Buy from
បង់ដោយប្រើ
Price per Bitcoin
របៀបទិញ Bitcoin ដោយប្រើ PayPal
PayPal គឺជាប្រព័ន្ធផ្ទេរប្រាក់លើអ៊ីនធឺណិតដ៏ធំមួយនៅលើពិភពលោកដែលជាជម្រើសជំនួសឱ្យមូលប្បទានបត្រ និងអាណត្តិប្រៃសណីយ៍។ ប្រព័ន្ធនេះផ្ដល់ជូនមធ្យោបាយងាយស្រួល និងរហ័សក្នុងការផ្ញើ និងទទួលប្រាក់ជុំវិញពិភពលោក ក៏ដូចជាដំណើរការការបង់ប្រាក់បានគ្រប់ពេល និងគ្រប់ទីកន្លែង។
ឥឡូវនេះ ការទិញ Bitcoin ភ្លាមដោយប្រើ PayPal អាចធ្វើទៅបាននៅលើទីផ្សារជួញដូររវាងបុគ្គលនិងបុគ្គលរបស់ Paxful។ អ្នកអាចរកឃើញការផ្ដល់ជូនជាច្រើនដែលទទួលយក PayPal ជាវិធីបង់ប្រាក់ដែលចង់បាននៅលើប្រព័ន្ធរបស់ពួកយើង។ ប្រសិនបើអ្នករកមិនឃើញការផ្ដល់ជូនដែលស័ក្តិសមទេ អ្នកតែងតែអាចបង្កើតការផ្ដល់ជូនរបស់អ្នកផ្ទាល់ ដើម្បីទាក់ទាញអ្នកប្រើប្រាស់ដែលចង់ជួញដូរ BTC ដោយប្រើ PayPal។
ដើម្បីទទួលបានបទពិសោធន៍ជួញដូរកាន់តែមានសុវត្ថិភាព អ្នកលក់មួយចំនួនអាចតម្រូវឱ្យឆ្លងកាត់ជំហានបន្ថែមក្នុងបំណងបញ្ជាក់អត្តសញ្ញាណដៃគូជួញដូររបស់ខ្លួន។ ជំហានទាំងនេះអាចមានការស្នើសុំឱ្យអ្នកបង្ហាញឯកសារជាក់លាក់ ដូចជាបណ្ណសម្គាល់ខ្លួន រូបសាមីខ្លួន និង/ឬរូបថតអេក្រង់ជាដើម។ ការធ្វើបែបនេះកាត់បន្ថយហានិភ័យនៃការបង់ប្រាក់ក្លែងបន្លំ និងការលួចប្រើប្រាស់គណនី PayPal ដោយគ្មានការអនុញ្ញាត ដែលហេតុដូច្នេះហើយទើបធ្វើឱ្យ Paxful ជាទីផ្សារកាន់តែមានសុវត្ថិភាព។
លក្ខខណ្ឌផ្ដល់ជូនអាចខុសគ្នាបន្តិចបន្តួចពីការផ្ដល់ជូនមួយទៅមួយទៀត ដូច្នេះត្រូវប្រាកដថា អ្នកអាន និងយល់ព្រមតាមលក្ខខណ្ឌតម្រូវរបស់អ្នកលក់ មុនពេលចាប់ផ្ដើមការជួញដូរ។ អ្នកអាចប្រើប្រាស់មុខងារគិតលុយ Bitcoin លើបណ្ដាញរបស់ពួកយើង ដើម្បីប៉ាន់ស្មានថា អ្នកអាចទិញ BTC បានប៉ុន្មាន ដោយប្រើទឹកប្រាក់ដែលអ្នកមានក្នុងទម្រង់ជារូបិយបណ្ណដែលអ្នកចង់ប្រើ។ ដើម្បីទទួលបានព័ត៌មានបន្ថែម អ្នកក៏អាចមើលវីដេអូណែនាំតាមដំណាក់កាលបែបលម្អិតរបស់ពួកយើងអំពីការទិញ Bitcoin ដោយប្រើ Paypal នៅលើ Paxful បានផងដែរ។
នៅ Paxful ពួកយើងមានបំណងជួយសម្រួលដល់ដំណើរការប្ដូរប្រាក់ PayPal ទៅជា Bitcoin តាមរយៈទីផ្សារជួញដូររវាងបុគ្គលនិងបុគ្គលដែលងាយស្រួលប្រើ។ រកមើលការផ្ដល់ជូនពិសេសដែលស័ក្តសមបំផុតសម្រាប់អ្នកក្នុងថ្ងៃនេះ។