បុគ្គលិក Paxful គឺជាស្នូលសំខាន់របស់ក្រុមហ៊ុន។ ដោយមានវប្បធម៌ និងសាវតារខុសៗគ្នា ពួកយើងតែងតែមានឱកាសរៀនសូត្រពីគ្នាទៅវិញទៅមក។ ចំណុចណាល្អបំផុតឬ? គ្រប់គ្នាអាចក្រេបយកបទពិសោធន៍ភាសា និងវប្បធម៌ខុសៗគ្នា។ ទោះពួកយើងអាចមានក្រុមការងារដែលជំនាញខាងផលិតផលក៏ដោយ ក៏ ប្រព័ន្ធរបស់ពួកយើងជាផ្លែផ្កាដែលបានមកពីកិច្ចសហការគ្នា និងមតិកែលម្អពីគ្រប់ក្រុមការងារ និងគ្រប់ផ្នែកដែរ។
និយាយលេងសើចជាមួយមិត្តរួមការងាររបស់ខ្ញុំ។
សក្ដានុពល។ ក្រុមហ៊ុននេះមានសក្ដានុពលធំធេងណាស់ ហើយខ្ញុំដឹងថា ខ្ញុំអាចដើរតួសំខាន់ក្នុងការឆ្ពោះទៅរកជោគជ័យរបស់ពួកយើង។
មនុស្សផ្សេងៗសួរថា ហេតុអ្វីបានជាហិរញ្ញវត្ថុរវាងបុគ្គលនិងបុគ្គលសំខាន់។ ធនាគារពិភពលោកបានទទួលស្គាល់ថា មនុស្សជិត 2 ពាន់លាននាក់មិនមានឱកាសប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុបែបប្រពៃណីទេ។ Paxful ផ្ដល់ជូនអ្នកទាំងនោះនូវឱកាសចូលរួមក្នុងប្រព័ន្ធហិរញ្ញវត្ថុ។
កម្លាំងជំរុញ និងថាមពលវិជ្ជមានក្នុងការនាំយក Bitcoin ទៅជូនមនុស្សទាំងឡាយ។
ខ្ញុំទទួលបន្ទុកដើម្បីប្រាកដថា ពួកយើងចាប់បានជនខិលខូច។ ខ្ញុំបានផ្ដល់ឧបករណ៍ និងដំណើរការក្នុងការអនុវត្តការងារនេះដល់ក្រុមការងាររបស់ខ្ញុំ។ ពួកយើងមិនអនុញ្ញាតឱ្យមានការក្លែងបន្លំ និងសកម្មភាពខុសច្បាប់នៅលើគេហទំព័ររបស់ពួកយើងជាដាច់ខាត។
ខ្ញុំពេញចិត្តនឹងអត្ថប្រយោជន៍កន្លែងហាត់ប្រាណ និងស្ប៉ាណាស់! ក្រុមហ៊ុនពិតជាយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់បុគ្គលិកខ្លួន ហើយអត្ថប្រយោជន៍នេះជួយឱ្យអ្នកបន្ធូរអារម្មណ៍បានខ្លះក្នុងអំឡុងពេលដែលស្ត្រេសបំផុតប្រចាំថ្ងៃ។
ខ្ញុំចង់ឱ្យមនុស្សដឹងកាន់តែច្រើនអំពីវិស័យនេះទាំងមូល។ ហិរញ្ញវត្ថុរវាងបុគ្គលនិងបុគ្គលមានអ្វីៗជាច្រើនដែលអាចផ្ដល់ជូនបាន ជាពិសេសចំពោះអ្នកដែលមិនប្រើសេវាធនាគារ។
ចំពោះព្រឹត្តិការណ៍ក្រុមហ៊ុន Paxful ដែលអ្នកបានចូលរួមមកទល់ឥឡូវ តើព្រឹត្តិការណ៍មួយណាដែលអ្នកចូលចិត្ត?
អ្វីដែលជួយឱ្យខ្ញុំប្រឹងប្រែងឥតឈប់នោះគឺឱកាសរីកចម្រើនដែលគ្មានដែនកំណត់នៅទីនេះ។ សូម្បីនៅពេលដែលខ្ញុំនៅក្មេងខ្ចី ក្រុមហ៊ុនបានជឿជាក់លើខ្ញុំ និងការងាររបស់ខ្ញុំ។ ក្រុមហ៊ុនផ្ដល់ឱកាសឱ្យខ្ញុំបង្ហាញអំពីអ្វីដែលខ្ញុំអាចធ្វើបាន។
រាល់ពេលដែលពួកយើងចេញទៅក្រៅដើម្បីផឹក វាជារឿងគួរឱ្យសប្បាយរីករាយណាស់ និងផ្ដល់ឱកាសដ៏ល្អសម្រាប់ឱ្យខ្ញុំភ្ជាប់ទំនាក់ទំនងជាមួយមិត្តរួមការងារនៅក្រៅកន្លែងធ្វើការ!
