បញ្ជរ Paxful

ច្រក​ដោះដូរ​រូបិយបណ្ណរដ្ឋ​ដ៏​រឹងមា ដើម្បី​ដំណើរការ​កិច្ចប្រឹងប្រែង​ផ្នែក​ឌីជីថល​របស់​អ្នក​

Paxful គឺ​ជា​ទីផ្សារ​ជួញដូរ Bitcoin រវាង​បុគ្គល និង​បុគ្គល​ឈាន​មុខ​គេ​ដែល​ផ្ដល់​ជូន​សេរីភាព​ហិរញ្ញវត្ថុ​ដល់​មនុស្ស​នៅ​គ្រប់​ជ្រុងជ្រោយ​នៃ​ពិភព​លោក។ បញ្ជរ​របស់​ពួក​យើង​ពង្រីក​វិសាលភាព​នៃ​សេរីភាព​នេះ​ដល់​ការប្ដូរ​រូបិយបណ្ណ​ឌីជីថល ដើម្បី​ជួយ​អតិថិជន​របស់​ពួកគេ​ក្នុង​ការដាក់​ប្រាក់​ចូល​គណនី​ដោយ​ប្រើ Bitcoin។ មាន​អ្វី​ទៀត? អ្នក​រក​ចំណូល​សម្ព័ន្ធ​បាន​ដោយ​ស្វ័យ​ប្រវត្តិ​ជា​រៀង​រហូត​សម្រាប់​គ្រប់​ការទិញ​របស់​អតិថិជន​ថ្មីៗ​ដែល​អ្នក​នាំ​មក​ឱ្យ Paxful។

3 ជំហាន​ដ៏​សាមញ្ញ​តែ​ប៉ុណ្ណោះ

  • 1. បង្កើត​បញ្ជរ Bitcoin និម្មិត​របស់​អ្នក

  • 2. ដាក់​ប្រើ​វា​នៅ​លើ​គេហ​ទំព័រ ឬ​បណ្ដាញ​របស់​អ្នក

  • 3. ប្រមូល​កម្រៃ​ជើងសា​ដែល​មិន​តម្រូវ 2% សម្រាប់​រាល់​ការលក់​បាន

បង្កើត​បញ្ជរ Paxful របស់​អ្នក និង​ដំឡើង​កម្រិត​អាជីវកម្ម​របស់​អ្នក​ថ្ងៃ​នេះ!

តាម​រយៈ​ការចុះឈ្មោះ អ្នក​យល់ព្រម​តាម​​លក្ខខណ្ឌ​ប្រើប្រាស់សេវា​ លក្ខខណ្ឌ​ប្រើប្រាស់​សេវា​កម្មវិធី​សម្ព័ន្ធភាព និង​ការជូន​ដំណឹង​អំពីឯកជនភាព​របស់ Paxful

ត្រូវ​បាន​ក្រុមហ៊ុន​ធំៗ​បំផុត​ក្នុង​វិស័យ​រូបិយបណ្ណ​គ្រីបតូ​ប្រើប្រាស់

ជាមួយ​ដំណោះស្រាយ​ប្រើ​បាន​ភ្លាមៗ​របស់​ពួក​យើង ការណែនាំ និង​ការជួយ​​អ្នក​ប្រើប្រាស់​ថ្មី​ក្នុង​ការចាប់ផ្ដើម​ជាមួយ Bitcoin ពិត​ជា​រហ័ស និង​ងាយស្រួល។ ក្រុមហ៊ុន​ធំៗ​បំផុត​មួយ​ចំនួន​នៅ​ក្នុង​ពិភព​អាជីវកម្មកំពុង​ប្រើប្រាស់​បញ្ជរ​របស់​ពួក​យើង​ស្រាប់​ហើយ ហើយ​ដូច្នេះ​អ្នក​ក៏​គួរ​ដែរ!

