លក្ខខណ្ឌប្រើប្រាស់សេវាកម្មវិធីសម្ព័ន្ធភាព
កាលបរិច្ឆេទមានប្រសិទ្ធភាព៖ ថ្ងៃទី 21 ខែតុលា ឆ្នាំ 2019
សូមអរគុណដែលចុះឈ្មោះជាសមាជិកកម្មវិធីសម្ព័ន្ធភាព Paxful។ ព័ត៌មានដែលអ្នកបានផ្ដល់ឱ្យ Paxful ក្នុងដំណើរការចុះឈ្មោះនេះនឹងត្រូវបានរក្សាទុក និងចាត់ចែងដោយ Paxful ដោយអនុលោមតាមបទបញ្ញត្តិស្ដីពីការការពារទិន្នន័យទូទៅ (“GDPR”) របស់សហភាពអឺរ៉ុប។ គោលការណ៍ឯកជនភាពរបស់ Paxful’ ដែលអនុលោមតាម GDPR ត្រូវបានទទួលយកដោយរូបអ្នកក្នុងដំណើរការចុះឈ្មោះចូលរួមកម្មវិធីសម្ព័ន្ធភាព។
តាមរយៈការបន្តប្រើប្រាស់គេហទំព័រ Paxful (មិនថាក្នុងនាមជាសមាជិកសម្ព័ន្ធ ឬយ៉ាងណានោះទេ) អ្នកនឹងត្រូវបានចាត់ទុកថាបានយល់ព្រមតាម និងទទួលយកគោលការណ៍ឯកជនភាពនេះ ដោយរួមបញ្ចូលទាំងពេលដែលវាអាចត្រូវបានធ្វើវិសោធនកម្ម បន្ថែមសេចក្ដី ឬកែប្រែតាមក្រោយម្ដងម្កាល។ អ្នកអាចចូលមើលកំណែបច្ចុប្បន្ននៃគោលការណ៍ឯកជនភាពរបស់ពួកយើងពីទំព័រដើមរបស់គេហទំព័រនេះ ឬដោយចុចលើតំណនេះ៖ https://paxful.com/privacy។ ដើម្បីកុំឱ្យមានការឆ្ងល់សង្ស័យ សូមជ្រាបថា ព័ត៌មានគណនីមួយចំនួនអាចត្រូវបានចែករំលែកជាមួយសមាជិកសម្ព័ន្ធរបស់អ្នក ដែលជាផ្នែកមួយនៃការចូលរួមរបស់អ្នកក្នុងកម្មវិធីសម្ព័ន្ធភាពនេះ រួមមានជាអាទិ៍ព័ត៌មានលម្អិតអំពីទីតាំង និងសកម្មភាពគណនី។
ខាងក្រោមនេះជាលក្ខខណ្ឌពាក់ព័ន្ធនឹងកម្មវិធីសម្ព័ន្ធភាពនេះ។ Paxful រក្សាសិទ្ធិ (ក្នុងការសម្រេចចិត្តរបស់ខ្លួនទាំងស្រុង និងជាដាច់ខាត ដោយគ្មានការជូនដំណឹងជាមុនទេ) ដើម្បី៖ (a) ផ្លាស់ប្ដូរលក្ខខណ្ឌណាមួយ ឬទាំងអស់នៅពេលណាក៏បាន ដោយរួមមាន (ជាអាទិ៍) ការផ្លាស់ប្ដូរភាគរយទូទាត់កម្រៃជើងសាម្ដងម្កាល ដូចមានពណ៌នានៅខាងក្រោម (b) ផ្អាកឬលុបចោលកម្មវិធីសម្ព័ន្ធភាព និង/ឬ (c) ផ្អាកឬបិទដំណើរការគណនីសម្ព័ន្ធ និងគណនី Paxful របស់អ្នក ប្រសិនបើអ្នកចូលរួមក្នុងសកម្មភាពណាមួយដូចមានរៀបរាប់នៅខាងក្រោមនេះ។
ក្នុងនាមជាសមាជិកសម្ព័ន្ធ អ្នកមានឱកាសណែនាំភាគីទីបីមកទីផ្សារជួញដូរ Bitcoin របស់ Paxful និងទទួលបានកម្រៃជើងសា ដោយផ្អែកតាមការជួញដូរ BTC របស់ភាគីទីបីទាំងនេះនៅលើប្រព័ន្ធរបស់ពួកយើង។ Paxful ផ្ដល់កម្រៃជើងសាដល់សមាជិកសម្ព័ន្ធទាំងអស់ជា BTC តែប៉ុណ្ណោះ។
កម្មវិធីសម្ព័ន្ធភាពនេះមានរចនាសម្ព័ន្ធបែងចែកជាពីរកម្រិតសម្រាប់តែអ្នកប្រើប្រាស់ភាគីទីបីលើកដំបូង៖
- សមាជិកសម្ព័ន្ធផ្ទាល់ (កម្រិតទី 1)
