គោលការណ៍ផ្ដល់រង្វាន់សម្រាប់ការរកឃើញចន្លោះប្រហោង
Paxful, Inc. (ឬហៅម្យ៉ាងទៀតថា “Paxful” “ពួកយើង” ឬ “របស់ពួកយើង”) ចាត់វិធានការកែលម្អផលិតផលរបស់ពួកយើង និងផ្ដល់ជូនដំណោះស្រាយប្រកបដោយសុវត្ថិភាពដល់អតិថិជនរបស់ពួកយើង។ នៅក្នុងគោលការណ៍ផ្ដល់រង្វាន់សម្រាប់ការរកឃើញចន្លោះប្រហោងនេះ (“គោលការណ៍”) ពួកយើងរៀបរាប់អំពីករណីពាក់ព័ន្ធនឹងកម្មវិធីផ្ដល់រង្វាន់សម្រាប់ការរកឃើញចន្លោះប្រហោងរបស់ពួកយើង និងរបៀបដែលកម្មវិធីនេះគួរត្រូវបានប្រើប្រាស់ ពេលអ្នកប្រើគេហទំព័ររបស់ពួកយើងតាម https://paxful.com/ រួមមានជាអាទិ៍កាបូប Paxful, ប្រព័ន្ធជួញដូរ Bitcoin លើអ៊ីនធឺណិត, កម្មវិធីឧបករណ៍ចល័ត, ទំព័របណ្ដាញសង្គម ឬទ្រព្យលើអ៊ីនធឺណិតផ្សេងទៀត (ជារួមហៅថា “គេហទំព័រ”) ឬនៅពេលអ្នកប្រើប្រាស់ផលិតផល សេវាកម្ម ខ្លឹមសារ បច្ចេកវិទ្យា ឬក៏មុខងារណាមួយដែលពួកយើងផ្ដល់ជូន (ជារួមហៅថា “សេវាកម្ម”)។ គោលការណ៍នេះត្រូវបានបង្កើតឡើង ដើម្បីជួយឱ្យអ្នកទទួលបានព័ត៌មានអំពីរបៀបដែលអ្នកអាចចូលរួមកម្មវិធីផ្ដល់រង្វាន់សម្រាប់ការរកឃើញចន្លោះប្រហោងរបស់ពួកយើង លទ្ធផលស្រាវជ្រាវប្រកបដោយសុវត្ថិភាពណាខ្លះដែលពាក់ព័ន្ធ និងអត្ថប្រយោជន៍អ្វីខ្លះដែលអ្នកអាចទទួលបាន។ សូមចំណាំថា ការផ្ដល់ជូនសេវាកម្មរបស់ពួកយើងអាចខុសៗគ្នាទៅតាមតំបន់។
កំណែភាសាអង់គ្លេសនៃគោលការណ៍ផ្ដល់រង្វាន់សម្រាប់ការរកឃើញចន្លោះប្រហោងនេះនឹងដើរតួជាលិខិតតុបករណ៍ដើមដែលយកជាគោលសម្រាប់គ្រប់គោលបំណង។ ក្នុងករណីដែលមានចំណុចខុសគ្នាណាមួយរវាងកំណែភាសាអង់គ្លេសនៃគោលការណ៍ផ្ដល់រង្វាន់សម្រាប់ការរកឃើញចន្លោះប្រហោងនេះ និងការបកប្រែតាមក្រោយទាំងឡាយទៅជាភាសាណាមួយផ្សេងទៀត កំណែភាសាអង់គ្លេសនឹងធ្វើការគ្រប់គ្រង និងត្រូវយកជាគោល។
តើអ្វីទៅជាកម្មវិធីផ្ដល់រង្វាន់សម្រាប់ការរកឃើញចន្លោះប្រហោង?
ដើម្បីកែលម្អ Paxful និងសេវាកម្ម កម្មវិធីផ្ដល់រង្វាន់សម្រាប់ការរកឃើញចន្លោះប្រហោង Paxful ផ្ដល់ជូនអ្នកប្រើប្រាស់របស់ពួកយើងនូវឱកាសទទួលបានរង្វាន់ នៅពេលពួកគេកំណត់ឃើញបញ្ហាបច្ចេកទេស។
ពេលរកឃើញចន្លោះប្រហោង តើអ្នករាយការណ៍មកពួកយើងដោយរបៀបណាដែរ?
