នៅ Paxful ពួកយើងខិតខំធ្វើឱ្យមានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ទៅលើជីវិតប្រចាំថ្ងៃរបស់មនុស្ស។ ពួកយើងជឿជាក់ថា សេរីភាពហិរញ្ញវត្ថុគឺជាសិទ្ធិមនុស្សមួយប្រភេទ និងមានបំណងធ្វើឱ្យរឿងនេះក្លាយជាការពិត។ សូមចូលរួមបុព្វហេតុរបស់ពួកយើង និងធ្វើឱ្យការផ្លាស់ប្ដូរកើតឡើង!
ចង់ដឹងថា Paxful ជាអ្វីមែនទេ? សូមមើលវីដេអូដ៏អស្ចារ្យនេះ និងស្វែងយល់ណា៎!
Paxful ត្រូវបានស្ថាបនាក្នុងឆ្នាំ 2015 ដោយស្ថាបនិក Ray Youssef និង Artur Schaback ដែលមានក្ដីសុបិនក្នុងការសម្រេចបរិយាប័ន្នហិរញ្ញវត្ថុ ដោយធ្វើឱ្យមនុស្សគ្រប់គ្នាដែលចង់ អាចប្រើប្រាស់សេវាហិរញ្ញវត្ថុបាន។ មនុស្សរាប់លាននាក់ខ្វះខាតឱកាសប្រើប្រាស់សេវាហិរញ្ញវត្ថុ ហើយនាំឱ្យមានភាពខ្វះចន្លោះដែលចាំបាច់ត្រូវបំពេញ។ សព្វថ្ងៃនេះ Paxful គឺជាទីផ្សារជួញដូរ Bitcoin រវាងបុគ្គលនិងបុគ្គលធំជាងគេបំផុតមួយនៅលើពិភពលោក ដែលបម្រើអតិថិជនជាង 3 លាននាក់នៅជុំវិញពិភពលោក។ បដិវត្តន៍រវាងបុគ្គលនិងបុគ្គលបានមកដល់ហើយ។
Artur Schaback & Ray Youssef
ក្រុមការងារប្រតិបត្តិរបស់ Paxful
ការធ្វើការនៅ Paxful មិនមែនជាបទពិសោធន៍ធម្មតានោះទេ។ ជាមួយការិយាល័យនៅទូទាំងពិភពលោក ក្រុមការងាររបស់ពួកយើងតែងតែងខិតខំឥតឈប់ឈរ។ ពួកយើងប្រឹងខ្លាំងក៏ប្រឹងខ្លាំង លេងសប្បាយខ្លាំងក៏លេងសប្បាយខ្លាំង រួចហើយប្រឹងថែមទៀត ដើម្បីធានាថា ពួកយើងនាំមុខគេក្នុងវិស័យជានិច្ច។ អ្នកអាចឧស្សាហ៍ឃើញបុគ្គលិក Paxful នាំគ្នារាំតាមចង្វាក់តន្ត្រី បែកញើសសស្រាក់នៅកន្លែងហាត់ប្រាណ ទៅរកចំណីញ៉ាំ ឬសណ្ដូកខ្លួនហាលថ្ងៃ។ បើស្ដាប់ទៅមិនគួរឱ្យជឿ តែពួកយើងហៅគ្នាទៅវិញទៅមកថាអ្នកផ្ទះ ពីព្រោះពួកយើងស្រឡាញ់គ្នា និងពេញចិត្តនឹងអ្វីដែលពួកយើងធ្វើ។
ជារឿយៗ តាលិនត្រូវគេហៅថា “Silicon Valley” នៅអឺរ៉ុប។ ទីក្រុងតូចតែរីកចម្រើនខ្លាំងនេះល្បីថាជាកន្លែងចាប់ផ្ដើមអាជីវកម្មថ្មីៗដ៏រស់រវើក និងមានស្ថាបត្យកម្មមជ្ឈិមសម័យដ៏គួរឱ្យស្ងើច។ ស្មារតីបង្កើតថ្មី និងគំនិតបើកចំហរបស់មនុស្សនៅទីនេះធ្វើឱ្យអេស្តូនីជាកន្លែងដ៏គាប់ប្រសើរសម្រាប់ក្រុមការងារផ្នែកអភិវឌ្ឍន៍ផលិតផលរបស់ពួកយើងក្នុងការបង្កើតផលិតផលដែលអាចផ្លាស់ប្ដូរពិភពលោក និងជីវិតមនុស្សបាន។
