សូម​រង់ចាំ ពេល​ពួក​យើង​ស្វែងរក​ការផ្ដល់ជូន​ល្អៗ​បំផុត​សម្រាប់​អ្នក។

ទិញ​ពី

បង់​ដោយ​ប្រើ

អត្រា​តម្លៃ​ក្នុង​មួយ Bitcoin

របៀប​ទិញ Bitcoin នៅ​លើ Paxful

ទិញ Bitcoin (BTC) ក្នុង​តម្លៃ​ទាប​បំផុត​ដែល​អាច​មាន មិន​ថា​អ្នក​ស្ថិត​នៅ​ទី​ណា​នោះ​ទេ។ Paxful ដំណើរការ​ដោយ​ផ្អែក​លើ​គោលការណ៍​ហិរញ្ញវត្ថុ​រវាង​បុគ្គល​និង​បុគ្គល​ដែល​ផ្ដល់​លទ្ធភាព​ឱ្យ​អ្នក​ទិញ BTC ក្នុង​តម្លៃ​ចាប់​ពី 10 USD តែ​ប៉ុណ្ណោះ។ អ្នក​អាច​ទិញ​ដោ​យផ្ទាល់​ពី​អ្នក​ផ្សេង​ទៀត​ដូច​រូប​អ្នក​ដែរ ដោយ​មិន​ត្រូវការ​ធនាគារ ឬ​ក្រុមហ៊ុន​ទេ។

ចំណុច​ណា​ល្អ​បំផុត​ដែរ? គ្មាន​ថ្លៃ​សេវា​ទេ នៅ​ពេល​អ្នក​ទិញ Bitcoin នៅ​លើ Paxful។ នោះ​មាន​ន័យ​ថា អ្នក​ទទួល​បាន​រូបិយបណ្ណ​គ្រីបតូ​កាន់​តែ​ច្រើន​ពី​ប្រាក់​ដែល​អ្នក​ចំណាយ។ ដោយសារ​តែ​ប្រព័ន្ធ​មាន​វិធី​បង់ប្រាក់​ជិត 400 ជម្រើស អ្នក​អាច​ប្ដូរ​សាច់​ប្រាក់​របស់​អ្នក​ទៅ​ជា Bitcoin ដោយ​ប្រើ​កាបូប​លើ​អ៊ីនធឺណិត ឬ​សេវា​ផ្ទេរ​តាម​ធនាគារ​បាន។ អ្នក​ក៏​អាច​ជួញដូរ​រូបិយបណ្ណ​គ្រីបតូ​ផ្សេង​ទៀត​ផងដែរ ដូចជា​ពី Ethereum ទៅ​ជា Bitcoin ជាដើម ឬ​លក់​កាត​កាដូ ដើម្បី​បាន BTC មួយ​ចំណែក​មក​វិញ​ក៏​បាន។

Paxful ត្រូវ​បាន​ការពារ​ដោយ​សុវត្ថិភាព​លំដាប់​ខ្ពស់ និង​ស្ថិត​ក្រោម​ច្បាប់​គ្រប់គ្រង​របស់​សហរដ្ឋ​អាមេរិក​ក្នុង​នាម​ជា​អាជីវកម្ម​ផ្ដល់​សេវា​រូបិយបណ្ណ។ ទីផ្សារ​ត្រូវ​បាន​តាមដាន​ដោយ​ក្រុម​អ្នក​វិភាគ​របស់​ពួកយើង ហើយ​អ្នក​ប្រើប្រាស់​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ ដើម្បី​ធានា​ដល់​កន្លែង​ជួញដូរ​ប្រកប​ដោយ​សុវត្ថិភាព។ តាម​រយៈ​វិធានការ​សុវត្ថិភាព​ទាំង​អស់​នេះ អ្នក​អាច​អស់​ក្ដិ​បារម្ភ​ដោយ​ដឹង​ថា ព័ត៌មាន និង​រូបិយបណ្ណ​គ្រីបតូ​របស់​អ្នក​មាន​សុវត្ថិភាព​ជាមួយ​ពួកយើង។

