ការជូនដំណឹងអំពីឯកជនភាព Paxful, Inc.
Paxful, Inc. (ឬហៅបានថា “Paxful” “ពួកយើង” ឬ “របស់ពួកយើង”) ចាត់វិធានការការពារឯកជនភាពរបស់អ្នក។ នៅក្នុងការជូនដំណឹងអំពីឯកជនភាពនេះ (“ការជូនដំណឹង”) ពួកយើងពណ៌នាប្រភេទព័ត៌មានផ្ទាល់ខ្លួនដែលពួកយើងអាចប្រមូលយកពីអ្នក ទាក់ទិននឹងការប្រើប្រាស់គេហទំព័ររបស់ពួកយើងដោយរូបអ្នក ដែលរួមមានជាអាទិ៍ https://paxful.com/, កាបូប Paxful, ប្រព័ន្ធជួញដូរ Bitcoin លើអ៊ីនធឺណិត, កម្មវិធីឧបករណ៍ចល័ត, ទំព័របណ្ដាញសង្គម ឬទ្រព្យលើអ៊ីនធឺណិតផ្សេងទៀតរបស់ពួកយើង (ជារួមហៅថា “គេហទំព័រ”) ឬក៏នៅពេលអ្នកប្រើប្រាស់ផលិតផល សេវាកម្ម ខ្លឹមសារ លក្ខណៈពិសេស បច្ចេកវិទ្យា ឬមុខងារណាមួយដែលពួកយើងផ្ដល់ជូន (ជារួមហៅថា “សេវាកម្ម”)។
ការជូនដំណឹងនេះត្រូវបានបង្កើតឡើង ដើម្បីជួយឱ្យអ្នកទទួលបានព័ត៌មានអំពីការអនុវត្តឯកជនភាពរបស់ពួកយើង និងដើម្បីជួយឱ្យអ្នកយល់ដឹងអំពីជម្រើសឯកជនភាពរបស់អ្នក នៅពេលអ្នកប្រើប្រាស់គេហទំព័រ និងសេវាកម្មរបស់ពួកយើង។ សូមចំណាំថា ការផ្ដល់ជូនសេវាកម្មរបស់ពួកយើងអាចមានភាពខុសៗគ្នាទៅតាមតំបន់។
កំណែភាសាអង់គ្លេសនៃការជូនដំណឹងអំពីឯកជនភាពនេះនឹងដើរតួជាលិខិតតុបករណ៍ដើមដែលយកជាគោលសម្រាប់គ្រប់គោលបំណង។ ក្នុងករណីដែលមានចំណុចខុសគ្នាណាមួយរវាងកំណែភាសាអង់គ្លេសនៃការជូនដំណឹងអំពីឯកជនភាពនេះ និងការបកប្រែតាមក្រោយទាំងឡាយទៅជាភាសាណាមួយផ្សេងទៀត កំណែភាសាអង់គ្លេសនឹងធ្វើការគ្រប់គ្រង និងត្រូវយកជាគោល។
ព័ត៌មានផ្ទាល់ខ្លួនដែលពួកយើងប្រមូលយក
ពួកយើងប្រមូលយកព័ត៌មានដែលទាក់ទងនឹងអ្នក (“ទិន្នន័យផ្ទាល់ខ្លួន”) នៅពេលអ្នកប្រើប្រាស់គេហទំព័រនេះ សេវាកម្មរបស់ពួកយើង ឬនៅក្នុងបរិបទនៃទំនាក់ទំនងរបស់ពួកយើងជាមួយអ្នក។ ប្រភេទទិន្នន័យផ្ទាល់ខ្លួនដែលពួកយើងអាចទទួលបានពីអ្នក អាចរួមមាន៖
ទិន្នន័យជីវប្រវត្តិ ដែលរួមមាន៖
- ឈ្មោះ
- អាសយដ្ឋានអ៊ីមែល
- លេខទូរសព្ទ
- ប្រទេស
- អាសយដ្ឋានពេញលេញ
- ថ្ងៃខែឆ្នាំកំណើត
ព័ត៌មានលម្អិតអំពីគណនី Paxful ដែលរួមមាន៖
- ឈ្មោះអ្នកប្រើប្រាស់
- ព័ត៌មានក្នុងកម្រងព័ត៌មានអ្នកប្រើប្រាស់នៅផ្នែក “ជីវប្រវត្តិ”
- រូបកម្រងព័ត៌មាន
- កាលបរិច្ឆេទចូលរួម
- រូបិយបណ្ណលំនាំដើម
- ល្វែងម៉ោង
- ភាសាលំនាំដើម
សកម្មភាពគណនី Paxful ដែលរួមមាន៖
- សារជជែកអំពីការជួញដូរ (ដែលអាចមានព័ត៌មានហិរញ្ញវត្ថុ ប្រសិនបើអ្នកផ្ដល់ឱ្យអ្នកលក់)
- ឯកសារភ្ជាប់ក្នុងការជជែកអំពីការជួញដូរ
- សកម្មភាពជួញដូរ
- ប្រវត្តិប្រតិបត្តិការ
- ឈ្មោះសម្ព័ន្ធ
- លេខកូដសម្ព័ន្ធ
- តំណសម្ព័ន្ធ
- ប្រតិបត្តិការសម្ព័ន្ធ
