Buy from
បង់ដោយប្រើ
Price per Bitcoin
របៀបទិញ Bitcoin នៅលើ Paxful
ទិញ Bitcoin (BTC) ក្នុងតម្លៃទាបបំផុតដែលអាចមាន មិនថាអ្នកស្ថិតនៅទីណានោះទេ។ Paxful ដំណើរការដោយផ្អែកលើគោលការណ៍ហិរញ្ញវត្ថុរវាងបុគ្គលនិងបុគ្គលដែលផ្ដល់លទ្ធភាពឱ្យអ្នកទិញ BTC ក្នុងតម្លៃចាប់ពី 10 USD តែប៉ុណ្ណោះ។ អ្នកអាចទិញដោយផ្ទាល់ពីអ្នកផ្សេងទៀតដូចរូបអ្នកដែរ ដោយមិនត្រូវការធនាគារ ឬក្រុមហ៊ុនទេ។
ចំណុចណាល្អបំផុតដែរ? គ្មានថ្លៃសេវាទេ នៅពេលអ្នកទិញ Bitcoin នៅលើ Paxful។ នោះមានន័យថា អ្នកទទួលបានរូបិយបណ្ណគ្រីបតូកាន់តែច្រើនពីប្រាក់ដែលអ្នកចំណាយ។ ដោយសារតែប្រព័ន្ធមានវិធីបង់ប្រាក់ជិត 400 ជម្រើស អ្នកអាចប្ដូរសាច់ប្រាក់របស់អ្នកទៅជា Bitcoin ដោយប្រើកាបូបលើអ៊ីនធឺណិត ឬសេវាផ្ទេរតាមធនាគារបាន។ អ្នកក៏អាចជួញដូររូបិយបណ្ណគ្រីបតូផ្សេងទៀតផងដែរ ដូចជាពី Ethereum ទៅជា Bitcoin ជាដើម ឬលក់កាតកាដូ ដើម្បីបាន BTC មួយចំណែកមកវិញក៏បាន។
Paxful ត្រូវបានការពារដោយសុវត្ថិភាពលំដាប់ខ្ពស់ និងស្ថិតក្រោមច្បាប់គ្រប់គ្រងរបស់សហរដ្ឋអាមេរិកក្នុងនាមជាអាជីវកម្មផ្ដល់សេវារូបិយបណ្ណ។ ទីផ្សារត្រូវបានតាមដានដោយក្រុមអ្នកវិភាគរបស់ពួកយើង ហើយអ្នកប្រើប្រាស់ត្រូវបានផ្ទៀងផ្ទាត់ត្រឹមត្រូវ ដើម្បីធានាដល់កន្លែងជួញដូរប្រកបដោយសុវត្ថិភាព។ តាមរយៈវិធានការសុវត្ថិភាពទាំងអស់នេះ អ្នកអាចអស់ក្ដិបារម្ភដោយដឹងថា ព័ត៌មាន និងរូបិយបណ្ណគ្រីបតូរបស់អ្នកមានសុវត្ថិភាពជាមួយពួកយើង។
ខាងក្រោមនេះជារបៀបដែលអ្នកអាចចាប់ផ្ដើមទិញ Bitcoin នៅលើ Paxful បាន៖
- ចុះឈ្មោះបង្កើតគណនី Paxful - បង្កើត និងផ្ទៀងផ្ទាត់គណនីរបស់អ្នក ដើម្បីទទួលបានកាបូប Bitcoin ឥតគិតថ្លៃដែលមានសុវត្ថិភាព 2FA។ ការរៀបចំគណនីរបស់អ្នកមានភាពងាយស្រួល និងអាចត្រូវការតែប៉ុន្មាននាទីប៉ុណ្ណោះ។ អ្វីដែលអ្នកត្រូវការគឺអាសយដ្ឋានអ៊ីមែល លេខទូរសព្ទ និងឯកសារសម្គាល់ខ្លួនដែលមានសុពលភាព ដើម្បីចាប់ផ្ដើម។
-
ស្វែងរកអ្នកលក់ – ចុច ទិញ ពីម៉ឺនុយដើម រួចជ្រើសរើស ទិញ Bitcoin។ កំណត់ចំនួនទឹកប្រាក់ដែលអ្នកចង់ចំណាយ រូបិយបណ្ណដែលអ្នកចង់ប្រើ និងវិធីបង់ប្រាក់ដែលអ្នកជ្រើសរើសនៅក្នុងធាតុក្រាហ្វិកលើរបារចំហៀង ដើម្បីរកមើលអ្នកលក់ក្នុងស្រុក និងក្រៅស្រុកដែលត្រូវនឹងលក្ខខណ្ឌតម្រូវរបស់អ្នក។