ការងាររបស់ខ្ញុំអនុញ្ញាតឱ្យខ្ញុំប្រែក្លាយទឹកចិត្តស្រឡាញ់ទៅជាស្នាដៃការងារដែលមានឥទ្ធិពលទៅលើអ្នកមើលវីដេអូដែលពួកយើងបង្កើត។
ពេលមើលឃើញក្រុមការងារទាំងមូលរីកចម្រើន ដោយធ្វើការអស់ពីសមត្ថភាពទាំងទឹកមុខញញឹមចេញពីក្នុងចិត្ត។ ការចូលរួមចំណែកក្នុងដំណើរការរីកចម្រើននេះជួយជំរុញឱ្យខ្ញុំមានកម្លាំងចិត្តបន្តនៅ Paxful។ ប្រាកដណាស់ ពេលតម្លៃ Bitcoin កើនឡើងក៏ដូច្នេះដែរ!
ខ្ញុំចង់ឱ្យគ្រប់គ្នាមានចំណេះដឹងសមស្របទាក់ទងនឹងរបៀបដែល Bitcoin ដំណើរការជាទូទៅ និងរបៀបដែលការជួញដូរដំណើរការនៅ Paxful។ ដូច្នេះ ពួកគេអាចយល់កាន់តែច្បាស់ថាតើពួកគេកំពុងត្រូវអ្នកផ្សេងឆបោកដែរឬទេ។
ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ និងប្រព័ន្ធជួញដូររវាងបុគ្គលនិងបុគ្គលលេខមួយ!
ញ៉ាំផ្លែឈើ និងគ្រាប់ផ្លែឈើនៅចង្ក្រានបាយ ជាពិសេសគ្រាប់ស្វាយចន្ទី។
អ្នកដែលខ្ញុំធ្វើការជាមួយ និងគោលដៅក្រុមហ៊ុនដែលជួយឱ្យមនុស្សទាំងឡាយអាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុបាន ព្រោះថាបើមិនដូច្នោះទេ ពួកគេនឹងមិនអាចមានឱកាសនេះទេ។
ថាមានមធ្យោបាយពិតប្រកបដោយគុណប្រយោជន៍ក្នុងការរកលុយតាម Paxful ហើយមិនមែនគ្រប់គ្នាជាមនុស្សឆបោកទេ។
ផឹកកាហ្វេជាមួយមិត្តរួមការងាររបស់ខ្ញុំ។ នេះជាពេលដ៏ល្អមួយ ដើម្បីទទួលបានមតិប្រតិកម្មក្រៅផ្លូវការពីគ្រប់គ្នា និងស្វែងយល់អំពីអ្វីដែលកំពុងកើតឡើងនៅក្នុងផ្នែកដទៃទៀត។ ការជជែកលេងខាងក្រៅអាចជួយសន្សំពេលដែលចំណាយនៅក្នុងការប្រជុំបាន។
កន្លែងហាត់ប្រាណ អាហារថ្ងៃត្រង់ដែលផ្ដល់ជូន និងថ្ងៃឈប់សម្រាក។ ទោះយ៉ាងណាក៏ដោយ រឿងសំខាន់ដែលឧស្សាហ៍ភ្លេចនោះគឺថា Paxful ជាក្រុមហ៊ុនដែលខ្ញុំធ្វើការឱ្យប្រកបដោយភក្ដីភាពបំផុតក្នុងឆាកជីវិតរបស់ខ្ញុំ។ ក្រុមហ៊ុននេះធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីឱ្យអ្នកកាន់តែមានផាសុកភាព និងមានអារម្មណ៍ថាខ្លួនឯងសំខាន់ក្នុងជីវិតប្រចាំថ្ងៃ។
ព្រឹត្តិការណ៍អស្ចារ្យបំផុតនោះគឺ Summer Days របស់ពួកយើង នៅពេលក្រុមហ៊ុនទាំងមូល រួមទាំងអ្នកគ្រប់គ្នាពីការិយាល័យផ្សេងទៀត បានមកជួបជុំគ្នាសម្រាប់ដំណើរកម្សាន្តដើម្បីកសាងស្មារតីក្រុមនៅទីក្រុងសព្លីត ប្រទេសក្រូអាស៊ី។ ការអាចជួបមិត្តរួមការងារ មានឱកាសស្គាល់អ្នកគ្រប់គ្នា និងអាចកសាងស្មារតីក្រុមពិតៗគឺជារឿងអស្ចារ្យណាស់។
លទ្ធផល និងសមាជិកក្រុមការងាររបស់ខ្ញុំ។
ថាពួកយើងប្រឹងអស់ពីសមត្ថភាពក្នុងការការពារអ្នកលក់ និងអ្នកទិញ! អ្វីដែលពួកយើងមិនចង់ឱ្យកើតឡើងបំផុតនោះគឺការឃាត់ទុក BTC។
ហោះទៅការិយាល័យផ្សេងៗដើម្បីធ្វើទស្សនកិច្ច និងធ្វើការបណ្ដុះបណ្ដាល។
ក្រុមការងារបស់ខ្ញុំ!
មានឱកាសរីកចម្រើនមិនគួរឱ្យជឿក្នុងជំនាញវិជ្ជាជីវៈ និងជំនាញគ្រប់គ្រង។
ព្រឹត្តិការណ៍ Paxful ទាំងអស់សុទ្ធតែគួរឱ្យចាប់អារម្មណ៍! ប៉ុន្តែពិសេសជាងគេគឺកម្មវិធី Summer Days ឆ្នាំ 2019 ជាទីគាប់ចិត្ត ដែលពួកយើងបានចំណាយពេលពេញមួយសប្ដាហ៍នៅក្រូអាស៊ី។