សូម​រង់ចាំ ពេល​ពួក​យើង​ស្វែងរក​ការផ្ដល់ជូន​ល្អៗ​បំផុត​សម្រាប់​អ្នក។

Buy from

បង់​ដោយ​ប្រើ

Price per Bitcoin

របៀប​ទិញ Bitcoin ដោយ​ប្រើ Apple Pay

ការប្ដូរ​សមតុល្យ Apple Pay របស់​អ្នក​ទៅ​ជា Bitcoin គឺ​ងាយស្រួល និង​មាន​សុវត្ថិភាព​នៅ​លើ Paxful។ ក្រោម​ការការពារ​ដោយ​ឃ្លាំង​បញ្ញើ​សុវត្ថិភាព ទីផ្សារ​ជួញដូរ​រវាង​បុគ្គល​និង​បុគ្គល​របស់​យើង​អនុញ្ញាត​ឱ្យ​អ្នក​ជួញដូរ​ជាមួយ​អ្នក​លក់ Bitcoin រាប់​ពាន់​នាក់​ជុំវិញ​ពិភព​លោក​នៅ​ថ្ងៃ​ណា​ក៏​បាន ដោយ​មិន​ចាំបាច់​បង់​ថ្លៃសេវា​បន្ថែម​ទេ។ អ្នក​អាច​ទិញ Bitcoin ដោយ​ប្រើប្រាស់ Apple Pay តាម​ជំហាន​ងាយស្រួល​ពីរ​បី៖

ដំបូង ចូល​គណនី Paxful របស់​អ្នក ឬ​បង្កើត​គណនី​ថ្មី ប្រសិន​បើ​អ្នក​ទើប​តែ​ប្រើ​ប្រព័ន្ធ​នេះ។ បន្ទាប់​ពី​អ្នក​ចូល​គណនី សូម​ចុច ទិញ Bitcoin និង​កំណត់ "Apple Pay" ជា​វិធី​បង់​ដែល​ចង់​ប្រើ ដើម្បី​បង្ហាញ​ការផ្ដល់​ជូន​ទាំងអស់​ដែល​ត្រូវ​នឹង​លក្ខខណ្ឌ​តម្រូវ​របស់​អ្នក។

ជា​ដំបូង ពួក​យើង​សូម​ណែនាំ​ឱ្យ​ពិនិត្យ​មើល​កម្រង​ព័ត៌មាន​អ្នក​លក់​ម្នាក់ៗ និង​អាន​ការវាយ​តម្លៃ​ពី​អ្នក​ទិញ​មុនៗ ដើម្បី​កំណត់​ភាពអាច​ជឿ​ទុក​ចិត្ត​បាន​របស់​អ្នក​លក់។

នៅ​ពេល​អ្នក​ឃើញ​ការផ្ដល់​ជូន​ល្អ​ពី​អ្នក​លក់​ដែល​ទុក​ចិត្ត​បាន សូម​ចុច ទិញ ដើម្បី​អាន​លក្ខខណ្ឌផ្ដល់​ជូន​របស់​គាត់។ អ្នក​លក់​ម្នាក់ៗ​មាន​លក្ខខណ្ឌ​ផ្សេងៗ​គ្នា តែ​ភាគ​ច្រើន​នឹង​តម្រូវ​ឱ្យ​អ្នក​ផ្ញើ​ច្បាប់​ចម្លង​ឌីជីថល​នៃ​ឯកសារ​សម្គាល់​ខ្លួន​របស់​អ្នក​ដែល​ចេញ​ជូន​ដោយ​រដ្ឋាភិបាល និង​រូបថត​អេក្រង់​ដែល​បង្ហាញ​ថា ប្រាក់​ត្រឹមត្រូវ​មាន​នៅ​ក្នុង Apple Pay រួច​ហើយ។

ប្រសិន​បើ​អ្នក​ឃើញ​ថា លក្ខខណ្ឌ​ទាំង​នេះ​អាច​ទទួល​យក​បាន សូម​ចុច ទទួល​យក និង​ទិញ Bitcoins ឥឡូវ​នេះ! ដើម្បី​ចាប់ផ្ដើម​ការជជែក​ផ្ទាល់​ជាមួយ​អ្នក​លក់។ ផ្ញើ​ប្រាក់​បង់​តែ​នៅ​ពេល​អ្នក​លក់​ប្រាប់​អ្នក​ឱ្យ​ធ្វើ​ដូច្នេះ​ប៉ុណ្ណោះ រួច​ចុច សម្គាល់​ថា​បាន​បង់ ភ្លាម បន្ទាប់​ពី​ផ្ទេរ​ប្រាក់​ពី​គណនី Apple Pay របស់​អ្នក។ បន្ទាប់​ពីល​អ្នក​លក់​បញ្ជាក់​ប្រតិបត្តិការ​នេះ នោះ​គាត់​នឹង​បញ្ចេញ BTC ទៅ​ក្នុង​កាបូប Bitcoin លើ Paxful ជូន​អ្នក។

រួចរាល់​ហើយ អ្នក​ទើប​បាន​ទិញ BTC ដោយ​ប្រើ Apple Pay! ឥឡូវ​នេះ អ្នក​អាច​ប្រើប្រាស់​វា ដើម្បី​បង់​ថ្លៃសេវា បញ្ជា​ទិញ​ផលិតផល ឬ​ប្រើសម្រាប់​គោល​បំណង​ត្រៀម​ចាប់​យក​ឱកាស​វិនិយោគ។ ចំពោះ​សំណួរ មតិ​ប្រតិកម្ម ឬ​ក្ដី​កង្វល់​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​របស់​ពួក​យើង សូម​ចុច ទាក់ទង​មក​ពួក​យើង ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រុម​ត្រៀម​ចាំ​ផ្ដល់​ជំនួយ​អតិថិជន​របស់​ពួក​យើង។