Buy from
បង់ដោយប្រើ
Price per Tether
របៀបទិញ Tether នៅលើ Paxful
Paxful មានបំណងចង់ឱ្យមនុស្សរាប់លាននាក់ជុំវិញពិភពលោកដែលខ្វះខាតឱកាសប្រើប្រាស់សេវាធនាគារ អាចប្រើប្រាស់សេវាហិរញ្ញវត្ថុបាន។ ពួកយើងផ្ដល់សេរីភាពដល់អ្នកក្នុងការដោះដូរប្រាក់កាសជាមួយ Tether (USDT) និងប្រើប្រាស់វាតាមដែលអ្នកឃើញថាស័ក្តិសម មិនថាក្នុងការបង់ប្រាក់ថ្លៃទំនិញនិងសេវាកម្ម ការការពារទ្រព្យរបស់អ្នកពីអតិផរណា ការទិញរូបិយបណ្ណឌីជីថល ឬការការពារប្រឆាំងនឹងការប្រែប្រួលតម្លៃនៃរូបិយបណ្ណគ្រីបតូនោះទេ។
នៅលើទីផ្សារ Paxful ដែលដំណើរការដើម្បីមនុស្ស អ្នកអាចទិញ Tether ពីអ្នកប្រើប្រាស់ដូចរូបអ្នកនៅជុំវិញពិភពលោកដោយផ្ទាល់។ មិនត្រូវការធនាគារ ក្រុមហ៊ុន ឬអន្តរការីផ្សេងទៀតចូលរួមនោះទេ។
នេះជារបៀបចាប់ផ្ដើម៖
- បង្កើតគណនី ឬចូលគណនីដែលអ្នកមានស្រាប់។ ការចុះឈ្មោះលើ Paxful មានផ្ដល់ជូនកាបូបឥតគិតថ្លៃ ដែលអ្នកអាចរក្សាទុក USDT បាន។
- ជ្រើសរើសវិធីបង់ប្រាក់ បញ្ចូលទឹកប្រាក់ដែលអ្នកចង់ចំណាយជារូបិយបណ្ណដែលអ្នកចង់ប្រើ រួចចុច ស្វែងរកការផ្ដល់ជូន។
- ពិនិត្យមើលការផ្ដល់ជូននីមួយៗ និងលក្ខខណ្ឌផ្ដល់ជូន។ យកចិត្តទុកដាក់លើអត្រាតម្លៃដែលអ្នកលក់កំណត់ ក៏ដូចជាពិន្ទុកេរ្តិ៍ឈ្មោះ និងមតិប្រតិកម្មចំពោះអ្នកលក់ ដើម្បីវាស់វែងភាពអាចទុកចិត្តបានរបស់ពួកគេ។
- បន្ទាប់ពីអ្នករកឃើញការផ្ដល់ជូនដែលស័ក្តិសមបំផុតនឹងលក្ខខណ្ឌតម្រូវរបស់អ្នក សូមបញ្ជាក់ទឹកប្រាក់ដែលអ្នកនឹងបង់ រួចចាប់ផ្ដើមជួញដូរ។ សកម្មភាពនេះនឹងបើកការជជែកផ្ទាល់ដែលអ្នកអាចទាក់ទងជាមួយអ្នកលក់ក្នុងពេលជាក់ស្ដែងបាន។
- ក្នុងពេលជួញដូរ អ្នកលក់នឹងផ្ដល់ព័ត៌មានលម្អិតបន្ថែមស្ដីពីរបៀបបន្តទៅមុខ។ សូមអនុវត្តតាមការណែនាំរបស់គាត់ដោយប្រុងប្រយ័ត្ន និងបញ្ជាក់ប្រតិបត្តិការ បន្ទាប់ពីអ្នកបង់ប្រាក់។
- បន្ទាប់ពីអ្នកលក់បញ្ជាក់ភាពត្រឹមត្រូវនៃប្រាក់បង់ គាត់នឹងបញ្ចេញ USDT ដែលបានទុកយ៉ាងមានសុវត្ថិភាពក្នុងឃ្លាំងបញ្ញើសុវត្ថិភាពរបស់ពួកយើងទៅក្នុងកាបូប Tether របស់អ្នកលើ Paxful ដោយផ្ទាល់។
បន្ទាប់ពីអ្នកបានបញ្ចប់ការជួញដូរ អ្នកអាចប្រើសមតុល្យ Tether របស់អ្នកលើអ្វីគ្រប់យ៉ាងដែលអ្នកចង់ ឬផ្ទេរវាទៅកាបូបមួយផ្សេងទៀត។
ជាមួយវិធីបង់ច្រើនជាង 300 ជម្រើស រួមបញ្ចូលទាំងសាច់ប្រាក់ សេវាផ្ទេរតាមធនាគារ និងកាតកាដូ ការទិញ USDT កាន់តែមានលក្ខណៈងាយស្រួលជាងមុន។ មិនឃើញវិធីបង់ប្រាក់ដែលអ្នកចង់ប្រើមែនទេ? សូមប្រាប់មកពួកយើង ហើយពួកយើងនឹងព្យាយាមបញ្ចូលវាទៅក្នុងប្រព័ន្ធ។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលមើលមូលដ្ឋានចំណេះដឹងរបស់ពួកយើង ឬទាក់ទងមកក្រុមផ្ដល់ជំនួយរបស់ពួកយើង។