សូម​រង់ចាំ ពេល​ពួក​យើង​ស្វែងរក​ការផ្ដល់ជូន​ល្អៗ​បំផុត​សម្រាប់​អ្នក។

Buy from

បង់​ដោយ​ប្រើ

Price per Bitcoin

របៀប​ទិញ Bitcoin ដោយ​ប្រើ Revolut

Revolut ត្រូវ​បាន​ប្រើប្រាស់​ដោយ​អតិថិជន​ជាង 2 លាន​នាក់ និង​ផ្ដល់​ជូន​សេវាកម្ម​ធនាគារ​ជាច្រើន រួម​ទាំង​ការផ្ទេរ​ប្រាក់​ទៅ​ក្រៅ​ប្រទេស និង​ការទូទាត់​ប្រាក់​រវាង​បុគ្គល​និង​បុគ្គល។ ឥឡូវ​នេះ អ្នក​អាច​ប្រើប្រាស់ Revolut ដើម្បី​ទិញ Bitcoin នៅ​លើ Paxful ដោយ​ឥត​គិត​ថ្លៃ​បន្ថែម។ សូម​មើល​អំពី​របៀប​ដូច​ខាង​ក្រោម៖

រឿង​ដំបូង​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ចូល​គណនី Paxful របស់​អ្នក ឬ​បង្កើត​គណនី​ថ្មី​មួយ​ដោយ​ចុច បង្កើត​គណនី។ បន្ទាប់​ពី​បញ្ចប់​ដំណើរការ​ផ្ទៀងផ្ទាត់​គណនី សូម​ចុច ទិញ Bitcoin កំណត់ Revolut ជា​វិធី​បង់ប្រាក់​ដែល​អ្នក​ចង់​ប្រើ ដើម្បី​មើល​ការផ្ដល់ជូន​ដែល​ពាក់ព័ន្ធ។ ការផ្ដល់​ជូន​ល្អ​បំផុត​មក​ពី​អ្នក​លក់​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ ហើយ​មធ្យោបាយ​មួយ​ក្នុង​ការស្វែងរក​ពួកគេ​គឺ​ត្រូវ​ពិនិត្យ​មើល​កម្រង​ព័ត៌មាន​អ្នក​លក់​ដែល​មាន​មតិ​ប្រតិកម្ម​វិជ្ជមាន​ខ្ពស់​បំផុត។ គ្រាន់​តែ​ចុច​លើ​ឈ្មោះ​អ្នក​លក់​ជា​ការស្រេច ដើម្បី​មើល​ឃើញ​ប្រវត្តិ​ជួញដូរ និង​ការវាយ​តម្លៃ​លើ​អ្នក​លក់​ទាំង​នេះ​ពី​ដៃគូ​ជួញដូរ​របស់​ពួកគេ។

បន្ទាប់​ពី​អ្នក​រក​ឃើញ​ការផ្ដល់​ជូន​ដែល​អ្នក​ពេញ​ចិត្ត​ពី​អ្នក​លក់​ដែល​ទុក​ចិត្ត​បាន សូម​ចុច ទិញ ដើម្បី​ពិនិត្យ​មើល​លក្ខខណ្ឌ​តម្រូវ​ក្នុង​ការជួញដូរ​របស់​គាត់។ អាន​អំពី​លក្ខខណ្ឌ​ជួញដូរ​យ៉ាង​ប្រុង​ប្រយ័ត្ន និង​អនុវត្ត​តាម​លក្ខខណ្ឌ​ទាំង​នេះ​ឱ្យ​បាន​ម៉ត់ចត់។ ចុច​​ប៊ូតុង "ទទួល​យក​លក្ខខណ្ឌ និង​ទិញ Bitcoins ឥឡូវ​នេះ!" ប្រសិន​បើ​អ្នក​ពេញ​ចិត្ត​នឹង​លក្ខខណ្ឌ​ផ្ដល់​ជូន។ ប្រអប់​ជជែក​ផ្ទាល់​នឹង​បង្ហាញ​ឡើង ហើយ​អ្នក​អាច​ទាក់ទង​ជាមួយ​អ្នក​លក់ និង​សាកសួរ​ថា​តើគាត់​មាន​លក្ខខណ្ឌ​តម្រូវ​អ្វី​ផ្សេង​ទៀត​ដែរ​ឬ​ទេ​នៅ​លើ​ប្រអប់​ជជែក​នោះ។

សូម​ចំណាំ​ថា Paxful ប្រើប្រាស់​ប្រព័ន្ធ​ឃ្លាំង​បញ្ញើ​សុវត្ថិភាព​សម្រាប់​ចាក់​សោ BTC របស់​អ្នក​លក់ បន្ទាប់​ពី​ការជួញដូរ​ចាប់ផ្ដើម ដើម្បី​ឱ្យ​ប្រាក់​របស់​អ្នក​មាន​សុវត្ថិភាព។

បន្ទាប់​ពី​អ្នក​ផ្ញើ​ប្រាក់​បង់​ទៅ​កាន់​គណនី Revolut របស់​អ្នក​លក់ សូម​ចុច សម្គាល់​ថា​បាន​បង់ ដើម្បី​ឱ្យ​អ្នក​លក់​អាច​បញ្ចេញ BTC ពី​ឃ្លាំង​បញ្ញើ​សុវត្ថិភាព​បាន។ តែ​ប៉ុនហ្នឹង! អ្នក​បាន​ទិញ Bitcoin ដោយ​ប្រើប្រាស់​គណនី Revolut ដោយ​ជោគជ័យ​ហើយ។