សមាជិកសម្ព័ន្ធផ្ទាល់ (កម្រិតទី 1) គឺជាភាគីទីបីដែលចុះឈ្មោះប្រើប្រាស់ទីផ្សារជួញដូរ Bitcoin របស់ Paxful ដោយប្រើប្រាស់តំណចុះឈ្មោះមិនស្ទួនដែល Paxful បានផ្ដល់ឱ្យអ្នក នៅពេលអ្នកបានចុះឈ្មោះចូលរួមកម្មវិធីសម្ព័ន្ធភាព។ - សមាជិកសម្ព័ន្ធប្រយោល (កម្រិតទី 2)
សមាជិកសម្ព័ន្ធប្រយោល (កម្រិតទី 2) គឺជាភាគីទីបីដែលចុះឈ្មោះប្រើប្រាស់ទីផ្សារជួញដូរ Bitcoin របស់ Paxful ដោយប្រើប្រាស់តំណចុះឈ្មោះមិនស្ទួនដែល Paxful បានផ្ដល់ឱ្យសមាជិកសម្ព័ន្ធផ្ទាល់របស់អ្នក។
កម្រៃជើងសាត្រូវទូទាត់។
អ្នកនឹងទទួលបានកម្រៃជើងសាពី Paxful រាល់លើកដែលសមាជិកសម្ព័ន្ធផ្ទាល់ និងសមាជិកសម្ព័ន្ធប្រយោលរបស់អ្នកបញ្ចប់ប្រតិបត្តិការ “ទិញ” BTC ដោយប្រើប្រាស់ Paxful លើកលែងតែមានការព្រមព្រៀងផ្សេងពីនេះជាមួយ Paxful។
ដូចដែលអ្នកដឹងហើយថា Paxful គិតថ្លៃសេវាឃ្លាំងបញ្ញើសុវត្ថិភាពសម្រាប់ការជួញដូរនីមួយៗដែលបានបញ្ចប់នៅលើប្រព័ន្ធរបស់ខ្លួន។ ថ្លៃសេវាឃ្លាំងបញ្ញើសុវត្ថិភាពអាចត្រូវបានកែប្រែដោយ Paxful នៅពេលណាមួយយូរៗម្ដង។ អ្នកអាចមើលការពន្យល់អំពីថ្លៃសេវាឃ្លាំងបញ្ញើសុវត្ថិភាព និងតម្លៃបច្ចុប្បន្នរបស់វាដោយចុចលើតំណនេះ៖ https://paxful.com/support/en-us/articles/360013609793-Paxful-fees
- នៅពេលសមាជិកសម្ព័ន្ធផ្ទាល់បញ្ចប់ប្រតិបត្តិការ “ទិញ” BTC បានជោគជ័យដោយប្រើប្រាស់ Paxful នោះ Paxful នឹងដាក់ប្រាក់ចូលកាបូបសម្ព័ន្ធរបស់អ្នកដែលមានចំនួន (ជា BTC) ស្មើនឹង 50% នៃថ្លៃសេវាឃ្លាំងបញ្ញើសុវត្ថិភាពដែលមានប្រសិទ្ធភាពនៅពេលនោះ។
- នៅពេលសមាជិកសម្ព័ន្ធប្រយោលបញ្ចប់ប្រតិបត្តិការ “ទិញ” BTC បានជោគជ័យ ដោយប្រើប្រាស់ Paxful នោះ Paxful នឹងដាក់ប្រាក់ចូលកាបូបសម្ព័ន្ធរបស់អ្នកដែលមានចំនួន (ជា BTC) ស្មើនឹង 10% នៃថ្លៃសេវាឃ្លាំងបញ្ញើសុវត្ថិភាពដែលមានប្រសិទ្ធភាពនៅពេលនោះ។
- ទោះយ៉ាងណាក៏ដោយ ប្រសិនបើសមាជិកសម្ព័ន្ធផ្ទាល់របស់អ្នកសម្រេចប្រតិបត្តិការ “ទិញ” BTC ជាមួយសមាជិកសម្ព័ន្ធផ្ទាល់របស់អ្នកចូលរួមកម្មវិធីសម្ព័ន្ធភាពម្នាក់ទៀត នោះអ្នក និងអ្នកចូលរួមម្នាក់នោះនឹងត្រូវបំបែកកម្រៃជើងសា 50% ជាពីរចំណែកស្មើគ្នា។
- ស្រដៀងគ្នាដែរ ប្រសិនបើសមាជិកសម្ព័ន្ធប្រយោលរបស់អ្នកសម្រេចប្រតិបត្តិការ “ទិញ” BTC ជាមួយសមាជិកសម្ព័ន្ធប្រយោលរបស់អ្នកចូលរួមកម្មវិធីសម្ព័ន្ធភាពម្នាក់ទៀត នោះអ្នក និងអ្នកចូលរួមម្នាក់នោះនឹងត្រូវបំបែកកម្រៃជើងសារ 10% ជាពីរចំណែកស្មើគ្នា។
- រាល់ពេលដែលអ្នកទិញពី ឬលក់ឱ្យសមាជិកសម្ព័ន្ធផ្ទាល់ ឬសមាជិកសម្ព័ន្ធប្រយោលរបស់អ្នក អ្នកនឹងមិនទទួលបានកម្រៃជើងសានោះទេ។