- ការផ្ដល់ជូនដែលបានបង្កើត
- លក្ខខណ្ឌផ្ដល់ជូន
- ការណែនាំអំពីការជួញដូរ
- ការជូនដំណឹងអំពីគណនី
- ស្ថានភាពគណនី
ទិន្នន័យទាក់ទិននឹងកាបូបទ្រព្យឌីជីថលរបស់អ្នក ដែលរួមមាន៖
- កូនសោឯកជន
- កូនសោសាធារណៈ
- សមតុល្យកាបូប
- ប្រតិបត្តិការដែលបានទទួល
- ប្រតិបត្តិការដែលបានផ្ញើ
ទិន្នន័យដែលបានប្រមូលទាក់ទិននឹងអនុលោមភាពនៃ “ការស្គាល់អត្តសញ្ញាណអតិថិជន” (KYC) ដែលរួមមាន៖
- ឯកសារសម្គាល់ខ្លួនដែលចេញដោយរដ្ឋាភិបាល
- ឯកសារបញ្ជាក់អាសយដ្ឋាន
- រូបថត ប្រសិនបើអ្នកជ្រើសរើសថាផ្ដល់មកពួកយើង នៅពេលពួកយើងស្នើ
- វីដេអូ ប្រសិនបើអ្នកជ្រើសរើសថាផ្ដល់មកពួកយើង នៅពេលពួកយើងស្នើ
ទិន្នន័យប្រើប្រាស់ឧបករណ៍ និងគេហទំព័រ ដែលរួមមាន៖
- អាសយដ្ឋាន IP
- លេខកូដឃុកឃី និង/ឬលេខកូដឧបករណ៍ផ្សេងទៀត
- ព័ត៌មានទាក់ទិននឹងការចូលប្រើប្រាស់គេហទំព័រនេះដោយរូបអ្នក ដូចជាសេចក្ដីលម្អិតអំពីឧបករណ៍ កាលបរិច្ឆេទ និងម៉ោងជាដើម
- ចំណូលចិត្តភាសា
- ព័ត៌មានទាក់ទងនឹងសកម្មភាពដែលបានធ្វើ ពេលប្រើប្រាស់គេហទំព័រនេះ
របៀបដែលពួកយើងប្រើប្រាស់ទិន្នន័យរបស់អ្នក
គោលបំណងអាជីវកម្មរបស់ពួកយើងក្នុងការប្រមូលយក ប្រើប្រាស់ បន្តរក្សាទុក និងចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកអាចរួមមាន៖
- ដើម្បីផ្ដល់សេវាកម្មតាមរយៈការដំណើរការគេហទំព័រនេះសម្រាប់ករណីដូចជា៖
- ចុះឈ្មោះ បង្កើត និងរក្សាគណនីរបស់អ្នក
- ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក និង/ឬការចូលប្រើប្រាស់គណនីរបស់អ្នក ឬជួយអ្នកលក់ក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក
- ចាប់ផ្ដើម សម្រួល ដំណើរការ និង/ឬធ្វើប្រតិបត្តិការ
- ទាក់ទងជាមួយអ្នកទាក់ទងនឹងគណនីរបស់អ្នក ឬសេវាកម្មទាំងឡាយដែលអ្នកប្រើ
- ធ្វើការពិនិត្យមើលភាពគួរជឿទុកចិត្តបាន, KYC ឬការពិនិត្យមើលស្រដៀងគ្នាផ្សេងៗទៀត
- វាយតម្លៃពាក្យសុំ ឬ
- ប្រៀបធៀបព័ត៌មានដើម្បីផ្ទៀងផ្ទាត់ និងបញ្ជាក់ភាពត្រឹមត្រូវ។
- ដើម្បីគ្រប់គ្រងហានិភ័យនិងការពារអ្នក អ្នកដទៃ ព្រមទាំងគេហទំព័រ និងសេវាកម្ម។
- ដើម្បីផ្ដល់បទពិសោធន៍ប្រើប្រាស់ស្របតាមអ្នក និងចំណូលចិត្តរបស់អ្នក។
- ដើម្បីយល់ដឹងអំពីអតិថិជន រួមជាមួយរបៀបដែលពួកគេប្រើប្រាស់ និងធ្វើអន្តរកម្មជាមួយគេហទំព័រនិងសេវាកម្មបានកាន់តែប្រសើរ។
- ដើម្បីធ្វើទីផ្សារទៅអ្នក។
- ដើម្បីផ្ដល់សេវាកម្ម ធ្វើការផ្ដល់ជូន និងផ្ដល់ការផ្សព្វផ្សាយដែលស្របតាមអ្នកនៅលើគេហទំព័ររបស់ពួកយើង និងគេហទំព័រភាគីទីបី។
- ដើម្បីផ្ដល់ឱ្យអ្នកនូវជម្រើស មុខងារ និងការផ្ដល់ជូនផ្អែកតាមទីតាំង។