Bitmart

ឥឡូវ​នេះ ភាពជា​ដៃគូ​របស់​ពួក​យើង​ជាមួយ Bitmart ផ្ដល់​លទ្ធភាព​ឱ្យ​អ្នក​ប្រើប្រាស់​ទិញ និង​លក់​រូបិយបណ្ណ​ឌីជីថល​ដោយ​ប្រើប្រាស់​បញ្ជរ Bitcoin របស់ Paxful

អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​បញ្ជរ Bitcoin របស់ Paxful

អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​បញ្ជរ Bitcoin របស់ Paxful

ដំឡើង​បាន​រហ័ស និង​ងាយស្រួល​កំណត់​តាម​បំណង

អ្នក​អាច​កំណត់​បញ្ជរ​របស់​អ្នក​តាម​បំណង​តាម​រយៈ​ទឹកប្រាក់ វិធី​បង់​ប្រាក់ -ល- ដែល​បាន​កំណត់​ជា​មុន ព្រមទាំង​ធ្វើ​ការផ្លាស់ប្ដូរ​សោភ័ណភាព ដូចជា​ពណ៌ និង​ការរចនា​ម៉ាក​ជាដើម។

គ្មាន​ការដក​ហូត​ប្រាក់​​វិញ​ទេ

ក្នុង​នាម​ជា​អ្នក​ជំនួញ អ្នក​មិន​មាន​ហានិភ័យ​ទាក់ទង​នឹង​ការដក​ហូត​ប្រាក់​វិញ​ទេ ដោយសារ​ប្រាក់​បង់​របស់​អតិថិជន​អ្នក​ត្រូវ​បាន​ដំណើរការ​តាម​រយៈ​ទីផ្សារ​ជួញដូរ​រវាង​បុគ្គល​និង​បុគ្គល​របស់​ពួក​យើង។

ជំនួយ​សម្រាប់​អ្នក​អភិវឌ្ឍន៍

ពួក​យើង​ផ្ដល់​ជូន​ការកំណត់​ធាតុ​​ក្រាហ្វិក​តាម​បំណង​កម្រិត​ខ្ពស់​យ៉ាង​ច្រើន​សម្រាប់​គេហ​ទំព័រ និង​កម្មវិធី។ ស្វែងយល់​បន្ថែម​នៅ​ក្នុង​ឯកសារ​សម្រាប់​អ្នក​អភិវឌ្ឍន៍​របស់​ពួក​យើង។

វិធី​បង់​ប្រាក់​ច្រើន​ជាង 300 ជម្រើស

អតិថិជន​របស់​អ្នក​អាច​ប្រើប្រាស់​វិធី​បង់ប្រាក់​ណា​មួយ​ក្នុង​ចំណោម​វិធី​បង់ប្រាក់ 350+ ជម្រើស​របស់​ពួក​យើង ដើម្បី​ដាក់​ប្រាក់​ចូល​គណនី Bitcoin របស់​ពួកគេ​ដោយ​គ្មាន​ហានិភ័យ​នៃ​ការដក​ហូត​ប្រាក់​វិញ។

ការណែនាំ​តាម​ដំណាក់​កាល​បែប​អន្តរកម្ម

តើអ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ធ្វើ​អ្វី​ដោយ​ផ្ទាល់​ដៃ​មែន​ទេ? ពួក​យើង​យល់។ ហើយ​ពួក​យើង​មាន​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​ត្រូវការ! នេះ​ជា​ការណែនាំ​ត្រួសៗ​តាម​ដំណាក់​កាល​បែប​អន្តរកម្ម​ដែល​ពួក​យើង​បាន​បង្កើត​ឡើង ដើម្បី​ជួយ​អ្នក​ឱ្យ​យល់​អំពី​របៀប​ដែល​អ្វី​ទាំងអស់​ដំណើរការ។ ការណែនាំ​នេះ​នឹង​ជួយ​អ្នក​ឱ្យ​ចាប់ផ្ដើម​បាន​យ៉ាង​ឆាប់​រហ័ស។

មើល​ដំណើរការ​ជាក់ស្ដែង
ការណែនាំ​តាម​ដំណាក់​កាល​បែប​អន្តរកម្ម ការណែនាំ​តាម​ដំណាក់​កាល​បែប​អន្តរកម្ម
ការណែនាំ​តាម​ដំណាក់​កាល​បែប​អន្តរកម្ម ការណែនាំ​តាម​ដំណាក់​កាល​បែប​អន្តរកម្ម

