សូម​រង់ចាំ ពេល​ពួក​យើង​ស្វែងរក​ការផ្ដល់ជូន​ល្អៗ​បំផុត​សម្រាប់​អ្នក។

ទិញ​ពី

បង់​ដោយ​ប្រើ

អត្រា​តម្លៃ​ក្នុង​មួយ Ethereum

របៀប​ទិញ Ethereum នៅ​លើ Paxful

Paxful មាន​បំណង​នាំ​យក​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ជូន​មនុស្ស​រាប់​លាន​នាក់​ជុំវិញ​ពិភព​លោក​ដែល​ខ្វះខាត​ឱកាស​ប្រើប្រាស់​សេវា​ធនាគារ។ ពួក​យើង​ធ្វើ​ឱ្យ​មាន​ភាពងាយស្រួល និង​សុវត្ថិភាព​ក្នុង​ការដោះដូរ​ប្រាក់​កាស ឬ​រូបិយបណ្ណ​គ្រីបតូ​ផ្សេង​ទៀត​ជាមួយ Ethereum (ETH) និង​ប្រើប្រាស់​វា​នៅ​កន្លែង​ដែល​អ្នក​ត្រូវការ​វា​បំផុត មិន​ថា​ក្នុង​ការទិញ​ដូរ​ប្រចាំ​ថ្ងៃ ឬ​ការវិនិយោគ​តាម​ឱកាស​នោះ​ទេ។

ទីផ្សារ​របស់​ពួក​យើង​ដែល​ដំណើរការ​ដើម្បី​មនុស្ស​អនុញ្ញាត​ឱ្យ​អ្នក​ទិញ Ethereum ពី​អ្នក​ប្រើប្រាស់​នៅ​ជុំវិញ​ពិភព​លោក​ដោយ​ផ្ទាល់ ដោយ​មិន​ត្រូវការ​ធនាគារ ឬ​អន្តរការី​ផ្សេង​ទៀត​នោះ​ទេ។ នេះ​ជា​របៀប​ដែល​អ្នក​អាច​ទិញ ETH បាន​ភ្លាមៗ៖

  1. ចុះឈ្មោះ​ប្រើ​គណនី – ចុះឈ្មោះ​ដើម្បី​ទទួល​បាន​កាបូប​ឌីថល​ឥត​គិត​ថ្លៃ​ដែល​អ្នក​អាច​រក្សា​ទុក ETH របស់​អ្នក​ប្រកប​ដោយ​សុវត្ថិភាព។
  2. ស្វែងរក​ការផ្ដល់​ជូន – រើស​យក​វិធី​បង់​ប្រាក់​ដែល​អ្នក​ចង់​ប្រើ បញ្ចូល​ទឹក​ប្រាក់​ដែល​អ្នក​នឹង​ចំណាយ​ក្នុង​ទម្រង់​ជា​រូបិយបណ្ណ​ណា​ក៏​បាន និង​ចុច "ស្វែងរក​ការផ្ដល់ជូន"។ ពិនិត្យ​​មើល​លក្ខខណ្ឌ​នៃ​ការផ្ដល់ជូន​នីមួយៗ និង​កម្រង​ព័ត៌មាន​របស់​អ្នក​លក់​ដោយ​ប្រុង​ប្រយ័ត្ន។ យក​ចិត្ត​ទុក​ដាក់​លើ​អត្រា​តម្លៃ ភាពអាច​ទាក់ទង​បាន និង​មតិ​ប្រតិកម្ម​ពី​ការជួញដូរ​មុនៗ​​របស់​អ្នក​លក់។
  3. ចាប់ផ្ដើម​ជួញដូរ – ប្រសិន​បើ​អ្នក​យល់ព្រម​តាម​លក្ខខណ្ឌតម្រូវ​របស់​អ្នក​លក់ សូម​បញ្ចូល​ទឹក​ប្រាក់​ដែល​អ្នក​ចង់​ចំណាយ និង​ចាប់ផ្ដើម​ការជួញដូរ។ សកម្មភាព​នេះ​នឹង​បើក​ការជជែក​ផ្ទាល់​ដែល​អ្នក​លក់​នឹង​ផ្ដល់​ជូន​ការណែនាំ​លម្អិត​ដល់​អ្នក។ អនុវត្ត​តាម​ការណែនាំ​របស់​គាត់​ឱ្យ​បាន​ត្រឹមត្រូវ និង​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការសួរ​សំណួរ​ណា​មួយ។
  4. ទទួល ETH – បន្ទាប់​ពី​អ្នក​ផ្ញើ​ប្រាក់​បង់ និង​សម្គាល់​ការជួញដូរ​ថា​បាន​បង់ សូម​ទុក​ពេល​ឱ្យ​អ្នក​លក់​បន្តិច ដើម្បី​ផ្ទៀងផ្ទាត់​ប្រតិបត្តិការ។ បន្ទាប់​ពី​នោះ គាត់​នឹង​បញ្ចេញ ETH ចូល​ទៅ​ក្នុង​កាបូប Paxful របស់​អ្នក​ដោយ​ផ្ទាល់។
  5. ផ្ដល់​មតិ​ប្រតិកម្ម – ប្រាប់​ពួក​យើង និង​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត​អំពី​បទពិសោធន៍​របស់​អ្នក​ជាមួយ​ដៃគូ​ជួញដូរ​នេះ។ ការធ្វើ​បែប​នេះ​មាន​សារៈ​សំខាន់​ក្នុង​ការរក្សា​សុវត្ថិភាព​ប្រព័ន្ធ​សម្រាប់​អ្នក​គ្រប់​គ្នា។

តើអ្នក​ឃើញ​ទេ​ថា​ការទិញ Ethereum ពី Paxful មាន​លក្ខណៈ​ងាយស្រួល សុវត្ថិភាព និង​រហ័ស​បែប​ណា? ជាមួយ​វិធី​បង់ប្រាក់ 300+ ជម្រើស ការជួញដូ​រូបិយបណ្ណ​គ្រីបតូ​ឥឡូវ​នេះ​ងាយស្រួល​បំផុត។ សូម​ចូល​មើល​មូលដ្ឋាន​ចំណេះ​ដឹង​របស់​ពួក​យើង ឬ​ទាក់ទង​មក​ក្រុម​ផ្ដល់​ជំនួយ​របស់​ពួក​យើង ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

ជាមួយ​វិធី​បង់​ច្រើន​ជាង 300 ជម្រើស រួម​បញ្ចូល​ទាំង​សាច់​ប្រាក់ សេវា​ផ្ទេរ​តាម​ធនាគារ និង​កាត​កាដូ ការទិញ ETH កាន់​តែ​មាន​លក្ខណៈ​ងាយស្រួល​ជាង​មុន។ មិន​ឃើញ​វិធី​បង់ប្រាក់​ដែល​អ្នក​ចង់​ប្រើ​មែន​ទេ? សូម​ប្រាប់​មក​ពួក​យើង ហើយ​ពួក​យើង​នឹង​ព្យាយាម​បញ្ចូល​វា​ទៅ​ក្នុង​ប្រព័ន្ធ។ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម សូម​ចូល​មើល​មូលដ្ឋាន​ចំណេះ​ដឹង​របស់​ពួក​យើង ឬ​ទាក់ទង​មក​ក្រុម​ផ្ដល់​ជំនួយ​របស់​ពួក​យើង។