រាល់ការរាយការណ៍ទាំងអស់គួរតែបញ្ជូនទៅ [email protected]។ នៅពេលអ្នករាយការណ៍មក សូមផ្ដល់ការពណ៌នាពេញលេញអំពីចន្លោះប្រហោង និងភស្តុតាងដែលអាចផ្ទៀងផ្ទាត់បានថាពិតជាមានចន្លោះប្រហោងនោះ (ការពន្យល់ / ជំហានបង្ហាញឡើងវិញ / រូបថតអេក្រង់ / វីដេអូ / ស្គ្រីប ឬធនធានផ្សេងទៀត)។
វិធានកម្មវិធី
ការបំពានវិធានណាមួយក្នុងចំណោមវិធានទាំងនេះអាចបណ្ដាលឱ្យបាត់បង់សិទ្ធិទទួលបានរង្វាន់។
- ធ្វើតេស្តចន្លោះប្រហោងដោយប្រើគណនីដែលអ្នកមាន ឬគណនីដែលអ្នកមានការយល់ព្រមពីម្ចាស់គណនីឱ្យធ្វើតេស្តដូច្នេះប៉ុណ្ណោះ។
- មិនត្រូវប្រើអ្វីដែលរកឃើញ ដើម្បីលុកលុយ/លួចទិន្នន័យ ឬបង្វែរទៅប្រព័ន្ធផ្សេងទៀតទេ។ សូមប្រើតែសំអាងនៃគោលគំនិតប៉ុណ្ណោះ ដើម្បីបង្ហាញអំពីបញ្ហា។
- ប្រសិនបើក្នុងការស្វែងរកចន្លោះប្រហោង ត្រូវចូលទៅកាន់ព័ត៌មានរសើប ដូចជាព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានផ្ទៀងផ្ទាត់ជាដើម នោះមិនត្រូវរក្សាទុក ផ្ទុក ផ្ទេរ ចូលប្រើប្រាស់ ឬដំណើរការព័ត៌មានបែបនេះទេ បន្ទាប់ពីការរកឃើញដំបូង។
- អ្នកស្រាវជ្រាវមិនអាច និងមិនទទួលបានការអនុញ្ញាតឱ្យចូលរួមក្នុងសកម្មភាពដែលនឹងបង្កការរំខាន ការខូចខាត ឬគ្រោះថ្នាក់ដល់ Paxful ទេ។
- អ្នកស្រាវជ្រាវមិនអាចបញ្ចេញព័ត៌មានចន្លោះប្រហោងជាសាធារណៈ (ដោយចែករំលែកព័ត៌មានលម្អិតទាំងឡាយជាមួយនរណាម្នាក់ក្រៅពីបុគ្គលិកពេញសិទ្ធិរបស់ Paxful) ឬចែករំលែកព័ត៌មានចន្លោះប្រហោងជាមួយភាគីទីបី ដោយគ្មានការអនុញ្ញាតច្បាស់លាស់ពី Paxful ទេ។
តើពួកយើងវាយតម្លៃបញ្ហាដែលកំណត់ឃើញក្រោមកម្មវិធីផ្ដល់រង្វាន់សម្រាប់ការរកឃើញចន្លោះប្រហោងដោយរបៀបណាដែរ?
ការរកឃើញទាំងអស់ត្រូវបានវាយតម្លៃដោយប្រើប្រាស់វិធីសាស្ត្រផ្អែកតាមហានិភ័យ។
កិច្ចព្រមព្រៀងមិនបញ្ចេញព័ត៌មាន
មុនពេលពួកយើងចាប់ផ្ដើមពិភាក្សាព័ត៌មានលម្អិតទាំងឡាយទាក់ទងនឹងបញ្ហាដែលបានបញ្ជាក់ដែលអ្នកបានកំណត់ឃើញក្រោមកម្មវិធីផ្ដល់រង្វាន់សម្រាប់ការរកឃើញចន្លោះប្រហោង ដូចជាកម្រៃតបស្នងជាដើម អ្នកនឹងចាំបាច់ត្រូវចុះកិច្ចព្រមព្រៀងមិនបញ្ចេញព័ត៌មានជាមួយពួកយើងសិន។
តើពួកយើងផ្ដល់រង្វាន់សម្រាប់ការរកឃើញចន្លោះប្រហោងដោយរបៀបណាដែរ?