ជាធម្មតា កម្រៃជើងសារបស់អ្នកដែលទទួលបាននៅក្នុងប្រតិបត្តិការបែបនេះនឹងត្រូវបានដាក់ចូលកាបូបសម្ព័ន្ធរបស់អ្នកភ្លាម ក្រោយពេលប្រតិបត្តិការបែបនេះត្រូវបានបញ្ចប់ដោយជោគជ័យ។ រាល់ពេលដែលប្រតិបត្តិការបែបនេះត្រូវបានបញ្ចប់ដោយជោគជ័យ Paxful នឹងផ្ញើអ៊ីមែលបញ្ជាក់ទៅអ្នក។ តាមរយៈនេះ អ្នកអាចមើលសមតុល្យកាបូបសម្ព័ន្ធរបស់អ្នកកើនឡើងនៅក្នុងផ្ទាំងគ្រប់គ្រង Paxful របស់អ្នក។
ក្នុងស្ថានភាពជាក់លាក់ អ្នកក៏អាចមានសិទ្ធិទទួលបានថ្លៃណែនាំបន្តផងដែរ រាល់ពេលដែលសមាជិកសម្ព័ន្ធផ្ទាល់ ឬសមាជិកសម្ព័ន្ធប្រយោលរបស់អ្នកបញ្ចប់ប្រតិបត្តិការ “លក់” BTC ដោយប្រើប្រាស់ Paxful។ ដើម្បីកំណត់ថាតើអ្នកមានសិទ្ធិទទួលបានថ្លៃសេវាក្នុងប្រតិបត្តិការ “លក់” របស់សមាជីកសម្ព័ន្ធផ្ទាល់ និងសមាជិកសម្ព័ន្ធប្រយោលដែរឬទេ សូមទាក់ទងមកផ្នែកជំនួយ Paxful តាម [email protected]។ Paxful រក្សាសិទ្ធិក្នុងការសម្រេចចិត្តរបស់ខ្លួនទាំងស្រុង និងជាដាច់ខាត ដើម្បីកំណត់ថាតើអ្នកមាន ឬមិនមានសិទ្ធិទទួលបានថ្លៃណែនាំបន្តសម្រាប់ប្រតិបត្តិការ “លក់”។
ការដកយកកម្រៃជើងសារបស់អ្នក។
Whenever the balance in your Affiliate Wallet reaches at least US$10 (in then-value of BTC), you will be able to transfer the entire balance to your Paxful BTC Wallet. Once the balance of your Affiliate Wallet reaches a total lifetime value of $300, you will be required to submit identity and address verification. Once you have done this, you are free to do whatever you like with your earnings. In providing us with this or any other information that may be required, you confirm that all of the information is true, accurate and not misleading. You agree to promptly keep us updated if any of the information you provide changes. You authorize us to make inquiries, whether directly or through third parties, that we consider necessary to verify your identity or protect you and/or us against fraud or other financial crime, and to take action we deem necessary based on the results of such inquiries. When we carry out these inquiries, you acknowledge and agree that your personal information may be disclosed to credit reference and fraud prevention or financial crime agencies and that these agencies may respond to our inquiries in full.
