Buy from
បង់ដោយប្រើ
Price per Bitcoin
របៀបទិញ Bitcoin ដោយប្រើ Venmo
ប្រសិនបើអ្នកចង់ទិញ Bitcoin ប៉ុន្តែមិនមានមធ្យោបាយផ្ញើប្រាក់ផ្សេង ឬមិនបារម្ភអំពីឯកជនភាពទេ នោះ Venmo គឺជាវិធីបង់ប្រាក់ល្អបំផុតសម្រាប់អ្នក។ វាងាយស្រួលប្រើ ដោយអ្នកគ្រាន់តែត្រូវទាញយកកម្មវិធី និងភ្ជាប់ធនាគាររបស់អ្នកទៅគណនី Venmo ជាការស្រេច។
ដើម្បីទិញ BTC ដោយប្រើ Venmo ដំបូង អ្នកត្រូវចុះឈ្មោះ ដើម្បីទទួលបានកាបូប Bitcoin ឥតគិតថ្លៃ ដោយចុច បង្កើតគណនី។ អ្នកក៏នឹងត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកជូនពួកយើងផងដែរ មុនពេលអ្នកអាចទិញ BTC បាន។
បន្ទាប់ពីចូលគណនី សូមចុច ទិញ Bitcoin រួចជ្រើសរើស Venmo ជាវិធីបង់ប្រាក់ ដើម្បីច្រោះចោលការផ្ដល់ជូនមិនពាក់ព័ន្ធ។ ពួកយើងសូមណែនាំឱ្យអ្នកពិនិត្យមើលកម្រងព័ត៌មានអ្នកលក់ ដើម្បីវាស់វែងភាពទុកចិត្តបានរបស់គាត់ តាមរយៈការចុចលើឈ្មោះអ្នកប្រើប្រាស់របស់គាត់ ដែលបង្ហាញឱ្យឃើញប្រវត្តិជួញដូរ និងការវាយតម្លៃលើអ្នកលក់នេះពីដៃគូជួញដូរមុនៗ។
ជ្រើសរើសការផ្ដល់ជូនដែលអ្នកពេញចិត្តបំផុត រួចចុច ទិញ ដើម្បីមើលលក្ខខណ្ឌជួញដូរ និងចាប់ផ្ដើមជួញដូរ។ ត្រូវត្រៀមបង្ហោះរូបសាមីខ្លួនដោយមានកាន់ឯកសារសម្គាល់ខ្លួនត្រឹមត្រូវ ឬរូបថតអេក្រង់នៃគណនី Venmo របស់អ្នក នៅពេលអ្នកលក់ស្នើសុំ។ ប្រាក់របស់អ្នកត្រូវបានការពារក្នុងដំណាក់កាលនេះដោយឃ្លាំងបញ្ញើសុវត្ថិភាពរបស់ Paxful ដែលទុក Bitcoin របស់អ្នកលក់ជាបណ្ដោះអាសន្ន រហូតដល់ការជួញដូរត្រូវបានបញ្ចប់ ឬបោះបង់។
ចុច សម្គាល់ថាបានបង់ ភ្លាម បន្ទាប់ពីអ្នកផ្ទេរប្រាក់ពីគណនី Venmo របស់អ្នក និងរង់ចាំឱ្យអ្នកលក់បញ្ចេញ Bitcoin ពីឃ្លាំងបញ្ញើសុវត្ថិភាពទៅក្នុងកាបូប Paxful របស់អ្នក។ តែប៉ុនហ្នឹង! ប្រាក់ពីគណនី Venmo របស់អ្នកឥឡូវនេះក្លាយជា Bitcoin ហើយ។
ប្រសិនបើអ្នកមានមតិប្រតិកម្មអំពីទីផ្សាររបស់ពួកយើង ឬចង់រាយការណ៍អំពីវិវាទ សូមទាក់ទងមកក្រុមផ្ដល់ជំនួយអតិថិជនរបស់ពួកយើងដោយសេរី។ ពួកយើងនៅលើអ៊ីនធឺណិតគ្រប់ម៉ោង និងគ្រប់ថ្ងៃ ដើម្បីជួយអ្នកក្នុងការដោះស្រាយក្ដីកង្វល់របស់អ្នក។