- ដើម្បីអនុវត្តតាមគោលការណ៍ និងកាតព្វកិច្ចរបស់ពួកយើង ដែលរួមមានជាអាទិ៍ការបញ្ចេញព័ត៌មាន និងការឆ្លើយតបទៅនឹងសំណើទាំងឡាយពីអាជ្ញាធរអនុវត្តច្បាប់និង/ឬនិយតករ ដោយអនុលោមតាមច្បាប់ វិធាន បទបញ្ញត្តិ ដីកាតុលាការឬបញ្ជារដ្ឋាភិបាល អាជ្ញាធរនិយតកម្មរបស់ដែនដីដែលមានសមត្ថកិច្ច សំណើសុំបង្ហាញព័ត៌មាន ឬដំណើរការច្បាប់ស្រដៀងគ្នាដែលពាក់ព័ន្ធ។
- ដើម្បីដោះស្រាយវិវាទ ប្រមូលថ្លៃសេវា ឬដោះស្រាយបញ្ហា។
- ដើម្បីផ្ដល់សេវាកម្មអតិថិជនដល់អ្នក ឬក៏ប្រាស្រ័យទាក់ទងជាមួយអ្នក។
- ដើម្បីគ្រប់គ្រងអាជីវកម្មរបស់ពួកយើង។
ពួកយើងក៏អាចដំណើរការទិន្នន័យផ្ទាល់ខ្លួនក្នុងគោលបំណងផ្សេងៗទៀតផងដែរ ដោយផ្អែកលើការយល់ព្រមរបស់អ្នក នៅពេលទាមទារដោយច្បាប់ជាធរមាន។
ប្រភពនៃទិន្នន័យផ្ទាល់ខ្លួនដែលពួកយើងប្រមូលយក
ពួកយើងប្រមូលទិន្នន័យផ្ទាល់ខ្លួនពីប្រភពមួយចំនួន ដែលរួមមាន
- ពីអ្នកផ្ទាល់៖ ពួកយើងប្រមូលទិន្នន័យផ្ទាល់ខ្លួនពីអ្នកផ្ទាល់ នៅពេលអ្នកប្រើប្រាស់គេហទំព័រ ឬសេវាកម្មរបស់ពួកយើង ទាក់ទងជាមួយពួកយើង ឬឆ្លើយឆ្លងជាមួយពួកយើងដោយផ្ទាល់។
- ពីក្រុមហ៊ុនផ្ដល់សេវា និង/ឬស្ថាប័នដំណើរការទិន្នន័យដែលជួយពួកយើងក្នុងការផ្ដល់ជូនគេហទំព័រ ឬសេវាកម្ម៖ ពួកយើងអាចជួលក្រុមហ៊ុនផ្ដល់សេវាធ្វើការក្រោមការណែនាំរបស់ពួកយើង និងតាងនាមឱ្យពួកយើង ដើម្បីជួយសម្រួលដល់បទពិសោធន៍របស់អ្នកក្នុងការប្រើប្រាស់គេហទំព័រ ឬសេវាកម្ម។ ក្រុមហ៊ុនផ្ដល់សេវាទាំងនេះអាចប្រមូលព័ត៌មានអំពីអ្នក និងផ្ដល់ព័ត៌មាននេះមកពួកយើង។
- ពីអ្នកប្រើប្រាស់ផ្សេងទៀតនៅលើគេហទំព័រ Paxful ឬពីសម្ព័ន្ធញាតិដែលបានរួមបញ្ចូលជាមួយគេហទំព័រ ឬសេវាកម្ម Paxful៖ អ្នកប្រើប្រាស់ផ្សេងទៀតអាចផ្ដល់ព័ត៌មានអំពីអ្នកមកពួកយើង ទាក់ទងនឹងប្រតិបត្តិការ ឬការជជែក។ សម្ព័ន្ធញាតិក៏អាចផ្ដល់ព័ត៌មានមកពួកយើងអំពីអ្នកដែរ ទាក់ទងនឹងការឆ្លើយឆ្លង ឬប្រតិបត្តិការរបស់អ្នកជាមួយសម្ព័ន្ធញាតិទាំងនេះ។
- ពីភាគីទីបីដែលអាចជួយពួកយើងផ្ទៀងផ្ទាត់អត្តសញ្ញាណ ទប់ស្កាត់ការក្លែងបន្លំ និងការពារសុវត្ថិភាពប្រតិបត្តិការ។
- ពីភាគីទីបីដែលអាចជួយពួកយើងវាយតម្លៃលើភាពគួរជឿទុកចិត្តបាន ឬស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។
- ពីភាគីទីបីដែលអាចជួយពួកយើងវិភាគទិន្នន័យផ្ទាល់ខ្លួន កែលម្អគេហទំព័រឬសេវាកម្មឬក៏បទពិសោធន៍របស់អ្នកលើនោះ ធ្វើទីផ្សារផលិតផលឬសេវាកម្ម ឬមួយក៏ផ្សព្វផ្សាយនិងធ្វើការផ្ដល់ជូនពិសេសដល់អ្នក។
- ពីប្រព័ន្ធបណ្ដាញសង្គម ប្រសិនបើអ្នកធ្វើអន្តរកម្មជាមួយពួកយើងតាមបណ្ដាញសង្គម។