គន្លឹះ៖ ពួកយើងសូមណែនាំឱ្យលក់ BTC របស់អ្នកនៅលើប្រព័ន្ធរបស់ពួកយើង ដើម្បីទទួលបានប្រាក់ចំណេញបន្ថែម។
សកម្មភាពដែលបានហាមឃាត់
ខាងក្រោមនេះជាបញ្ជីតំណាង (ប៉ុន្តែមិនពេញលេញ) នៃប្រភេទទង្វើ និងការអនុវត្តដែលអាចនាំឱ្យ Paxful (ដូចដែលបានកំណត់ដោយការវិនិច្ឆ័យរបស់ខ្លួនទាំងស្រុង និងជាដាច់ខាត) (a) លុបចោល ឬទាមទារប្រាក់បង់សម្រាប់កម្រៃជើងសាដែលអ្នករកបានមកវិញ (មិនថាបានដកចេញរួចហើយឬនៅនោះទេ) និង/ឬ (b) ផ្អាកឬបិទដំណើរការគណនីសម្ព័ន្ធ និងគណនី Paxful របស់អ្នកជារៀងរហូត។
- ការប្រើប្រាស់សារឥតបានការ ដើម្បីទាក់ទាញភាគីផ្សេងៗមកប្រព័ន្ធ Paxful។
- ទោះក្នុងលក្ខណៈណាក៏ដោយ ការចូលរួមសកម្មភាពខុសច្បាប់ មិនថាពាក់ព័ន្ធ ឬមិនពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប្រព័ន្ធ និងសេវាកម្មរបស់ Paxful នោះទេ។
- ការបង្កើតគណនីបន្ថែមនៅលើប្រព័ន្ធ Paxful ដើម្បីទទួលអត្ថប្រយោជន៍ពីកម្មវិធីសម្ព័ន្ធភាព Paxful ក្នុងទម្រង់ណាមួយ។ អ្នកត្រូវបានអនុញ្ញាតឱ្យមានគណនីតែមួយប៉ុណ្ណោះ និងមិនត្រូវបានអនុញ្ញាតឱ្យលក់ ខ្ចី ចែករំលែក ឬមួយក៏ផ្ដល់លទ្ធភាពប្រើប្រាស់គណនីរបស់អ្នកឬព័ត៌មានណាមួយដែលចាំបាច់សម្រាប់ចូលប្រើប្រាស់គណនីរបស់អ្នកដល់អ្នកដទៃឬអង្គភាពក្រៅពីខ្លួនអ្នកនោះទេ។ ការបង្កើតព័ត៌មានមិនពិតសម្រាប់គណនីរបស់អ្នក ការក្លែងបន្លំប្រទេសដើមរបស់អ្នក ឬការផ្ដល់ឯកសារសម្គាល់ខ្លួនក្លែងក្លាយត្រូវបានហាមឃាត់ជាដាច់ខាត។
- ការប្រព្រឹត្តល្មើស ឬបំពានដោយរូបអ្នក ឬតំណាងរបស់អ្នកក្នុងកាតព្វកិច្ចទាំងឡាយរបស់អ្នកក្រោមលក្ខខណ្ឌទាំងនេះ។
- ទោះស្ថិតក្នុងទម្រង់ផ្សព្វផ្សាយ ឬមួយក៏ក្នុងប្រភេទព័ត៌មានឬប្រព័ន្ធផ្សព្វផ្សាយណាក៏ដោយដែលអ្នកបង្កើត ចែកចាយ ឬគ្រប់គ្រង ការប្រើប្រាស់ពាក្យ “pax” ឬ “paxful” ឬមួយក៏ពាក្យ សញ្ញាសម្គាល់ ឬការកំណត់ឈ្មោះផ្សេងទៀតដែល Paxful គិតថាមើលទៅស្រដៀងគ្នា ស្ដាប់ទៅស្រដៀងគ្នា និងអាចនាំឱ្យច្រឡំគ្នាជាមួយនឹងពាណិជ្ជសញ្ញា PAXFUL របស់ខ្លួន។