មាន​ច្រក​ដោះដូរ​រូបិយបណ្ណ​រដ្ឋ​ច្រើន​ជាង 300

អតិថិជន​របស់​អ្នក​អាច​ប្រើប្រាស់​ជម្រើស​បង់​ប្រាក់​ណា​មួយ​ក្នុង​ចំណោម​ជម្រើស​បង់​ប្រាក់ 350+ ដែល​ពួក​យើង​ទទួល​យក។ Bitcoin ត្រូវ​បាន​ដាក់​ចូល​ក្នុង​គណនី​របស់​អ្នក​ដោយ​ផ្ទាល់នៅ​លើ​ទីផ្សារ​ដោះដូរ​រូបិយបណ្ណ ឬ​ប្រព័ន្ធ​របស់​អ្នក។

សេវា​ផ្ទេរ​តាម​ធនាគារ

Paxful គាំទ្របណ្តាញធនាគារពិភពលោកទាំងអស់។ ការផ្ទេរប្រាក់តាមធនាគារជាញឹកញាប់គឺ​នៅក្នុងស្រុក ហើយអាចដាក់បានក្នុងរយៈពេលមួយថ្ងៃ។

កាបូប​លើ​អ៊ីនធឺណិត

អ្នក​ប្រើប្រាស់​របស់​អ្នក​អាច​បង់​តាម​រយៈ​កាបូប​ដីជីថល​ពេញ​និយម​ណា​មួយ​ដើម្បី​បាន Bitcoin របស់​ពួកគេ។

ការទូទាត់​ជា​សាច់ប្រាក់

តាមរយៈវិបផតថលសាច់ប្រាក់ពីរវាង​បុគ្គល​និង​បុគ្គលរបស់ Paxful ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស វាទទួលយកប្រាក់បញ្ញើជាសាច់ប្រាក់ភ្លាមៗក្នុងស្រុក ដែលល្អសម្រាប់អ្នកប្រើប្រាស់ដែលគ្មានធនាគារ។

បណ្ណ​ឥណពន្ធ/ឥណទាន

វិធី​ងាយស្រួល មាន​សុវត្ថិភាព និង​ផាសុកភាព​សម្រាប់​ឱ្យ​អ្នក​ប្រើប្រាស់​ទិញ Bitcoin នៅ​លើ​អ៊ីនធឺណិត។

រូបិយបណ្ណ​ឌីជីថល

អ្នក​ប្រើប្រាស់​អាច​ប្ដូរ​រូបិយបណ្ណ​គ្រីបតូ​ពេញ​និយម​ផ្សេងៗ​ទៀត​ដែល​ពួកគេ​មាន​ក្នុង​ស្តុក ដើម្បី​បាន Bitcoin ខ្លះ​យ៉ាង​ងាយស្រួល និង​ប្រកប​ដោយ​ផាសុកភាព។

សំណួរ​ដែល​សួរ​ញឹកញាប់

នៅ​តែ​មិន​ច្បាស់​ទៀត​ឬ? នេះ​ជា​សំណួរ​ទូទៅ​បំផុត​មួយ​ចំនួន​ដែល​អ្នក​ប្រើប្រាស់​បញ្ជរ​ផ្សេង​ទៀត​បាន​លើក​ឡើង​មុន​អ្នក រួម​ជាមួយ​ការឆ្លើយតប​របស់​ពួក​យើង​ទៅ​នឹង​សំណួរ​ទាំង​នេះ ដើម្បី​ជួយ​ឱ្យ​អ្នក​យល់​កាន់​តែ​ច្បាស់​អំពី​អ្វី​គ្រប់​យ៉ាង។

បាន។ បញ្ជរ​របស់ Paxful គឺ​ជា​ដំណោះស្រាយ​ល្អ​បំផុត​សម្រាប់​អ្នក។ តាម​រយៈការដំឡើង​បញ្ជរ​របស់​ពួក​យើង​លើ​ទីផ្សារ​ដោះដូរ​រូបិយបណ្ណ​របស់​អ្នក អ្នក​ផ្ដល់​ជូន​ច្រក​ដោះដូរ​រូបិយបណ្ណ​រដ្ឋ​ដែល​រហ័ស និង​ងាយស្រួល​ដល់​អតិថិជន​របស់​អ្នក។