របៀបដែលពួកយើងចែករំលែកទិន្នន័យ
ក្រោមកាលៈទេសៈជាក់លាក់ ពួកយើងអាចបង្ហាញទិន្នន័យផ្ទាល់ខ្លួនជាក់លាក់ដល់បុគ្គលផ្សេងទៀត។ ប្រភេទបុគ្គលដែលពួកយើងអាចចែករំលែកទិន្នន័យផ្ទាល់ខ្លួនជាមួយ រួមមាន៖
- ក្រុមហ៊ុនផ្ដល់សេវា និង/ឬស្ថាប័នដំណើរការទិន្នន័យ៖ ពួកយើងអាចចែករំលែកទិន្នន័យផ្ទាល់ខ្លួនជាមួយក្រុមហ៊ុនផ្ដល់សេវាជាភាគីទីបីដែលបម្រើសេវា និងបំពេញតួនាទីក្រោមការណែនាំរបស់ពួកយើង និងតាងនាមឱ្យពួកយើង។ ឧទាហរណ៍ ក្រុមហ៊ុនផ្ដល់សេវាជាភាគីទីបីទាំងនេះអាចផ្ដល់ជូនសេវាកម្មដល់អ្នក ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក ជួយដំណើរការប្រតិបត្តិការ ធ្វើការផ្សាយពាណិជ្ជកម្មអំពីផលិតផលនិងសេវាកម្មរបស់ពួកយើងទៅអ្នក ឬក៏ផ្ដល់ជំនួយអតិថិជន។
- ភាគីផ្សេងទៀតក្នុងប្រតិបត្តិការ ដូចជាអ្នកលក់ជាដើម៖ ពួកយើងអាចចែករំលែកព័ត៌មានជាមួយអ្នកចូលរួមផ្សេងទៀតក្នុងប្រតិបត្តិការជួញដូររបស់អ្នក រួមទាំងអ្នកប្រើប្រាស់ផ្សេងទៀតដែលមានទ្រព្យឌីជីថលសម្រាប់ឱ្យអ្នកទិញ។
- ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្សេងទៀតដែលចូលរួមជួយអ្នកក្នុងការបង់ប្រាក់សម្រាប់ប្រតិបត្តិការ
- សម្ព័ន្ធញាតិដែលទទួលបានការណែនាំបន្តពីគេហទំព័ររបស់ពួកយើង
- ភាគីទីបីផ្សេងទៀតសម្រាប់គោលបំណងអាជីវកម្មរបស់ពួកយើង ឬក៏ដូចដែលអនុញ្ញាតឬតម្រូវដោយច្បាប់ ដូចជា៖
- ដើម្បីអនុវត្តតាមកាតព្វកិច្ចផ្លូវច្បាប់ បទបញ្ញត្តិ ឬកិច្ចសន្យា ឬក៏តាមដំណើរការផ្លូវច្បាប់ ឬបទញ្ញត្តិ (ដូចជាដីកាបង្គាប់ ឬដីកាកោះហៅរបស់តុលាការដែលមានសុពលភាពជាដើម)
- ដើម្បីបង្កើត អនុវត្ត ឬការពារការទាមទារស្របច្បាប់
- ជាការឆ្លើយតបទៅនឹងសំណើពីទីភ្នាក់ងាររដ្ឋាភិបាល ដូចជាអាជ្ញាធរអនុវត្តច្បាប់ ឬដីកាតុលាការជាដើម
- ដើម្បីអនុវត្តលក្ខខណ្ឌប្រើប្រាស់សេវាគេហទំព័រ ឬគោលការណ៍ផ្ទៃក្នុងរបស់ពួកយើង
- ដើម្បីជៀសវាងគ្រោះថ្នាក់ដល់រាងកាយ ឬការខាតបង់ផ្នែកហិរញ្ញវត្ថុ ក្នុងពេលស៊ើបអង្កេតសកម្មភាពដែលសង្ស័យថាខុសច្បាប់ ឬខុសច្បាប់ពិតៗ ឬក៏ដើម្បីការពារសិទ្ធិ ទ្រព្យសម្បត្តិ ឬសុវត្ថិភាពរបស់ពួកយើងឬអ្នកដទៃ
- ដើម្បីសម្រួលដល់ការទិញ ឬលក់អាជីកម្ម Paxful ទាំងមូល ឬមួយផ្នែក។ ឧទាហរណ៍ ដោយចែករំលែកទិន្នន័យជាមួយក្រុមហ៊ុនដែលគ្រោងនឹងទិញយកពួកយើង ឬដែលពួកយើងរួមបញ្ចូលជាមួយ ឬមួយក៏
- ដើម្បីគាំទ្រដល់មុខងារសវនកម្ម អនុលោមភាព និងអភិបាលកិច្ចសាជីវកម្ម។
ការផ្ទេរទិន្នន័យឆ្លងប្រទេស