- ការបង្អាប់ មួលបង្កាច់ ឬបង្ខូចកេរ្តិ៍ឈ្មោះ (a) Paxful ឬនាយក មន្ត្រី បុគ្គលិក អ្នកម៉ៅការ ភ្នាក់ងារ ឬតំណាង ឬមួយក៏ (b) អ្នកប្រើប្រាស់ប្រព័ន្ធរបស់ Paxful រួមទាំងអ្នកចូលរួមផ្សេងទៀតក្នុងកម្មវិធីសម្ព័ន្ធភាព។
- ការចូលរួមក្នុងសកម្មភាពណាមួយ ដោយរួមមានជាអាទិ៍ល្បែងស៊ីសងខុសច្បាប់ ការក្លែងបន្លំ ការសម្អាតប្រាក់ ឬសកម្មភាពភេរវកម្ម ដែល Paxful ជឿថា (ក្នុងការវិនិច្ឆ័យរបស់ខ្លួនទាំងស្រុង និងជាដាច់ខាត) អាចនាំឱ្យខ្លួនស្ថិតក្រោមការពិនិត្យពិច័យតាមផ្លូវច្បាប់ បទបញ្ញត្តិ ឬពីព្រះរាជអាជ្ញា ផ្អែកតាមច្បាប់ វិធាន ឬបទបញ្ញត្តិរបស់ប្រទេសណាមួយ ស្ថាប័នពហុជាតិ (រួមទាំងសហភាពអឺរ៉ុប) ឬមួយក៏អាជ្ញាធរដែនដីឬអាជ្ញាធររដ្ឋាភិបាលផ្សេងទៀត។
- ទោះក្នុងលក្ខណៈណាក៏ដោយ ការចូលរួមសកម្មភាពខុសច្បាប់ មិនថាពាក់ព័ន្ធ ឬមិនពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប្រព័ន្ធ និងសេវាកម្មរបស់ Paxful នោះទេ។
- ផ្ដល់ព័ត៌មានដែលមិនពិត មិនត្រឹមត្រូវ ឬនាំឱ្យយល់ខុស។
- ផ្ដល់ការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់អាសយដ្ឋានដែលមិនពិត មិនត្រឹមត្រូវ ឬនាំឱ្យយល់ខុស។
- លើកទឹកចិត្ត ឬបញ្ចុះបញ្ចូលភាគីណាមួយឱ្យចូលរួមក្នុងសកម្មភាពណាមួយដែលត្រូវបានហាមឃាត់នៅក្នុងផ្នែកនេះ។
កម្មសិទ្ធិបញ្ញា
លើកលែងតែមានការបញ្ជាក់ក្រៅពីនេះដោយពួកយើង កម្មសិទ្ធិបញ្ញាទាំងអស់នៅក្នុងគេហទំព័រនេះ និងក្នុងខ្លឹមសារទាំងឡាយដែលបានផ្ដល់ជូនទាក់ទិននឹងសេវាកម្មរបស់ពួកយើង គឺជាទ្រព្យកម្មសិទ្ធិរបស់ Paxful ឬមួយក៏អ្នកផ្ដល់អាជ្ញាបណ្ណឬអ្នកផ្គត់ផ្គង់របស់ពួកយើង និងត្រូវបានការពារដោយច្បាប់កម្មសិទ្ធិបញ្ញាដែលពាក់ព័ន្ធ។ ពួកយើងមិនផ្ដល់ជូនអាជ្ញាបណ្ណដោយប្រយោលសម្រាប់ប្រើប្រាស់ខ្លឹមសាររបស់គេហទំព័រនេះទេ។ ទោះក្នុងលក្ខណៈណាមួយក៏ដោយ ក៏អ្នកមិនអាចលក់ ឬកែប្រែខ្លឹមសារគេហទំព័រ ឬមួយក៏បង្កើតឡើងវិញ បង្ហាញ សម្ដែងជាសាធារណៈ ចែកចាយ ឬប្រើប្រាស់ខ្លឹមសារទាំងនេះបានឡើយ មិនថាក្នុងគោលបំណងសាធារណៈ ឬពាណិជ្ជកម្មនោះទេ។ ការប្រើប្រាស់ខ្លឹមសារនៅលើគេហទំព័រណាមួយផ្សេងទៀត ឬក៏លើសេវាចែករំលែកឯកសាឬសេវាស្រដៀងគ្នាណាមួយសម្រាប់គោលបំណងណាក៏ដោយត្រូវបានហាមឃាត់។