រង្វាន់ទាំងអស់ត្រូវបានផ្ដល់ជូនដោយ Paxful។ លុះត្រាតែមិនផ្ទុយនឹងច្បាប់ និងបទបញ្ញត្តិជាធរមាន រួមមានជាអាទិ៍ទណ្ឌកម្មផ្នែកពាណិជ្ជកម្ម និងការរឹតបន្តឹងផ្នែកសេដ្ឋកិច្ច ទើបអាចផ្ដល់ជូនរង្វាន់ទាំងអស់នេះបាន។
តើពួកយើងនឹងចំណាយពេលយូរប៉ុនណា ដើម្បីវិភាគចន្លោះប្រហោងដែលអ្នករាយការណ៍មក?
ដោយសារតែលក្ខណៈស្មុគស្មាញ និងច្រើនចម្រុះនៃបញ្ហាបច្ចេកទេស ពួកយើងមិនបានកំណត់ចន្លោះពេលជាក់លាក់សម្រាប់ការវិភាគចន្លោះប្រហោងដែលរាយការណ៍មកទេ។ ការវិភាគរបស់ពួកយើងនឹងត្រូវបានបញ្ចប់ តែនៅពេលដែលពួកយើងបានបញ្ជាក់ថាមាន ឬមិនមានចន្លោះប្រហោងប៉ុណ្ណោះ។
តើមានករណីលើកលែងអ្វីខ្លះនៅក្នុងកម្មវិធីផ្ដល់រង្វាន់សម្រាប់ការរកឃើញចន្លោះប្រហោង?
ចន្លោះប្រហោងជាក់លាក់ត្រូវបានចាត់ទុកថានៅក្រៅវិសាលភាពនៃកម្មវិធីផ្ដល់រង្វាន់សម្រាប់ការរកឃើញចន្លោះប្រហោងនេះ។ ចន្លោះប្រហោងក្រៅវិសាលភាពទាំងនោះរួមមានជាអាទិ៍៖
- សារឥតបានការ
- ចន្លោះប្រហោងដែលត្រូវការការបោកបញ្ឆោត/ការដាក់នុយ
- ការវាយប្រហារ DDOS
- បញ្ហាជាសម្មតិកម្មដែលមិនមានផលប៉ះពាល់ជាក់ស្ដែងណាមួយ
- ចន្លោះប្រហោងសុវត្ថិភាពក្នុងកម្មវិធីភាគីទីបី និងលើគេហទំព័រភាគីទីបីដែលបានរួមបញ្ចូលជាមួយ Paxful
- លទ្ធផលស្កេនពីកម្មវិធីស្កេន ឬរបាយការណ៍ដែលបង្កើតពីកម្មវិធីស្កេន
- បញ្ហាដែលរកឃើញតាមការធ្វើតេស្តស្វ័យប្រវត្តិ
- បញ្ហាដែលបានចេញផ្សាយជាសាធារណៈក្នុងកម្មវិធីអ៊ីនធឺណិតក្នុងរយៈពេល 30 ថ្ងៃនៃការបញ្ចេញព័ត៌មានអំពីបញ្ហាទាំងនេះ
- ការវាយប្រហារពីអ្នកកណ្ដាល
- ការបញ្ចូលក្បាលអាសយដ្ឋានម៉ាស៊ីនបង្ហោះដោយគ្មានផលប៉ះពាល់ជាក់លាក់ដែលអាចបញ្ជាក់បាន
- ការបញ្ឆោតឱ្យដំណើរការស្គ្រីបគ្រោះថ្នាក់ដោយខ្លួនឯង រួមទាំងគ្រប់ទិន្នន័យជាក់ស្ដែងដែលជនរងគ្រោះបញ្ចូល
- CSRF ក្នុងការចូល/ចេញ
ព័ត៌មានបន្ថែម
ប្រសិនបើអ្នកកំពុងស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងគោលការណ៍នេះ អ្នកអាចទាក់ទងមកពួកយើងដោយផ្ញើអ៊ីមែលមក [email protected]។