សូមចំណាំថា ពួកយើងអាចផ្ទេរទិន្នន័យផ្ទាល់ខ្លួនដែលពួកយើងប្រមូលបានអំពីអ្នកទៅប្រទេសផ្សេងទៀតដែលមិនមែនជាប្រទេសប្រមូលយកព័តមានដើមដំបូង។ ប្រទេសទាំងនោះប្រហែលមិនមានច្បាប់ការពារទិន្នន័យដូចគ្នានឹងប្រទេសដែលអ្នកបានផ្ដល់ព័ត៌មានដំបូងទេ។ នៅពេលពួកយើងផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅប្រទេសផ្សេង ពួកយើងចាត់វិធានការដែលត្រូវបានបង្កើតឡើង ដើម្បីធានាថា ការផ្ទេរអនុលោមតាមច្បាប់ជាធរមាន។
ឃុកឃី និងការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត
- ឃុកឃីគឺជាឯកសារអត្ថបទតូចមួយដែលគេហទំព័ររក្សាទុកនៅលើកុំព្យូទ័រ ឬឧបករណ៍ចល័តរបស់អ្នក នៅពេលអ្នកចូលមើលគេហទំព័រ។
- គេហទំព័ររបស់ពួកយើងប្រើប្រាស់ឃុកឃី និងបច្ចេកវិទ្យាតាមដាន ដើម្បីដំណើរការ និងកំណត់ការផ្សាយពាណិជ្ជកម្មដែលអ្នកអាចចាប់អារម្មណ៍។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលមើលគោលការណ៍ឃុកឃីរបស់ពួកយើង។
- Paxful អាចសហការជាមួយបណ្ដាញផ្សាយពាណិជ្ជកម្មភាគីទីបី ដើម្បីបង្ហាញការផ្សាយពាណិជ្ជកម្មនៅលើគេហទំព័រ Paxful ឬគេហទំព័រភាគីទីបី។ គេហទំព័រ និងបណ្ដាញផ្សាយពាណិជ្ជកម្មភាគីទីបីទាំងនេះមិនស្ថិតក្រោមការគ្រប់គ្រងរបស់ Paxful ទេ។ ដៃគូបណ្ដាញផ្សាយពាណិជ្ជកម្មប្រើប្រាស់បច្ចេកវិទ្យាទិន្នន័យ ដើម្បីប្រមូលព័ត៌មានអំពីសកម្មភាពលើអ៊ីនធឺណិតរបស់អ្នកក្នុងគោលបំណងផ្ដល់ការផ្សាយពាណិជ្ជកម្មដែលផ្ដោតលើអ្នក ដោយផ្អែកតាមចំណូលចិត្តរបស់អ្នក។ ប្រសិនបើអ្នកមិនចង់ឱ្យគេប្រើប្រាស់ព័ត៌មាននេះសម្រាប់គោលបំណងផ្សាយពាណិជ្ជកម្មដែលផ្ដោតលើអ្នកទេ អ្នកអាចបញ្ឈប់បានដោយចូលទៅកាន់៖
សូមចំណាំថា ការធ្វើបែបនេះមិនមានន័យថា អ្នកនឹងឈប់ទទួលបានការផ្សាយពាណិជ្ជកម្មនោះទេ។ អ្នកនឹងបន្តទទួលបានការផ្សាយពាណិជ្ជកម្មទូទៅដែលមិនផ្អែកលើចំណូលចិត្តជាក់លាក់របស់អ្នកឡើយ។ អ្នកអាចគ្រប់គ្រងលើការប្រើប្រាស់ឃុកឃីក្នុងកម្រិតកម្មវិធីរុករកតាមអ៊ីនធឺណិតនីមួយៗ។ ប្រសិនបើអ្នកបដិសេធឃុកឃី អ្នកនៅតែអាចប្រើប្រាស់គេហទំព័ររបស់ពួកយើងបានដដែល ប៉ុន្តែលទ្ធភាពប្រើប្រាស់មុខងារ ឬផ្នែកមួយចំនួននៅលើគេហទំព័ររបស់ពួកយើងអាចមានកម្រិត។
ការបន្តរក្សាទិន្នន័យ
ពួកយើងបន្តរក្សាទិន្នន័យក្នុងរយៈពេលដែលចាំបាច់សម្រាប់គោលបំណងដែលទិន្នន័យត្រូវបានប្រមូលយក ឬក្នុងរយៈពេលដែលតម្រូវដោយច្បាប់ជាធរមាន។ នេះមានន័យថា អាចបន្តរក្សាទិន្នន័យផ្ទាល់ខ្លួនក្រោយពេលបញ្ចប់ប្រតិបត្តិការ។ ពួកយើងនឹងព្យាយាមលុបទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក បន្ទាប់ពីលែងត្រូវការវាសម្រាប់គោលបំណងអាជីវកម្មទាំងឡាយដូចរៀបរាប់នៅខាងលើ។
សុវត្ថិភាពទិន្នន័យ