អ្នកមិនអាចចម្លងព័ត៌មាន ឬខ្លឹមសារណាមួយដែលមាននៅលើគេហទំព័រនេះ ឬដែលអាចចូលប្រើប្រាស់បានតាមរយៈគេហទំព័រនេះដោយមិនមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីពួកយើងនោះទេ។ ចំពោះសិទ្ធិទាំងឡាយដែលមិនបានផ្ដល់ជាក់ច្បាស់នៅទីនេះដើម្បីប្រើប្រាស់ខ្លឹមសារដែលមាននៅលើគេហទំព័រនេះ Paxful រក្សាសិទ្ធិក្នុងការសម្រេចទាំងស្រុង។
ការទទួលខុសត្រូវមានកម្រិត/សេចក្ដីប្រកាសមិនទទួលខុសត្រូវ
គេហទំព័រនេះ និងកម្មវិធីសម្ព័ន្ធភាពត្រូវបានផ្ដល់ជូន “ដូចដែលមាន” និង “ដូចដែលអាចប្រើបាន” សម្រាប់ជាព័ត៌មានដល់អ្នក និងសម្រាប់ការប្រើប្រាស់ដោយគ្មានការតំណាង ឬការបង្ហាញការគាំទ្រនោះទេ។ ទោះក្នុងទម្រង់ណាក៏ដោយ មិនថាបង្ហាញច្បាស់ឬដោយប្រយោលនោះទេ ក៏ពួកយើងមិនផ្ដល់ការធានាទាក់ទិននឹងគេហទំព័រនេះ ឬកម្មវិធីសម្ព័ន្ធភាពនេះដែរ រួមមានជាអាទិ៍ការធានាដោយប្រយោលនៃគុណភាពដែលពេញចិត្ត មុខងារ ភាពស័ក្តិសមសម្រាប់គោលបំណងជាក់លាក់ ការមិនបំពាន ភាពត្រូវគ្នា សុវត្ថិភាព ភាពត្រឹមត្រូវ ស្ថានភាព ឬភាពពេញលេញ ឬមួយក៏ការធានាដោយប្រយោលណាមួយដែលកើតចេញពីប្រតិបត្តិការជួញដូរ ឬការប្រើប្រាស់ការជួញដូរ ស្របតាមការអនុញ្ញាតជាអតិបរមាដោយច្បាប់។
ក្នុងករណីទទួលបាន និងស្របតាមការអនុញ្ញាតជាអតិបរមាដោយច្បាប់ពាក់ព័ន្ធ ពួកយើងនឹងមិនទទួលខុសត្រូវចំពោះ៖
- 1. ការខាតបង់ផ្នែកសេដ្ឋកិច្ចទាំងឡាយ (រួមមានជាអាទិ៍ការបាត់បង់ប្រាក់ចំណូល ប្រាក់ចំណេញ កិច្ចសន្យា អាជីវកម្ម ឬប្រាក់សន្សំដែលរំពឹងទុក)
- 2. ការបាត់បង់សុឆន្ទៈ ឬកេរ្តិ៍ឈ្មោះណាមួយ
- 3. ការបាត់បង់ជាពិសេស ដោយប្រយោល ឬជាផលវិបាកទាំងឡាយ មិនថាកើតឡើងដោយដោយរបៀបណានោះទេ។
ការធានាសង និងការពារ