បង្កើត​គណនី​មួយ​តាម Paxful.com រួច​បំពេញ​បែបបទ KYC ស្ថាប័ន។

Bitcoin របស់​អតិថិជន​អ្នក​អាច​ត្រូវ​បាន​បញ្ជូន​ទៅ​កាបូប​បញ្ចូល​គ្នា​ដែល​អ្នក​កាន់ ឬ​ទៅ​អាសយដ្ឋាន​កាបូប​មិន​ស្ទួន​របស់​គាត់​នៅ​លើ​ប្រព័ន្ធ​របស់​អ្នក។

បាន។ អ្នក​អាច​កំណត់​ពណ៌​តាម​បំណង និង​បញ្ចូល​ម៉ាក​យីយោ​របស់​អ្នក​ផ្ទាល់​ទៅ​ក្នុង​នោះ។

បញ្ជរ​នេះ​អនុញ្ញាត​ឱ្យ​ចូល​ប្រើប្រាស់​រូបិយបណ្ណ និង​ប្រភេទ​នៃ​ការបង់​ទាំងអស់​ដែល​មាន​លើ Paxful។

បាន អ្នក​អាច​ដំឡើង​បញ្ជរ​សម្រាប់​ការផ្ដល់​ជូន​របស់​អ្នក​ផ្ទាល់​បាន។

ហានិភ័យ​នៃ​ការដក​ហូត​ប្រាក់​វិញ​ស្ថិត​ក្នុង​ទំនួល​ខុស​ត្រូវ​របស់​អ្នក​លក់​នៅ​លើ​ប្រព័ន្ធ Paxful។ បន្ទាប់​ពី Bitcoin របស់​អតិថិជន​អ្នក​ត្រូវ​បាន​បញ្ជូន​ឱ្យ​អ្នក នោះ​នឹង​គ្មាន​ហានិភ័យ​នៃ​ការដក​ហូត​ប្រាក់​វិញ​ចំពោះ​អាជីវកម្ម​របស់​អ្នក​ទេ។

ពួក​យើង​មាន​បុគ្គលិក​ច្រើន​ដែល​ទទួល​បាន​ការបណ្ដុះបណ្ដាល​ត្រឹមត្រូវ ពោល​គឺ​អ្នក​មាន​សមត្ថភាព​ចំនួន​លើស 100 នាក់។ ពួកគេ​សម្របសម្រួល និង​ដោះស្រាយ​វិវាទ 24/7។

វា​ជា​ដំណើរការ​ដ៏​សាមញ្ញ​មាន 3 ជំហាន ហើយ​អ្នក​គួរ​តែ​អាច​ចាប់ផ្ដើម​ប្រើ​វា​បាន​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។

កម្រិត​សុវត្ថិភាព​គឺ​ដូច​គ្នា​នឹង​ការជួញដូរ​នៅ​លើ Paxful ដែរ។

ផ្ទាំង​គ្រប់គ្រង​បញ្ជរ​នៅ​លើ​គណនី Paxful របស់​អ្នក​នឹង​ផ្ដល់ជូន​ព័ត៌មាន​លម្អិត និង​ស្ថិតិ​ទាំងអស់​អំពី​បញ្ជរ​របស់​អ្នក និង​ចំណូល​ដែល​រក​បាន។

បន្ទាប់​ពី​ប្រតិបត្តិការ​ទិញ​នីមួយៗ ប្រាក់​ចំណូល​របស់​អ្នក​ត្រូវ​បាន​ទូទាត់​ជា Bitcoin ចូល​ទៅ​ក្នុង​កាបូប Paxful របស់​អ្នក​ដោយ​ផ្ទាល់។

ទេ អតិថិជន​របស់​អ្នក​នឹង​មិន​ចាំបាច់​ត្រូវ​ចេញ​ពី​គេហ​ទំព័រ​របស់​អ្នក​ទេ។ ពួកគេ​អាច​ទិញ Bitcoin ពី​គេហ​ទំព័រ​របស់​អ្នក​ដោយ​ផ្ទាល់។

