សូម​រង់ចាំ ពេល​ពួក​យើង​ស្វែងរក​ការផ្ដល់ជូន​ល្អៗ​បំផុត​សម្រាប់​អ្នក។

Buy from

បង់​ដោយ​ប្រើ

Price per Tether

របៀប​ទិញ Tether នៅ​លើ Paxful

Paxful មាន​បំណង​ចង់​ឱ្យ​មនុស្ស​រាប់​លាន​នាក់​ជុំវិញពិភព​លោក​ដែល​ខ្វះខាត​ឱកាស​ប្រើប្រាស់​សេវា​ធនាគារ អាច​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​បាន។ ពួក​យើង​ផ្ដល់​សេរីភាព​ដល់​អ្នក​ក្នុង​ការដោះដូរ​ប្រាក់​កាស​ជាមួយ Tether (USDT) និង​ប្រើប្រាស់​វា​តាម​ដែល​អ្នក​ឃើញ​ថា​ស័ក្តិសម មិន​ថា​ក្នុង​ការបង់ប្រាក់​ថ្លៃ​ទំនិញ​និង​សេវាកម្ម ការការពារ​ទ្រព្យ​របស់​អ្នក​ពី​អតិផរណា ការទិញ​រូបិយបណ្ណ​ឌីជីថល ឬ​ការការពារ​ប្រឆាំង​នឹង​ការប្រែប្រួល​តម្លៃ​នៃ​រូបិយបណ្ណ​គ្រីបតូ​នោះ​ទេ។

នៅ​លើ​ទីផ្សារ Paxful ដែល​ដំណើរការ​ដើម្បី​មនុស្ស អ្នក​អាច​ទិញ Tether ពី​អ្នក​ប្រើប្រាស់​ដូច​រូប​អ្នក​នៅ​ជុំវិញ​ពិភព​លោក​ដោយ​ផ្ទាល់។ មិន​ត្រូវការ​ធនាគារ ក្រុមហ៊ុន ឬ​អន្តរការី​ផ្សេង​ទៀត​ចូលរួម​នោះ​ទេ។

នេះ​ជា​របៀប​ចាប់ផ្ដើម៖

  1. បង្កើត​គណនី ឬ​ចូល​គណនី​ដែល​អ្នក​មាន​ស្រាប់។ ការចុះឈ្មោះ​លើ Paxful មាន​ផ្ដល់ជូន​កាបូប​ឥត​គិត​ថ្លៃ ដែល​អ្នក​អាច​រក្សា​ទុក USDT បាន។
  2. ជ្រើសរើស​វិធី​បង់ប្រាក់ បញ្ចូល​ទឹក​ប្រាក់​ដែល​អ្នក​ចង់​ចំណាយ​ជា​រូបិយបណ្ណ​ដែល​អ្នក​ចង់​ប្រើ រួច​ចុច ស្វែងរក​ការផ្ដល់​ជូន
  3. ពិនិត្យ​មើល​ការផ្ដល់​ជូន​នីមួយៗ និង​លក្ខខណ្ឌ​ផ្ដល់ជូន។ យក​ចិត្ត​ទុក​ដាក់​លើ​អត្រា​តម្លៃ​ដែល​អ្នក​លក់​កំណត់ ក៏​ដូចជា​ពិន្ទុ​កេរ្តិ៍ឈ្មោះ និង​មតិ​ប្រតិកម្ម​ចំពោះ​អ្នក​លក់ ដើម្បី​វាស់វែង​ភាពអាច​ទុក​ចិត្ត​បាន​របស់​ពួកគេ។
  4. បន្ទាប់​ពី​អ្នក​រក​ឃើញ​ការផ្ដល់​ជូន​ដែល​ស័ក្តិសម​បំផុត​នឹង​លក្ខខណ្ឌ​តម្រូវ​របស់​អ្នក សូម​បញ្ជាក់​ទឹក​ប្រាក់​ដែល​អ្នក​នឹង​បង់ រួច​ចាប់ផ្ដើម​ជួញដូរ។ សកម្មភាព​នេះ​នឹង​បើក​ការជជែក​ផ្ទាល់​ដែល​អ្នក​អាច​ទាក់ទង​ជាមួយ​អ្នក​លក់​ក្នុង​ពេល​ជាក់ស្ដែង​បាន។
  5. ក្នុង​ពេល​ជួញដូរ អ្នក​លក់​នឹង​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ស្ដីពី​របៀប​បន្ត​ទៅ​មុខ។ សូម​អនុវត្ត​តាម​ការណែនាំ​របស់​គាត់​ដោយ​ប្រុង​ប្រយ័ត្ន និង​បញ្ជាក់​ប្រតិបត្តិការ បន្ទាប់​ពី​អ្នក​បង់​ប្រាក់។
  6. បន្ទាប់​ពី​អ្នក​លក់​បញ្ជាក់​ភាពត្រឹមត្រូវ​នៃ​ប្រាក់​បង់ គាត់​នឹង​បញ្ចេញ USDT ដែល​បាន​ទុក​យ៉ាង​មាន​សុវត្ថិភាព​ក្នុង​ឃ្លាំង​បញ្ញើ​សុវត្ថិភាព​របស់​ពួក​យើង​ទៅ​ក្នុង​កាបូប Tether របស់​អ្នក​លើ Paxful ដោយ​ផ្ទាល់។

បន្ទាប់​ពី​អ្នក​បាន​បញ្ចប់​ការជួញដូរ អ្នក​អាច​ប្រើ​សមតុល្យ Tether របស់​អ្នក​លើ​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​ចង់ ឬ​ផ្ទេរ​វា​ទៅ​កាបូប​មួយ​ផ្សេង​ទៀត។

ជាមួយ​វិធី​បង់​ច្រើន​ជាង 300 ជម្រើស រួម​បញ្ចូល​ទាំង​សាច់​ប្រាក់ សេវា​ផ្ទេរ​តាម​ធនាគារ និង​កាត​កាដូ ការទិញ USDT កាន់​តែ​មាន​លក្ខណៈ​ងាយស្រួល​ជាង​មុន។ មិន​ឃើញ​វិធី​បង់ប្រាក់​ដែល​អ្នក​ចង់​ប្រើ​មែន​ទេ? សូម​ប្រាប់​មក​ពួក​យើង ហើយ​ពួក​យើង​នឹង​ព្យាយាម​បញ្ចូល​វា​ទៅ​ក្នុង​ប្រព័ន្ធ។ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម សូម​ចូល​មើល​មូលដ្ឋាន​ចំណេះ​ដឹង​របស់​ពួក​យើង ឬ​ទាក់ទង​មក​ក្រុម​ផ្ដល់​ជំនួយ​របស់​ពួក​យើង។