អ្នកយល់ព្រមការពារ Paxful, Inc. (រួមជាមួយមន្ត្រី នាយក សមាជិក បុគ្គលិក ភ្នាក់ងារ និងសម្ព័ន្ធញាតិទាំងអស់របស់ពួកយើង) ពីការអះអាង ទាមទារ វិធានការ ការខូចខាត ការបាត់បង់ ថ្លៃដើម ឬថ្លៃចំណាយ ដែលរួមមានជាអាទិ៍ថ្លៃសេវាផ្លូវច្បាប់សមស្របដែលកើតចេញពី ឬទាក់ទងនឹង៖ ការប្រើប្រាស់ ឬសកម្មភាពរបស់អ្នកទាក់ទងនឹងកម្មវិធីសម្ព័ន្ធភាពរបស់ពួកយើង ឬក៏ការបំពានរបស់អ្នកចំពោះលក្ខខណ្ឌទាំងនេះ។ ក្រៅពីនេះ អ្នកយល់ព្រមទទួលខុសត្រូវទាំងស្រុងលើ (និងធានាសងពួកយើងទាំងស្រុងចំពោះ) គ្រប់ការអះអាង ទំនួលខុសត្រូវ ការខូចខាត ការបាត់បង់ ថ្លៃដើម និងថ្លៃចំណាយ រួមទាំងថ្លៃសេវាផ្លូវច្បាប់ដែលពួកយើងត្រូវចំណាយ និងដែលកើតចេញពី ឬទាក់ទងនឹងការបំពានលក្ខខណ្ឌដោយរូបអ្នក ឬមួយក៏ទំនួសខុសត្រូវទាំងឡាយផ្សេងទៀតដែលពួកយើងជួបប្រទះ និងដែលកើតចេញពីការប្រើប្រាស់សេវាកម្ម និងកម្មវិធីសម្ព័ន្ធភាពនេះដោយរូបអ្នក ឬការប្រើប្រាស់ដោយជនណាម្នាក់ផ្សេងទៀតដែលចូលប្រើប្រាស់សេវាកម្មតាមរយៈគណនីអ្នកប្រើប្រាស់ ឧបករណ៍ ឬគណនីចូលប្រើប្រាស់អ៊ីនធឺណិតរបស់អ្នក ឬក៏ការបំពានច្បាប់ ឬសិទ្ធិភាគីទីបីណាមួយដោយរូបអ្នក។
ទូទៅ
លក្ខខណ្ឌទាំងនេះ និងការប្រើប្រាស់គេហទំព័រ និងកម្មវិធីសម្ព័ន្ធភាពដោយរូបអ្នកត្រូវបានគ្រប់គ្រង និងបកស្រាយដោយអនុលោមតាមច្បាប់សហរដ្ឋអាមេរិក។ វិវាទទាំងឡាយដែលកើតឡើងទាក់ទងនឹងលក្ខខណ្ឌទាំងនេះ ឬមួយក៏ការប្រើប្រាស់គេហទំព័រឬកម្មវិធីសម្ព័ន្ធភាពដោយរូបអ្នក នឹងត្រូវបានដោះស្រាយក្រោមសមត្ថកិច្ចផ្ដាច់មុខរបស់តុលាការសហរដ្ឋអាមេរិក។ គ្មានចំណុចណាមួយនៅក្នុងលក្ខខណ្ឌទាំងនេះត្រូវបានចាត់ទុកថាប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់អ្នកនៅក្រោមច្បាប់សហរដ្ឋអាមេរិកនោះទេ។ ប្រសិនបើតុលាការសហរដ្ឋអាមេរិកណាមួយយល់ឃើញថា ចំណែកណាមួយនៅក្នុងលក្ខខណ្ឌទាំងនេះគ្មានសុពលភាព ឬមិនអាចអនុវត្តបាន មិនថាទាំងមូល ឬមួយផ្នែកនោះទេ សុពលភាព ឬភាពអាចអនុវត្តបាននៃផ្នែកផ្សេងៗទៀតនៅក្នុងលក្ខខណ្ឌទាំងនេះនឹងមិនរងផលប៉ះពាល់ទេ។ ចំណងជើងទាំឡាយដែលមានដាក់នៅក្នុងលក្ខខណ្ឌទាំងនេះគឺសម្រាប់គោលបំណងផ្ដល់ជូនជាព័ត៌មានប៉ុណ្ណោះ និងមិនមែនជាបទបញ្ញត្តិនៃលក្ខខណ្ឌទាំងនេះដែលអាចអនុវត្តបានទេ។