ទីក្រុងញូវយ៉កគឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំជាងគេបំផុតមួយនៅលើពិភពលោក និងជាជម្រើសក្នុងក្ដីរំពឹងទុកទាំងស្រុងរបស់ Paxful ដើម្បីឱ្យគេស្គាល់កាន់តែច្រើន ព្រមទាំងទាក់ទាញដៃគូធំៗជាច្រើន។ ដោយបានចាប់ផ្ដើមជាក្រុមហ៊ុនបង្កើតថ្មីពីមនុស្សពីរនាក់ ការិយាល័យញូវយ៉កបានរីកដុះដាលយ៉ាងឆាប់រហ័សរហូតដល់មានសមាជិកពីផ្នែកខុសៗគ្នាមួយចំនួន រួមទាំងក្រុមការងារផ្នែកច្បាប់ និងអនុលោមភាពរបស់ពួកយើងដែលខិតខំធ្វើការឥតឈប់ឈរ ដើម្បីជំរុញឱ្យ Paxful ឈានដល់កម្រិតខ្ពស់បន្ទាប់។
មើលមុខតំណែងទំនេរហុងកុងគឺជាទីបង្រួបបង្រួមវប្បធម៌ចម្រុះចូលគ្នាដែលបានរីកចម្រើនទៅជាមជ្ឈមណ្ឌលអាជីវកម្មដ៏មមាញឹកបំផុតមួយនៅលើពិភពលោក។ ការិយាល័យហុងកុងមានសមាជិកក្នុងក្រុមការងារផ្នែកទីផ្សារ និងអភិវឌ្ឍន៍អាជីវកម្មរបស់ពួកយើង ដែលកំពុងបោះជំហានយ៉ាងធំអស្ចារ្យក្នុងការភ្ជាប់ទំនាក់ទំនងទីផ្សារអាស៊ីផ្សេងៗជាមួយពិភពលោក។
មើលមុខតំណែងទំនេរម៉ានីលគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ សង្គមកិច្ច និងវប្បធម៌របស់ហ្វ៊ីលីពីន។ វិស័យរីកចម្រើនប្រកបដោយថាមវន្ត និងលឿនជាងគេបំផុតមួយនៅម៉ានីលគឺវិស័យជួលធនធានព័ត៌មានវិទ្យាពីខាងក្រៅសម្រាប់ដំណើរការអាជីវកម្ម (IT-BPO)។ ហេតុដូច្នេះហើយទើបម៉ានីលជាជម្រើសក្នុងការរំពឹងទុកសម្រាប់ក្រុមការងារផ្នែកបទពិសោធន៍អតិថិជន និងទីផ្សាររបស់ពួកយើង។
មើលមុខតំណែងទំនេរពួកយើងមានគោលដៅបង្កើតសេរីភាពសេដ្ឋកិច្ចតាមរយៈបដិវត្តន៍ហិរញ្ញវត្ថុរវាងបុគ្គលនិងបុគ្គល។ តាមរយៈប្រព័ន្ធដែលងាយស្រួលប្រើប្រកបដោយសុវត្ថិភាព (កើតចេញពីការចូលរួមរបស់អតិថិជនដែលឆ្លងកាត់ការផ្ទៀងផ្ទាត់ត្រឹមត្រូវ) ពួកយើងមានបំណងដើរតួជាច្រកហិរញ្ញវត្ថុ និងប្រព័ន្ធប្ដូរប្រាក់សម្រាប់សកលលោក។ ដោយផ្ដោតសំខាន់លើការអប់រំ ក្រុមការងាររបស់ពួកយើងចង់ជួយមនុស្សពីជុំវិញពិភពលោកក្នុងការភ្ជាប់ និងកសាងទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ដែលបើកឱកាសឱ្យពួកគេរៀនសូត្រ និងឈានទៅមុខជាមួយគ្នា។ សរុបមក ពួកយើងចង់ឱ្យមានការផ្លាស់ប្ដូរជាក់លាក់នៅក្នុងជិវិតរបស់មនុស្សនៅគ្រប់ទិសទី។ ការផ្លាស់ប្ដូរពិតប្រាកដកើតចេញពីមនុស្សពិតៗ។
ពួកយើងផ្ដល់ជូនអាហារថ្ងៃត្រង់និងអាហារពេលល្ងាចរៀងរាល់ថ្ងៃ សមាជិកភាពកន្លែងហាត់ប្រាណតាមជម្រើសរបស់អ្នក អាហារបំប៉នកាយសម្បទានិងអាហារផ្ដល់ជីវជាតិផ្សេងៗ ឱកាសទទួលសេវាម៉ាស្សានិងការចាប់សរសៃ ក៏ដូចជាព្រឹត្តិការណ៍ក្រុមទាក់ទងនឹងសុខភាព រួមជាមួយការពិគ្រោះយោបល់សុខភាពតាមអ៊ីនធឺណិតជាមួយវេជ្ជបណ្ឌិតជំនាញល្អៗបំផុត។
