Buy from
បង់ដោយប្រើ
Price per Bitcoin
របៀបទិញ Bitcoin ដោយប្រើ Revolut
Revolut ត្រូវបានប្រើប្រាស់ដោយអតិថិជនជាង 2 លាននាក់ និងផ្ដល់ជូនសេវាកម្មធនាគារជាច្រើន រួមទាំងការផ្ទេរប្រាក់ទៅក្រៅប្រទេស និងការទូទាត់ប្រាក់រវាងបុគ្គលនិងបុគ្គល។ ឥឡូវនេះ អ្នកអាចប្រើប្រាស់ Revolut ដើម្បីទិញ Bitcoin នៅលើ Paxful ដោយឥតគិតថ្លៃបន្ថែម។ សូមមើលអំពីរបៀបដូចខាងក្រោម៖
រឿងដំបូងដែលអ្នកត្រូវធ្វើគឺចូលគណនី Paxful របស់អ្នក ឬបង្កើតគណនីថ្មីមួយដោយចុច បង្កើតគណនី។ បន្ទាប់ពីបញ្ចប់ដំណើរការផ្ទៀងផ្ទាត់គណនី សូមចុច ទិញ Bitcoin កំណត់ Revolut ជាវិធីបង់ប្រាក់ដែលអ្នកចង់ប្រើ ដើម្បីមើលការផ្ដល់ជូនដែលពាក់ព័ន្ធ។ ការផ្ដល់ជូនល្អបំផុតមកពីអ្នកលក់ដែលមានកេរ្តិ៍ឈ្មោះ ហើយមធ្យោបាយមួយក្នុងការស្វែងរកពួកគេគឺត្រូវពិនិត្យមើលកម្រងព័ត៌មានអ្នកលក់ដែលមានមតិប្រតិកម្មវិជ្ជមានខ្ពស់បំផុត។ គ្រាន់តែចុចលើឈ្មោះអ្នកលក់ជាការស្រេច ដើម្បីមើលឃើញប្រវត្តិជួញដូរ និងការវាយតម្លៃលើអ្នកលក់ទាំងនេះពីដៃគូជួញដូររបស់ពួកគេ។
បន្ទាប់ពីអ្នករកឃើញការផ្ដល់ជូនដែលអ្នកពេញចិត្តពីអ្នកលក់ដែលទុកចិត្តបាន សូមចុច ទិញ ដើម្បីពិនិត្យមើលលក្ខខណ្ឌតម្រូវក្នុងការជួញដូររបស់គាត់។ អានអំពីលក្ខខណ្ឌជួញដូរយ៉ាងប្រុងប្រយ័ត្ន និងអនុវត្តតាមលក្ខខណ្ឌទាំងនេះឱ្យបានម៉ត់ចត់។ ចុចប៊ូតុង "ទទួលយកលក្ខខណ្ឌ និងទិញ Bitcoins ឥឡូវនេះ!" ប្រសិនបើអ្នកពេញចិត្តនឹងលក្ខខណ្ឌផ្ដល់ជូន។ ប្រអប់ជជែកផ្ទាល់នឹងបង្ហាញឡើង ហើយអ្នកអាចទាក់ទងជាមួយអ្នកលក់ និងសាកសួរថាតើគាត់មានលក្ខខណ្ឌតម្រូវអ្វីផ្សេងទៀតដែរឬទេនៅលើប្រអប់ជជែកនោះ។
សូមចំណាំថា Paxful ប្រើប្រាស់ប្រព័ន្ធឃ្លាំងបញ្ញើសុវត្ថិភាពសម្រាប់ចាក់សោ BTC របស់អ្នកលក់ បន្ទាប់ពីការជួញដូរចាប់ផ្ដើម ដើម្បីឱ្យប្រាក់របស់អ្នកមានសុវត្ថិភាព។
បន្ទាប់ពីអ្នកផ្ញើប្រាក់បង់ទៅកាន់គណនី Revolut របស់អ្នកលក់ សូមចុច សម្គាល់ថាបានបង់ ដើម្បីឱ្យអ្នកលក់អាចបញ្ចេញ BTC ពីឃ្លាំងបញ្ញើសុវត្ថិភាពបាន។ តែប៉ុនហ្នឹង! អ្នកបានទិញ Bitcoin ដោយប្រើប្រាស់គណនី Revolut ដោយជោគជ័យហើយ។