Paxful បានអនុវត្តវិធានការរក្សាសុវត្ថិភាព ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក រួមទាំងវិធានការដែលត្រូវបានបង្កើតឡើង ដើម្បីកុំឱ្យមានការបាត់បង់ ការប្រើប្រាស់ខុស រួមជាមួយការលួចចូលប្រើប្រាស់និងការបញ្ចេញទិន្នន័យផ្ទាល់ខ្លួន។ ទោះបីយ៉ាងណាក៏ដោយ Paxful មិនអាចធ្វើឱ្យប្រាកដ ឬធានាលើសុវត្ថិភាពឬភាពសម្ងាត់នៃព័ត៌មានដែលអ្នកបញ្ជូនមកពួកយើង ឬក៏ទទួលបានពីពួកយើងតាមអ៊ីនធឺណិតឬការតភ្ជាប់ឥតខ្សែនោះទេ។ ការផ្ទេរទិន្នន័យតាមអ៊ីនធឺណិតតែងតែប្រឈមនឹងហានិភ័យខ្លះ ទោះបីជា Paxful ព្យាយាមការពារ ក្រោយពេលខ្លួនទទួលបានទិន្នន័យក៏ដោយ។
កុមារអាយុក្រោម 18 ឆ្នាំ
គេហទំព័ររបស់ Paxful មិនមែនសម្រាប់កុមារដែលមានអាយុក្រោម 18 ឆ្នាំទេ។ ពួកយើងមិនប្រមូលទិន្នន័យដោយចេតនាពីកុមារក្រោមអាយុ 18 ឆ្នាំដោយគ្មានការយល់ព្រមដែលបានបញ្ជាក់ត្រឹមត្រូវពីឪពុកម្ដាយទេ។ ប្រសិនបើពួកយើងដឹងថា ពួកយើងបានប្រមូលព័ត៌មាន រួមទាំងទិន្នន័យផ្ទាល់ខ្លួន ពីបុគ្គលក្រោមអាយុ 18 ឆ្នាំដោយគ្មានការយល់ព្រមពីឪពុកម្ដាយ នោះពួកយើងនឹងលុបព័ត៌មាននោះភ្លាមៗ។
ការកែប្រែការជូនដំណឹងអំពីឯកជនភាព
Paxful រក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរការជូនដំណឹងនេះយូរៗម្ដង។ ពួកយើងនឹងជូនដំណឹងអ្នកតាមអ៊ីមែល ឬតាមរយៈការជូនដំណឹងច្បាស់លាស់នៅលើទំព័រដើមនៃគេហទំព័រ Paxful អំពីការកែប្រែលើការជូនដំណឹងនេះ ដោយដាក់ផ្សាយកំណែប្រែថ្មីនៃការជូនដំណឹងនេះនៅទីនេះ។ ពួកយើងសូមណែនាំឱ្យអ្នកចូលមើលគេហទំព័រនេះជាប្រចាំ ដើម្បីមើលថាតើមានការផ្លាស់ប្ដូរណាមួយដែរឬទេ។
ទាក់ទងមកពួកយើង
ប្រសិនបើអ្នកមានសំណួរណាមួយអំពីការជូនដំណឹងនេះ ឬចង់សាកសួរមកពួកយើងទាក់ទងនឹងទិន្នន័យផ្ទាល់ខ្លួន ឬឯកជនភាព សូមទាក់ទងមកពួកយើងតាម៖ [email protected]
សេចក្ដីបន្ថែម EEA
ការបញ្ចេញព័ត៌មានដូចខាងក្រោមអនុវត្តចំពោះ និងសម្រាប់តែបុគ្គលដែលរស់នៅតំបន់សេដ្ឋកិច្ចអឺរ៉ុប (EEA) ប៉ុណ្ណោះ។
ស្ថាប័នគ្រប់គ្រងទិន្នន័យ
ស្ថាប័នគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកគឺ Paxful, Inc.។
មូលដ្ឋានគតិយុត្តិសម្រាប់ការដំណើរការទិន្នន័យផ្ទាល់ខ្លួន
- ក្នុងករណីដែលពួកយើងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន ដើម្បីបំពេញកាតព្វកិច្ចតាមកិច្ចសន្យា ឬសំណើពីអ្នកទាក់ទងនឹងកិច្ចសន្យាណាមួយ នោះមាត្រាទី 6(1)(b) នៃបទបញ្ញត្តិស្ដីពីការការពារទិន្នន័យទូទៅ (“GDPR”) គឺជាមូលដ្ឋានគតិយុត្តិសម្រាប់ការដំណើរការទិន្នន័យរបស់ពួកយើង។
- ក្នុងករណីដែលពួកយើងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន ដើម្បីអនុវត្តតាមកាតព្វកិច្ចផ្លូវច្បាប់ក្រោមច្បាប់សហភាពអឺរ៉ុប ឬច្បាប់របស់រដ្ឋសមាជិក នោះមាត្រាទី 6(1)(c) នៃ GDPR គឺជាមូលដ្ឋានគតិយុត្តិសម្រាប់ការដំណើរការទិន្នន័យរបស់ពួកយើង។
- ក្នុងករណីដែលពួកយើងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន ដើម្បីការពារផលប្រយោជន៍សំខាន់ៗរបស់រូបវន្តបុគ្គល នោះមាត្រាទី 6(1)(d) នៃ GDPR គឺជាមូលដ្ឋានគតិយុត្តិសម្រាប់ការដំណើរការទិន្នន័យរបស់ពួកយើង។
- ក្នុងករណីដែលពួកយើងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន ដើម្បីស្វែងរកផលប្រយោជន៍អាជីវកម្មស្របច្បាប់របស់ពួកយើង នោះមាត្រាទី 6(1)(f) នៃ GDPR គឺជាមូលដ្ឋានគតិយុត្តិសម្រាប់ការដំណើរការទិន្នន័យរបស់ពួកយើង។ បញ្ជីផលប្រយោជន៍អាជីវកម្មស្របច្បាប់របស់ពួកយើងស្ថិតនៅក្នុងផ្នែកខាងលើដែលមានចំណងជើងថា “របៀបដែលពួកយើងប្រើប្រាស់ទិន្នន័យរបស់អ្នក”។
សិទ្ធិការពារទិន្នន័យអឺរ៉ុប
ច្បាប់អឺរ៉ុបផ្ដល់ជូនសិទ្ធិជាក់លាក់ដល់អ្នកទាក់ទិននឹងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដែលរួមមាន៖
- សិទ្ធិស្នើសុំចូលប្រើប្រាស់ និងកែតម្រូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។
- សិទ្ធិស្នើសុំឱ្យ Paxful លុបទិន្នន័យផ្ទាល់ខ្លួនជាក់លាក់ទាក់ទងនឹងអ្នក។
- សិទ្ធិចល័តទិន្នន័យដែលរួមបញ្ចូលទាំងសិទ្ធិស្នើសុំឱ្យផ្ទេរទិន្នន័យផ្ទាល់ខ្លួនជាក់លាក់ដែលអ្នកបានផ្ដល់មកពួកយើង ពីខាងពួកយើងទៅកាន់ស្ថាប័នគ្រប់គ្រងទិន្នន័យមួយផ្សេងទៀត។
- សិទ្ធិដកហូតនៅពេលណាក៏បាននូវការយល់ព្រមដែលអ្នកបានផ្ដល់មក Paxful ដើម្បីប្រមូល ប្រើប្រាស់ ឬចែករំលែកទិន្នន័យរបស់អ្នក។ សូមចំណាំថា ការដកហូតការយល់ព្រមមិនប៉ះពាល់ដល់ភាពស្របច្បាប់នៃការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដោយ Paxful មុនពេលអ្នកដកហូតការយល់ព្រមទេ។
- សិទ្ធិជំទាស់ការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកពី Paxful ដោយផ្អែកលើស្ថានភាពជាក់លាក់របស់អ្នក។
- សិទ្ធិស្នើសុំឱ្យ Paxful រឹតបន្តឹងការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ប្រសិនបើស្របតាមលក្ខខណ្ឌគតិយុត្តិជាក់លាក់សម្រាប់ការរឹតបន្តឹង។
- សិទ្ធិដាក់បណ្ដឹងទៅកាន់អាជ្ញាធរត្រួតពិនិត្យរបស់អឺរ៉ុប។