ខាង​ក្រោម​នេះ​ជា​របៀប​ដែល​អ្នក​អាច​ចាប់ផ្ដើម​ទិញ Bitcoin នៅ​លើ Paxful បាន៖

  1. ចុះឈ្មោះ​បង្កើត​គណនី Paxful - បង្កើត និង​ផ្ទៀងផ្ទាត់​គណនី​របស់​អ្នក ដើម្បី​ទទួល​បាន​កាបូប Bitcoin ឥត​គិត​ថ្លៃ​ដែល​មាន​សុវត្ថិភាព 2FA។ ការរៀបចំ​គណនី​របស់​អ្នក​មាន​ភាពងាយស្រួល និង​អាច​ត្រូវការ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ អ្វី​ដែល​អ្នក​ត្រូវការ​គឺ​អាសយដ្ឋាន​អ៊ីមែល លេខ​ទូរសព្ទ និង​ឯកសារ​សម្គាល់​ខ្លួន​ដែល​មាន​សុពលភាព ដើម្បី​ចាប់ផ្ដើម។
  2. ស្វែងរក​អ្នក​លក់ – ចុច ទិញ ពី​ម៉ឺនុយ​ដើម រួច​ជ្រើសរើស ទិញ Bitcoin។ កំណត់​ចំនួន​ទឹក​ប្រាក់​ដែល​អ្នក​ចង់​ចំណាយ រូបិយបណ្ណ​ដែល​អ្នក​ចង់​ប្រើ និង​វិធី​បង់ប្រាក់​ដែល​អ្នក​ជ្រើសរើស​នៅ​ក្នុង​ធាតុ​ក្រាហ្វិក​លើ​របារ​ចំហៀង ដើម្បី​រក​មើល​អ្នក​លក់​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ដែល​ត្រូវ​នឹង​លក្ខខណ្ឌតម្រូវ​របស់​អ្នក។
    ពួកយើង​សូម​ណែនាំ​ឱ្យ​ប្រើ​តម្រង​សម្រាប់​ប្រភេទ​អ្នក​ប្រើប្រាស់​ទាំងអស់ (អ្នក​នាំ​ពាក្យ អ្នក​ជំនាញ -ល-) ដើម្បី​បង្ហាញ​អ្នក​លក់​គួរ​ឱ្យ​ទុក​ចិត្ត​បំផុត​ដែល​បាន​ឆ្លងកាត់​ការពិនិត្យ​សុវត្ថិភាព​បន្ថែម​ពី Paxful។
  3. អាន​លក្ខខណ្ឌ​តម្រូវ – ចុច​លើ​ប៊ូតុង ទិញ ដើម្បី​មើល​លក្ខខណ្ឌ​របស់​អ្នក​លក់។ អាស្រ័យ​លើ​វិធី​បង់ប្រាក់ អ្នក​លក់​ក៏​អាច​ស្នើ​ឱ្យ​អ្នក​ផ្ដល់​រូបថត​អេក្រង់​នៃ​ប្រាក់​ពីកាបូប​លើ​អ៊ីនធឺណិត​របស់​អ្នក រូប​បង្កាន់​ដៃ​ដាក់​ប្រាក់​ចូល​ធនាគារ ឬ​ច្បាប់​ចម្លង​នៃ​បង្កាន់​ដៃ​កាត​កាដូ​ដែល​អ្នក​បាន​ទិញ។ អ្នក​លក់​មួយ​ចំនួន​ក៏​អាច​ស្នើ​ឱ្យ​អ្នក​ផ្ញើ​រូប​សាមី​ខ្លួន​ដែល​កាន់​ឯកសារ​សម្គាល់​ខ្លួន​ត្រឹមត្រូវ​ផងដែរ ដើម្បី​ទទួល​បាន​សុវត្ថិភាព​បន្ថែម។
  4. ចាប់ផ្ដើម​ការជួញដូរ – ប្រសិន​បើ​អ្នក​អាច​គោរព​តាម​លក្ខខណ្ឌ​របស់​អ្នក​លក់ សូម​កំណត់​ចំនួន Bitcoin ដែល​អ្នក​ចង់​ទិញ​នៅ​ក្នុង​ធាតុ​ក្រាហ្វិក រួច​ចុច ទិញ​ឥឡូវ​នេះ ដើម្បី​ចាប់ផ្ដើម​ការជួញដូរ។ សកម្មភាព​នេះ​នឹង​បើក​ផ្ទាំង​ជជែក​ផ្ទាល់​ជាមួយ​អ្នក​​លក់ ហើយ​នៅ​លើ​នោះ អ្នក​នឹង​ទទួល​បាន​ការណែនាំ​បន្ថែម​ស្ដីពី​របៀប​បញ្ចប់​ការជួញដូរ។ ផ្ទាំង​ជជែក​ផ្ទាល់​កត់ត្រា​សារ​ទាំងអស់​ទុក ហើយ​នឹង​ការពារ​អ្នក ប្រសិន​បើ​អ្នក​ជួប​បញ្ហា​ណា​មួយ ដូច្នេះ​សូម​កុំ​ទាក់ទង​គ្នា​នៅ​ក្រៅ Paxful អី។
  5. ផ្ញើ​ប្រាក់​បង់ និង​ទទួល​បាន BTC – បន្ទាប់​ពី​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ទាំងអស់ និង​ទទួល​បាន​ការប្រាប់​ឱ្យ​ធ្វើ​សកម្មភាព​ពី​អ្នក​លក់ សូម​ផ្ទេរ​ប្រាក់​បង់ រួច​ចុច បាន​បង់ ភ្លាម។ នៅ​ចំណុច​នេះ BTC របស់​អ្នក​លក់​នៅ​ជាប់​ក្នុង​ឃ្លាំង​បញ្ញើ​សុវត្ថិភាព ដើម្បី​ជៀសវាង​ករណី​ដែល​អ្នក​លក់​ទទួល​បាន​ប្រាក់​បង់ រួច​មិន​ព្រម​បញ្ចេញ​រូបិយបណ្ណ​គ្រីបតូ។ នៅ​ពេល​អ្នក​លក់​បញ្ជាក់​ការបង់​ប្រាក់​របស់​អ្នក​រួច​ភ្លាម Bitcoin នឹង​ត្រូវ​បាន​បញ្ចេញ​ពី​ឃ្លាំង​បញ្ញើ​សុវត្ថិភាព និង​ផ្ទេរ​ទៅ​ក្នុង​កាបូប Paxful របស់​អ្នក។