ពួក​យើង​មាន​ប្រព័ន្ធ KYC ដែល​អាច​កំណត់​តាម​បំណង​បាន​ស្រប​តាម​តម្រូវការ ដោយ​ផ្អែក​លើ​កម្មវិធី​ភាគី​ទី​បី Jumio។ KYC តម្រូវ​ឱ្យ​អ្នក​ប្រើប្រាស់​ផ្ដល់​​ឯកសារ​សម្គាល់​ខ្លួន រូប​សាមី​ខ្លួន និង​លិខិត​ប្រគល់​សិទ្ធិ។ លក្ខខណ្ឌ​តម្រូវ​សម្រាប់​អ្នក​ប្រើប្រាស់ KYC មាន​បែងចែក​ជា​កម្រិត ដោយ​ផ្អែក​តាម​បរិមាណ​ជួញដូរ និង​ភូមិសាស្ត្រ។

អតិថិជន​របស់​អ្នក​នឹង​អាច​ជ្រើសរើស​ប្រើប្រាស់​វិធី​បង់ប្រាក់​ណា​មួយ​ក្នុង​ចំណោម​វិធី​បង់ប្រាក់​ជាង 300 ជម្រើស​ដែល​ត្រូវ​បាន​ទទួល​យក​នៅ​លើ Paxful។ ពួក​យើង​កំពុង​បញ្ចូល​វិធី​បង់ប្រាក់​ថ្មី​បន្ថែម​ទៅ​ក្នុង​បញ្ជី​នេះ​ជា​បន្ត​បន្ទាប់។

វិធី​បង់ប្រាក់​ពេញ​និយម​បំផុត​រួម​មាន​សេវា​ផ្ទេរ​តាម​ធនាគារ, Paypal, SEPA, បណ្ណ​ឥណទាន, Western Union, Alipay និង Vanilla Card។

តំណ​បញ្ឌរ​គឺ​សម្រាប់​ប្រើ​លើ​ទំព័រ​បណ្ដាញ ប្លក់ និង​បណ្ដាញ YouTube ផ្ទាល់ខ្លួន​របស់​អ្នក។ល។

ត្រូវ​ហើយ ពួក​យើង​អាច​ធ្វើការ​ជាមួយ​ក្រុម​ការងារ​ផ្នែក​ទីផ្សារ​របស់​ពួក​យើង ដើម្បី​រិះរក​វិធី​ផ្សេងៗ​ក្នុង​ការផ្សព្វផ្សាយ​ទំនាក់ទំនង​ថ្មី​នេះ។

ដូចគ្នា​នឹង​ប្រព័ន្ធ​ចម្បង​របស់​ពួក​យើង​ដែរ បញ្ជរ​នេះ​បម្រើ​គ្រប់​អតិថិជន​ទូទាំង​ពិភព​លោក លើក​លែង​តែ​ប្រទេស OFAC។ ពួក​យើង​មាន​មូលដ្ឋាន​អ្នក​ប្រើប្រាស់​កាន់​តែ​រឹង​មាំ​នៅក្នុង​គ្រប់​ប្រទេសធំៗ និង​តាម​រូបិយបណ្ណ​ជាតិ​សំខាន់ៗ។

សំណួរ​ដែល​សួរ​ញឹកញាប់ សំណួរ​ដែល​សួរ​ញឹកញាប់
ត្រៀម​រួចរាល់​សម្រាប់​បញ្ជរ Bitcoin របស់​អ្នក​ផ្ទាល់​ឬ​នៅ? ត្រៀម​រួចរាល់​សម្រាប់​បញ្ជរ Bitcoin របស់​អ្នក​ផ្ទាល់​ឬ​នៅ?

ត្រៀម​រួចរាល់​សម្រាប់​បញ្ជរ Bitcoin របស់​អ្នក​ផ្ទាល់​ឬ​នៅ?

ការដំឡើង​បញ្ជរ Bitcoin របស់ Paxful គឺ​រហ័ស និង​ងាយស្រួល។ គ្រាន់​តែ​បង្កើត​គណនី ដាក់​ឈ្មោះ​បញ្ជរ​របស់​អ្នក រួច​អ្នក​អាច​ចាប់ផ្ដើម​ដំណើរការ​បាន​ហើយ។ តោះ​ចាប់ផ្ដើម​ឥឡូវ​នេះ!

បង្កើត​គណនី