មិនថាធ្វើទស្សនកិច្ចទៅសាកលវិទ្យាល័យជុំវិញពិភពលោក ឬផ្ដល់ធនធានគ្មានដែនកំណត់សម្រាប់ការបណ្ដុះបណ្ដាលនិងការអភិវឌ្ឍវិជ្ជាជីវៈនោះទេ ពួកយើងជឿថា វិធីតែមួយគត់ដើម្បីឈានទៅមុខបានគឺតាមរយៈការរីកចម្រើន និងការរៀនសូត្រឥតឈប់ឈរ។
ការផ្លាស់ប្ដូរពិភពលោកមិនមែនជាកិច្ចការងាយស្រួលនោះទេ។ ដូច្នេះ ដើម្បីរក្សាតុល្យភាពជាមួយកិច្ចប្រឹងប្រែងទាំងអស់ក្នុងការងារ ពួកយើងផ្ដល់ជូនឱកាសចូលរួមសកម្មភាព និងព្រឹត្តិការណ៍នានា ព្រមទាំងការឈប់សម្រាកនៅទូទាំងក្រុមហ៊ុនដោយមានបើកប្រាក់ខែថែមទៀតផង ដើម្បីគ្រាន់តែកម្សាន្តសប្បាយ ក្រេបយកបទពិសោធន៍ និងកសាងទំនាក់ទំនងជាមួយនឹងមិត្តរួមការងារនៅភាគម្ខាងទៀតនៃពិភពលោក។
នេះជាស្នូលសំខាន់របស់ Paxful។ ក្រុមការងារផ្នែកផលិតផលដែលផ្សំឡើងដោយសមាជិកមានឯកទេសចម្រុះ ធ្វើការយ៉ាងរហ័សរហួនដោយតែងតែអភិវឌ្ឍផលិតផលថ្មីៗ ដំឡើងកំណែផលិតផលដែលមានស្រាប់ និងគិតស្រមៃអំពីការមកដល់នៃប្រព័ន្ធហិរញ្ញវត្ថុរវាងបុគ្គលនិងបុគ្គលនៅពេលអនាគត។
ក្រុមការងារផ្នែកផលិតផលដែលផ្សំឡើងដោយសមាជិកមានឯកទេសចម្រុះ ធ្វើការយ៉ាងរហ័សរហួនដោយតែងតែគិតអំពីវិធីថ្មីៗក្នុងការកែលម្អបទពិសោធន៍អ្នកប្រើប្រាស់របស់ពួកយើង។ អ្នករចនា អ្នកគ្រប់គ្រងផលិតផល និងអ្នកវិភាគធ្វើការបង្កើតភាពអស្ចារ្យ ដោយប្រែក្លាយគំនិតទៅជាផលិតផល និងមុខងារដែលអាចប្រើបាន។
ផ្នែកធំជាងគេបំផុតរបស់ Paxful នៅពង្រាយលើទ្វីបផ្សេងៗ ដើម្បីធានាដល់ការផ្ដល់ជំនួយ 24/7 និងការដោះស្រាយវិវាទ។ ក្រុមការងារទាំងនេះមានតួនាទីរក្សាសុវត្ថិភាពប្រព័ន្ធ និងអ្នកប្រើប្រាស់របស់ពួកយើង ដោយធានាដល់ការបំពេញតាមលក្ខខណ្ឌតម្រូវផ្នែកច្បាប់ និងធ្វើការវិភាគលើ blockchain កម្រិតខ្ពស់។
សមាជិកផ្នែកទីផ្សារផ្សព្វផ្សាយអំពីដំណឹងល្អនៃហិរញ្ញវត្ថុរវាងបុគ្គល និងបុគ្គលនៅទូទាំងពិភពលោក។ ដោយប្រើប្រាស់បណ្ដាញផ្សព្វផ្សាយប្រពៃណី និងបណ្ដាញពិសេសជាក់លាក់ ពួកគេមានបំណងផ្សព្វផ្សាយទៅកាន់ទស្សនិកជនទូទាំងសកលលោកតាមរយៈការអប់រំ ខ្លឹមសារ និងការកសាងសហគមន៍។
ផ្នែកទាំងនេះជាប្រេងម៉ាស៊ីនរបស់ពួកយើង។ ពួកគេធានាថា សៀវភៅបញ្ជីរបស់ពួកយើងមានទិន្នន័យថ្មីបំផុត ហើយដំណើរការទាំងអស់របស់ពួកយើងគោរពតាមច្បាប់។
ក្រុមការងារក្នុងផ្នែកនេះធានាថា Paxful នៅតែជាកន្លែងធ្វើការល្អជាងគេបំផុត! ពួកគេទទួលខុសត្រូវលើគ្រប់កិច្ចការធនធានមនុស្សរបស់ពួកយើង និងគ្រប់កិច្ចការដែលទាក់ទងនឹងការអភិវឌ្ឍស្ថាប័ន ព្រមទាំងការចាត់ចែងលើការគ្រប់គ្រងការិយាល័យ និងគម្រោងរដ្ឋបាលផ្សេងៗ។
ភាពស័ក្តិសមគ្នា និងពាក្យសុំ
ត្រៀមខ្លួនទទួលទូរសព្ទ
ការសម្ភាសលើកដំបូង