Buy from
បង់ដោយប្រើ
Price per Bitcoin
របៀបទិញ Bitcoin ដោយប្រើ Apple Pay
ការប្ដូរសមតុល្យ Apple Pay របស់អ្នកទៅជា Bitcoin គឺងាយស្រួល និងមានសុវត្ថិភាពនៅលើ Paxful។ ក្រោមការការពារដោយឃ្លាំងបញ្ញើសុវត្ថិភាព ទីផ្សារជួញដូររវាងបុគ្គលនិងបុគ្គលរបស់យើងអនុញ្ញាតឱ្យអ្នកជួញដូរជាមួយអ្នកលក់ Bitcoin រាប់ពាន់នាក់ជុំវិញពិភពលោកនៅថ្ងៃណាក៏បាន ដោយមិនចាំបាច់បង់ថ្លៃសេវាបន្ថែមទេ។ អ្នកអាចទិញ Bitcoin ដោយប្រើប្រាស់ Apple Pay តាមជំហានងាយស្រួលពីរបី៖
ដំបូង ចូលគណនី Paxful របស់អ្នក ឬបង្កើតគណនីថ្មី ប្រសិនបើអ្នកទើបតែប្រើប្រព័ន្ធនេះ។ បន្ទាប់ពីអ្នកចូលគណនី សូមចុច ទិញ Bitcoin និងកំណត់ "Apple Pay" ជាវិធីបង់ដែលចង់ប្រើ ដើម្បីបង្ហាញការផ្ដល់ជូនទាំងអស់ដែលត្រូវនឹងលក្ខខណ្ឌតម្រូវរបស់អ្នក។
ជាដំបូង ពួកយើងសូមណែនាំឱ្យពិនិត្យមើលកម្រងព័ត៌មានអ្នកលក់ម្នាក់ៗ និងអានការវាយតម្លៃពីអ្នកទិញមុនៗ ដើម្បីកំណត់ភាពអាចជឿទុកចិត្តបានរបស់អ្នកលក់។
នៅពេលអ្នកឃើញការផ្ដល់ជូនល្អពីអ្នកលក់ដែលទុកចិត្តបាន សូមចុច ទិញ ដើម្បីអានលក្ខខណ្ឌផ្ដល់ជូនរបស់គាត់។ អ្នកលក់ម្នាក់ៗមានលក្ខខណ្ឌផ្សេងៗគ្នា តែភាគច្រើននឹងតម្រូវឱ្យអ្នកផ្ញើច្បាប់ចម្លងឌីជីថលនៃឯកសារសម្គាល់ខ្លួនរបស់អ្នកដែលចេញជូនដោយរដ្ឋាភិបាល និងរូបថតអេក្រង់ដែលបង្ហាញថា ប្រាក់ត្រឹមត្រូវមាននៅក្នុង Apple Pay រួចហើយ។
ប្រសិនបើអ្នកឃើញថា លក្ខខណ្ឌទាំងនេះអាចទទួលយកបាន សូមចុច ទទួលយក និងទិញ Bitcoins ឥឡូវនេះ! ដើម្បីចាប់ផ្ដើមការជជែកផ្ទាល់ជាមួយអ្នកលក់។ ផ្ញើប្រាក់បង់តែនៅពេលអ្នកលក់ប្រាប់អ្នកឱ្យធ្វើដូច្នេះប៉ុណ្ណោះ រួចចុច សម្គាល់ថាបានបង់ ភ្លាម បន្ទាប់ពីផ្ទេរប្រាក់ពីគណនី Apple Pay របស់អ្នក។ បន្ទាប់ពីលអ្នកលក់បញ្ជាក់ប្រតិបត្តិការនេះ នោះគាត់នឹងបញ្ចេញ BTC ទៅក្នុងកាបូប Bitcoin លើ Paxful ជូនអ្នក។
រួចរាល់ហើយ អ្នកទើបបានទិញ BTC ដោយប្រើ Apple Pay! ឥឡូវនេះ អ្នកអាចប្រើប្រាស់វា ដើម្បីបង់ថ្លៃសេវា បញ្ជាទិញផលិតផល ឬប្រើសម្រាប់គោលបំណងត្រៀមចាប់យកឱកាសវិនិយោគ។ ចំពោះសំណួរ មតិប្រតិកម្ម ឬក្ដីកង្វល់ពាក់ព័ន្ធនឹងប្រព័ន្ធរបស់ពួកយើង សូមចុច ទាក់ទងមកពួកយើង ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមត្រៀមចាំផ្ដល់ជំនួយអតិថិជនរបស់ពួកយើង។