សូមចំណាំថា ច្បាប់ជាធរមានអាចផ្ដល់ការលើកលែងនានាចំពោះសិទ្ធិណាមួយក្នុងចំណោមសិទ្ធិទាំងនេះ អនុញ្ញាតឱ្យ Paxful បដិសេធសំណើរបស់អ្នក ឬអនុញ្ញាតឱ្យ Paxful មានរយៈពេលបន្ថែមក្នុងការធ្វើសកម្មភាព ផ្អែកលើសំណើរបស់អ្នក។ Paxful ក៏អាចទាក់ទងទៅអ្នក ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក ដូចដែលច្បាប់អនុញ្ញាត មុនពេលធ្វើសកម្មភាព ផ្អែកលើសំណើរបស់អ្នក។ ដើម្បីប្រើប្រាស់សិទ្ធិណាមួយក្នុងចំណោមសិទ្ធិទាំងនេះ សូមទាក់ទងមកពួកយើង ដូចបានចែងនៅក្នុងផ្នែកខាងលើដែលមានចំណងជើងថា “ទាក់ទងមកពួកយើង”។
ការផ្ទេរឆ្លងប្រទេស
ពួកយើងអាចផ្ទេរទិន្នន័យផ្ទាល់ខ្លួនទាក់ទងនឹងអ្នករស់នៅ EEA ទៅប្រទេសដែលគណៈកម្មការអឺរ៉ុបមិនទាន់រកឃើញថា ផ្ដល់ការការពារគ្រប់គ្រាន់ រួមទាំងសហរដ្ឋអាមេរិក។ សម្រាប់ការផ្ទេរបែបនេះណាមួយ Paxful អនុវត្តវិធានរក្សាសុវត្ថិភាពដែលត្រូវបានបង្កើតឡើង ដើម្បីធានាថា ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទទួលបានកម្រិតការពារគ្រប់គ្រាន់។ ប្រសិនបើអ្នកស្ថិតនៅក្នុង EEA នោះ Paxful នឹងផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក តែក្នុងករណីដែល៖ ប្រទេសដែលទិន្នន័យផ្ទាល់ខ្លួននឹងផ្ទេរទៅកាន់ ទទួលបានសេចក្ដីសម្រេចលើភាពគ្រប់គ្រាន់ពីគណៈកម្មការអឺរ៉ុប; ភាគីទទួលទិន្នន័យផ្ទាល់ខ្លួនស្ថិតនៅក្នុងសហរដ្ឋអាមេរិក និងបានទទួលស្គាល់ក្របខ័ណ្ឌការពារសិទ្ធិឯកជនភាពនៅអាមេរិក-អឺរ៉ុប; Paxful បានអនុវត្តវិធានរក្សាសុវត្ថិភាពសមស្របទាក់ទងនឹងការផ្ទេរនេះ ដូចជាតាមរយៈការព្រមព្រៀងជាមួយភាគីទទួលលើប្រការកិច្ចសន្យាស្តង់ដារនៅសហភាពអឺរ៉ុបជាដើម ឬមួយក៏មានការលើកលែងតាមផ្លូវច្បាប់ជាធរមានចំពោះការហាមឃាត់ក្នុងការផ្ទេរជាទូទៅ ផ្អែកតាម GDPR។ ដើម្បីទទួលបានច្បាប់ចម្លងនៃនីតិវិធីដែល Paxful បានអនុវត្តក្នុងការគាំទ្រដល់ការផ្ទេរទិន្នន័យផ្ទាល់ខ្លួនខាងក្រៅ EEA សូមទាក់ទងមកពួកយើង ដូចបានចែងក្នុងផ្នែក “ទាក់ទងមកពួកយើង” ខាងលើ។
សេចក្ដីបន្ថែមរដ្ឋកាលីហ្វ័រញ៉ា
ការបញ្ចេញព័ត៌មានដូចខាងក្រោមអនុវត្តចំពោះ និងសម្រាប់តែអ្នករស់នៅរដ្ឋកាលីហ្វ័រញ៉ាប៉ុណ្ណោះ។
សិទ្ធិឯកជនភាពរបស់អ្នកនៅរដ្ឋកាលីហ្វ័រញ៉ា
ក្នុងករណីដែលពួកយើងបញ្ចេញព័ត៌មានជាក់លាក់ដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកទៅភាគីទីបីដែលប្រើប្រាស់ទិន្នន័យនេះក្នុងគោលបំណងធ្វើទីផ្សាររបស់ពួកគេដោយផ្ទាល់ នោះអ្នកមានសិទ្ធិស្នើសុំព័ត៌មានបន្ថែមអំពីភាគីទទួលព័ត៌មានរបស់អ្នក។ ដើម្បីប្រើប្រាស់សិទ្ធិនេះ សូមទាក់ទងមកពួកយើង ដូចបានរៀបរាប់នៅក្នុងផ្នែកខាងលើដែលមានចំណងជើងថា “ទាក់ទងមកពួកយើង”។
ការបញ្ចេញព័ត៌មានក្នុងករណី "កុំតាមដាន"
គេហទំព័ររបស់ពួកយើងមិនត្រូវបានរចនាឡើង ដើម្បីឆ្លើយតបនឹងសញ្ញា ឬសំណើ “កុំតាមដាន” នោះទេ។