សូម​រង់ចាំ ពេល​ពួក​យើង​ស្វែងរក​ការផ្ដល់ជូន​ល្អៗ​បំផុត​សម្រាប់​អ្នក។

Buy from

បង់​ដោយ​ប្រើ

Price per Bitcoin

របៀប​ទិញ Bitcoin ដោយ​ប្រើ Venmo

ប្រសិន​បើ​អ្នក​ចង់​ទិញ Bitcoin ប៉ុន្តែ​មិន​មាន​មធ្យោបាយ​ផ្ញើ​ប្រាក់​ផ្សេង ឬ​មិន​បារម្ភ​អំពី​ឯកជនភាព​ទេ នោះ Venmo គឺ​ជា​វិធី​បង់​ប្រាក់​ល្អ​បំផុត​សម្រាប់​អ្នក។ វា​ងាយស្រួល​ប្រើ ដោយ​អ្នក​គ្រាន់​តែ​ត្រូវ​ទាញយក​កម្មវិធី និង​ភ្ជាប់​ធនាគារ​របស់​អ្នក​ទៅ​គណនី Venmo ជា​ការស្រេច។

ដើម្បី​ទិញ BTC ដោយ​ប្រើ Venmo ដំបូង អ្នក​ត្រូវ​ចុះឈ្មោះ ដើម្បី​ទទួល​បាន​កាបូប Bitcoin ឥត​គិត​ថ្លៃ ដោយ​ចុច បង្កើត​គណនី។ អ្នក​ក៏​នឹង​ត្រូវ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​អ្នក​ជូន​ពួក​យើង​ផងដែរ មុន​ពេល​អ្នក​អាច​ទិញ BTC បាន។

បន្ទាប់​ពី​ចូល​គណនី សូម​ចុច ទិញ Bitcoin រួច​ជ្រើសរើស Venmo ជា​វិធី​បង់ប្រាក់ ដើម្បី​ច្រោះ​ចោល​ការផ្ដល់​ជូន​មិន​ពាក់ព័ន្ធ។ ពួក​យើង​សូម​ណែនាំ​ឱ្យ​អ្នក​ពិនិត្យ​មើល​កម្រង​ព័ត៌មាន​អ្នក​លក់ ដើម្បី​វាស់វែង​ភាពទុក​ចិត្ត​បាន​របស់​គាត់ តាម​រយៈ​ការចុច​លើ​ឈ្មោះ​អ្នក​ប្រើប្រាស់​របស់​គាត់ ដែល​បង្ហាញ​ឱ្យ​ឃើញ​ប្រវត្តិ​ជួញដូរ និង​ការវាយ​តម្លៃ​លើ​អ្នក​លក់​នេះ​ពី​ដៃគូ​ជួញដូរ​មុនៗ។

ជ្រើសរើស​ការផ្ដល់​ជូន​ដែល​អ្នក​ពេញ​ចិត្ត​បំផុត រួច​ចុច ទិញ ដើម្បី​មើល​លក្ខខណ្ឌ​ជួញដូរ និង​ចាប់ផ្ដើម​ជួញដូរ។ ត្រូវ​ត្រៀម​បង្ហោះ​រូប​សាមី​ខ្លួន​ដោយ​មាន​កាន់​ឯកសារ​សម្គាល់​ខ្លួន​ត្រឹមត្រូវ ឬ​រូបថត​អេក្រង់​នៃ​គណនី Venmo របស់​អ្នក នៅ​ពេល​អ្នក​លក់​ស្នើសុំ។ ប្រាក់​របស់​អ្នក​ត្រូវ​បាន​ការពារ​ក្នុង​ដំណាក់កាល​នេះ​ដោយ​ឃ្លាំង​បញ្ញើ​សុវត្ថិភាព​របស់ Paxful ដែល​ទុក Bitcoin របស់​អ្នក​លក់​ជា​បណ្ដោះអាសន្ន រហូត​ដល់​ការជួញដូរ​ត្រូវ​បាន​បញ្ចប់ ឬ​បោះបង់។

ចុច សម្គាល់​ថា​បាន​បង់ ភ្លាម បន្ទាប់​ពី​អ្នក​ផ្ទេរ​ប្រាក់​ពី​គណនី Venmo របស់​អ្នក និង​រង់ចាំ​ឱ្យ​អ្នក​លក់​បញ្ចេញ Bitcoin ពី​ឃ្លាំង​បញ្ញើ​សុវត្ថិភាព​ទៅ​ក្នុង​កាបូប Paxful របស់​អ្នក។ តែ​ប៉ុន​ហ្នឹង! ប្រាក់​ពី​គណនី Venmo របស់​អ្នក​ឥឡូវ​នេះ​ក្លាយ​ជា Bitcoin ហើយ។

ប្រសិន​បើ​អ្នក​មាន​មតិ​ប្រតិកម្ម​អំពី​ទីផ្សារ​របស់​ពួក​យើង ឬ​ចង់​រាយការណ៍​អំពី​វិវាទ សូម​ទាក់ទង​មក​ក្រុម​ផ្ដល់​ជំនួយ​អតិថិជន​របស់​ពួក​យើង​ដោយ​សេរី។ ពួក​យើង​នៅ​លើ​អ៊ីនធឺណិត​គ្រប់​ម៉ោង និង​គ្រប់​ថ្ងៃ ដើម្បី​ជួយ​អ្នក​ក្នុង​ការដោះស្រាយ​ក្ដីកង្វល់​របស់​អ្នក។