ជា​ចុង​ក្រោយ អ្នក​អាច​ផ្ដល់​ការវាយ​តម្លៃ​អំពី​បទពិសោធន៍​របស់​អ្នក​ដល់​អ្នក​លក់! ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម អ្នក​ក៏​អាច​មើល​វីដេអូ​ណែនាំ​លម្អិត​តាម​ដំណាក់​កាល​របស់​ពួកយើង​ទាក់ទង​នឹង​របៀប​ទិញ Bitcoin នៅ​លើ Paxful បាន​ផងដែរ។

ប្រសិន​បើ​អ្នក​មាន​សំណួរ​ណា​មួយ សូម​ចុច​លើ​រូប​តំណាង​ការជជែក​នៅ​ជ្រុង​ស្ដាំ​ផ្នែក​ខាង​ក្រោម​នៃ​ទំព័រ​នេះ ដើម្បី​ទាក់ទង​ជាមួយ​ក្រុម​ផ្ដល់​ជំនួយ​របស់​ពួកយើង។ ពួកយើង​នៅ​ទី​នេះ​ចាំ​ជួយ​អ្នក​ពេញ 24/7 សូម្បី​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ក្ដី!

ការទិញ Bitcoin នៅ​លើ Paxful មាន​ភាពងាយស្រួល និង​សុវត្ថិភាព ហើយ​ដើម្បី​ដឹង​ថា​ពិត​មិន​ពិត អ្នក​អាច​អាន​ការវាយ​តម្លៃ​ពី​អ្នក​ប្រើប្រាស់ Paxful រាប់​មិន​អស់​ជុំវិញ​ពិភព​លោក។