Buy from
បង់ដោយប្រើ
Price per Ethereum
របៀបទិញ Ethereum នៅលើ Paxful
Paxful មានបំណងនាំយកបរិយាប័ន្នហិរញ្ញវត្ថុជូនមនុស្សរាប់លាននាក់ជុំវិញពិភពលោកដែលខ្វះខាតឱកាសប្រើប្រាស់សេវាធនាគារ។ ពួកយើងធ្វើឱ្យមានភាពងាយស្រួល និងសុវត្ថិភាពក្នុងការដោះដូរប្រាក់កាស ឬរូបិយបណ្ណគ្រីបតូផ្សេងទៀតជាមួយ Ethereum (ETH) និងប្រើប្រាស់វានៅកន្លែងដែលអ្នកត្រូវការវាបំផុត មិនថាក្នុងការទិញដូរប្រចាំថ្ងៃ ឬការវិនិយោគតាមឱកាសនោះទេ។
ទីផ្សាររបស់ពួកយើងដែលដំណើរការដើម្បីមនុស្សអនុញ្ញាតឱ្យអ្នកទិញ Ethereum ពីអ្នកប្រើប្រាស់នៅជុំវិញពិភពលោកដោយផ្ទាល់ ដោយមិនត្រូវការធនាគារ ឬអន្តរការីផ្សេងទៀតនោះទេ។ នេះជារបៀបដែលអ្នកអាចទិញ ETH បានភ្លាមៗ៖
- ចុះឈ្មោះប្រើគណនី – ចុះឈ្មោះដើម្បីទទួលបានកាបូបឌីថលឥតគិតថ្លៃដែលអ្នកអាចរក្សាទុក ETH របស់អ្នកប្រកបដោយសុវត្ថិភាព។
- ស្វែងរកការផ្ដល់ជូន – រើសយកវិធីបង់ប្រាក់ដែលអ្នកចង់ប្រើ បញ្ចូលទឹកប្រាក់ដែលអ្នកនឹងចំណាយក្នុងទម្រង់ជារូបិយបណ្ណណាក៏បាន និងចុច "ស្វែងរកការផ្ដល់ជូន"។ ពិនិត្យមើលលក្ខខណ្ឌនៃការផ្ដល់ជូននីមួយៗ និងកម្រងព័ត៌មានរបស់អ្នកលក់ដោយប្រុងប្រយ័ត្ន។ យកចិត្តទុកដាក់លើអត្រាតម្លៃ ភាពអាចទាក់ទងបាន និងមតិប្រតិកម្មពីការជួញដូរមុនៗរបស់អ្នកលក់។
- ចាប់ផ្ដើមជួញដូរ – ប្រសិនបើអ្នកយល់ព្រមតាមលក្ខខណ្ឌតម្រូវរបស់អ្នកលក់ សូមបញ្ចូលទឹកប្រាក់ដែលអ្នកចង់ចំណាយ និងចាប់ផ្ដើមការជួញដូរ។ សកម្មភាពនេះនឹងបើកការជជែកផ្ទាល់ដែលអ្នកលក់នឹងផ្ដល់ជូនការណែនាំលម្អិតដល់អ្នក។ អនុវត្តតាមការណែនាំរបស់គាត់ឱ្យបានត្រឹមត្រូវ និងកុំស្ទាក់ស្ទើរក្នុងការសួរសំណួរណាមួយ។
- ទទួល ETH – បន្ទាប់ពីអ្នកផ្ញើប្រាក់បង់ និងសម្គាល់ការជួញដូរថាបានបង់ សូមទុកពេលឱ្យអ្នកលក់បន្តិច ដើម្បីផ្ទៀងផ្ទាត់ប្រតិបត្តិការ។ បន្ទាប់ពីនោះ គាត់នឹងបញ្ចេញ ETH ចូលទៅក្នុងកាបូប Paxful របស់អ្នកដោយផ្ទាល់។
- ផ្ដល់មតិប្រតិកម្ម – ប្រាប់ពួកយើង និងអ្នកប្រើប្រាស់ផ្សេងទៀតអំពីបទពិសោធន៍របស់អ្នកជាមួយដៃគូជួញដូរនេះ។ ការធ្វើបែបនេះមានសារៈសំខាន់ក្នុងការរក្សាសុវត្ថិភាពប្រព័ន្ធសម្រាប់អ្នកគ្រប់គ្នា។
តើអ្នកឃើញទេថាការទិញ Ethereum ពី Paxful មានលក្ខណៈងាយស្រួល សុវត្ថិភាព និងរហ័សបែបណា? ជាមួយវិធីបង់ប្រាក់ 300+ ជម្រើស ការជួញដូរូបិយបណ្ណគ្រីបតូឥឡូវនេះងាយស្រួលបំផុត។ សូមចូលមើលមូលដ្ឋានចំណេះដឹងរបស់ពួកយើង ឬទាក់ទងមកក្រុមផ្ដល់ជំនួយរបស់ពួកយើង ដើម្បីទទួលបានព័ត៌មានបន្ថែម។
ជាមួយវិធីបង់ច្រើនជាង 300 ជម្រើស រួមបញ្ចូលទាំងសាច់ប្រាក់ សេវាផ្ទេរតាមធនាគារ និងកាតកាដូ ការទិញ ETH កាន់តែមានលក្ខណៈងាយស្រួលជាងមុន។ មិនឃើញវិធីបង់ប្រាក់ដែលអ្នកចង់ប្រើមែនទេ? សូមប្រាប់មកពួកយើង ហើយពួកយើងនឹងព្យាយាមបញ្ចូលវាទៅក្នុងប្រព័ន្ធ។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលមើលមូលដ្ឋានចំណេះដឹងរបស់ពួកយើង ឬទាក់ទងមកក្រុមផ្ដល់ជំនួយរបស់ពួកយើង។