស្វែងរកការផ្ដល់ជូន។ អ្នកនឹងឃើញបញ្ជីនៃការផ្ដល់ជូនដែលពាក់ព័ន្ធសម្រាប់ជ្រើសរើស។
- ពិនិត្យមើលការផ្ដល់ជូន – មុនពេលជ្រើសរើសការផ្ដល់ជូន ត្រូវប្រាកដថាពិនិត្យមើលព័ត៌មានសំខាន់ៗទាំងអស់អំពីអ្នកទិញ រួមមានជាអាទិ៍ឈ្មោះ កេរ្តិ៍ឈ្មោះ កម្រិតផ្ទៀងផ្ទាត់ និងអត្រាតម្លៃក្នុងមួយ Bitcoin។ បន្ទាប់ពីអ្នករកឃើញការផ្ដល់ជូនដែលស័ក្តសម សូមចុច លក់។ សកម្មភាពនេះនឹងមិនបើកការជួញដូរនៅឡើយទេ តែនឹងណែនាំអ្នកអំពីលក្ខខណ្ឌផ្ដល់ជូនដែលបានកំណត់ឡើងដោយអ្នកទិញ។
- ចាប់ផ្ដើមការជួញដូរ – ប្រសិនបើអ្នកពេញចិត្តនឹងលក្ខខណ្ឌរបស់អ្នកទិញ សូមបញ្ចូលទឹកប្រាក់ដែលអ្នកចង់ជួញដូរ រួចចុច លក់ឥឡូវនេះ។ សកម្មភាពនេះនឹងបើកការជជែកផ្ទាល់អំពីការជួញដូរ និងបញ្ជូន Bitcoin របស់អ្នកចូលទៅក្នុងឃ្លាំងបញ្ញើសុវត្ថិភាពរបស់ពួកយើង។ សូមអានការណែនាំដែលបានផ្ដល់ជូនដោយប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំទាំងនោះ។ បន្ទាប់ពីអ្នកទិញរបស់អ្នកបញ្ចប់ការងារជួញដូរនៅខាងគាត់ ហើយអ្នកទទួលបានប្រាក់បង់ អ្នកអាចបញ្ចេញ Bitcoin បាន។ អ្នកអាចទាញយកបង្កាន់ដៃសាធារណៈបន្ទាប់ពីការជួញដូរ។
- ផ្ដល់មតិប្រតិកម្ម – បន្ទាប់ពីលក់ Bitcoin របស់អ្នកដោយជោគជ័យ សូមកុំភ្លេចផ្ដល់មតិប្រតិកម្មដល់ដៃគូជួញដូររបស់អ្នក។ ការធ្វើបែបនេះមានសារៈសំខាន់ចំពោះប្រព័ន្ធរបស់ពួកយើង ដោយសារវាជួយកសាងកេរ្តិ៍ឈ្មោះរបស់អ្នកប្រើប្រាស់។
ដើម្បីទទួលបានព័ត៌មានបន្ថែម សូមមើលវីដេអូពន្យល់ណែនាំលម្អិតរបស់ពួកយើងស្ដីពីរបៀបលក់ Bitcoin រហ័ស។ អ្នកក៏អាចបង្កើតការផ្ដល់ជូនដើម្បីលក់ Bitcoin បានផងដែរ ដោយអនុវត្តតាមការណែនាំរបស់ពួកយើងក្នុងការបង្កើតការផ្ដល់ជូននៅលើ Paxful។
ទីផ្សារជួញដូររវាងបុគ្គលនិងបុគ្គលរបស់ Paxful មានលក្ខណៈងាយស្រួលប្រើប្រកបដោយសុវត្ថិភាពតាមរយៈឃ្លាំងបញ្ញើសុវត្ថិភាព និងអាចឱ្យមនុស្សជុំវិញពិភពលោកប្រើប្រាស់បាន។ តោះចាប់ផ្ដើមជួញដូរថ្ងៃនេះ!