ពួកយើងសូមណែនាំឱ្យប្រើតម្រងសម្រាប់ប្រភេទអ្នកប្រើប្រាស់ទាំងអស់ (អ្នកនាំពាក្យ អ្នកជំនាញ -ល-) ដើម្បីបង្ហាញអ្នកលក់គួរឱ្យទុកចិត្តបំផុតដែលបានឆ្លងកាត់ការពិនិត្យសុវត្ថិភាពបន្ថែមពី Paxful។ - អានលក្ខខណ្ឌតម្រូវ – ចុចលើប៊ូតុង ទិញ ដើម្បីមើលលក្ខខណ្ឌរបស់អ្នកលក់។ អាស្រ័យលើវិធីបង់ប្រាក់ អ្នកលក់ក៏អាចស្នើឱ្យអ្នកផ្ដល់រូបថតអេក្រង់នៃប្រាក់ពីកាបូបលើអ៊ីនធឺណិតរបស់អ្នក រូបបង្កាន់ដៃដាក់ប្រាក់ចូលធនាគារ ឬច្បាប់ចម្លងនៃបង្កាន់ដៃកាតកាដូដែលអ្នកបានទិញ។ អ្នកលក់មួយចំនួនក៏អាចស្នើឱ្យអ្នកផ្ញើរូបសាមីខ្លួនដែលកាន់ឯកសារសម្គាល់ខ្លួនត្រឹមត្រូវផងដែរ ដើម្បីទទួលបានសុវត្ថិភាពបន្ថែម។
- ចាប់ផ្ដើមការជួញដូរ – ប្រសិនបើអ្នកអាចគោរពតាមលក្ខខណ្ឌរបស់អ្នកលក់ សូមកំណត់ចំនួន Bitcoin ដែលអ្នកចង់ទិញនៅក្នុងធាតុក្រាហ្វិក រួចចុច ទិញឥឡូវនេះ ដើម្បីចាប់ផ្ដើមការជួញដូរ។ សកម្មភាពនេះនឹងបើកផ្ទាំងជជែកផ្ទាល់ជាមួយអ្នកលក់ ហើយនៅលើនោះ អ្នកនឹងទទួលបានការណែនាំបន្ថែមស្ដីពីរបៀបបញ្ចប់ការជួញដូរ។ ផ្ទាំងជជែកផ្ទាល់កត់ត្រាសារទាំងអស់ទុក ហើយនឹងការពារអ្នក ប្រសិនបើអ្នកជួបបញ្ហាណាមួយ ដូច្នេះសូមកុំទាក់ទងគ្នានៅក្រៅ Paxful អី។
- ផ្ញើប្រាក់បង់ និងទទួលបាន BTC – បន្ទាប់ពីបំពេញតាមលក្ខខណ្ឌតម្រូវទាំងអស់ និងទទួលបានការប្រាប់ឱ្យធ្វើសកម្មភាពពីអ្នកលក់ សូមផ្ទេរប្រាក់បង់ រួចចុច បានបង់ ភ្លាម។ នៅចំណុចនេះ BTC របស់អ្នកលក់នៅជាប់ក្នុងឃ្លាំងបញ្ញើសុវត្ថិភាព ដើម្បីជៀសវាងករណីដែលអ្នកលក់ទទួលបានប្រាក់បង់ រួចមិនព្រមបញ្ចេញរូបិយបណ្ណគ្រីបតូ។ នៅពេលអ្នកលក់បញ្ជាក់ការបង់ប្រាក់របស់អ្នករួចភ្លាម Bitcoin នឹងត្រូវបានបញ្ចេញពីឃ្លាំងបញ្ញើសុវត្ថិភាព និងផ្ទេរទៅក្នុងកាបូប Paxful របស់អ្នក។
ជាចុងក្រោយ អ្នកអាចផ្ដល់ការវាយតម្លៃអំពីបទពិសោធន៍របស់អ្នកដល់អ្នកលក់! ដើម្បីទទួលបានព័ត៌មានបន្ថែម អ្នកក៏អាចមើលវីដេអូណែនាំលម្អិតតាមដំណាក់កាលរបស់ពួកយើងទាក់ទងនឹងរបៀបទិញ Bitcoin នៅលើ Paxful បានផងដែរ។
ប្រសិនបើអ្នកមានសំណួរណាមួយ សូមចុចលើរូបតំណាងការជជែកនៅជ្រុងស្ដាំផ្នែកខាងក្រោមនៃទំព័រនេះ ដើម្បីទាក់ទងជាមួយក្រុមផ្ដល់ជំនួយរបស់ពួកយើង។ ពួកយើងនៅទីនេះចាំជួយអ្នកពេញ 24/7 សូម្បីក្នុងថ្ងៃឈប់សម្រាកក្ដី!
ការទិញ Bitcoin នៅលើ Paxful មានភាពងាយស្រួល និងសុវត្ថិភាព ហើយដើម្បីដឹងថាពិតមិនពិត អ្នកអាចអានការវាយតម្លៃពីអ្នកប្រើប្រាស់ Paxful រាប់មិនអស់ជុំវិញពិភពលោក។