សូម​រង់ចាំ ពេល​ពួក​យើង​ស្វែងរក​ការផ្ដល់ជូន​ល្អៗ​បំផុត​សម្រាប់​អ្នក។

ទិញ​ពី

បង់​ដោយ​ប្រើ

អត្រា​តម្លៃ​ក្នុង​មួយ Bitcoin

របៀប​ទិញ Bitcoin ដោយ​ប្រើ PayPal

PayPal គឺ​ជា​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​លើ​អ៊ីនធឺណិត​ដ៏​ធំ​មួយ​នៅ​លើ​ពិភព​លោក​ដែល​ជា​ជម្រើស​ជំនួស​ឱ្យ​មូលប្បទានបត្រ និង​អាណត្តិប្រៃសណីយ៍។ ប្រព័ន្ធ​នេះ​ផ្ដល់​ជូន​មធ្យោបាយ​ងាយស្រួល និង​រហ័ស​ក្នុង​ការផ្ញើ និង​ទទួល​ប្រាក់​ជុំវិញ​ពិភព​លោក ក៏​ដូចជា​ដំណើរការ​ការបង់​ប្រាក់​បាន​គ្រប់​ពេល និង​គ្រប់​ទី​កន្លែង។

ឥឡូវ​នេះ ការទិញ Bitcoin ភ្លាម​ដោយ​ប្រើ PayPal អាច​ធ្វើ​ទៅ​បាន​នៅ​លើ​ទីផ្សារ​ជួញដូរ​រវាង​បុគ្គល​និង​បុគ្គល​របស់ Paxful។ អ្នក​អាច​រក​ឃើញ​ការផ្ដល់​ជូន​ជាច្រើន​ដែល​ទទួល​យក PayPal ជា​វិធី​បង់ប្រាក់​ដែល​ចង់​បាន​នៅ​លើ​ប្រព័ន្ធ​របស់​ពួក​យើង។ ប្រសិន​បើ​អ្នក​រក​មិន​ឃើញ​ការផ្ដល់​ជូន​ដែល​ស័ក្តិសម​ទេ អ្នក​តែងតែ​អាច​បង្កើត​ការផ្ដល់ជូន​របស់​អ្នក​ផ្ទាល់ ដើម្បី​ទាក់ទាញ​អ្នក​ប្រើប្រាស់​ដែល​ចង់​ជួញដូរ BTC ដោយ​ប្រើ PayPal។

ដើម្បី​ទទួល​បាន​បទពិសោធន៍​ជួញដូរ​កាន់​តែ​មាន​សុវត្ថិភាព អ្នក​លក់​មួយ​ចំនួន​អាច​តម្រូវ​ឱ្យ​ឆ្លងកាត់​ជំហាន​បន្ថែម​ក្នុង​បំណង​បញ្ជាក់​អត្តសញ្ញាណ​ដៃគូ​ជួញដូរ​របស់​ខ្លួន។ ជំហាន​ទាំង​នេះ​អាច​មាន​ការស្នើសុំ​ឱ្យ​អ្នក​បង្ហាញ​ឯកសារ​ជាក់លាក់ ដូចជា​បណ្ណ​សម្គាល់​ខ្លួន រូប​សាមី​ខ្លួន និង/ឬ​រូបថត​អេក្រង់​ជាដើម។ ការធ្វើ​បែប​នេះ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការបង់ប្រាក់​ក្លែងបន្លំ និង​ការលួច​ប្រើប្រាស់​គណនី PayPal ដោយ​គ្មានការអនុញ្ញាត ដែល​ហេតុ​ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ Paxful ជា​ទីផ្សារ​កាន់​តែ​មាន​សុវត្ថិភាព។

លក្ខខណ្ឌ​ផ្ដល់​ជូន​អាច​ខុស​គ្នា​បន្តិច​បន្តួច​ពី​ការផ្ដល់​ជូន​មួយ​ទៅ​មួយ​ទៀត ដូច្នេះ​ត្រូវ​​ប្រាកដ​ថា អ្នក​អាន និង​យល់ព្រម​តាម​លក្ខខណ្ឌ​តម្រូវ​របស់​អ្នក​លក់ មុន​ពេល​ចាប់ផ្ដើម​ការជួញដូរ។ អ្នក​អាច​ប្រើប្រាស់​មុខងារ​គិត​លុយ Bitcoin លើ​បណ្ដាញ​របស់​ពួក​យើង ដើម្បី​ប៉ាន់ស្មាន​ថា អ្នក​អាច​ទិញ BTC បាន​ប៉ុន្មាន ដោយ​ប្រើ​ទឹក​ប្រាក់​ដែល​អ្នក​មាន​ក្នុង​ទម្រង់​ជា​រូបិយបណ្ណ​ដែល​អ្នក​ចង់​ប្រើ។ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម អ្នក​ក៏​អាច​មើល​វីដេអូ​ណែនាំ​តាម​ដំណាក់​កាល​បែប​លម្អិត​របស់​ពួក​យើង​អំពី​ការទិញ Bitcoin ដោយ​ប្រើ Paypal នៅ​លើ Paxful បាន​ផងដែរ។

នៅ Paxful ពួក​យើង​មាន​បំណង​ជួយ​សម្រួល​ដល់​ដំណើរការ​ប្ដូរ​ប្រាក់ PayPal ទៅ​ជា Bitcoin តាម​រយៈ​ទីផ្សារ​ជួញដូរ​រវាង​បុគ្គល​និង​បុគ្គល​ដែល​ងាយស្រួល​ប្រើ។ រក​មើល​ការផ្ដល់ជូន​ពិសេស​ដែល​ស័ក្តសម​បំផុត​សម្រាប់​អ្នក​ក្នុង​ថ្ងៃ​នេះ។